Saturday, August 29th, 2015
now browsing by day
វីដេអូ អូបាម៉ា ចំអកឲ្យ ហ៊ុន សែន ដែលតាំងខ្លួនជាគ្រូ?
វីដេអូ អូបាម៉ា ចំអកឲ្យ ហ៊ុន សែន ដែលតាំងខ្លួនជាគ្រូ?
មានប្រសាសន៍នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា៖ «ថ្ងៃមុនខ្ញុំជួប ជាមួយឯកអគ្គរដ្ឋទូតអាមេរិក មុនពេលដែលចាកចេញពីកម្ពុជា។ នៅពេលដែលគាត់ និយាយជាមួយខ្ញុំ គាត់និយាយយ៉ាងច្រើន អំពីអ្វីដែលហៅថាការ “ផ្លាស់ប្ដូរ”។ ខ្ញុំក៏បាននិយាយទៅកាន់គាត់វិញថា តើអ្នកភ្លេចទេ ឬអ្នកកំពុងនិយាយ ជាមួយអ្នកណា? ឯកឧត្តមកំពុងនិយាយ ជាមួយអ្នកណា? ឯកឧត្តមពិតជា កំពុងនិយាយជាមួយ “សាស្ត្រាចារ្យម្នាក់” ដែលអាចបង្រៀនឯកឧត្តម ឬប្រធានាធិបតី ប្រទេសឯកឧត្តម ឬនាយករដ្ឋមន្ត្រីប្រទេសផ្សេង លើបញ្ហាការផ្លាស់ប្ដូរ។»
នៅក្នុងវីដេអូនោះ លោក អូបាម៉ា បានថ្លែងទៀតថា អ្នកខ្លះថាមានតែ“គេ”ទេ ដែលអាចដឹកនាំ និងរក្សាស្ថេរភាពប្រទេស នោះបាន។ លោកបានបង្ហាញ ការយល់ឃើញរបស់ខ្លួន យ៉ាងដូច្នេះថា តែសំរាប់លោកវិញ លោកមិនយល់ដូច្នេះឡើយ។ លោកនឹងជំរុញ ឲ្យមេដឹកនាំទាំងឡាយ ចេះគោរពច្បាប់ និងផ្តល់ឱកាស ដល់អ្នកថ្មី បានកាន់កាប់កិច្ចការដឹកនាំប្រទេសផងដែរ។ លោកបានថ្លេងទៀតថា៖ «ខ្ញុំពិតជាមានឱកាស និងវិធីសាស្ត្រច្រើន ដែលខ្ញុំអាចឈ្នះ តែខ្ញុំមិនធ្វើ។ ខ្ញុំគោរពច្បាប់។ (I actually Think about the opportunity any way I can win but I can’t. I respect to the law)»។
» សូមទស្សនាជាវីដេអូ របស់លោក អូបាម៉ា ដូចខាងក្រោម៖
Read More …
Posted in Culture, Economics, Education, KR Trial, Leadership, Politics, Researches, Social | Comments Off on វីដេអូ អូបាម៉ា ចំអកឲ្យ ហ៊ុន សែន ដែលតាំងខ្លួនជាគ្រូ?
Tags: Democrats and Dictator