Facebook and Buddhism

Posted by: | Posted on: February 8, 2012

ព្រះ​សង្ឃ​ដែល​មាន​ឋានៈ​ធំៗ​ទាំង​នោះ​ ភាគ​ច្រើន​បញ្ចូល​នយោបាយ​របស់​គណបក្ស​ខ្លះ​ នៅ​ពេល​បាន​​ឡើង​គង់​ទេសនា​ម្តងៗ​។ ជាង​នេះ​ទៅ​ទៀត គំរាម​កំហែង​ និង​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​ចូល​រួម​​សង្កេត​តាម​ដាន​ប្រជា​ពលរដ្ឋ ​ដែល​មក​តវ៉ា​រឿង​វិវាទ​ដី​ធ្លី ព្រៃឈើ​ និង​សិទ្ធិ​មនុស្ស​ជាដើម​ ដោយ​សារ​ព្រះសង្ឃ​រស់​បាន​អាស្រ័យ​ឧបា​សក​ នៅ​ពេល​ឧបាសក​ទុក្ខ​ព្រួយ​គឺ​ព្រះ​សង្ឃ​តែង​តែ​ជួយ​អ៊ីចឹង​ហើយ​។ ឧទាហរណ៍ ដូច​កាល​ពី​ឆ្នាំ​ទៅ ​ព្រះ​សង្ឃ​លួន​ សាវ៉ាត​ ដែល​ចូល​រួម​ឃ្លំា​មើល​ការ​តវ៉ា​រឿង​ព្រៃ​ឡង់​ក៏​មិន​បាន​ដែរ គឺ​មាន​លិខិត​គណៈ​សង្ឃ​រាជ​ធានី​ហាម​វត្ត​នានា​នៅ​រាជ​ធានី​ភ្នំពេញ​ មិន​ឲ្យ​គង់​ស្នាក់​អាស្រ័យ​នៅ​ទេ​។ ​ពេល​ខ្លះ​ធ្វើ​ការ​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​មាន​និន្នាការ​នយោបាយ​រក លទ្ធិ​ប្រជាធិបតេយ្យ​ថែម​ទៀត​ផង​។

Phnom Penh Post

Monday, 06 February 2012 12:00 តុង សុប្រាជ្ញ Hits: 225
120206_02

ព្រះ សង្ឃ លួន សាវ៉ាត ចូល រួម ឃ្លាំ មើល ការ តវ៉ា រឿង ព្រៃ ឡង់ កាល ពី ខែ សីហា ឆ្នាំ ទៅ ។ រូបថត ម៉េង គីមឡុង


ព្រះ​ពុទ្ធ​ឱវាទ​បាន​សម្តែង​ថា  «ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់» ឬ​ពាក្យ​សាមញ្ញ​និយាយ​ថា «ដាំ​ចេក​បាន​ផ្លែ​ចេក ដាំ​ស្វាយ​នឹង​បាន​ផ្លែ​ស្វាយ»។ ពុទ្ធឱវាទ​នេះ គួរ​ត្រូវ​បាន​ពុទ្ធសាសនិក ទាំង​អស់​ចងចាំ និង​គោរព​ប្រណិប័តន៍​តាម​យ៉ាង​ខ្ជាប់ខ្ជួន ពិសេស គឺ​ព្រះ​សង្ឃ ពុទ្ធសាសនា។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ ព្រះ​សង្ឃ​មួយ​ចំនួន​ប្រព្រឹត្ត​ខុស​នឹង​ពុទ្ធ​ឱវាទ​ជាច្រើន​ប្រការ​ ដែល​ត្រូវ​បាន​ការ​ប្រមាថ​ពី​មតិសាធារណៈ។

កម្មៗ​ប្រែ​មក​ថា​ «អំពើ​»​ អំពើ​ដែល​លោក​អ្នក​ធ្វើ ​លោក​អ្នក​តែង​ទទួល​ បើ​អាត្មា​ធ្វើ​ខុស​អាត្មា​ក៏​ទទួល​ដែរ​… មាន​តែ​ព្រះ​អង្គ​(ព្រះពុទ្ធ)​មួយ​ព្រះអង្គ​ទេ​គ្មាន​គ្រូ​បាអាចារ្យ​ណា​ ប្រដៅ​ព្រះអង្គ​បាន​ឡើយ…ហើយ​ឧបាសក​ឧបាសិកា​គួរ​តែ​កុំ​ប្រព្រឹត្ត​ទៅ​តាម​ កាម​កិលេស​តណ្ហា កុំ​លួច​ប្រពន្ធ​គេ ​ត្រូវ​ចៀស​វាង​ឲ្យ​បាន​នូវ​ ស្រី ​ស្រា ល្បែង…។ នេះ​គឺជា​ធម៌​ដែល​ព្រះ​សង្ឃ​ទេសនា​ម្តងៗ​ដើម្បី​ប្រៀន​ប្រដៅ​ឧបាសក​ឧបាសិកា​ ចំណុះ​ជើង​វត្ត កុំ​ឲ្យ​ប្រពឹត្ត​អំពើ​អបាយ​មុខ​ទាំង​នេះ​។ សាសនា គឺជា​ផ្នែក​មួយ​នៃ​បាវចនា​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ហើយ​ប្រជា​ពលរដ្ឋ​ដែល​កាន់​ និង​គោរព​សាសនា​ព្រះពុទ្ធ​ដ៏​លើស​លប់​គឺ​៩៦,៩​ភាគរយ នៃ​សាសនា​សរុប​។ ​(ជំរឿន​ឆ្នាំ ២០០៨)​ ដែល​មាន​ព្រះសង្ឃ​ជា​អ្នក​ដើរ​តួ​ជា​អ្នក​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​។​ តើ​ព្រះសង្ឃ​សព្វ​ថ្ងៃ​ប្រព្រឹត្ត​អ្វីខ្លះ​ នៅ​ក្នុ​ង​សង្គម​ និង​បណ្តាញ​សង្គម​ហេ្វស​បុក​(Facebook)​?

បច្ចុប្បន្ន​នេះ​ បើ​មើល​ទៅ​ទី​វត្ត​អារាម​ណា​ដែល​មាន​ការ​សាង​សង់​រចនា​ប័ទ្ម​ទំនើប​ស្អាតៗ ប្រណីតៗ​ សូម្បី​កុដិ​ព្រះសង្ឃ​នោះ​ ខ្លះ​ក៏​សឹង​ធំ​ជាង​វិហារ​វត្ត​ល្មម​ផង​ ហើយ​តុប​តែង​ស្អាត​ណាស់​បំពាក់​សុទ្ធ​តែ​ឈើ​ប្រណីតៗ​ និង​បរិក្ខារ​ត្រជាក់​។ វត្ត​ណា​ដែល​ល្អៗ​ទាំង​នោះ ​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ព្រះ​សង្ឃ​ដែល​ពូកែៗ ខាង​ស្រោច​ទឹក ខាង​ទស្សន៍ទាយ​ដំឡើង​ជោគជតារាសី បញ្ចូល​មន្តអាគមន៍​គាថា ហើយ​អ្នក​ធំៗ ​បាន​ឡើង​បុណ្យ​ស័ក្ត​លឿន​ណាស់​ ខ្លះ​កាន់​តំណែង​មិន​ត្រឹម​តែ​រាប់​ឆ្នាំ​ទេ​គឺ​រាប់​ទសវត្សរ៍​ទៀត​ផង កាន់​បាន​យូរ​ណាស់​។​ នេះ​ជា​តួនាទី​របស់​ព្រះសង្ឃ​ដែល​តែង​តែ​ជួយ​ប្រោស​ព្រំគ្រហស្ថ ​អ៊ីចឹង​ហើយ ​បើ​ទោះ​បី​គ្រហស្ថ​ទាំង​នោះ​ប្រកប​របរ​ទុច្ចរិត ពុក​រលួយ​លក់​ជាតិ​ ឬ​ក៏​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ក៏​ដោយ​? ព្រះ​សង្ឃ​ដែល​ពូកែៗ​ទាំង​នោះ ក៏​ឡើង​បុណ្យ​ស័កិ្ត​លឿន​ដែរ​ប្រៀប​ដូច​ចៅហ្វាយ​ឡើង​បុណ្យ​ខុន​ឡើង​ ស័ក្តិ។​ ពេល​និមន្ត​ចេញ​ក្រៅ​ម្តងៗ​គឺ​សុទ្ធ​មាន​ត្រា​ព្រះ​សង្ហា​ថ្នាក់​ជាតិ​នៅ​ ពី​លើ​ចីវរ និង​មាន​អង្គរក្ស​ឆ្វេច​ឆ្វាច​ទៀត​ផង​ នៅ​តែ​ថ្ងៃ​ដាក់​រថយន្ត​សៀរ៉ែន​នៅ​ខាង​មុខ​ទេ​។​ ប្រសិន​បើ​មាន​ញោមៗ​ធម្មតា​ណា​មក​និមន្ត​ទៅ​ឆាន់​សង្ឃ​ទាន​នៅ​ឯ​ផ្ទះ វិញ​គឺ ​ព្រះ​សង្ឃ​ធម្មតា​និមន្ត​ទៅ​បាន​ហើយ​អាត្មា​ជាប់​រវល់​ណាស់ ​តែ​បើ​ញោមៗ​ណា​ថ្នាក់​ធំៗ​ ឯក​ឧត្តម​ លោក​ជំទាវ​ ឬ​ក៏​ឧត្តម​សេនីយ៍​និមន្ត​ទៅ​ដំឡើង​រាសី​ ឬ​ក៏​ឆាន់​នៅ​វីឡា​វិញ​គឺ​និមន្ត​ឡើង​ឡង់​គ្រីស័រ ឬ​ឡិច​ស៊ីស​ទៅ​ភ្លាម​។ គិតៗ​ទៅ​សូម្បី​តែ​សង្ឃ​ក៏​មាន​អង្គ​ខ្លះ​កាលីប​ៗ​ដែរ​ កុំ​ថា​ឡើយ​តែ​ឧបាសក​នោះ។​

ព្រះ​សង្ឃ​ដែល​មាន​ឋានៈ​ធំៗ​ទាំង​នោះ​ ភាគ​ច្រើន​បញ្ចូល​នយោបាយ​របស់​គណបក្ស​ខ្លះ​ នៅ​ពេល​បាន​​ឡើង​គង់​ទេសនា​ម្តងៗ​។ ជាង​នេះ​ទៅ​ទៀត គំរាម​កំហែង​ និង​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​ចូល​រួម​​សង្កេត​តាម​ដាន​ប្រជា​ពលរដ្ឋ ​ដែល​មក​តវ៉ា​រឿង​វិវាទ​ដី​ធ្លី ព្រៃឈើ​ និង​សិទ្ធិ​មនុស្ស​ជាដើម​ ដោយ​សារ​ព្រះសង្ឃ​រស់​បាន​អាស្រ័យ​ឧបា​សក​ នៅ​ពេល​ឧបាសក​ទុក្ខ​ព្រួយ​គឺ​ព្រះ​សង្ឃ​តែង​តែ​ជួយ​អ៊ីចឹង​ហើយ​។ ឧទាហរណ៍ ដូច​កាល​ពី​ឆ្នាំ​ទៅ ​ព្រះ​សង្ឃ​លួន​ សាវ៉ាត​ ដែល​ចូល​រួម​ឃ្លំា​មើល​ការ​តវ៉ា​រឿង​ព្រៃ​ឡង់​ក៏​មិន​បាន​ដែរ គឺ​មាន​លិខិត​គណៈ​សង្ឃ​រាជ​ធានី​ហាម​វត្ត​នានា​នៅ​រាជ​ធានី​ភ្នំពេញ​ មិន​ឲ្យ​គង់​ស្នាក់​អាស្រ័យ​នៅ​ទេ​។ ​ពេល​ខ្លះ​ធ្វើ​ការ​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​មាន​និន្នាការ​នយោបាយ​រក លទ្ធិ​ប្រជាធិបតេយ្យ​ថែម​ទៀត​ផង​។

គណៈ​សង្ឃ​ធំៗ​ទាំង​នោះ​ មិន​សូវ​គិត​គូរ​រឿង​ការ​បន្ត​បង្កើត​ព្រះ​ធម៌​ព្រះ​ត្រៃបិដក​ដើម្បី អភិវឌ្ឍ​វិស័យ​ព្រះពុទ្ធ​សាសនា​ ឬ​ក៏​បង្កើត​ពាក្យ​ថ្មីៗ​ទៅ​លើ​វចនា​នុក្រម​ សម្តេច​សង្ឃ​ ជួន​ ណាត​ ដែល​មាន​ស្រាប់​ទេ​ ឬ​កំណត់​យក​និយាម​ពាក្យ​ដែល​ត្រូវ​មក​ផ្សព្វផ្សាយ​ទេ​ គឺ​ទុក​ឲ្យ​កូន​ខ្មែរ​ទាំង​បច្ចុប្បន្ន ជំនាន់​ក្រោយ​​ទៀត​មាន​ការ​លំបាក​ ហើយ​តាំង​បន្ទោស​ថា​កូន​ខ្មែរ​មិន​ចេះ​សរសេរ​អក្សរ​ខ្មែរ​ត្រឹម​ត្រូវ សូម្បី​ការ​បង្កើត​ពាក្យ​ប្រើ​ជា​ភាសា​ខ្មែរ​នៅ​ក្នុង​ទូរស័ព្ទ​ហ្នឹង​ ក៏​មិន​ទាន់​ចុះ​សម្រុង​គ្នា​នៅ​ឡើយ​ទេ​។ ចុះ​ថា​តើ​នឹង​មាន​បញ្ហា​អក្សរ​ខ្មែរ​អ្វី​ខ្លះ​កើត​ឡើង​ នៅ​ខែ​ក្រោយ​នេះ ប្រព័ន្ធ​អ៊ីនធឺណិត Mozilla Firefox​ មាន​គម្រោង​បង្កើត​កម្មវិធី​​អក្សរ​ខ្មែរ​នៅ​លើ​វេបសាយ​របស់​ខ្លួន ឬ​មួយ​ក៏​ទុក​ឲ្យ​តាម​ដំណើរ​អ៊ីចឹង​ទៅ​?​ គណៈ​សង្ឃ​ធំៗ​បច្ចុប្បន្ន​នេះ​មើល​ទៅ​ដូច គិត​គូរ​រឿង​បក្ស​ បុណ្យ​ស័ក្តិ និង​អំណាច​ច្រើន​ជាង​ស្រាវ​ជ្រាវ​ធម៌អាថ៌​ និង​អក្សរសាស្រ្ត ​ខុស​ពី​ព្រះ​សង្ឃ​ជំនាន់​ដើម​ខិត​ខំ​រាប់​ឆ្នាំ​បកប្រែ​ពី​ភាសា​បាលី​មក​ ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ប្រើ ហើយ​មេ​ដឹក​នាំ​ព្រះ​សង្ឃ​ជំនាន់​មុន​ហ៊ាន​ចេញ​មុខ​តស៊ូ​ប្រឆាំង​ជាមួយ​នឹង អាណា​និគម​និយម​បារាំង​ ដូច​ព្រះ​សង្ឃ​ក្រឡា​ហោម​គង់ ជាដើម​។​ សូម​មាន​ពុទ្ធ​ដីកា​ជា​លាយលក្ខណ៍​អក្សរ​ប្រាប់​ផង​សព្វ​ថ្ងៃ​នេះ​ធ្វើ​បាន​ អ្វី​ខ្លះ​ ?

ក្រៅ​ពី​នោះ ​មាន​រឿង​ប្លែកៗ​ជា​ច្រើន​ជុំវិញ​ព្រះសង្ឃ​ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី​វីន័យ​ ធម៌​ ព្រះ​សង្ឃ​ខ្លះ​លួច​ផឹក​ស្រា ​ខ្លះ​លួច​លេង​បៀរ​ ខ្លះ​ចាក់​កន្ទុយ​លេខ​ ខ្លះ​ហាត់​បើក​ឡាន​លេង​ក្នុង​វត្ត​ពេល​យប់ៗ​ ខ្លះ​លួច​មើល​រឿង​អាសអាភាស​ក៏​មាន​ អ៊ីចឹង​ហើយ​បាន​ជា​កើត​មាន​ព្រះ​សង្ឃ​ហ៊ាន​ដល់​សេព​មេថុន​(រួម​ភេទ) ​ខ្លះ​ទៀត​ឈាន​ដល់​ថ្នាក់​ចាប់​រំលោភ​សេព​សន្ថវៈ​ទៀត​ផង​។​ ឧទាហរណ៍​៖ ​កាល​ពី​សប្តាហ៍​មុន មាន​ព្រះសង្ឃ​មួយ​អង្គ​ធ្វើ​សកម្មភាព​រំលោភ​កុមារី​ដល់​ទៅ​២នាក់​ ហើយ​២​នាក់​ផ្សេង​ទៀត​ប៉ុន​ប៉ង​ ហើយ​គំរាម​សម្លាប់​ក្មេង​ស្រីៗ​ទាំង​២នាក់​នោះ​ទៀត បើ​ស្រែក​ ឬ​ក៏​ទៅ​ប្តឹង​ប៉ូលិស​។ ​ព្រះ​សង្ឃ​អើយ ព្រះសង្ឃ​!អី​ក៏​សាហាវ​ម្ល៉េះ ក្រែង​ទូន្មាន​គ្រហស្ថ​សុទ្ធ​តែ​ កុំ​ឲ្យ​ប្រព្រឹត្ត​អបាយ​មុខ​នានា​ តែ​ព្រះ​សង្ឃ​ខ្លួន​ឯង​នោះ​​ជា​អ្នក​ប្រព្រឹត្ត​ទៅ​វិញ​។​ ករណី​ព្រះសង្ឃ​ធ្វើ​សកម្មភាព​យ៉ាង​ដូច្នេះ​ មិន​ឃើញ​មាន​គណៈ​សង្ឃ​ធំៗ រឹត​បន្តឹង​ផ្នែក​វិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទេ ​ដូច​ជា ​ចេញ​ជា​លាយ​លក្ខណ៍​អក្សរ ប្រកាស​តាម​វត្ត​នានា​ទូទាំង​ប្រទេស​ជាដើម ពោល​គឺ​ទុក​ទាល់​តែ​ទុំ​ជោរ​ បាន​ដឹង​ដូច​ជា ករណី នេត ​ខៃ បាន​នាំ​គ្នា​ចាត់​ការ​ទាំង​គណៈ​សង្ឃ​ទាំង​សមត្ថកិច្ច​។  បើ​តាម​របាយ​ការណ៍​ឆ្នាំ​២០១១​ របស់​ក្រសួង​មហា​ផ្ទៃ ​បាន​បង្ហាញ​ថា​ ករណី​រំលោភ​សេពសន្ថវៈ​មាន​៣៤០​ករណី​ កើន​ឡើង​ជាង​ឆ្នាំ​២០១០​ ដែល​មាន​៣១០​ករណី​។​ ក្នុង​នោះ​ករណី​រំលោភ​សរុប​ក៏​រាប់​បញ្ចូល​ទាំង​ព្រះសង្ឃ​ផង​ដែរ​។​ សង្ឃឹម​ថា​ ឆ្នាំ​នេះ​ក្រសួង​នឹង​ វិភាគ​ទិន្នន័យ​មក​បង្ហាញ​ចំពោះ​ករណី​អ្នក​ប្រព្រឹត្ត​ជា​ព្រះសង្ឃ​ផង​ដែរ ​។

សកម្ម​ភាព​អបាយ​មុខ​របស់​ព្រះ​សង្ឃ​ខាង​លើ​នេះ​ គួរ​ឲ្យ​ខ្ពើម​រអើម​ចំពោះ​សង្គម​ជាតិ​។​ ឧបាសក​ម្នាក់ៗ​ធ្វើ​អ្វីៗ មិន​ហ៊ាន​ប៉ះ​ព្រះសង្ឃ​ទេ​ព្រោះ​ខ្លាច​បាប​ សូម្បី​តែ​និយាយ​ទៅ​កាន់​ព្រះសង្ឃ​ក៏​គិត​ដែរ​ខ្លាច​ខុស​ពាក្យ​ពេចន៍ ចំណែក​ព្រះ​សង្ឃ​ខ្លះ​វិញ​មិន​ត្រឹម​តែ​រំលោភ​ទេ ថែម​ទាំង​គំរាម​សម្លាប់​ទៀត​។​

ឥឡូវ​នេះ ​ចូល​ដល់​ដំណាក់​កាល​ព្រះសង្ឃ​នាំ​គ្នា​លេង​ហ្វេស​ប៊ុក​ ហើយ​ឆ្លើយ​ឆ្លង​ជាមួយ​នារី​ស្អាត ​ខ្លះ​ស៊ិច​ស៊ី​ទៀត ​សំណួរ​សួរ​ថា​តើ​ព្រះ​សង្ឃ​លេង​ហ្វេសប៊ុក​មាន​អ្វី​ខុស​ដែរ​ឬ​ទេ ​? បើ​តាម​វិន័យ​សង្ឃ​វិញ​តើ ​អាច​ដាច់​អាបត្តិ​ដែរ​ឬទេ​? បើ​ព្រះ​សង្ឃ​បើក​ហ្វេសប៊ុក​ទៅ​ឃើញ​សុទ្ធ​តែ​រូប​អាសអាភាស ឬ​វីដេអូ​គ្លីប​អាសអាភាស ​ដែល​គេ​បាន​បង្ហោះ​ ឬ​មាន​មេរោគ​(Virus)​ដែល​បាន​ផ្ញើមក​ចូល​ក្នុង​ខ្ទង់​គណនី​ហ្វេសបុក​របស់​ ព្រះ​សង្ឃ​នោះ​? ពេល​ខ្លះ​ព្រះ​សង្ឃ​ដែល​ជា​សមាជិក​លេង​ហ្វេសបុក​ក៏​បង្ហោះ​រូបភាព​របស់ ​ព្រះ​សង្ឃ​ក្នុង​បន្ទប់​ក្នុង​កុដិ ដែល​រូប​ថត​ទាំង​ប្រុស​ ស្រី ​នៅ​ក្នុង​បន្ទប់​នោះ​ឲ្យ​ញាតិញោម​ឃើញ​ទាំង​អស់ ហើយ​ព្រះ​សង្ឃ​ខ្លះ​ពាក់​តែ​ហង្ស​សាក់ (​អាវកាក់)​ទៀត​។​ តើ​ជា​ការ​សមរម្យ​ដែរ​ឬ​ទេ​បើ​នារីៗ​បើក​នៅ​ក្នុង​ហ្វេស​បុក​ឃើញ​នោះ​?​ បើ​តាម​វិន័យ​ធម៌​ព្រះសង្ឃ​តាម​ធម្មតា ​គឺ​អាច​មើល​មុខ​ស្រ្តី​ទាល់​តែ​ចម្ងាយ​សុទ្ធ​​តែ​៣ ទៅ​៤​ម៉ែត្រ​ឯណោះ​។​ បើ​ព្រះ​សង្ឃ​មើល​រូបភាព​ស្រើប​ស្រាល​បែប​នេះ​ អាច​បណ្តាល​ឲ្យ​ព្រះ​សង្ឃ​ដែល​លេង​ហ្វេសប៊ុក​អាច​ឈាន​ដល់​ការ​រួម​ភេទ​ ឬ​ក៏​ចាប់​រំលោភ​ដែរ​ឬ​ទេ​? តើ​គណៈ​សង្ឃ​ធំៗ​មាន​បាន​ដឹង​រឿង​ព្រះសង្ឃ​លេង​ហ្វេសប៊ុក​ដែរ​ ឬទេ​? ​បើ​ដឹង​ហើយ​ តើ​មាន​វិធាន​ការ​ដែរ​ឬ​ទេ​?​

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ​  soprach.tong@phnompenhpost.com