CNRP has full potential to impact positive change for Cambodia

Posted by: | Posted on: May 18, 2016

ជាការពិតណាស់ នយោបាយអហឹង្សធម៍និងការប្រើប្រាស់បញ្ញាជាអាវុធ រមែងមិនបង្ហាញរូបភាពខ្លួនជាសាធារណៈទេ តែវាមានជាវិជ្ជមាននៅគ្រប់ស្រទាប់អ្នកស្រឡាញ់យុត្តិធម៍ បញ្ញវន្ត និងយុវជនជំនាន់ថ្មី។ ជាការបញ្ជាក់នូវបំរែបំរួលជានិច្ចនៃបរិបទនយោបាយខ្មែរ សំលែងជិត៥០ភាគរយដែលគណបក្សសង្គ្រោះជាតិមាន ត្រូវប្រើបាស់អោយបានជាប្រយោជន៏នូវគ្រប់លទ្ធភាពទាំងអស់។ ជាក់ស្តែង តំណាងរាស្រ្តត្រូវបន្តទិតៀនដើម្បីស្ថាបនាដល់ទង្វើមិនសមរម្យរបស់បក្សដឹកនាំរដ្ឋាភិបាល និងចុះជួបអ្នកគាំទ្ររបស់ខ្លួនជាប្រចាំ។ ការហៅលោកនាយករដ្ឋមន្ត្រីមកបំភ្លឺរឿងវៀតណាមជីកស្រះទឹកលើទឹកដីខ្មែរនៅឯជាយដែនក្តី ការកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកឆ្លើុយបំភ្លឺក្តី សុទ្ធសឹងជាកាតព្វកិច្ចរបស់តំណាងរាស្ត្រសំលេងភាគតិចក្នុងសភា។ សូមសិក្សាពិនិត្យអោយបានល្អិតល្អន់នូវអំណាចនិងបុព្វសិទ្ធិដែលអាចធ្វើបានរបស់តំណាងរាស្ត្រសំលេងភាគតិចទាំងអស់ ហើយត្រូវតែប្រើវា ព្រោះនេះជាការបំពេញករណីយកិច្ចក្នុងនាមជាតំណាងរាស្ត្រ ហើយពិនិត្យមើលនូវការបំពេញកាតព្វកិច្ចដែលខ្វះវិជ្ជាជីវៈរបស់មន្ត្រីគ្រប់ជាន់ថ្នាក់រួមទាំងក្រុមចៅក្រមនិងព្រះរាជអាជ្ញាផងដែរប្រសិនបើពួកគេបំពានច្បាប់ព្រោះរងសំពាធឬពោរពេញទៅដោយអគតិ៤នោះទេ។ ការព្រមាន ការដាក់ទោស ឬការដាក់វិន័យ ចំពោះមន្ត្រីរាជការណាដែលប្រព្រឹត្តល្មើសរឿងទំនាស់ផលប្រយោជន៌គឺជាវិធានចំបងគេមួយ។

Pragmatically, avihimsa (tolerance) and using wisdom to solve problems have always moved underneath the public eyes but this approach is active in all situations among justice lovers, the learned, and young generation. Ascertaining the dynamics of Cambodia politics, nearly 50% of popular votes CNRP attained must be used at the fullest. Apparently, law-makers must continue to constructively criticize inappropriate performance of the government-led party and regularly serve their voters at the constituencies. Inviting the Premier to clarify in front of the Assembly about the encroaching ditch digging of Vietnamese at the border at the Assembly and inviting minister of justice to answer those irregular activities are obligation of the minority voice representatives. Conduct deep research and study on power and prerogatives of the Minority group of representatives and use them at the fullest because this is the obligation of the representatives to audit all performance and incorrect activities of the officials in all levels including judges and prosecutors if they violated the laws and professionalism pressured by the powerful or indulged into four biases. Warning, punishing or taking disciplinary on those violated on “conflict of interest” are rudimentary.

(Photo courtesy: Sam Rainsy Facebook Page)

Hun Sen 1Hun Sen 2 Hun Sen 3 Hun Sen 4