March, 2015

now browsing by month

 
Posted by: | Posted on: March 30, 2015

ពីនេះពីនេះថ្ងៃចុងសប្តាហ៍ខែមីនា២០១៥

តំហយនៃបច្ចេកវិជ្ជាទំនេីប

ក្នុងសម័យបច្ចេកវិជ្ជាទំនេីបនេះ បណ្តាញសង្គមក្លាយជាយានសំខាន់ ក្នុងការងារនិងទំនាក់ទំនង។ ជាការសង្កេត មេដឹកនាំខ្មែរខ្លះនិយមសរ សេរភាសាខ្មែរ ខ្លះនិយមសរសេរតែភាសាអង់គ្លេស ប៉ុន្តែអ្នកខ្លះនិយមសរសេរខ្មែររួបប្រែជាភាសាអង់គ្លេស។ ជាការកត់សំគាល់ ការសរសេរភាសាខ្មែរមិនបានត្រឹមត្រូវប៉ុន្មានទេ នេះអាចជាចំណេះដឹងភាសាខ្មែរមានកំរិតឬក្តារបន្ទះយូនីកូដខ្មែរមានភាពស្មុុគស្មាញ។

Flaws of Modern Technology

This age of technology, social media has become important mode for work and communication. From our observation, some Khmer leaders prefer to write in Khmer, some prefer to write in English, but some prefer to write in Khmer and translate it into English. As noticed, Khmer writing is not generally rigid, this could be caused by Khmer language general knowledge, or Khmer unicode keyboard is still sophisticated.

Khmer language 3 Khmer language 2

Courtesy: Facebook

Courtesy: Facebook

ឈ្មោះស្រុកក្នុងខេត្តនីមួយៗ

មេដឹកនាំខ្មែរត្រូវជាអ្នកស្គាល់ភូមិសាស្រ្តខ្មែរច្បាស់លាស់ យ៉ាងហោចណាស់ស្គាល់ទីតាំងនិងលក្ខណះពិសេសនៃខេត្តទាំងអស់ ស្គាល់ស្រុកខ្លះនិងតម្រូវការរបស់ប្រជាជនក្នុងស្រុកនីមួយៗ។

List of District Names in Each Province

Khmer leaders should have good knowledge of Khmer geography, know all provinces on their locations and significances. At least, Khmer leaders know some districts and the need of the people living within those districts.

All Khmer districts 5 All khmer districts 4 All khmer districts 3

Read More …

Posted by: | Posted on: March 23, 2015

Political Paradigm of Pragmatism from Khmer Youth part 13

This part, Mr. Sophan Seng, articulated on 10 rules that all leaders have practiced and succeeded it fundamentally.

leadership1. Dana = sharing with the populace
2. Sila = maintaining good conduct
3. Pariccaka = working selflessly
4. Ajjava = working honestly
5. Matthava = deporting himself with gentleness and congeniality
6. Tapa = rejecting indulgence through austerity
7. Akkodha = adhering to reason, not anger
8. Avihimsa = bringing tranquility through non-violence
9. Khanti = overcoming difficulty and conflict with patience
10. Avirodhana = not doing that which strays from righteousness

Posted by: | Posted on: March 23, 2015

បទសន្ទនានិងវិភាគនយោបាយជាមួយបណ្ឌិតខ្មែរភាគ៣បញ្ចប់

វាគ្មិន៣រូបសុទ្ធសឹងជាកំរិតបណ្ឌិត ទល់វាគ្មិន១រូបគ្រាន់តែជាថ្នាក់អនុបណ្ឌិត

Cambodia NEC Reformវាគ្មិន៣រូប សុទ្ធសឹងតែជាអវសោវ័យចំណាស់ ទល់នឹងវាគ្មិន១រូបដែលមានវ័យក្មេងជាងគេបំផុត អាយុមិនទាន់៤០ផង

វាគ្មិនទាំង៣រូបសំដែងសេចក្តីខកចិត្តផង មិនពេញចិត្តផង វាយបកដោយចំៗនិងដោយបញ្ឆិតបញ្ឆៀងផង ទល់នឹងវាគ្មិន១រូប ដែលព្យាយាមពន្យល់ការពិតតាមដែលខ្លួនយល់តាមវិធីប្រាកដនិយមនិងព្យាយាមមិនប្រឈមមុខជាមួយវាគ្មិនទាំង៣ទេ ព្រោះជាការសំដែងសេចក្តីគោរពនិងការទទួលយកយោបល់ទាំងឡាយរបស់ពួកគាត់។

សូមមេត្តាស្តាប់ភាគ១ ភាគ២ហេីយភាគ៣ បន្តជាភាគបញ្ចប់។

Posted by: | Posted on: March 21, 2015

ពីនេះពីនោះថ្ងៃចុងសប្តាហ៍ច្បាស់ជាធ្វេីអោយអ្នកពេញចិត្តពុំខាន

វាគ្មិន៣រូបសុទ្ធសឹងជាកំរិតបណ្ឌិត ទល់វាគ្មិន១រូបគ្រាន់តែជាថ្នាក់អនុបណ្ឌិត

វាគ្មិន៣រូប សុទ្ធសឹងតែជាអវសោវ័យចំណាស់ ទល់នឹងវាគ្មិន១រូបដែលមានវ័យក្មេងជាងគេបំផុត អាយុមិនទាន់៤០ផង

វាគ្មិនទាំង៣រូបសំដែងសេចក្តីខកចិត្តផង មិនពេញចិត្តផង វាយបកដោយចំៗនិងដោយបញ្ឆិតបញ្ឆៀងផង ទល់នឹងវាគ្មិន១រូប ដែលព្យាយាមពន្យល់ការពិតតាមដែលខ្លួនយល់តាមវិធីប្រាកដនិយមនិងព្យាយាមមិនប្រឈមមុខជាមួយវាគ្មិនទាំង៣ទេ ព្រោះជាការសំដែងសេចក្តីគោរពនិងការទទួលយកយោបល់ទាំងឡាយរបស់ពួកគាត់។

សូមមេត្តាស្តាប់ភាគ១ ភាគ២ ហេីយភាគបន្តនឹងត្រូវចាក់ផ្សាយជាបន្តបន្ទាប់ទៀត។

ចុងសប្តាហ៍នេះ មានរឿងចំលែកផ្សេងៗជាច្រេីនដែលខ្ញុំចង់អោយមិត្តអ្នកអានបានកំសាន្តទាំងអស់គ្នា។

១. ស្ត្រីទី១អាមេរិក និង ស្ត្រីទី១កម្ពុជា

change michelle

Courtesy: US Embassy of Cambodia

វាគួរអោយចាប់អារម្មណ៍ណាស់ ដែលប្រទេសអាមេរិកមានប្រធានាធិបតីជាប្រមុខជារៀងរាល់៥ឆ្នាំម្តង ហេីយប្រធាធិបតីដែលមានប្រជាប្រីយ៍បំផុតអាចឈរឈ្មោះយកតំណែងនេះបានតែ២អណត្តិគត់ប៉ុណ្ណោះ។ ជាច្បាប់និងជាក្រិតក្រមសហលក្ខន្តិកៈមន្ត្រីសហរដ្ឋអាមេរិក ពេលណាស្វាមីក្លាយជាប្រធាធិបតី ភរិយានឹងមានឋានៈជាស្រ្តីទី១ First Lady

មាននរណាខ្លះអាចខ្សឹបប្រាប់យេីងខ្ញុំបានទេថា នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមានប្រព័ន្ធនយោបាយខុសពីសហរដ្ឋអាមេរិក គឺជាប្រទេសមានព្រះមហាក្សត្រគ្រងរាជ និងប្រព័ន្ធនយោបាយនាយករដ្ឋមន្ត្រីនិយម ហេីយមានច្បាប់សហលក្ខន្តិកៈមន្រ្តីចំណុចណាដែលពេលស្វាមីក្លាយជានាយករដ្ឋមន្រ្តី ភរិយានឹងក្លាយជាស្ត្រីទី១ First Lady ឬ ?

ជាការកត់សំគាល់ នៅពេលមេដឹកនាំអាស៊ានប៊ូញមាត់គ្នាអោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និយាយជាមួយលោកអូ ប៉ាម៉ា ជំនួសនៅភូមា លោកអូ ប៉ាម៉ាបានហៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនយ៉ាងពេញមាត់ថា លោកប្រធានាធិបតី ឬ Mr. President ហេីយនៅពេលនេះស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានហៅភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាស្ត្រីទី១ឬ First Lady យ៉ាងពេញមាត់ផងដែរ។

២. នយោបាយខ្លឹមសហរដ្ឋអាមេរិកនៅអាស៊ានរឺ?

change Michell Obama

Courtesy: Facebook

នរណា នរណាក៏ដឹងដែរថា សហរដ្ឋអាមេរិកបានងាកមកពង្រឹងនយោបាយការបរទេសរបស់ខ្លួននៅអាស៊ានដោយហៅឈ្មោះថា ខ្លឹមសហរដ្ឋអាមេរិក ឬ America Core នៅអាស៊ាន។ សារពត៌មានអន្តរជាតិជាច្រេីនរាយការណ៍ថា ស្រ្តីទី១សហរដ្ឋអាមេរិកបំពេញទស្សនកិច្ចក្នុងសេចក្តីខិតខំប្រឹងប្រែង លេីកតំកេីង ចំណេះដឹងស្ត្រី ដោយចុះចតនៅប្រទេសជប៉ុនជាប្រទេសមានជាងគេបំផុតរួចមកចុះចតនៅកម្ពុជា ប្រទេសដែលក្រីក្រជាងគេបំផុត។

តាមពិតប្រហែលជាកម្ពុជាក្លាយជាខ្សែអេក្វាទ័រសម្រាប់ខ្លឹមអាមេរិកទេដឹង?

យ៉ាងណាក៏ដោយ និយាយដល់ស្ត្រី បេីអ្នកដែលកំពុងឃុំឃាំងក្នុងគុកព្រៃសមិនត្រូវបានគេដោះលែងទេ មានន័យថាកូនៗស្រីរបស់ពួកគេមិនអាចទៅសិក្សារៀនសូត្របានដែរ។

លេីសពីនេះទៅទៀតស្ត្រីដែលជាសកម្មជនបឹងកក់គ្រាន់តែតវ៉ារឿងទឹកលិចផ្ទះរបស់ពួកគេ ក៏ត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទធ្វេីអោយស្ទៈចរាចរដែលការចោទប្រកាន់ត្រូវបានបន្ទរដោយមន្ត្រីតុលាការក្រុងភ្នំពេញដេីម្បីដាក់បន្ទុកចូលគុកដោយគ្មានការខ្មាសអៀនអ្វីសេាះ។

បេីពួកស្ត្រីទាំងអស់នោះមិនត្រូវបានដោះលែង ខ្លឹមសហរដ្ឋអាមេរិក ត្រូវតែប្តូរឈ្មោះទៅជា ស្រាយសហរដ្ឋអាមេរិក ទេីបប្រសេីរជាង។

៣. ផ្លាស់ប្តូរ និង ផ្តួលរំលំ ឬ change and topple

Change or Topple

Courtesy: Facebook

ថ្មីៗនេះលោកខឹម សុខា ថ្លែងសុន្ទរកថាប្រាប់អ្នកគាំទ្ររបស់ខ្លួននៅឯបរទេសថា ខ្លួនសូមទោសដែលមិនអាចនាំការផ្លាស់ប្តូរមកជូនជនរួមជាតិបាន ស្រាប់តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងសុន្ទកថាសាធារណៈរបស់គាត់ថា លោកខឹម សុខា បាននិយាយថាគាត់ធ្វេីការផ្តួលរំលំរដ្ឋាភិបាលមិនបានសំរេច។

បន្តុំយុវជនតាមបណ្តាញហ្វេសប៊ុកក៏មិនណយនាំគ្នាកែប្រែវចនានុក្រមសម្តេចជួនណាតអោយទៅជាវចនានុក្រមសាមកុកទៅវិញ។ សូមមេត្តាមេីលរូបដែលភ្ជាប់មកនេះ។

Read More …