Khmer Youths

now browsing by tag

 
 
Posted by: | Posted on: March 10, 2018

ពិតឬក្លែងក្លាយ ករណីបាញ់រាស្រ្តនៅក្រចេះគឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ

Freshnews is fresh but not true revealed 4 ឃុំ២ឆ្នូ ខេត្តក្រចេះ ជាឃុំមានឈ្មោះនៅទីតាំងជាក់ស្តែងនៃការជឿថាជាទីកំណើតគណបក្សប្រជាជនគឺកើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៥០ នៅពេលគណបក្សមួយនេះរមែងរំលឹកកំណើតរបស់ខ្លួននៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជំនួសវិញ។ ការផ្ទុះឡើងនៃការតវ៉ាបញ្ហាដីធ្លីកាលពីថ្ងៃទី៨ ខែមីនាម្សិលមិញនេះ ធ្វើអោយយើងនឹកដល់ការផ្ទុះហឹង្សារវាងកងកំឡាំងប្រដាប់អាវុធនិងប្រជាជនកាលពីឆ្នាំ២០១២ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន-សែន បញ្ជាអោយប្រើរហូតដល់យន្តហោះចំបាំងបាញ់ទៅលើប្រជាពលរដ្ឋដោយចោទថាជាអ្នកធ្វើរដ្ឋអបគម។Freshnews is fresh but not true revealed 5

រឿងរ៉ាវលើកនេះ កើតឡើងក្នុងកំឡុងកម្ពុជាគ្មានពត៍មានឯករាជ្យ តែវីដេអូដែលចែកចាយក្នុងបណ្តាញទំនាក់ទំនងសង្គម និងការផ្តល់បទសម្ភាសន៍ដោយប្រជាជននៅក្នុងទីកើតហេតុ មានការផ្ទុយគ្នាពីអាជ្ញាធរនិងពត៍មានលើកជើងរបស់រដ្ឋមានដូចជាFreshnewsជាដើម។

បើតាមពត៍មាន Phnom Penh Post គឺមានការអៈអាងជាដំបូងថាមានមនុស្សស្លាប់ដោយទទួលស្គាល់ពីមេឃុំ២ឆ្នូថាមានមនុស្សស្លាប់មែន។ ប៉ុន្តែតាមការតាមសម្ភាសន៍របស់អ្នកសារពត៍មានFreshnewsទាំងស្ត្រីរងគ្រោះទាំងមេឃុំបដិសេធន៍នូវសំដីដើមរបស់ខ្លួន។ បើតាមសំដីអ្នកសារពត៍មាន គាត់ថាគាត់គឺពិតនិងឯករាជ្យ ហើយពត៍មានភ្នំពេញប៉ុស្តិ៍និងអាសុីសេរីគឺមិនពិតនិងមិនឯករាជ្យ ជាពត៍មានបំពុលសង្គម…ចំងល់គឺយុវជនម្នាក់នេះកំពុងនិយាយរឿងដែលខ្លួនឯងមិនបានឆ្លុះកញ្ចក់មើលខ្លួនឯងឡើយ។

យុវជនហ្វេសប៊ុកដួង តារា(Duong Dara)

យុវជនម្នាក់នេះជាអ្នកកាន់កាប់និងមើលការខុសត្រូវផេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន។ ដើម្បីបន្ថែមប្រជាប្រីយភាព គេបានខិតខំគ្រប់បែបយ៉ាងមានដូចជា អោយFreshnews is fresh but not true revealed 6មន្ត្រីរាជការសុីវិលគ្រប់ជាន់ថ្នាក់បង្កើតគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួនដើម្បីចុចឡាច់និងឈៀផេចសម្តេច ដាក់លុយឃោសនាអោយFreshnews is fresh but not true revealed 2ហ្វេសប៊ុករាប់សិបមុឺនដុល្លា និងតាមប្រមាញ់ទិញឡាច់ពីclick farmsផ្សេងៗជាច្រើន។ សព្វថ្ងៃ ផេចរបស់លោកនាយករដ្ឋមន្ត្រីមានអ្នកឡាច់ច្រើនជាងចំនួនប្រជាជនខ្មែរដែលមានគណនេយ្យហ្វេសប៊ុកទៅទៀតគឺជាង៩លាន៦សែនឡាច់ ដោយស្ថិតិអ្នកប្រើអិនតើនិតនៅកម្ពុជាមានប្រមាណជាង៤លាននាក់ប៉ុណ្ណោះ។ យើងដឹងទាំងអស់គ្នាច្បាស់ណាស់ថាហ្វេសប៊ុកជាអ្នករកសុី អោយតែអោយលុយគេ អ្នកគ្រប់គ្រងឡាច់អាចដាក់តួលេខអោយសម្តេចប៉ុន្មានក៏បានដែរ តែដែលយុវជនដួងតារាធ្វើអោយសម្តេចស្រក់ទឹកភ្នែកពេលក្រោយគឺលុយដែលសម្តេចយកមកប្រើមានប្រភពពីណា? ហើយឡាច់ទាំងនោះជានរណាខ្លះ ពីព្រោះហ្វេសប៊ុកនឹងលាតត្រដាងក្នុងពេលខាងមុខដ៏ឆាប់នេះ។

យុវជនហ្វ្រេសនីវលឹម-ជាវុត្ថា(Lim Cheavutha)

យុវជនម្នាក់នេះគឺជាអ្នកបង្កើតនិងជាប្រធានគ្រប់គ្រងកាសែតអនឡាញហ្វ្រេសនីវដែលគេស្គាល់ថាជាសារនាំពាក្យនិងវេទិកាផ្តាច់មុខរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែន។ អ្នកសារពត៍មានហ្វ្រេសនីវមានតែផ្សាយលើកជើងសម្តេចនិងដៀមដាមអោយក្រុមជំទាស់។ តែអ្វីដែលគួរកត់សម្គាល់គឺក្រុមអ្នកសារពត៍មានលំអៀងឥតខ្ចោះនេះមិនមែនបម្រើតែសម្តេចទេ គឺបម្រើក្រុមដែលធ្វើអោយសម្តេចអស់លក្ខណ៍ទៅថ្ងៃក្រោយដូចគ្នា។ ជាក់ស្តែង ករណីការបាញ់រៈទៅលើក្រុមអ្នកតវ៉ាដីធ្លីជាង២០០នាក់នៅខេត្តក្រចេះកាលពីពេលថ្មីៗនេះ ហ្វ្រេសនីវបានព្យាយាមនិយាយថាគ្មានអ្នកស្លាប់ទេ មានតែរបួសតែពីរនាក់តាមការអៈអាងរបស់អភិបាលខេត្តក៏ដូចជាអាជ្ញាធរ តែធាតុពិតបើតាមទ្រឹស្តីការផ្សំគំនិតគ្នា(conspiracy) ខ្មាន់កាំភ្លើងអាចជាមនុស្សដែលប្រឆាំងសម្តេចប្រាថ្នាចង់អោយប្រជាប្រីយភាពសម្តេចធ្លាក់ចុះក៏ថាបាន ឬក៏អាចជាអ្នកបង្កចលាចលឡើងក្នុងគោលបំណងដើម្បីគ្រប់គ្រងអ្វីមួយ។

Freshnews is fresh but not true revealed 1ជាតថភាពជាក់ស្តែង លោកនាយករដ្ឋមន្ត្រីមិនដែលមានចិត្តស្ងប់សុខសម្រាប់សុវត្ថិភាពខ្លួនឯងឡើយ តាមរយៈការបង្កើនកំឡាំងអង្គភាពអង្គរក្សផ្ទាល់ខ្លួន ការផ្ទេរសិទ្ធិទៅអោយកូននូវតំណែងសំខាន់ៗក្នុងការការពារសុវត្ថិភាពនិងសន្តិសុខផ្ទាល់ខ្លួនជាដើម។ អ្នកប្រាជ្ញវិទ្យាសាស្ត្រនយោបាយជាច្រើនបានសរសេរថាអំណាចផ្តាច់ការដែលគ្មានច្បាប់ទំលាប់រមែងបញ្ចប់សេចក្តីដោយការវាយប្រហារគ្នាឯងដែលកើតអំពីការមិនទុកចិត្តគ្នាឯង កើនខ្លាំងឡើងៗជារៀងរាល់ថ្ងៃ។ បើមានមនុស្សស្លាប់មែន រដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមិនអាចដំរីស្លាប់យកចង្អេរមកបាំងបានទេ។

យុវជនខ្មែរត្រូវបានគេបំពាក់បំប៉ននិងយកមកប្រើអោយអស់សាច់(spoil and exploit)

អ្វីគ្រប់យ៉ាងចាប់ផ្តើមពីបបូរមាត់របស់លោកនាយករដ្ឋមន្ត្រីក្នុងការប្រើភាសាហឹង្សានិងជេរប្រទេច។ ទាំងទូរទស្សន៍ ទាំងការផ្សាយផ្ទាល់ក្នុងបណ្តាញសង្គម មិនដែលឃើញមានការកាត់សំលេងភាសាអសុរសម្តងណាឡើយ(censor)។ យុវជនពីរនាក់ដែលលើកឡើងខាងលើគឺជានិមិត្តរូបបញ្ជាក់អំពីភាពមិនដឹងអ្វី(innocent)របស់ពួកគេ។ ប្រព័ន្ធសង្គម(social foundation) របបសង្គម(social regime) អំណាចនិយម(power and entitlement) និងសម្ភារៈនិយម(materialism) ជាដើម បានលើកទឹកចិត្តអោយពួកគេចេះធ្វើការដើម្បីគោរពតាម ផ្គាប់ផ្គុន និងសហការជាមួយចៅហ្វាយនាយ(obey, submit, cooperate or OSC) ដើម្បីបានមកវិញនូវលាភសក្ការៈ(benefits) ជាជាងប្រកាន់ខ្ជាប់ក្នុងក្រមសីលធម៍(ethical conduct) និងបើកចិត្តទូលាយ(open minded) ដោយមើលឃើញអ្នកភូមិផងរបងជាមួយក៏ដូចជាជនរួមជាតិជាឈាមតែមួយដែលមិនគួរកុហកបោកប្រាស់(deceive) ធ្វើវិទ្ធង្សនា(manipulate) កិបកេង(take advantage) ងប់ងុលជ្រុលនិយម(radical) មិនមានចិត្តមេត្តាករុណា(loving-kindness) ដល់អ្នកទន់ខ្សោយ(the under privileged) និងអត្តទត្ថភាព(selfish) ជាដើម។Freshnews is fresh but not true revealed 3

ជាលទ្ធផលចុងក្រោយ យុវជនបរិសុទ្ធិ(innocent)បានតែការពារនូវពត៍មានដែលថាគ្មានអ្នកស្លាប់ ហើយអាជ្ញាធរគ្មានកំហុសទោះជាលឺស្នូរកាំភ្លើងច្រើនគ្រាប់យ៉ាងណាក៏ដោយ។ តាមទិដ្ឋភាពសង្គមក៏ដូចជាទិដ្ឋភាពច្បាប់ មន្ត្រីរាជការប៉ូលីទាហានមិនអាចយកកំភ្លើងមកគំរាមកំហែងប្រជាជនស្លូតត្រង់បានទេ។ ការផ្ទុះអាវុធនៅចំពោះមុខប្រជាជនគឺជាការខុសច្បាប់ទាហានធ្ងន់ធ្ងរដែលមេក្រុមឬមេកងពលត្រូវហៅបុគ្គលនោះមកដាក់ទោសទណ្ឌនិងឡើងដល់កំរិតដកចេញពីអង្គភាពតែម្តងបើទាហាននិងមេទាហាននោះមានវិន័យត្រឹមត្រូវ។ ម្យ៉ាងទៀត អ្នកខ្លះនៅជាប់កំអែលបៀតបៀនអ្នកទន់ខ្សោយ អ្នកក្រីក្រ និងអ្នកទន់ទាប (the under privileged) ដោយគេដាក់កំហុសទៅលើអ្នកតវ៉ារឿងដីធ្លីហើយកាន់ជើងអ្នកមានអំណាច។ ពួកគេគឺពិតជាមិនមែនជាមនុស្សចេះការពារអ្នកទន់ខ្សោយទេ(the underdogs) ទោះជួនកាលពួកគេក៏ជាមនុស្សទន់ខ្សោយដែលនោះ។ តែពួកគេទៅការពារអ្នកមានអំណាចដែលដេកសុីប្រាក់ខែរាស្ត្រទាំងនោះទៅវិញ។ នេះបានចំជាអ្នកគាំទ្រចាប់ចោរឆក់តាមចិញ្ចើមថ្នល់ តែបដិសេធន៍ចៅអង្គុយលើកៅអីក្នុងម៉ាសុីនត្រជាក់ទៅវិញ! ពួកគេគួរមើលរឿង Robin Hood ទុកគ្រាន់ជាមេរៀន។

ក្រុមអ្នកច្បាប់អៈអាងថាប៉ូលីសទាហានមិនអាចយកកាំភ្លើងមកប្រើប្រាស់បង្ក្រាបបាតុករបានទេ ដូចគ្នាដែរប្រជាជនរងគ្រោះនៅតែអៈអាងថាមានអ្នកស្លាប់ជាច្រើននាក់ដដែល

អ្នកសារពត៍មានហ្រ្វេសនីវដែលទៅចុះដល់កន្លែងនិងសម្ភាសន៍ផ្ទាល់ហាក់គ្រាន់តែចង់បិទបាំងពត៍មានការរំលោភសិទ្ធិមនុស្សតែប៉ុណ្ណោះ

បើអ្នកមិនអាចធ្វើបានដូច Robin Hood ទេ អ្នកក៏គ្រាន់តែដាក់ខ្លួនជាអ្នកឈឺឆ្អាលដល់អ្នកទន់ខ្សោយផង

Posted by: | Posted on: July 18, 2013

Message to all Khmer Youths

I have a dream! One day, Cambodia shall become an admirable democratic country. My hope has rested on Cambodian nationalists especially YOUTHS who are the young bamboo-shoot of this wonder land. As a student of political science focusing on field research of political culture and political leadership, I would like to propose two research questions with below abstract introduction:

Courtesy: Social Business News

Courtesy: Social Business News

Why am I a democrat focusing on CHANGE?

– Lord Buddha is my supreme teacher. His teaching is supreme for me. His last advice before the enlightenment was “Everything is subject to change, so strive on with your heedfullness”. He also expounded the Three Characteristics of the Beings: “Impermanence  (Annicam), Decaying (Dhukkham), and Non-substantiality (Anatta)” in which CHANGE CHANGE CHANGE are the reality to insure the pathway to ENLIGHTENMENT.

– Thomas Hobbs who is an ancient political scientist criticized the existence of divine state or divine leader. To justify the ambition for a long lasting power, the leader has always declared herself/himself divine (or savior in some context). Hobbs analysed such character is like a Leviathan or a monster that can reincarnate from a normal human being to be divine/super being. According to Hobbs CHANGE is in need for the absence of divinity.

Courtesy: Alliance Technology

Courtesy: Alliance Technology

– Aristotle who is also an ancient political scientist advocated for the Rule of Many. He rejected both so-called absolute monarchy or aristocrats (or patronage system in modern pseudo democratic countries). To efficiently implement the Rule of Many, the CHANGE of leader is imperative.

– Democratic principles essentially concentrate on limited power, mandating on term of power holding or disregarding the ambition to stay in power forever from any political figures. So CHANGE is a must to fully undertake the value of democracy.

Why am I dreaming on the power of Khmer youths?

– Cambodia has been known for her past glory and invaluable civilization. Angkor Wat and Angkor Thom are the two unrivaled evidence of human’s success. Those enormous monuments are the great legacy of how Khmers are well-known for their talent, endurance and supremacy. Young Khmer people are the descendants of their Angkorean ancestors.

– The year zero of 1975-1979 was another evidence of the ugliest revolutionary regime in the history of mankind. It is very contrast, dichotomous, and reflective to the great civilization of Angkor. While many observers criticized on this ugly, their mind also reflects on the devotion, hardship and endurance to do such unbelievable thing. The gene must be so extreme and so indigenous.

– Watching the rally video clip here, the shouting of CHANGE CHANGE CHANGE, the crowded enthusiasts, the applauded sympathizers, the noisy and cheerful people on the rally, and the peaceful election campaign within this political culture, surely offered me optimism, trust and hope.

ដូរ ដូរ ដូរ!

DOH DOH DOH!

CHANGE CHANGE CHANGE!

Posted by: | Posted on: June 3, 2013

Youths and the politics in Cambodia

Youths have been worldwide recognized as the young shoot of the bamboo. Youths are the strongest force in society to shape, change and improve society in which they are residing with. Cambodia at the present has been outstandingly emerging youth bulk in which under age of 25 years old is representing majority of Cambodia’s 14 millions population. Those youths are actively working to sustain their family economy. Their bulks are crowding at the garment factories, migrations to work outside Cambodia, educational institutes and rice paddies.

Unfortunately, Cambodian youths are likely not crowding at the political rally or actively participate with the politics. This shortfall possibly stems from two factors: the freedom of expression in Cambodia has been curtained by the political monopoly of the ruling party and the embedded tradition of youth’s parents on the scary repercussion if one actively participated with the politics.

After googling about Cambodian youths and their participation with the politics, I found these three phenomenon extremely speak something differently from that traditional thought.

1. Watching video clip on “Next Generation Program or កម្មវិធីអ្នកបន្តវេន”, many speakers spoke proudly on the collective effort to tackle lingering issues challenging Cambodia such as life improvement, justice, human rights, equity, democracy and political participation etc. The program is sponsored by USAID, and the last 10th episode was voted by SMS by the audience, the winners are represented by those four selected candidates. Remarkably, Mr. Hing Soksan, a youth from Cambodia National Rescue Party (CNRP) won landslide of the 1105 votes in total.

Next Generation Debate  From this result, I wish to compare it with the release of poll survey conducted by the International Republican Institute (IRI) on January-February 2013 in which the Ruling Party or Cambodian People Party (CPP) and opposition party or Cambodia National Rescue Party (CNRP) each has their own interpretation on the result of the poll. Note that, in Cambodia we have never had independent poll on the popularity of each rival political party in each national election. For other countries, polls have played important role on the change of vote popularity and it could predict the winner efficiently. Hence, the sampling strategy is in the state of error, and the survey result has likely been skewed by: one-sided or dominant mass media controlled by the ruling party, respondents’past trauma, scary mindset of the people in involving with the political affair, and the level of education etc. Cambodian people have been traumatized by the killing field, foreign occupation, civil war and intractable injustice of the court system in this country. Each Cambodian is hardly disclosing their favor or disfavor towards political parties or political figures.

Read More …