Swearing words in Khmer ancient inscription since Funan period

Posted by: | Posted on: August 30, 2014

Reading swearing words of ancient Khmer people through this article, I am astonished by its level of politically correctness. Descriptively, from earlier Funan period of first century to A.D.624 (called Funan or Phnom Kingdom), to Chenda kingdom and Angkor Kingdom respectively, the rhetoric of swearing inscribed at the end of the whole inscription writing maintained the same level “cursing to go to hell if one stole the worshiping statue or destroying such statue and this curse will remain the same whenever the sun and moon are still orbiting around this universe”. The way of cursing that ancient Khmers articulated is simple and non-provocative or humiliating or bullying textual. As ancient Khmers were dignified by their honesty, gratitude and respect of others, we don’t see much arrogant and pejorative mouthing from this study.

ពាក្យ​ប្រទិច​ផ្តាសា​ក្នុងសង្គម​ខ្មែរ​នា​សម័យបុរាណ​

សញ្ញាណ​នៃ​បុណ្យ បាប ឋានសួគ៌ នរក សម្រាប់​សាសនិក​ខ្មែរ​នា​សម័យ​បុ​រេ​អង្គរ (​ហ្វូ​-​ណន និង​ចេនឡា​) និង​អង្គរ ដែលជា​បទ​ប​ញ្ញាទ​ខាង​មនោ​គម​វិទ្យា​សាសនា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងសង្គម​ខ្មែរ គ្រប់​សម័យកាល​ទាំងអស់​។ ការចាប់អារម្មណ៍​រប​ស់​យើង គឺ​នៅ​ខាងចុង​អត្ថបទ​សិលាចារឹក​បុរាណ​មួយចំនួន​ដែល​យើង​បាន​សិក្សា​ជាមួយ​លោក ក្លូត ហ្ស័​ក និង​អ្នកគ្រូ​ពៅ សាវ​រស កន្លងមក មាន​ចារ​ពាក្យ​ដាក់​បណ្តាសា​នេះ​។ អត្ថន័យ​នៃ​ពាក្យ​ទាំងនេះ បង្ហាញ​ឲ្យ​យើង​ឃើញ​ដល់​វិស័យ​សីលធម៌​ដ៏​ខ្ពង់ខ្ពស់​របស់​មនុស្ស​ខ្មែរ នា​ជំនាន់​ដើម ក្រៅពីនោះ វា​ក៏​ជា​សក្ខីកម្ម​ដល់​និរន្តរភាព​នៃ​ទំនៀមទម្លាប់​ប្រពៃណី ជំនឿ​សាសនា​របស់​ខ្មែរ​យ៉ាង​ប្រាកដ នៅតាម​សម័យកាល​វិ​វត្ត​នីមួយៗ​នៃ​ប្រវត្តិសាស្ត្រ​។​


​    ​សូមបញ្ជាក់ថា ពាក្យ​ដាក់​បណ្តាសារ​ទាំងនោះ ជាទូទៅ​ត្រូវបាន​ចារ​នៅ​ផ្នែក​ខាងចុង​នៃ​អត្ថបទ​សិលាចារឹក​។ ក្នុង​អត្ថបទ​ដ៏​ខ្លី​នេះ យើង​គ្រាន់តែ​សូម​លើកយក​អត្ថបទ​សិលាចារឹក​ពាក់ព័ន្ធ​ទៅនឹង​ប្រពៃណី​ការ​ប្រទេច​បណ្តាសា​ខាងលើនេះ ចំនួន​តែ​៤ មក​ពិភាក្សា​ប៉ុណ្ណោះ​។ នៅទីនេះ សិលាចារឹក​ទាំងនោះ ដែល​យើង​នឹង​ពិនិត្យ​ខ្លឹមសារ ចែកចេញជា​សម័យកាល​ដូចតទៅ​នេះ ៖ ១- សម័យ​អន្តរកាល រវាង​នគរ​ភ្នំ និង ចេនឡា ២- សម័យ​ចេនឡា និង ៣- សម័យអង្គរ​។​


​    ​សូមជម្រាបថា បើ​និយាយ​ដល់​សម័យ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ ពីស​.​វ​ទី​១ ដល់​ឆ្នាំ ៦២៤​នៃ​គ​.​ស​. (​កាល​ប្ប​ប្រវត្តិ​ចិន​) យើង​អាច​កត់សម្គាល់ថា យើង​ពុំ​ឃើញ​អត្ថបទ​ជា​លាយលក្ខណ៍អក្សរ​ស្តីពី​ពាក្យ​បណ្តាសា​នេះ​ទេ ទោះបីជា​ពាក្យ​នេះ​មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា ហើយ​បាន​ហូរ​ចូល​ហ្វូ​-​ណន តាមរយៈ​ការផ្សព្វផ្សាយ​នៃ​លទ្ធិ​សាសនា​ធំៗ​ទាំងពីរ គឺ​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធសាសនា​ក៏ដោយ​។ ក៏ប៉ុន្តែ បើ​យើង​យោងតាម​សិលាចារឹក ដែលមាន​ការចុះ​កាលបរិច្ឆេទ ក្រោយនេះ​បន្តិច ពោលគឺ សម័យ​អន្តរកាល​រវាង​នគរ​ភ្នំ និង​ចេនឡា យើង​អាច​និយាយ​យ៉ាង​ត្រឹមត្រូវ​ថា ប្រពៃណី​ប្រើពាក្យ​ដាក់​បណ្តាសា ពិតជា​កេរ្តិ៍ដំណែល​វប្បធម៌​មកពី​សម័យ​ហ្វូ​-​ណន ឬ​នគរ​ភ្នំ​យ៉ាង​ប្រាកដ​។​


​    ​ឧទាហរណ៍​ជាក់ស្តែង នៅក្នុង​អត្ថបទ​ភាសា​ខ្មែរ សិលាចារឹក K 44 ដែល​យើង​នឹង​ពិនិត្យ​នៅពេល​បន្តិចទៀត យើង​ដឹងថា សិលាចារឹក​នេះ​ត្រូវបាន​ចារ​ឡើង​នៅ​ឆ្នាំ ៥៩៦ ត្រូវ​និង​ឆ្នាំ ៦៧៤​នៃ​គ​.​ស​. ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​១ ក៏​មែនពិត​។ ក៏ប៉ុន្តែ សំណេរ​ថ្មី​នេះ បាន​និយាយ​ដល់​អំណោយ​បុណ្យ​ពី​មន្ត្រីជាន់ខ្ពស់​ពីររូប​នាកាល​ពី​រាជ្យ​របស់​ព្រះបាទ​រុ​ទ្រ​វរ្ម័ន (​នៅ​ទ្រ​វ​ម៌​) ដែលជា​អធិរាជ​នៃ​ចក្រភព​ហ្វូ​-​ណន រវាង ៥១៤ និង ៥៤៥​នៃ​គ​.​ស​.​។​
១- ពាក្យ​ដាក់​បណ្តាសា​នា​សម័យ​បុ​រេ​អង្គរ​
​    ​ចារ​នៅ​ចុង​ស​.​វ​ទី​៧ សិលាចារឹក K.44 ដែល​ត្រូវបាន​រកឃើញ ដោយ​លោក អា​ដឺ​ម៉ារ ឡឺ​ក្លែ​រ នៅ​ចុង​ស​.​វ​ទី​១៩ នៅក្នុង​គុហា​មួយ​ឈ្មោះថា ព្រះ​គុហា​ហ្លួង នៅ​ខេត្តកំពត​បច្ចុប្បន្ន ដែល​ពី​ដើម​ជា​ខេត្ត​ឧបសម្ព័ន្ធ​របស់​ខេត្តតាកែវ ដែល​នៅ​ទីនោះ​មាន​ទីតាំង​នៃ​ព្រះ​រាជធានី​វ្យា​ធ​បុ​រៈ ឬ​អង្គរបុរី​។​
​    ​ការ​ផ្តា​ម​យក​សំណៅ​នៃ​សិលាចារឹក​នេះ ហើយ​សិក្សា​បកប្រែ​ឡើងវិញ​នៅពេល​ថ្មីៗ​នេះ ដោយ​លោក វង់ សុធា​រ៉ា នៅ​ឆ្នាំ ២០០៣, សិលាចារឹក​នៃ​ប្រទេស​កម្ពុជា សម័យមុន​អង្គរ បានបញ្ជាក់​នៅ​ភាគ​ខាងចុង នៃ​ផ្ទាំង​សិលាចារឹក​ថា “​បើ​អ្នកណា​ចាប់យក​នូវ​ទ្រព្យសម្បត្តិ​ជា​អំណោយ​បុណ្យ​ទាំងអស់​របស់​ព្រះ (​ឥសូរ​) ឧ​ត្ប​ន្នេ​ស្វរៈ នោះ​នឹង​ធ្លាក់​ក្នុង​សក​ឈ្មោះ​អន្ធ​តា​មិ​ស្រៈ (​នរក​ងងឹតឈឹង​) ដរាបណា​មាន​ព្រះអាទិត្យ ព្រះ​ច័ន្ទ និង​ដួងតារា​នៅឡើយ​” (Cf. វង់ សុធា​រ៉ា​, ២០០៣ ទំព័រ ១៤៥)​។​
​    ​ក្រោយនេះ​បន្តិច រវាង​ពាក់កណ្តាល​ស​.​វ​ទី​៧ និង​ចុង​ស​.​វ​ទី​៧ យើង​ក៏បាន​រកឃើញ​នូវ​ថ្ម​កិន​ថ្នាំ​មួយ នៅ​ភូមិ​ព្រែក​ទោល ឃុំ​ផ្ទោល ស្រុក​អង្គរបុរី ដែលជា​កម្មសិទ្ធិ​របស់​អ្នកស្រុក​។ លក្ខណៈ​សំខាន់​នៃ​អក្សរ​ចារឹក Ka 24 ដែលជា​អក្សរ​ខ្មែរ ៣​បន្ទាត់ ចារ​នៅ​ផ្នែក​ជើង​ទម្រ​រាង​ប្រ​ល នៅ​កែង មាន​ខ្លឹមសារ​ថា “​ថ្ម (​នេះ​គឺ​) ជា​អំណោយ​របស់​សត​ក្រមា​ឡ្ត​ក្ស ដល់​ព្រះអាទិទេព​ស្រី​វ​ក្រ​តិ​ថ៌ ពួកគេ​ដែល​លួច​របស់​នេះ (​គឺជា​អ្នក​បំផ្លិចបំផ្លាញ​) ព្រះ (​សូម​ឲ្យ​) ពួកគេ​ទៅកាន់​ស្ថាន​នរក (Cf. វង់ សុធា​រ៉ា​, ទំព័រ ៤៦)​។​”

សិលាចារឹក Ka 24 និង Ka 11 ដែលមាន​ពាក្យ​បណ្តាសារ (​ម​.​ត ២០១០)


​    ​រីឯ​ផ្នែក​ខាងចុង​នៃ​សិលាចារឹក Ka 11 វិញ ដែល​យើង​បាន​រកឃើញ​មុនគេ​ដែរ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំ​ស្រង់ ក្នុងភូមិ​គងពិសី ក្នុង​ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន ក៏បាន​និយាយ​ដល់​ការដាក់​ពាក្យ​បណ្តាសា​រដែរ​។ តទៅ​នេះ គឺជា​អត្ថន័យ​របស់​អត្ថបទ​ខាងលើ ៖ “(​បើ​) អ្នកណា​ដែល​ហ៊ាន​រារាំង​នៅទីនេះ អ្នកណា​ដែល​ប្រវ័ញ្ច​យក​របស់របរ​នៅទីនេះ អ្នកណា​ដែល​យក​សម្បត្តិ​នៅទីនេះ​ទៅប្រើ​ប្រាស់ អ្នកណា​ធ្វើ​ឲ្យ​មាន​វិបត្តិ​នៅទីនេះ សូម​ឲ្យ​ពួកគេ​ធ្លាក់​ទៅក្នុង​ស​ប្តា​វិ​សន​រក (៧​ជាន់​ហ៊ុំព័ទ្ធ​ដោយ​សមុទ្រ​) កុំបី​ខាន (Cf. វង់ សុធា​រ៉ា​, ទំព័រ ៦១)​។​”
​ក្រៅពីនេះ យើង​បានឃើញ​នៅមាន​សិលាចារឹក​២ ទៀត នៅ​ចុង​ស​.​វ​ទី និង​ដើម​ស​.​វ​ទី​៧ នៅ​ម្តុំ​វត្ត​ភូ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​លាវ​បច្ចុប្បន្ន​ដែរ ដែល​ទាក់ទិន​ទៅនឹង​បញ្ហា​ដូចគ្នា​។ 
២- សម័យ​ចេនឡា​ពីស​.​វ​ទី​៨-៩​នៃ​គ​.​ស​.
​ដើម្បី​បង្ហាញ​នូវ​និរន្ត​ភាព​នៃ​ប្រពៃណី​ប្រជាប្រិយ៍​ខាងលើ តទៅ​នេះ នៅ​សម័យ​ចេនឡា​ស​.​វ​ទី​៨-៩​នៃ​គ​.​ស សូម​លើក​ខ្លឹមសារ​នៃ​ផ្នែក​ខាងចុង​នៃ​អត្ថបទ​សិលាចារឹក សរសេរ​ជា​ភាសា​ខ្មែរ នៅ​ភូមិ​តាត​ថង ឃុំ​តាត​ថង ស្រុក​មឿង ខេត្ត​យ​សោធន ព្រះរាជាណាចក្រ​ថៃ​បច្ចុប្បន្ន ដែលមាន​អត្ថន័យ​ដូចខាងក្រោម​នេះ​។​
“(​សូម​) កុំ​ប្រគល់​អ្នក​គ្មាន​មាយា​ទ​ឲ្យ​មើលថែរក្សា​ព្រះ​ទេវរូប​ទាំងនោះ​” យើង “​សូមកុំ​ដាក់​បណ្តាសារ​ឲ្យ​នរណា​បំផ្លាញ​ព្រះ​ទេវរូប (​ទាំង ៣) នោះ​ដែលជា​វត្ថុ (​របស់ខ្ញុំ​ម្ចាស់​) ឲ្យ​ដល់​ប្រជាជន​។ ចូរ (​អ្នក​បំផ្លាញ​) ឲ្យ​ធ្លាក់ចុះ​នរក​ដរាប​ដល់​ព្រះអាទិត្យ និង​ព្រះ​ច័ន្ទ​រលាយ​”​។​
​សូម​រំ​ឮ​កថា នៅ​ផ្នែក​ទី​១ នៃ​សិលាចារឹក​ខាងលើនេះ ដែល​ត្រូវបាន​ចារ​ឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ឥសាន​វរ្ម័នទី​២ សម័យ​ចេនឡា មាន​តួអក្សរ​សំស្ក្រឹត ២០​បន្ទាត់ រីឯ​ភាគ​ទី​២ ជា​ភាសា​ខ្មែរ​មាន ២៨​បន្ទាត់​។ (Cf. Nantana Tantivess, Ban Tat Thong Inscription, Silpakorn, 45, No 2)​។​
៣- សម័យអង្គរ​
​    ​ក្រោយនេះ​បន្តិច ពោលគឺ នៅ​សម័យអង្គរ សិលាចារឹក​ស្ទឹង​ច្រាប ស្រុក​ម៉ោង​ឫស្សី ខេត្តបាត់ដំបង (K.693) ចារ​ឡើង​ក្នុង​រាជ្យ​របស់​ព្រះបាទ​ជ័យវរ្ម័ន គ​.​ស ១០០៣ ក៏មាន​អត្ថន័យ​ដូចតទៅ ទោះបីជា​ពាក់ព័ន្ធ​ទៅនឹង​ធ្វើ​រឿង​វិវាទ​ដីធ្លី​ក៏ដោយ​។ សូម​រំ​ឮ​ក​ខ្លឹមសារ​នៃ​អត្ថបទ​នេះ​ថា “​បូជា​នេះ​សូម​ឲ្យ​ចុះ​នរក​ទាំង ៣២​ជាន់ ដរាបណា​លោក​នេះ នៅតែមាន​ព្រះ​ច័ន្ទ និង​ព្រះអាទិត្យ​”​។​
​    ​សូមជម្រាបថា ចុះ​ពី​សិលាចារឹក​ក្នុង​រាជ្យ​ព្រះបាទ​ឥសាន​វរ្ម័នទី​២ ដែល​តម្កល់​នៅក្នុង​បរិវេណ​នៃ​ប្រាង្គ​ប្រាសាទ សិលាចារឹក​មកពី​ស្ទឹង​ច្រាប គឺជា​បង្គោល​សីមា ដែល​គេ​ដោត​នៅលើ​ទ​ទី​ដី​ដែលមាន​វិវាទ ដើម្បី​ជា​ព្រំប្រទល់​។ សូមបញ្ជាក់ថា វត្តមាន​របស់​រូបចម្លាក់​ព្រះ​យមរាជ ដែលមាន​កិត្តិនាម​ថា អ្នកកាត់ក្តី​ដោយ​ភាព​សុ​ក្រិត ជិះ​គោ​អមដោយ​ព្រះធម៌ និង​ព្រះ​ចិត្រ​គុ​ប្ត ព្រមទាំង​ព្រះ​ច័ន្ទ និង​ព្រះអាទិត្យ គឺជា​ភស្តុតាង​បង្ហាញ​អំពី​ជំនឿ​លើ​បុណ្យ​បាប ស្ថានសួគ៌ នរក របស់​ខ្មែរ​នា​សម័យ​ដើម​យ៉ាង​ប្រាកដ​។​
​    ​បន្ថែម​លើ​នេះ ការសិក្សា​វិភាគ​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ខ្មែរ​បុរាណ ដែល​ប្រកបដោយ​សីលធម៌​ខ្ពស់ គេ​រមែងតែ​ជឿថា រាល់​ការបំពាន​នូវ​បទ​ប​ញ្ញាតិ​រមែងតែ​នាំមក​នូវ​បាបកម្ម​គ្រប់​ប្រភេទ មិន​ថា​នៅ​ជាតិ​នេះ ឬ​ជាតិ​ខាងមុខ​នោះទេ​។ ហើយ​ប្រពៃណី​នេះ តាមពិតទៅ​នៅតែមាន​ជីវិត​រស់រាន​រហូតដល់​សព្វថ្ងៃ ពោលគឺ​មិនទាន់​សាបរលាប​ប៉ុន្មាន​នៅឡើយ​ទេ ជាពិសេស​នៅ​តំបន់​ជនបទ​។​
​    ​ជារួម តាមរយៈ​អត្ថបទ​នៃ​សិលាចារឹក​មួយចំនួន​តូច ដែល​យើង​ទើប​ពិ​និត្យនៅ​ខាងលើ យើង​អាច​យល់​យ៉ាង​ជាក់ច្បាស់​អំពី​សញ្ញាណ​បុណ្យ​-​បាប កុសល​-​អកុសល ស្ថានសួគ៌​-​នរក ក្នុងសង្គម​ខ្មែរ​បុរាណ​។ ទាំងនោះ​ក៏​អាច​បង្ហាញ​អំពី​កម្រិត​ខ្ពស់​នៃ​សីលធម៌​របស់​ខ្មែរ​ផងដែរ ដែលជា​ន​និច្ចកាល​ស្ថិតនៅក្រោម​ឥទ្ធិពល​នៃ​មនោ​គម​វិទ្យា​សាសនា​៕ (​ម​.​ត្រា​ណេ​) – See more at: http://www.cen.com.kh/culture/detail_culturecustom/MzFjM2IzMmI1ZTY#sthash.FwZRaF0N.dpuf





Comments are Closed