តើអ្វីគឺប្រជាធិបតេយ្យ?

Posted by: | Posted on: August 28, 2016

តើអ្វីគឺប្រជាធិបតេយ្យ?

ភាសាអង់គ្លេសក៏ដូចជាភាសាខ្មែរដែរ ប្ញសគល់វាក្យសព្ទនៃពាក្យមានន័យថា ការយកប្រជាជនជាធំ ឬប្រជាជនជាអ្នកដឹកនាំ គឺប្រជា+អធិបតេយ្យ។ ប៉ូលធំៗនៃផ្នត់គំនិតរបស់អ្នកប្រាជ្ញវិទ្យាសាស្ត្រនយោបាយបានកកើតឡើងជាបីក្រុមឆ្លើយតបនឹងយុគលោកាភិវឌ្ឍន៌បច្ចុប្បន្ន។

បើតាមលោកថម អាត់ធ្លី ទស្សនគិតលើប្រជាធិបតេយ្យទាំងបីគឺ៖

១. ទស្សនគតិអំណាច(the power perspective)=មានន័យថាការព្យាយាមអោយអំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិ និងនីតិតុលាការមានតុល្យភាពរវាងគ្នានឹងគ្នា មានឯករាជ្យភាពនៃការសំរេចចិត្តនិងអនុវត្តនីតិក្រមនានារបស់ខ្លួន។ ការកសាងស្ថាប័នអោយរឹងមាំគឺជាផ្នែកមួយសំខាន់ ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៌ស្មើរភាពគ្នារបស់សមាជិកសង្គម។

២. ទស្សនគតិការចូលរួម(the participation perspective)=មានន័យថាប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមបង្កើតជាក្រុមផលិតផលប្រយោជន៌និងការពារផលប្រយោជន៌របស់ខ្លួនបាន។ ជាទូទៅសហគមន៍និងសមាគមអ្នកនៅក្បែររបងផ្ទះទាំងនោះមានភាពសកម្មក្នុងការបំពេញតួនាទីជាពលរដ្ឋល្អ រូមគិត រួមសំរេចចិត្ត រួមធ្វើ និងរួមទទួលខុសត្រូវនៅជុំវិញខ្សែចក្ខុរបស់ ខ្លួន ប្រកបដោយឆន្ទៈនិងការយកចិត្តទុកដាក់ខ្ពស់។

៣. ទស្សនគតិបញ្ញាញាណ(the intelligence perspective)=មានន័យថាប្រជាជនម្នាក់ៗមានបញ្ញានិងជ្រាបច្បាស់នូវករណីយកិច្ចនិងកាតព្វកិច្ច របស់ខ្លួន អាចធ្វើការសំរេចចិត្តបែបវៃឆ្លាតរូមតាមរយៈការរួបរួមគ្នាជាក្រុមប្រឹក្សាប្រជាជន។ សកម្មភាពដូចជា កិច្ចព្រមព្រៀង(consensus), សន្ទនាគ្នា(dialogue), ការសម្របសម្រួល(mediation), សមាធិ(meditation), ទ្រឹស្តីប្រព័ន្ធ(systems theory), តួយ៉ាងសន្តនិយម(holistic paradigms), វិធីសាស្រ្តវិទ្យាសាស្ត្រ(the scientific method), វិធីសាស្ត្រព្យាបាលសរីរៈវិទ្យា(therapy), ខន្តីធ៍ម(tolerance), ឧបករណ៌ប្រតិបត្តិការណ៌អនឡាញ(online collaborative tools), និងបណ្តាញសង្គម(social networks) ជាដើម។

តែនីតិវិធីនាំទៅរកការអនុវត្តជាក់ស្តែងតាមតថភាពសង្គម និងគោលគំនិតប្រាកដនិយម ទាំងលោកចូសិប ឆាំពិតថើ (Joseph Schumpeter)និងលោករ៉ូបឺត ដារហ៌ (Robert Dahl)ដាក់បន្ទុកទៅលើការរៀបចំបោះឆ្នោតមួយដោយសុក្រិត ឯករាជ្យ និងយុត្តិធ៍ម។ លទ្ធផលសន្លឹកឆ្នោតដែលឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋជាម្ចាស់អំណាចគឺជាធាតុផ្សំសំខាន់ណាស់ក្នុងការកំណត់លក្ខន្ធប្រជាធិបតេយ្យ។ លោកចូសិបនិយាយថាអ្នកកាន់អំណាចត្រូវផលិតចេញពីការប្រកួតប្រជែងលើសៃវេននៃការបោះឆ្នោតជ្រើសតាំងដោយប្រជាពលរដ្ឋរបស់ខ្លួនឆ្លងកាត់គណកម្មាធិការបោះឆ្នោតមួយដែលត្រឹមត្រូវ សេរី យុត្តិធ៌ម ឯករាជ្យ និងអនាគតិ។ ចំណែកលោករ៉ូបឺតនិយាយថាសង្គមប្រជាធិបតេយ្យគឺសង្គមមួយដែលផលិតចេញពីការបោះឆ្នោតត្រឹមត្រូវមួយដោយប្រជាជនអាចចូលរួមកិច្ចការសង្គម មានសិទ្ធិសេរីភាពសំដែងមតិពេញលេញ និងសិទ្ធិទទួលបានពត៌មានដែលអព្យាក្រិតឥតលំអៀង។

បើពិនិត្យមើលគោលការណ៌ដូចបានលើកមកខាងលើ កម្ពុជាគឺស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយពិបាកនឹងហៅថាសង្គមប្រជាធិបតេយ្យណាស់។ ការបោះឆ្នោតដែលល្អមានតែម្តងគត់គឺសម័យឆ្នាំ១៩៩៣ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិមានការអនុញ្ញាតអោយខ្មែរទាំងអស់ ទាំងនៅក្នុងស្រុកនិងក្រៅស្រុកបានបោះឆ្នោត ហើយភាគីគណបក្សនយោបាយទាំងអស់អាចប្រើប្រាស់ប្រភពពត៍មាននិងប្រប្រាស់ពត៍មានបានស្មើភាពគ្នាទាំងអស់។ ប៉ុន្តែចាប់តាំងពីការបោះឆ្នោតឆ្នាំ១៩៩៨មក គណកម្មាធិការរៀបចំការបោះឆ្នោតត្រូវបានគេមើលឃើញថា ជាឧបករណ៌នយោសុទ្ធសាធ មិនបានផលិតជំរើសចេញពីឆន្ទៈពិតប្រាកថរបស់ប្រជាពរលដ្ឋបានឡើយ។

យើងគួរសិក្សាវាយតំលៃប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយើងជាថ្មី

A middle-ground position. Still others, such as Terry Lynn Karl, choose a middle ground for defining democracy 1democracy in order to avoid either an overly narrow or overly broad definition, with the concept being defined with reference to a small number of characteristics that distinguish it from other political systems.

  • allow the contestation over power in free and fair elections
  • accountability of the ruler to the ruled
  • checks and balances in the exercise of government
  • the neutrality of the armed forces
  • protection of civil and political liberty and rights of every citizen.