Thailand’s tenuous support of democracy questioned

Posted by: | Posted on: June 16, 2013

Sam Rainsy
Phnom Penh Post
By Roger Mitton
TUESDAY, 11 JUNE 2013

18 Sam Rainsy

Opposition leader Sam Rainsy in Washington in May. The self-exiled Rainsy was denied entry into Thailand last week, and was reportedly told he would not be allowed back until after the Cambodian election. Photo by AFP

Sam Rainsy, Cambodia’s opposition leader and former finance minister, is not a man you would want your sister to marry.

Though still boyishly handsome and stylish, he is outspoken, arrogant and very smart. Such men tend to rise meteorically, then self-destruct before gaining real power.

That said, despite self-imposed exile in France to avoid an 11-year jail sentence he claims is politically motivated, it is still too early to write off Rainsy, 64, as a recent incident in Bangkok proved.

Last Wednesday, the Foreign Correspondents’ Club of Thailand planned to host an event at which Rainsy would discuss poverty, corruption and injustice in Cambodia.

Given past conflicts with media-suppressive Thai governments, the FCCT stressed that it was not sponsoring Rainsy’s visit and that “responsibility for program content was solely that of the event organiser”.

The organiser’s name, however, was not revealed, although it was stated that the event would feature the launch of Rainsy’s new autobiography, We Didn’t Start the Fire: My Struggle for Democracy in Cambodia.

The book recounts his early days in Phnom Penh, his family’s expulsion, the Khmer Rouge regime, the Vietnamese occupation, and Prime Minister Hun Sen’s control of the country since 1985.

The choice of Billy Joel’s infamous vocal rant, We Didn’t Start the Fire, for the book’s title aptly reflects Rainsy’s precocious nature.

But in truth, he cannot be blamed for the infernos that have ravaged this poor country over the past century, although he has sparked his own share of heated incidents.

Another one happened last week when he arrived in Bangkok from South Korea and was told by immigration officials that he was not welcome in Thailand.

The ostensible reason was because of fears that Rainsy would badmouth Hun Sen’s government ahead of next month’s national elections.

“We do support democratic rule, but on the other hand we do not support other people using our country to attack others for political gain,” said the Thai foreign ministry spokesman Manasvi Srisodapol.

It could be pointed out that criticising the government is an opposition leader’s job and that many of them have visited Thailand in the recent past and done that without any problem.

Malaysia’s Anwar Ibrahim and Lim Kit Siang spring to mind, as do Singapore’s Chee Soon Juan and James Gomez, and Myanmar’s Aung San Suu Kyi.

Indeed, Rainsy himself visited Bangkok last November and did not curb his enthusiasm for excoriating Hun Sen’s “reign of the mafia in a banana kingdom”.

So what has changed? Well, there is that general election here on July 28 and Hun Sen wants to take no chances that his bête noir’s Bangkok speech might sway voters at home.

And as press reports have highlighted and as Rainsy himself noted, Hun Sen is known to be friendly with the exiled former Thai PM Thaksin Shinawatra, whose younger sister Yingluck is the present PM.

So, it is widely presumed, a word from Hun Sen to Thaksin to Yingluck and Rainsy is denied entry until after the end of July.

It was not only silly, but also pointless since he went ahead with his talk to the FCCT via Skype from Singapore, which happily welcomed him – as, earlier, had Indonesia, Malaysia, Myanmar and the Philippines. And it was counter-productive, since the “victimised” Rainsy reaped greater publicity and kudos for himself and his party in the run-up to the election.

In his spiel, Rainsy said the Cambodian poll would be a farce, that Hun Sen was a coward who was afraid of the opposition and that his inevitable victory should be considered illegitimate.

In the past, the bristly Hun Sen has responded with similar wild allegations, such as warning of “civil war” if Rainsy’s side won the election.

Of course, the opposition will not win. On that, both men concur.

There will be no electoral fire in Cambodia next month. Like Rainsy’s visit to one of the neighbours, it will not be permitted.

ការ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ខ្លាំង​ក្លា​របស់​ថៃ​ក្លាយ​ជា​បញ្ហា​ត្រូវ​ចោទ​សួរ

130611_02

លោក​សម រង្ស៊ី ​មេ​​ដឹក​នាំ​បក្ស​ប្រឆាំង នៅ​ក្នុង​ពិធី​មួយ​នៅ​សហ​រដ្ឋ​អា​មេរិក កាល​ពី​ខែ​ឧសភា​​​។ រូបថត AFP

លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​និង​ជា​អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​កម្ពុជា​មិន​មែន​ជា​បុគ្គល​ម្នាក់​ដែល​អ្នក​ចង់​ឲ្យ​ប្អូន​ស្រី​របស់​អ្នក​រៀបការ​ជាមួយ​ឡើយ។

បើ​ទោះ​បី​ជា​រូប​លោក​នៅ​តែ​សង្ហា និង​ទាន់​សម័យ​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ​លោក​ជា​អ្នក​រិះគន់ ឥត​សំចៃ​និង​ឆ្លាត​វៃ​ណាស់។ បុរស​បែប​នេះ​ទំនង​ជា​ងើប​ឡើង​យ៉ាង​ខ្ពស់​បន្ទាប់​មក​ខ្ទេច​ខ្លួន​ឯង មុន​ពេល​ខ្លួន​ទទួល​បាន​អំណាច​ពិតៗ​នោះ។ ពោល​គឺ បើ​ទោះ​បី​ជា​លោក​បាន​និរទេស​ខ្លួន​ឯង​នៅ​បារាំង​ដើម្បី​គេច​ពី​ទោស​ជាប់​ពន្ធនាគារ​១១ ឆ្នាំ​ដែល​លោក​អះអាង​ថា គឺ​ដោយ​សារ​មូល​ហេតុ​នយោបាយ​នោះ​ក្តី​ប៉ុន្តែ​វា​នៅ​តែ​ឆាប់​ពេក​ក្នុង​ការ​គូស​លោក សម រង្ស៊ី ដែល​មាន​អាយុ ៦៤ ឆ្នាំ ចោល ដូច​ករណី​នា​ពេល​ថ្មីៗ​នេះ ក្នុង​ទីក្រុង​បាងកក។

កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ក្លិប​អ្នក​សារ​ព័ត៌មាន​បរទេស​នៅ​ថៃ មាន​ផែន​ការ​រៀប​ចំ​ព្រឹត្តិការណ៍​មួយ ដែល​លោក សម រង្ស៊ី នឹង​ពិភាក្សា​អំពី​ភាព​ក្រីក្រ អំពើ​ពុក​រលួយ និង​ភាព​អយុតិ្តធម៌​នៅ​កម្ពុជា។ បើ​គិត​ពី​ជម្លោះ​កន្លង​មក​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ ដែល​បង្ក្រាប​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្លិប​អ្នក​សារ​ព័ត៌មាន​បរទេស​នៅ​ថៃ​បាន​គូស​បញ្ជាក់​ថា ខ្លួន​មិន​បាន​ឧបត្ថម្ភ​ដំណើរ​របស់​លោក សម រង្ស៊ី ទេ ហើយ​ថា «​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លឹមសារ​នៃ​កម្មវិធី​នេះ​គឺ​ជា​របស់​អ្នក​រៀប​ចំ​តែ​ម្នាក់​គត់​»។

ទោះ​ជា​យ៉ាង​ណា ឈ្មោះ​របស់​អ្នក​រៀប​ចំ​ពុំ​ត្រូវ​បាន​បញ្ចេញ​ប្រាប់​ឡើយ បើ​ទោះ​បី​ជា​គេ​និយាយ​ថា ក្នុង​ព្រឹត្តិការណ៍​នេះ នឹង​មាន​ការ​ចាប់​ផ្តើម​ផ្សាយ​អំពី​សៀវភៅ​ស្វ័យ​ជីវប្រវតិ្ត​របស់​លោក សម រង្ស៊ី ដែល​មាន​ចំណង​ជើង​ថា We Didn’t Start the Fire: My Struggle for Democracy in Cambodia ក៏​ដោយ។

សៀវភៅ​នេះ​រៀប​រាប់​អំពី​កុមារភាព​របស់​លោក​សម រង្ស៊ី កាល​នៅ​ភ្នំពេញ ការ​បណ្តេញ​គ្រួសារ​របស់​លោក​ចេញ​ពី​ប្រទេស​របប​ខ្មែរ​ក្រហម ការ​កាន់​កាប់​របស់​វៀតណាម និង​ការ​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចាប់​តាំង​ពី​ឆ្នាំ​១៩៨៥ មក។ ការ​ជ្រើស​រើស​យក​បទ​ចម្រៀង​វ៉ូងវាង​របស់​លោក Billy Joel ចំណង​ជើង​ថា We Didn’t Start the Fire មក​ដាក់​ជា​ចំណង​ជើង​សៀវភៅ​របស់​លោក សម រង្ស៊ី បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ត្រៀម​ទុក​ជា​មុន​របស់​លោក សម រង្ស៊ី។ ប៉ុន្តែ តាម​ពិត​គេ​មិន​អាច​បន្ទោស​លោក​សម រង្ស៊ី​ចំពោះ​ភ្លើង​សង្គ្រាម​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ដ៏​ក្រីក្រ​មួយ​នេះ ក្នុង​រយៈ​មួយ​សតវត្សរ៍​កន្លង​មក​នេះ​ឡើយ បើ​ទោះ​បី​ជា​លោក​សម រង្ស៊ី បាន​បង្ក​ឲ្យ​មាន​ករណី​ក្តៅ​ក្រហាយ​ផ្ទាល់​ខ្លួន​ក៏​ដោយ។

ករណី​មួយ​ទៀត​កើត​ឡើង​កាល​ពី​សប្តាហ៍​មុន នៅ​ពេល​លោក​សម​រង្ស៊ី មក​ដល់​ទីក្រុង​បាងកក​ពី​កូរ៉េ​ខាង​ត្បូង ហើយ​មន្រ្តី​អន្តោប្រវេសន៍​បាន​ប្រាប់​លោក​ថា លោក​ពុំ​ត្រូវ​បាន​ស្វាគមន៍​ក្នុង​ប្រទេស​ថៃ​ទេ។

មូលហេតុ​ច្បាស់​នោះ គឺ​ដោយ​សារ​ការ​ភ័យ​ខ្លាច​ថា លោក សម រង្ស៊ី នឹង​និយាយ​អាក្រក់​អំពី​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​មុន​ការ​បោះឆ្នោត​ខែ​ក្រោយ​នេះ។

លោក Manasvi Sriodapol អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ បាន​ថ្លែង​ថា៖​«យើង​គាំទ្រ​វិធាន​លទិ្ធ​ប្រជាធិបតេយ្យ ប៉ុន្តែ​យើង​មិន​គាំទ្រ​អ្នក​ដទៃ​ទៀត​ប្រើ​ប្រាស់​ប្រទេស​យើង​ដើម្បី​វាយ​ប្រហារ​អ្នក​ដទៃ​ដើម្បី​ផល​ចំណេញ​នយោបាយ​ឡើយ​»។ គេ​អាច​ចង្អុល​បង្ហាញ​ថា ការ​រិះគន់​រដ្ឋាភិបាល​គឺ​ជា​ការងារ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង និង​ថា មនុស្ស​ជា​ច្រើន​នាក់​បាន​ចូល​ក្នុង​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ ហើយ​បាន​ធ្វើ​ការ​រិះគន់​ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ។ អ្នក​ទាំង​នោះ​គឺ​លោក Anwar Ibrahim និង​លោក Lim Kit Siang នៃ​ប្រទេស​ម៉ាឡេស៊ី លោក Chee Soon Juan នៃ​ប្រទេស​សិង្ហបុរី និង​លោក​ស្រី អ៊ុង សានស៊ូជី មក​ពី​ប្រទេស​មីយ៉ាន់ម៉ា។

តាម​ពិត លោក សម រង្ស៊ី ផ្ទាល់​បាន​ទៅ​ទីក្រុង​បាងកក កាល​ពី​ខែ​វិចិ្ឆកា​ឆ្នាំ​មុន ហើយ​បាន​ធ្វើ​ការ​រិះ​គន់​ការ​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន ថា ជា​ក្រុម​អន្ធពាល​ក្នុង​ព្រះ​រាជា​ណាចក្រ​ដើម​ចេក។ ដូច្នេះ តើ​អ្វី​ខ្លះ​បាន​ផ្លាស់​ប្តូរ? មែន​ហើយ មាន​ការ​បោះឆ្នោត​ជា​ទូទៅ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី ២៨ ខែ​កក្កដា ហើយ​លោក ហ៊ុន សែន មិន​ចង់​ធ្វេស​ប្រហែស​ឡើយ ព្រោះ​សម្តី​រិះ​គន់​របស់​លោក​សម​រង្ស៊ី ពី​ទីក្រុង​បាងកក អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​បោះឆ្នោត​នៅ​កម្ពុជា ហើយ​ដូច​ដែល​របាយ​ការណ៍​សារ​ព័ត៌មាន​បាន​គូស​បញ្ជាក់ និង​លោក សម រង្ស៊ី ផ្ទាល់​បាន​កត់​សម្គាល់​ថា លោក ហ៊ុន សែន គឺ​ជា​មិត្ត​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​ដែល​ប្អូន​ស្រី​របស់​លោក​ថាក់​ស៊ីន គឺ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជា​នាយក​រដ្ឋ​មន្រ្តី​ថៃ​បច្ចុប្បន្ន។

ដូច្នេះ មាន​ការ​សន្មត​ជា​ទូទៅ​ថា សម្តី​ពី​លោក ហ៊ុន សែន ប្រាប់​លោក ថាក់ស៊ីន ប្រាប់​លោក​ស្រី យីងឡាក់ ហើយ​លោក សម រង្ស៊ី​ត្រូវ​បាន​គេ​បដិសេធ​មិន​ឲ្យ​ចូល​ក្នុង​ប្រទេស​ថៃ រហូត​ទាល់​តែ​ចប់​ការ​បោះឆ្នោត​នា​ខែ​កក្កដា។

នេះ​ជា​រឿង​ល្ងី​ល្ងើ ហើយ​គ្មាន​ប្រយោជន៍ ព្រោះ​លោក សម រង្ស៊ី បាន​បន្ត​ដោយ​ថ្លែង​ទៅ​ក្លិប​អ្នក​សារ​ព័ត៌មាន​បរទេស​នៅ​ថៃ តាម Skype ពី​ប្រទេស​សិង្ហបុរី ដែល​បាន​ស្វាគមន៍​លោក​យ៉ាង​រីករាយ ក៏​ដូច​ជា​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ហ្វីលីពីន ហើយ​វា​បែរ​ជា​វាយ​បក​មក​វិញ ព្រោះ​លោក សម រង្ស៊ី បាន​ទទួល​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​លោក និង​គណបក្ស​លោក​នៅ​មុន​ពេល​បោះឆ្នោត។

លោក សម រង្ស៊ី បាន​ថ្លែង​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា នឹង​ជា​រឿង​កំប្លែង ដែល​លោក ហ៊ុន សែន ជា​ជន​កំសាក ដែល​ខ្លាច​បក្ស​ប្រឆាំង ហើយ​ថា ជោគជ័យ​របស់​លោក​ហ៊ុន សែន គួរ​ចាត់​ទុក​ថា ពុំ​ស្រប​ច្បាប់​ទេ។ កន្លង​មក លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ដោយ​ចោទ​ដូច​គ្នា ដូច​ជា​ការ​ព្រមាន​ថា នឹង​មាន​សង្គ្រាម​ស៊ីវិល​ប្រសិន​បើ​លោក​សម រង្ស៊ី ឈ្នះ​ឆ្នោត​។ ជា​ការ​ពិត បក្ស​ប្រឆាំង​នឹង​មិន​ឈ្នះ​ទេ។ អំពី​ចំណុច​នេះ​បុរស​ទាំង​ពីរ​យល់​ស្រប​គ្នា។ រឿង​ហ្នឹង​វា​នឹង​មិន​មែន​ជា​បញ្ហា​ធំ​នៅ​កម្ពុជា នៅ​ខែ​ក្រោយ​ឡើយ។ ដូច​ដំណើរ​របស់​លោក រង្ស៊ី ទៅ​កាន់​ប្រទេស​ជិត​ខាង​មួយ​ដែរ វា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កើត​មាន​ឡើយ​៕ TK