In Tributes and Honors for Dr. Kem Ley

Posted by: | Posted on: July 10, 2016
Dr Kem Ley

Courtesy: Dr. Kem Ley Page in Facebook

ថ្ងៃនេះ ប្រជាជនកម្ពុជានិងកូនចៅរបស់គេកំពុងជូតទឹកភ្នែកនៅចំពោះមុខរាងកាយប្រឡាក់ឈាមស្តូកស្តឹងរបស់លោកបណ្ឌិតកែម ឡី ដែលជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់និងជាអ្នកវិភាគសង្គម។ នៅកណ្តាលថ្ងៃចែស វេលាម៉ោងប្រមាណ៩ព្រឹក នៃថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខ្មាន់កាំភ្លើងម្នាក់ដើរចូលយ៉ាងក្លាហានបាញ់ប្រហារបណ្ឌិតកែមឡីនៅក្នុងហ្គារាស់សាំងកាល់តិចស្ថិតក្នុងកណ្តាលក្រុងភ្នំពេញ។ លោកបណ្ឌិតកែម ឡីគឺជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ដែលគួរអោយកត់សំគាល់ដំបូងគេដែលត្រូវបានឃាតករខ្មាន់កាំភ្លើងដៃដល់បាញ់សំឡាប់បន្ទាប់ពីមេដឹកនាំសហជីពជា វិជ្ជា អ្នកបរិសដ្ឋានឈុត វុទ្ធី តារាកុនអ្នកនាងពិសិទ្ធិ ពលិការ អ្នកសារពត៍មានជូ ជេដ្ឋារិទ្ធិនិងឃឹម សម្បូរ ជាដើម ត្រូវបានខ្មាន់កាំភ្លើងដៃឯកបាញ់សំឡាប់ទាំងកណ្តាលថ្ងៃចែសបន្សល់ទុកនូវគំនរភស្តុតាងជាសាធារណៈនូវនិទណ្ឌភាពដ៏គួរអោយរន្ធត់។

៚ប្រជាជនខ្មែរជាង១៤លាននាក់មិនអាចរស់នៅក្រោមទិដ្ឋភាពគំរាមកំហែងជីវិតដូចនេះទេ នៅពេលដែលមនុស្សមួយក្តាប់តូចដែលកាន់កាប់ក្បាលម៉ាសុីនរដ្ឋបន្តការដឹកនាំតាមបែបក្រុមម៉ាស្យ៉ាតាមរយះអំពើរឃាតកម្មដូចគ្នានេះតែបន្តស្ថិតក្នុងបញ្ជីនិទណ្ឌភាពដ៏ច្រើនលើសលប់និងគួរអោយភ័យរន្ធត់។

៚ប្រទេសកម្ពុជាត្រូវតែលប់បំបាត់ចោលការដឹកនាំតាមបែបម៉ាស្យ៉ានេះចេញ ដោយនាំយកបុគ្គលទទួលខុសត្រូវរឿងឃាតកម្មអោយចុះចេញពីអំណាចដើម្បីធ្វើអោយប្រាកដថានិទណ្ឌភាពនឹងមិនមែនជាការគំរាមកំហែងដល់សុវត្ថិភាពជីវិតនិងការរស់នៅចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគេ។

៚ប្រជាជនកម្ពុជានិងយុវជនទាំងឡាយបានរៀនសូត្រនិងយល់ច្បាស់អំពីគ្រោះថ្នាក់នៃអ្នកដឹកនាំប្រទេសដែលពោរពេញទៅដោយជំងឺឆ្កួតអំណាចលីលាដែលកំពុងតែសិ្ថតនៅជាវិជ្ជមានក្នុងប្រទេសកម្ពុជា។

Today, Cambodian people and their children are wiping tears in front of bloody body of Dr. Kem Ley who is an academician  and social analyst. In broad daylight of July 10, 2016 at around 9:00am, gun man walked bravely to shoot Dr. Kem Ley to death inside a Caltex gas bar in the heart of Phnom Penh city. Dr. Kem Ley is the first remarkable higher education researcher is shot to death after trade unionist Chea Vichea, environmentalist Chhut Vutthy, actress Piseth Pillika, journalist Chou Chetharith and Khem Sambo, etc. were gunned down in broad daylight with tantamount public evidence of impunity.

៚More than 14 million Cambodian people could not be living within this high stake of life intimidation while few upper-hand echelon are free to conduct gangster-styled leadership through these most recorded-killing lists of impunity.

៚Cambodia needs to demolish gangster-styled leadership by bringing those responsible entities to step down from power so that impunity is not a bombarded threat to life security and daily living of all Cambodian people.

៚Cambodian people and youths have learnt great lesson and experiences on how danger excessive paranoid leaders are remained existing in Cambodia?