ពីនេះពីនោះថ្ងៃចុងសប្តាហ៍ច្បាស់ជាធ្វេីអោយអ្នកពេញចិត្តពុំខាន

Posted by: | Posted on: March 21, 2015

វាគ្មិន៣រូបសុទ្ធសឹងជាកំរិតបណ្ឌិត ទល់វាគ្មិន១រូបគ្រាន់តែជាថ្នាក់អនុបណ្ឌិត

វាគ្មិន៣រូប សុទ្ធសឹងតែជាអវសោវ័យចំណាស់ ទល់នឹងវាគ្មិន១រូបដែលមានវ័យក្មេងជាងគេបំផុត អាយុមិនទាន់៤០ផង

វាគ្មិនទាំង៣រូបសំដែងសេចក្តីខកចិត្តផង មិនពេញចិត្តផង វាយបកដោយចំៗនិងដោយបញ្ឆិតបញ្ឆៀងផង ទល់នឹងវាគ្មិន១រូប ដែលព្យាយាមពន្យល់ការពិតតាមដែលខ្លួនយល់តាមវិធីប្រាកដនិយមនិងព្យាយាមមិនប្រឈមមុខជាមួយវាគ្មិនទាំង៣ទេ ព្រោះជាការសំដែងសេចក្តីគោរពនិងការទទួលយកយោបល់ទាំងឡាយរបស់ពួកគាត់។

សូមមេត្តាស្តាប់ភាគ១ ភាគ២ ហេីយភាគបន្តនឹងត្រូវចាក់ផ្សាយជាបន្តបន្ទាប់ទៀត។

ចុងសប្តាហ៍នេះ មានរឿងចំលែកផ្សេងៗជាច្រេីនដែលខ្ញុំចង់អោយមិត្តអ្នកអានបានកំសាន្តទាំងអស់គ្នា។

១. ស្ត្រីទី១អាមេរិក និង ស្ត្រីទី១កម្ពុជា

change michelle

Courtesy: US Embassy of Cambodia

វាគួរអោយចាប់អារម្មណ៍ណាស់ ដែលប្រទេសអាមេរិកមានប្រធានាធិបតីជាប្រមុខជារៀងរាល់៥ឆ្នាំម្តង ហេីយប្រធាធិបតីដែលមានប្រជាប្រីយ៍បំផុតអាចឈរឈ្មោះយកតំណែងនេះបានតែ២អណត្តិគត់ប៉ុណ្ណោះ។ ជាច្បាប់និងជាក្រិតក្រមសហលក្ខន្តិកៈមន្ត្រីសហរដ្ឋអាមេរិក ពេលណាស្វាមីក្លាយជាប្រធាធិបតី ភរិយានឹងមានឋានៈជាស្រ្តីទី១ First Lady

មាននរណាខ្លះអាចខ្សឹបប្រាប់យេីងខ្ញុំបានទេថា នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមានប្រព័ន្ធនយោបាយខុសពីសហរដ្ឋអាមេរិក គឺជាប្រទេសមានព្រះមហាក្សត្រគ្រងរាជ និងប្រព័ន្ធនយោបាយនាយករដ្ឋមន្ត្រីនិយម ហេីយមានច្បាប់សហលក្ខន្តិកៈមន្រ្តីចំណុចណាដែលពេលស្វាមីក្លាយជានាយករដ្ឋមន្រ្តី ភរិយានឹងក្លាយជាស្ត្រីទី១ First Lady ឬ ?

ជាការកត់សំគាល់ នៅពេលមេដឹកនាំអាស៊ានប៊ូញមាត់គ្នាអោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និយាយជាមួយលោកអូ ប៉ាម៉ា ជំនួសនៅភូមា លោកអូ ប៉ាម៉ាបានហៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែនយ៉ាងពេញមាត់ថា លោកប្រធានាធិបតី ឬ Mr. President ហេីយនៅពេលនេះស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញបានហៅភរិយាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថាស្ត្រីទី១ឬ First Lady យ៉ាងពេញមាត់ផងដែរ។

២. នយោបាយខ្លឹមសហរដ្ឋអាមេរិកនៅអាស៊ានរឺ?

change Michell Obama

Courtesy: Facebook

នរណា នរណាក៏ដឹងដែរថា សហរដ្ឋអាមេរិកបានងាកមកពង្រឹងនយោបាយការបរទេសរបស់ខ្លួននៅអាស៊ានដោយហៅឈ្មោះថា ខ្លឹមសហរដ្ឋអាមេរិក ឬ America Core នៅអាស៊ាន។ សារពត៌មានអន្តរជាតិជាច្រេីនរាយការណ៍ថា ស្រ្តីទី១សហរដ្ឋអាមេរិកបំពេញទស្សនកិច្ចក្នុងសេចក្តីខិតខំប្រឹងប្រែង លេីកតំកេីង ចំណេះដឹងស្ត្រី ដោយចុះចតនៅប្រទេសជប៉ុនជាប្រទេសមានជាងគេបំផុតរួចមកចុះចតនៅកម្ពុជា ប្រទេសដែលក្រីក្រជាងគេបំផុត។

តាមពិតប្រហែលជាកម្ពុជាក្លាយជាខ្សែអេក្វាទ័រសម្រាប់ខ្លឹមអាមេរិកទេដឹង?

យ៉ាងណាក៏ដោយ និយាយដល់ស្ត្រី បេីអ្នកដែលកំពុងឃុំឃាំងក្នុងគុកព្រៃសមិនត្រូវបានគេដោះលែងទេ មានន័យថាកូនៗស្រីរបស់ពួកគេមិនអាចទៅសិក្សារៀនសូត្របានដែរ។

លេីសពីនេះទៅទៀតស្ត្រីដែលជាសកម្មជនបឹងកក់គ្រាន់តែតវ៉ារឿងទឹកលិចផ្ទះរបស់ពួកគេ ក៏ត្រូវបានអាជ្ញាធរចោទប្រកាន់ពីបទធ្វេីអោយស្ទៈចរាចរដែលការចោទប្រកាន់ត្រូវបានបន្ទរដោយមន្ត្រីតុលាការក្រុងភ្នំពេញដេីម្បីដាក់បន្ទុកចូលគុកដោយគ្មានការខ្មាសអៀនអ្វីសេាះ។

បេីពួកស្ត្រីទាំងអស់នោះមិនត្រូវបានដោះលែង ខ្លឹមសហរដ្ឋអាមេរិក ត្រូវតែប្តូរឈ្មោះទៅជា ស្រាយសហរដ្ឋអាមេរិក ទេីបប្រសេីរជាង។

៣. ផ្លាស់ប្តូរ និង ផ្តួលរំលំ ឬ change and topple

Change or Topple

Courtesy: Facebook

ថ្មីៗនេះលោកខឹម សុខា ថ្លែងសុន្ទរកថាប្រាប់អ្នកគាំទ្ររបស់ខ្លួននៅឯបរទេសថា ខ្លួនសូមទោសដែលមិនអាចនាំការផ្លាស់ប្តូរមកជូនជនរួមជាតិបាន ស្រាប់តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងសុន្ទកថាសាធារណៈរបស់គាត់ថា លោកខឹម សុខា បាននិយាយថាគាត់ធ្វេីការផ្តួលរំលំរដ្ឋាភិបាលមិនបានសំរេច។

បន្តុំយុវជនតាមបណ្តាញហ្វេសប៊ុកក៏មិនណយនាំគ្នាកែប្រែវចនានុក្រមសម្តេចជួនណាតអោយទៅជាវចនានុក្រមសាមកុកទៅវិញ។ សូមមេត្តាមេីលរូបដែលភ្ជាប់មកនេះ។

៤. ៣ទល់១ ឬ ១ទល់៣ សូមមេត្តាជួយផង

ថ្មីៗនេះ លោកសេង សុភ័ណ ត្រូវបានអញ្ជេីញចូលក្នុងកម្មវិធីតុមូលនយោបាយខ្មែររបស់វិទ្យុស៊ីអិមអិនCMN ហេីយការដេញដោលម្តងម្នាក់ពីស្ថានភាពនយោបាយចុងក្រោយរបស់កម្ពុជា ជាពិសេសកំណែទម្រង់ច្បាប់បោះឆ្នោតនិងគណៈកម្មការបោះថ្មីដែលទេីបឆ្លងសភាថ្មីៗនេះ មានភាពទូលំទូលាយជាខ្លាំង។

វាគ្មិន៣រូបសុទ្ធសឹងជាកំរិតបណ្ឌិត ទល់វាគ្មិន១រូបគ្រាន់តែជាថ្នាក់អនុបណ្ឌិត

វាគ្មិន៣រូប សុទ្ធសឹងតែជាអវសោវ័យចំណាស់ ទល់នឹងវាគ្មិន១រូបដែលមានវ័យក្មេងជាងគេបំផុត អាយុមិនទាន់៤០ផង

វាគ្មិនទាំង៣រូបសំដែងសេចក្តីខកចិត្តផង មិនពេញចិត្តផង វាយបកដោយចំៗនិងដោយបញ្ឆិតបញ្ឆៀងផង ទល់នឹងវាគ្មិន១រូប ដែលព្យាយាមពន្យល់ការពិតតាមដែលខ្លួនយល់តាមវិធីប្រាកដនិយមនិងព្យាយាមមិនប្រឈមមុខជាមួយវាគ្មិនទាំង៣ទេ ព្រោះជាការសំដែងសេចក្តីគោរពនិងការទទួលយកយោបល់ទាំងឡាយរបស់ពួកគាត់។

សូមមេត្តាស្តាប់ភាគ១ ភាគ២ ហេីយភាគបន្តនឹងត្រូវចាក់ផ្សាយជាបន្តបន្ទាប់ទៀត។





Comments are Closed