Election Watch: H.E.Sam Rainsy declared his returning back to Cambodia

Posted by: | Posted on: July 5, 2013

សារ ជូនចំពោះ ប្រជារាស្ត្រខ្មែរ


ខ្ញុំ សម រង្ស៊ី ជាតំណាងរាស្ត្រជាប់ឆ្នោត និងជាប្រធានគណបក្សសង្គ្រោះជាតិ មានកិត្តិយស និងក្តីសោមនស្ស ជំរាបជូនបងប្អូនជនរួមជាតិ ជាទីគោរព និងជាទីនឹករលឹក ថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយនឹងមកដល់លើទឹកដីមាតុភូមិមុនថ្ងៃបោះឆ្នោត ដែលត្រូវនឹងថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះ ។

អ្វីៗទាំងអស់ដែលខ្ញុំបានធ្វើមកទល់នឹងពេលនេះ គឺដើម្បីការពារទឹកដី និងការពារផលប្រយោជន៍ប្រទេសជាតិ ព្រមទាំងបំរើប្រជារាស្រ្តខ្មែរ អស់ពីកំលាំងកាយ កំលាំងចិត្ត ។

ខ្ញុំសុខចិត្តបូជាជីវិតរបស់ខ្ញុំ ដើម្បីជាតិមាតុភូមិ គឺហ៊ានស្លាប់ខ្លួនឯង ដើម្បីសង្គ្រោះជាតិ ឱ្យរួចផុតពីមហន្តរាយ។

សូមបងប្អូនជនរួមជាតិ ចូលរួមទាំងអស់គ្នា ក្នុងបេសកកម្មសង្រ្គោះជាតិ ។

ជយោ ! កម្ពុជាអមតៈ !

ធ្វើនៅទីក្រុងប៉ារីស, ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០១៣

សម រង្ស៊ី





Comments are Closed