ខ្មែរយេីងជាអ្នកត្រិៈរិៈ ឬ ជាអ្នកមនោសញ្ចេតនា?

Posted by: | Posted on: March 16, 2015

ដល់សាច់រឿងដែលខ្ញុំនឹងពិភាក្សាអំពី ការគិតប្រកបដោយត្រិៈរិៈពិចារណា ខ្ញុំចង់ដឹងជាដំបូងថាតេីខ្មែរយេីងភាគច្រេីនជា អ្នកត្រិៈរិៈ ឬ ជាអ្នកមនោសញ្ចេតនា?

តាមការស្រាវជ្រាវនិងអត្ថបទចុងក្រោយបំផុតដែលខ្ញុំបានអាន អ្នកគិតត្រិៈរិៈគឺអ្នកនិយមប្រេីខួរក្បាល អ្នកមនោសញ្ចេតនាគឺជាអ្នកនិយមប្រេីបេះដូង។ ទាំងពីរនេះមានភាពអច្ចរិយៈតែរៀងៗខ្លួន ហេីយភាពជាអ្នកដឹកនាំត្រូវមានវិធីក្នុងចូលទៅសេវនាជាមួយ។

តេីរូបអ្នកជាអ្នកត្រិៈរិៈ ឬ ជាអ្នកមនោសញ្ចេតនា?

Thinker or Feelerប្លង់អ្នកត្រិៈរិៈ

  • ឡូសុិក
  • ជាក់ច្បាស់
  • តឹងតែង
  • មានហេតុផល

ប្លង់អ្នកមនោសញ្ចេតនា

  • យល់ចិត្ត
  • ទទួលយក
  • មេត្តា
  • ទន់ភ្លន់

តេីពួកគេធ្វេីសេចក្តីសំរេចចិត្តរបៀបណា?

អ្នកគិតត្រិៈរិៈដែលនិយមប្រេីខួរក្បាល

  • ផ្តោតទៅលេីគោលការណ៍និងឡូសិុក
  • អាចផុសឡេីងដាច់ស្រាច់និងម្យ៉ាងរបស់គេ
  • សថាស ខ្មៅថាខ្មៅ
  • ទទួលស្គាល់ថាជំលោះគឺជាច្បាប់ធម្មជាតិ
  • កំឡាំងជំរុញទឹកចិត្តកេីតពីផលសំរេច

អ្នកមនោសញ្ចេតនានិយមប្រេីបេះដូងជាធំ

  • ផ្តោលទៅលេីអារម្មណ៍និងគុណតំលៃ
  • អាចផុសចេញឡេីងទៅតាមអារម្មណ៍និងគ្មានហេតុផល
  • មិនប្រាកដប្រជា
  • បច្ចៀសខ្លួនពីជំលោះអោយខាងតែបាន
  • កំឡាំងជំរុញទឹកចិត្តកេីតចេញពីការសរសេីរ

តេីអ្នកអាចសេវនាជាមួយ អ្នកត្រិៈរិៈ និង អ្នកមនោសញ្ចេតនា ដោយវិធីណា?

ខាងក្រោមនេះគឺជាធិបខ្លះៗសំរាប់អ្នក

អ្នកត្រិៈរិៈ

  • ផ្តោតទៅលេីផលវិជ្ជមាននិងអវិជ្ជមាន
  • ជជែកដេញដោលប្រកបដោយឡូសុិក
  • ត្រង់ទៅត្រង់មក

អ្នកមនោសញ្ចេតនា

  • ផ្តោទៅលេីចំណុចណាដែលអាចយល់ស្របគ្នាបាន
  • លេីកសរសេីរនិងការដឹងគុណ
  • ប្រយ័ត្នទឹកដមសំលេងរបស់អ្នក

 

[រៀបរៀងនិងប្រែសំរួលដោយ សេង សុភ័ណ]