failed state

now browsing by tag

 
 
Posted by: | Posted on: October 12, 2017

យន្តការមួយចំនួនដើម្បីដោះស្រាយបញ្ហាកម្ពុជាបច្ចុប្បន្ន

អ្នកគួរគិតដល់ពាក្យពេជ្ររបស់លោកម៉ាទិន នឹមម៉ូឡើដែលនិយាយថា៖
ដំបូងពួកគេមករកអ្នកសង្គមនិយម ហើយខ្ញុំមិននិយាយស្តីអ្វីទេ-
ពីព្រោះខ្ញុំមិនមែនជាអ្នកសង្គមនិយម។
បន្ទាប់មកគេមករកសហជីបកម្មករ ហើយខ្ញុំមិននិយាយស្តីអ្វីទេ-
ពីព្រោះខ្ញុំមិនមែនជាអ្នកសហជីបកម្មករ។
បន្ទាប់មក គេមករកពួកយិវ ហើយខ្ញុំមិននិយាយស្តីអ្វីទេ-
ពីព្រោះខ្ញុំមិនមែនជាយិវ។
បន្ទាប់មកទៀត ពួកគេមករកខ្ញុំ – ហើយមិនមាននរណានៅសេសសល់និយាយស្តីអំពីខ្ញុំទេ។
បើយកមកប្រើសំរាប់បរិបទកម្ពុជា៖
ដំបូង ពួកគេមករកអ្នករាជានិយម ហើយខ្ញុំមិននិយាយស្តីអ្វីទេ –
ពីព្រោះខ្ញុំមិនមែនជាអ្នករាជានិយម។
បន្ទាប់មក ពួកគេមករកអ្នកការពារសិទ្ធិមនុស្ស ហើយខ្ញុំមិននិយាយស្តីអ្វីទេ-
ពីព្រោះខ្ញុំមិនមែនជាអ្នកការពារសិទ្ធិមនុស្ស។
បន្ទាប់មក ពួកគេមករកអ្នកសារពត៍មាន ហើយខ្ញុំមិននិយាយស្តីអ្វីទេ-
ពីព្រោះខ្ញុំមិនមែនជាអ្នកសារពត៍មាន។
បន្ទាប់មកទៀត ពួកគេបានមករកខ្ញុំ – ហើយមិនមាននរណាម្នាក់និយាយស្តីអំពីខ្ញុំទេ។

ក្នុងខណៈដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកំពុងប្រើប្រាស់កណ្តាប់ដៃដែកឬភាពជាបុរសខ្លាំងរបស់លោករុញច្រានគូរប្រកួតនយោបាយអោយដួលរលំមុនថ្ងៃបោះឆ្នោតជាក់ស្តែងមកដល់នាពេលបច្ចុប្បន្នទោះប្រើប្រាស់យុទ្ធសាស្រ្តក្រៅច្បាប់រដ្ឋធម្មនុញ្ញក៏ដោយ គឺអាចបណ្តាលមកពីលំហរនយោបាយដែលដៃគូររបស់គាត់ឬបុគ្គលពាក់ព័ន្ធបានបន្សល់ទុកអោយគាត់ធ្វើបាន។ យើងទាំងអស់គ្នាដឹងហើយថាពាក្យថាបុរសខ្លាំង strongman មានន័យថាអ្នកដែលអាចជំនៈគ្រប់បែបយ៉ាងអោយតែខ្លួនមានអារម្មណ៌កក់ក្តៅឬមានទំនុកចិត្តខ្លួនឯង ដែលអាកប្បកិរិយានយោបាយរបស់បុរសខ្លាំងគឺជាអាកប្បកិរិយាបែបផ្តាច់មុខនិងដាច់ខាតក្រៃលែង។ យើងទាំងអស់គ្នាយល់ដូចគ្នាហើយថាចាប់តាំងពីរដ្ឋប្រហារបង្ហូរឈាមឆ្នាំ២០០៧មក បុរសខ្លាំងមិនដែលធ្លាប់បានផ្លាស់ប្តុរអាកប្បកិរិយានយោបាយបែបបុរសខ្លាំងរបស់ខ្លួនម្តងណាឡើយ។

អង្គការសហប្រជាជាតិបានចំណាយធនធានរាប់កោដិដុល្លាដើម្បីកសាងប្រទេសកម្ពុជាអោយទៅជារដ្ឋទំនើបnation-stateមួយ ហើយរដ្ឋទំនើបនេះទោះបីមិនល្អប្រកបដោយចិរភាពក៏ដោយក៏បុរសខ្លាំងនៅតែរក្សាវាបានព្រោះខ្លួននៅជាក្បាលម៉ាសុីនដឹកនាំដដែល តែពេលនេះកំណើននៃយុវជនជំនាន់ក្រោយ ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ និងការបង្កើនល្បឿនប្រជាប្រីយ៍ភាពរបស់គណបក្សសង្គ្រោះជាតិ លោកបុរសខ្លាំងនឹងកំទេចចោលទំរង់រដ្ឋទំនើបនេះមួយចោលដើម្បីធ្វើអោយប្រាកដថាខ្លួនអាចរក្សាបាននូវភាពជាក្បាលម៉ាសុីនដឹកនាំដដែល។ សូមបញ្ជាក់ថារដ្ឋទំនើបមានលក្ខណៈជារដ្ឋាភិបាលមួយដែលយកច្បាប់រដ្ឋធម្មនុញ្ញជាកំពូល មានសង្គមសុីវិលដែលខ្លាំង មានគណបក្សជំទាស់ដែលវៃឆ្លាត និងសារពត៌មានឯករាជ្យដើម្បីជាកញ្ចក់ឆ្លុះអោយនីតិប្រតិបត្តិឬរដ្ឋាភិបាលបំពេញការងាររបស់ខ្លួនបានជោគជ័យ។ ទិដ្ឋភាពដឹកនាំរបស់បុរសខ្លាំងបច្ចុប្បន្នក្នុងការគំរាមកំហែងដល់សង្គមសុីវិលនិងបិទវិទ្យុឯករាជ្យ ព្រមទាំងប្រើប្រាស់តុលាការកូនជីងនិងវិសោធនកម្មច្បាប់ផ្ទួលគណបក្សជំទាស់គឺមិនខុសពីការផ្លាស់ប្តុររដ្ឋទំនើបអោយទៅជារដ្ឋបុរាណតាមលក្ខណៈដឹកនាំជាស្តេចត្រាញ់នោះទេ។

ដើម្បីដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន មានសេណារីយោមួយចំនួនគួរពិចារណាដូចតទៅ៖

១. គណបក្សសង្គ្រោះជាតិជាគណបក្សជំទាស់ធំបំផុត ហើយមានប្រវត្តិតស៊ូអហឹង្សាមិនយកខ្មែរណាជាសត្រូវ ត្រូវពិចារណាថាការតស៊ូអហឹង្សាមិនមែនមានន័យថាយើងត្រូវទទួលយកការបៀតបៀនដោយអយុត្តិធម៍គ្រប់បែបយ៉ាងដោយមិនបានធ្វើអ្វីនោះទេ។ តើយើងគួរជ្រើសរើសអហឹង្សាបែបមហាត្មះគន្ធី បែបអង់សានស៊ូជី ឬបែបនេលសាន់ម៉ាន់ដេឡា? តើយើងគួរមានយុទ្ធសាស្ត្រតស៊ូមតិដោយរបៀបណា? ពេលនេះជាពេលដែលតំណាងរាស្ត្រទាំង៥៥រូប ព្រឹទ្ធសភាទាំង១១រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥០០០នាក់ ដែលអ្នកទាំងអស់នេះមានសំលេងគាំទ្រពីប្រជាពលរដ្ឋជិតពាក់កណ្តាលប្រទេស គួរវេញគ្នាជាធ្លុងមួយតស៊ូមតិទាំងថ្នាក់ជាតិទាំងថ្នាក់អន្តរជាតិ។

២. ប្រជាពលរដ្ឋខ្មែរទូទាំងសកលលោក ដែលអ្នកទាំងអស់គ្នាគឺជាសង្គមសុីវិលត្រូវរួមគ្នាចុះហត្ថលេខាអោយបានមួយលាននាក់មុនថ្ងៃ២៣ ខែតុលា ឈានចូលមកដល់ ដើម្បីដាក់ជាញត្តិទៅកាន់អង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីទាំង១៨អោយពិនិត្យឡើងវិញនូវការអនុវត្តន៍ក្នុងរយៈពេល២៦ឆ្នាំកន្លងមកនេះជាពិសេសការប្រើប្រាស់ច្បាប់និងតុលាការក្នុងការគំរាមកំហែងស្ថាប័នឯករាជ្យផ្សេងៗ និងកំចាត់គណបក្សជំទាស់ដែលខ្លាំងជាងគេ ព្រមទាំងអន្តរាគមន៍ថាតើរដ្ឋាភិបាលខ្មែរបច្ចុប្បន្នដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឬបុរសខ្លាំង បានអនុវត្តន៍តាមរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិបានត្រឹមត្រូវជាក់ស្តែងប៉ុណ្ណា?

៣. ក្នុងកាលៈទេសៈបច្ចុប្បន្នគឺសំខាន់ណាស់ព្រោះស្ថិតក្នុងរដូវកាលចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតទាំងអសកលគឺព្រឹទ្ធសភា និងសកលគឺតំណាងរាស្ត្រ ជាពេលវេលាល្អមួយសំរាប់ប្រជាជាតិខ្មែរក្នុងការទាក់ទាញពិភពលោកជាពិសេសអង្គការសហប្រជាជាតិនិងប្រទេសហត្ថលេខីទាំងអស់ អោយមកយកចិត្តទុកដាក់រឿងរបស់យើង។

សូមតាមដានអានបន្ត ថាតើយើងត្រូវធ្វើអ្វីខ្លះដែលមានប្រសិទ្ធិខ្ពស់បំផុត ដើម្បីបន្ថយកំដៅនយោបាយបច្ចុប្បន្ន?….

ppa_3_1
Members of Cabinet

Posted by: | Posted on: October 11, 2017

ថ្ងៃអវសាន្តជីវិតរបស់ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃស្អែកតំណាងរាស្ត្រគណបក្សប្រជាជននឹងប្រជុំសភាជាបក្សតែមួយដើម្បីធ្វើវិសោធនកម្មច្បាប់ដើម្បីបែងចែកអសនៈសភាទាំង៥៥របស់គណបក្សសង្គ្រោះជាតិក្នុងការខិតខំចុងក្រោយរំលាយឬសម្លាប់គូរប្រកួតរបស់ខ្លួនមុនថ្ងៃប្រកួតជាក់ស្តែងឈានចូលមកដល់។ ការណ៍នេះគឺជាការផ្តាច់បំពង់ដង្ហើមជាតិខ្មែរទាំងមូល ឬជាការសម្លាប់តាមរូបភាពនៃការប្រើប្រាស់ច្បាប់និងលេសនយោបាយសំលែងភាគច្រើនដាច់ខាត ទៅតាមសុភាសិតបុរាណខ្មែរដែលនិយាយតៗគ្នាដ៏មានប្រជាប្រីយ៍ភាពថា កាត់ក្បាលតំរូវមួក ដែលក្បាលគឺជារដ្ឋធម្មនុញ្ញជាតិ មួកគឺជាជនអវិជ្ជាល្មោភអំណាច។ មតិមហាជនមួយចំនួនអាចយល់ថានេះជាការសំលាប់គណបក្សសង្គ្រោះជាតិតែម្យ៉ាង ធាតុពិតមិនមែនដូច្នោះទេ៖

១. របបនយោបាយសេរីពហុបក្ស ប្រជាជនកម្ពុជាជាម្ចាស់អំណាច និងការបែងចែកអំណាចដាច់ឡែកពីគ្នារវាងអំណាចនីតិបញ្ញតិ្ត តុលាការ និងនីតិប្រតិបត្តិ ស្របតាមជំពូកទី៤ មាត្រា៥១ថ្មី នឹងច្បាស់ជាគ្មានន័យ ហើយរលាយខ្លួនឯងដូចអំបិលត្រូវទឹក។ អ្នកមានអំណាចមិនអាចបន្តកុហកប្រជាពលរដ្ឋដូចមុនៗតាមរយៈការបោះឆ្នោតក្លែងបន្លំតទៅទៀតទេ ហើយការបន្តកុហកដាក់ខ្លួនរក្សាប្រជាធិបតេយ្យសេរីពហុបក្សដោយការប្លន់យកកៅអីដែលប្រជាពលរដ្ឋបោះឆ្នោតទុកចិត្តអោយគណបក្សសង្គ្រោះជាតិនៅពេលនេះ នឹងកាន់តែពិបាកក្នុងការបន្តគោលនយោបាយវិទ្ធង្សនា។ ការណ៍នេះគឺស្មើនឹងការរំលាយចោលមាត្រា៥១នៃរដ្ឋធម្មនុញ្ញ។

២.  គឺជាការសំលាប់សេដ្ឋកិច្ចរបស់កម្ពុជា ពីព្រោះក្នុងមាត្រាទី៥៦ស្តីអំពីសេដ្ឋកិច្ចទីផ្សាសេរីនិយាយយ៉ាងច្បាស់ថាកម្ពុជាប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរីដោយមានការប្រកួតប្រជែងគ្នាដោយសេរី ដោយមានតុលាការឯករាជ្យជាអ្នកធានានូវក្រឹតក្រមស្មើរភាពគ្នាក្នុងការប្រកបរបររកសុីនៅកម្ពុជា។ បន្ទាប់ពីច្បាប់ថ្ងៃស្អែកចេញជាធរមាន វិនិយោគទុនបរទេសដែលមានស្តង់ដារខ្ពស់នឹងអនុវត្តន៍តាមក្រិតក្រមទីផ្សារសេរីនឹងមិនមកវិនិយោគទុននៅកម្ពុជា ឬដកខ្លួនចេញពីកម្ពុជាជាបន្តបន្ទាប់ បន្សល់ទុកតែអ្នកវិនិយោគទុនដែលជាអ្នកឱកាសនិយមឬអ្នករកសុីធ្វើនំអត់ម្សៅជាដើម។

៣. គឺជារំលាយរដ្ឋសភាចោលទាំងស្រុង ពីព្រោះតាមមាត្រា៧៦ដល់មាត្រា៩៨នៃរដ្ឋធម្មនុញ្ញ គ្មានមាត្រាណាដែលនិយាយពីនីតិវិធីក្នុងការដោះដូរតំណាងរាស្ត្រទេ គឺមានតែនិយាយអំពីការរំលាយរដ្ឋសភាដោយព្រះមហាក្សត្រឬបន្តអាយុកាលអោយហួសពី៥ឆ្នាំតាមករណីចាំបាច់។ ច្បាប់គណបក្សនយោបាយអនុមតិដោយបក្សតែមួយមិនអាចមានអាជ្ញាយុកាលគ្របដណ្តប់លើជំពូកទី៧ស្តីអំពីរដ្ឋសភាឡើយ។

៤. គឺស្មើនឹងការរំលាយស្ថាប័នព្រះមហាក្សត្រស្របតាមមាត្រា៨ដែលចែងថាព្រះមហាក្សត្រគឺជាអ្នកធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋជាដើម។ ដូច្នេះ សិទ្ធិនិងសេរីភាពប្រជាពលរដ្ឋដែលបោះឆ្នោតអោយតំណាងរាស្ត្រទាំង៥៥រូប និងក្រុមប្រឹក្សាឃុំ-សង្កាត់ជិត៥០០០នាក់ ដោយមានសំលេងឆ្នោតសរុបជិតកន្លៈនគរទូទាំងប្រទេសកម្ពុជា មិនអាចមាននរណាបំពារបំពានបានឡើយ។

៥. គឺជាការបំពារបំពានលើដែនអធិបតេយ្យភាពកម្ពុជាដូចដែលមានចែងក្នុងមាត្រា១នៃរដ្ឋធម្មនុញ្ញថា ប្រទេសកម្ពុជាជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ការបង្ខិតបង្ខំតំណាងរាស្ត្រទាំង៦៨រូបអោយលើកដៃអនុមតិច្បាប់តាមបែបកាត់ក្បាលតំរូវមួក និងការឈានទៅរកការអនុវត្តន៍ច្បាប់ប្រភេទនេះត្រូវបានមហាជននិងអ្នកជំនាញយល់ថាជាការផ្លាស់ប្តូររបបនយោបាយពីសេរីពហុបក្សទៅរកប្រព័ន្ធនយោបាយបែបឯកបក្សដែលជារបបផ្តាច់ការ បើមិនដូចវៀតណាមឬចិនទេ ក៏ដូចប្រទេសកូរ៉េខាងជើងជាដើម។

ជាការទស្សន៍ទាយទុកជាមុន នៅពេលដែលច្បាប់នេះចេញនិងនៅពេលដែលមានការអនុវត្តន៍ជាក់ស្តែងទៅលើគណបក្សសង្គ្រោះជាតិ ប្រទេសកម្ពុជានឹងអាប់អួរទៅដោយការហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ចនិងចលនាប្រជាធិបតេយ្យផ្ទៃក្នុង ដែលការណ៍នេះបង្ខំចិត្តលោកហ៊ុន សែន អោយពឹងពាក់ចិនកាន់តែខ្លាំងឡើង ដែលចិននឹងប្រើប្រាស់កម្ពុជាដូចចិនបានប្រើប្រាស់ប្រទេសកូរ៉េខាងជើងជាកូនជីងរបស់ខ្លួនដូច្នោះដែរ។ ក្នុងកាលៈទេសៈពិភពលោកបច្ចុប្បន្ន ចិនកំពុងត្រូវការកូនជីងស្មោះត្រង់របស់ខ្លួន ទោះបីចិនត្រូវចំណាយប៉ុណ្ណាក៏ហ៊ានចំណាយដែរ ឬរំលាយស្ថាប័នជាតិមួយអោយក្លាយទៅជាក្រុមអង្គការក្រៅនីតិរដ្ឋទំនើបដែលហៅថា nation-state ដែលធានានិងទទួលស្គាល់ដោយអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ។

សូមតាមដានភាគបន្តអំពីយន្តការមួយចំនួនដើម្បីលើកតំកើងជាតិខ្មែរកុំអោយដួលរលំ….

Constitution Amendments 1 Constitution Amendments 2 Constitution Amendments 3 Constitution Amendments 4 Constitution Amendments 5 Constitution Amendments 6

Posted by: | Posted on: May 20, 2013

Modern definition of the state and failed state in political leadership

Buddha preached that “Dhamma is the supremacy, Dhamma is the ultimate law; those who practice Dhamma shall prevail wisdom, peace and happiness”. Dhamma means truth, natural laws, or the rule of law. Aristotle pointed out that the law is very important to build a kingdom. Modern political scientist defined a country managed by the rule of law as the nation-state or the state.

According to Aristotle, the development of political leadership has evolved into three distinctive phases: one, few and many. One refers to the ancient empire which was managed by one powerful leader and the leader is called Kingship ក្សត្រាធិរាជ; the leadership style is tyranny or absolute. Few refers to the nation which has been managed by few outstanding leaders and those leaders are within the effect of aristocracy វណ្ណះអភិជន; the leadership style is oligarchy អប្បជនាធិបតេយ្យ. Many refers to modern era of enlightenment which is governed by the people and Aristotle called it “the polity” ទំរង់រដ្ឋាភិបាល; the leadership style is democracy or mobocracy ប្រជាធិបតេយ្យ.

Political observer on the change of political leadership describe the “pragmatic” has produced political result of democracy or it is vaguely called “first world country”; the “ideological” has produced political result of communist or it is vaguely called “second world country”; the “revolutionary” has produced political result of “independence” from colony or foreign occupation or it is vaguely called “third world country”.

However, the evolution to become the state and the definition of the state itself have been broadly debated by the political scientists. They concur that the term “state” itself has been vague, very subjective, unrealistic, unpractical and academically disagreeable. State cannot be useful if it has no neighborhood community, family network and individual participation. Society is the crucial factor of the state or we can argue that without society, state will not be existed. Modern political scientists such as Mitchell Timothy, Evan Peter and Migdal Joel have argued that state and society is inseparable. Hence, between state and society, which come first? What is the concrete bridge to bond these two actors? Again, individual is the state and the law is the link to enable state and society coexist within modern context.

Read More …