មេ​ចារកម្ម​អាមេរិក​បន្ត​ព្រមាន​ពី​លទ្ធភាព​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា

Posted by: | Posted on: January 30, 2019

មេ​ចារកម្ម​អាមេរិក​បន្ត​ព្រមាន​ពី​លទ្ធភាព​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា

30 មករា 2019

រូបឯកសារ៖ ទីប្រឹក្សា​កងទ័ព​ចិន​មួយ​រូប​បំពាក់​​​សក្តិ​ដល់​​និស្សិត​នាយ​ទាហាន​​​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ ក្នុង​អំឡុង​ពិធី​មួយ​នៅ​​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥។
រូបឯកសារ៖ ទីប្រឹក្សា​កងទ័ព​ចិន​មួយ​រូប​បំពាក់​​​សក្តិ​ដល់​​និស្សិត​នាយ​ទាហាន​​​ដែល​បាន​បញ្ចប់​ការ​សិក្សា​​ ក្នុង​អំឡុង​ពិធី​មួយ​នៅ​​វិទ្យាស្ថាន​កងទ័ព​ជើង​គោក​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥។

ភ្នំពេញ — មន្ត្រី​ជាន់ខ្ពស់​បង្អស់​នៃ​ស្ថាប័ន​ចារកម្ម​រដ្ឋ​របស់​សហរដ្ឋអាមេរិក​ ​បាន​បន្ត​បង្ហាញ​ក្ដី​បារម្ភ​អំពី​លទ្ធភាព​ដែល​កងទ័ព​រំដោះប្រជាជន​ចិន​ ​អាច​មាន​វត្តមាន​ ​តាំងទី​នៅ​កម្ពុជា​ដោយ​បាន​ភ្ជាប់​លទ្ធភាព​នេះ​ទៅ​ដល់​ការ​គ្រប់គ្រង​អំណាច​ផ្ដាច់មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

​ក្នុង​របាយការណ៍​កម្រាស់​៤២ទំព័រ​ ​ចេញផ្សាយ​កាល​ពី​ថ្ងៃអង្គារ​ ​ដែល​សំយោគ​ពី​ទិន្នន័យ​ប្រមូល​បាន​ពីទី​ភ្នាក់ងារ​ស៊ើបការណ៍​ទាំងអស់​របស់​អាមេរិក​ ​ក្នុង​ការ​ធ្វើ​ការវាយតម្លៃ​ ​ពី​កម្រិត​នៃ​ការ​គំរាម​កំហែង​ ​ដល់​សន្ដិ​សុខ​ជាតិ​អាមេរិក​ ​លោក​ ​Daniel Ray Coats​ ​នាយក​មន្ទីរ​ចារកម្ម​ជាតិ​អាមេរិកាំង​ ​បាន​ភ្ជាប់​អនុត្តរភាព​អំណាច​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​របស់​បក្ស​កាន់​អំណាច​ ​និង​សិទ្ធិ​អំណាច​ក្នុង​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ។​

The Diplomat

ចារបុរស​កំពូល​រូប​នេះ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថា៖«ការ​ធ្វើដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅ​រក​ការដឹកនាំ​ផ្ដាច់ការ​ ​ដែល​អភិក្រម​ស្ដែង​ចេញ​តាមរយៈ​ការ​បន្ត​ស្ថិត​ក្នុង​អំណាច​របស់​គណបក្សប្រជាជន​កម្ពុជា​ ​និង​ការគ្រប់គ្រង​ទាំងស្រុង​របស់​គណបក្ស​មួយ​នេះ​ ​ទៅ​លើ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​របស់​ជាតិ​ ​បាន​បើកផ្លូវ​[​នូវ​អំណាច​]​ធ្វើ​វិសោធនកម្ម​ណាមួយ​ ​ដែល​នៅ​ទីបំផុត​អាច​នាំ​ឱ្យ​មាន​វត្តមាន​យោធា​របស់​ចិន​នៅ​ក្នុង​ប្រទេស​មួយ​នេះ»។​

រដ្ឋ​ធម្មនុញ្ញ​ប្រទេស​កម្ពុជា​ ​មាត្រា​៥៣​ ​បាន​ហាមប្រាម​មិន​ឱ្យ​មាន​វត្តមាន​នៃ​មូល​ដ្ឋាន​ទ័ព​បរទេស​លើទឹក​ដី​របស់​ខ្លួន​ឡើយ។​ ​ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ ​ត្រូវការ​សំឡេង​គាំទ្រ​២ភាគ៣​ ​ក្នុង​រដ្ឋសភា​ ​ដើម្បី​អនុម័ត​យល់ព្រម។​

បន្ទាប់​ពី​បាន​ធ្វើការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​បក្សជំទាស់​ធំ​បង្អស់​នៅក្នុង​ប្រទេស​ ​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ដែល​នាំ​ឱ្យ​គណបក្សប្រជាជន​កម្ពុជា​ ​ទទួល​បាន​ជ័យជម្នះ​គ្រប់​គ្រង​អាស​នៈ​ទាំងអស់១២៥​នៅក្នុង​រដ្ឋសភា​ ​ដែល​លើស​ពី​តម្រូវការ​២ភាគ៣​នៃ​សំឡេង​សមាជិក​សភា​ ​អាច​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ ​បាន​ដោយ​គ្មាន​ឧបសគ្គ​ ​ខណៈ​បក្ស​នេះ​ក៏​គ្រប់គ្រង​អាស​នៈ៥៨​/​៦២​ ​នៅ​ព្រឹទ្ធសភា​ផង​ដែរ។​

បញ្ហា​នៃ​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​ ​ត្រូវ​បាន​លើកឡើង​ដំបូង​កាលពី​ខែមេសា​ ​ឆ្នាំ២០១៨​កន្លង​ទៅ​ ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​សិក្សា​ជាន់ខ្ពស់​លើ​កិច្ចការ​ការពារ​ជាតិ​ ​(C4ADS)​ ​ដែល​បាន​ភ្ជាប់​ក្រុមហ៊ុន​ ​Union​ ​Development​ ​Group​ ​ដែល​ជា​វិនិយោគិន​លើ​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ​ជាប់​មាត់​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​របស់​ខ្មែរ​ ​ទៅ​នឹង​កងទ័ព​រំដោះប្រជាជន​ចិន។​

លោក​អនុ​ប្រធានាធិបតី​ ​Mike Pence​ ​របស់​សហរដ្ឋ​អាមេរិក​ ​បាន​លើកឡើង​ជា​ផ្លូវការ​នូវ​ការ​សង្ស័យ​នេះ​ ​ក្នុង​កំណត់​លិខិត​មួយ​ ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​របស់​កម្ពុជា​ ​កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ។​ ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​នូវ​ការ​លើកឡើង​ខាងលើ​ ​អំពី​វត្តមាន​យោធា​ចិន​នៅ​ប្រទេស​របស់​ខ្លួន។​

លោក​ ​ហ៊ុន សែន​ ​ផ្ទាល់​ ​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ ​ផង​នោះ​ ​បាន​លើក​ឡើង​ក្នុង​សុន្ទរកថា​មួយ​នៅ​ខេត្តកោះកុង​ ​បន្ទាប់ពី​លោក​បាន​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន​ ​UDG​ ​កាលពី​ខែធ្នូ​ថា​ ​គណបក្ស​លោក​នឹង​មិន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កម្ពុជា​នោះ​ទេ​ ​លើ​មាត្រា​ទាក់ទង​នឹង​ការ​ហាមប្រាម​ការ​តាំងទី​របស់​មូលដ្ឋានទ័ព​បរទេស​ ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។​

លោក​ ​សុខ​ ​ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ថ្លែង​ថា​បក្ស​កាន់​អំណាច​ឈរ​ពី​ក្រោយ​ ​គាំទ្រ​ជំហរ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ទាក់ទិន​នឹង​ការ​មិន​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​ ​មាត្រា​ទី៥៣​ ​ទាក់ទិន​នឹង​ការ​ហាមប្រាម​វត្តមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​លើទឹក​ដីខ្មែរ​។​

អ្នកនាំពាក្យ​រូប​នេះ​បាន​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​ថា៖«​ចុះ​នាយក​រដ្ឋមន្ត្រី​ ​គាត់​ជា​ប្រធាន​គណបក្ស​ស្រាប់ហើយ​ ​បើ​គាត់​មាន​ជំហរ​អ៊ីចឹង​ ​បាន​សេចក្ដី​ថា​ ​ជំហរ​នាយក​រដ្ឋមន្ត្រី​ ​និង​ជំហរ​ប្រធាន​គណបក្ស​ ​ដូចគ្នា​ ​ហើយ​គណបក្សប្រជាជន​ ​គឺជា​គណបក្ស​មាន​វិន័យ​ ​អ៊ីចឹង​ ​តែ​កាលណា​ប្រធាន​គណបក្ស​មាន​មតិ​ដូចម្ដេច​ ​យើង​គោរព​តាម​ហើយ!»​។​

លោក​ ​សុខ ឥសាន​ ​ក៏បាន​បន្ត​ដែរ​ថា​ ​បក្ស​កាន់អំណាច​បាន​មើល​ឃើញ​ពី​ហានិភ័យ​នៃ​វត្តមាន​មូលដ្ឋានទ័ព​បរទេស​ ​ថា​នឹង​នាំ​ឱ្យ​ខូចខាត​ដល់​នយោបាយ​ការបរទេស​របស់​ប្រទេស​កម្ពុជា៖«អូ!​ ​អាហ្នឹង​វា​ប៉ះពាល់​ច្រើនណាស់​ ​ប៉ះពាល់​ដល់​សន្តិភាព​ ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​ ​ក៏ដូច​ជា​អព្យា​ក្រឹត្យ​អចិន្ត្រៃយ៍​របស់​កម្ពុជា​ ​ព្រោះតែ​កាលណា​យើង​មិន​អព្យា​ក្រឹត្យ​អចិន្ត្រៃយ៍​ទេ​ ​និន្នាការ​មនោគមវិជ្ជា​នឹង​វាយលុក​ហើយ​។​ ​យើង​ដឹង​ថា​អន្តរជាតិ​ឥឡូវនេះ​ ​មេ​ធំៗ​កំពុងតែ​យកចិត្ត​ទុកដាក់​អំពី​ភូមិសាស្ត្រ​នយោបាយ​ ​កំពុងតែ​ប្រកួតប្រជែង​មនោគមវិជ្ជា​អន្តរជាតិ​ហ្នឹងឯង​ ​អ៊ីចឹង​ទេ​ ​បាន​យើង​ប្រយ័ត្ន​អា​រឿង​ហ្នឹង​ណាស់»។​

ខណៈ​ដែល​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​ ​បាន​កំពុង​ដាក់​សម្ពាធ​រិះគន់​ការរៀបចំ​បោះឆ្នោត​ ​និង​ការ​ជាប់ឆ្នោត​សាជាថ្មី​របស់​លោក​ ​ហ៊ុន​ ​សែន​ ​រដ្ឋាភិបាល​របស់​លោក​ក៏បាន​កំពុង​ប្រឈម​នឹង​ការ​គំរាម​ដាក់ទណ្ឌកម្ម​ពីសំណាក់​សហភាព​អឺរ៉ុប​ ​និង​សហ​រដ្ឋ​អាមេរិក​ផង​ដែរ​។​

ការណ៍​នេះ​ ​បាន​នាំ​ឱ្យ​ប្រទេស​ចិន​ ​ផ្ដល់​ការ​ធា​នា​ផ្សេង​ៗ​ ​ដូចយ៉ាង​ការធានា​ទិញ​អង្ករ​កម្ពុជា​ ​និង​សន្យា​បន្ត​ផ្ដល់​ជំនួយ​បន្ថែម​ ​ក្នុងនាម​ជា​ប្រទេស​ម្ចាស់​ជំនួយ​ ​និង​ប្រភព​វិនិយោគ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ប្រមាណ​១០ឆ្នាំ​ចុងក្រោយ​នេះ។​

កម្ពុជា​ក៏បាន​បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង​យោធា​កាន់តែ​ស្អិត​រមួត​ជាមួយនឹង​ប្រទេស​ចិន​ ​តាមរយៈ​ជំនួយ​យោធា​ផ្ដល់​ដោយ​ទីក្រុង​ប៉េកាំង​ ​ការ​បណ្ដុះបណ្ដាល​យោធិន​កម្ពុជា​ ​ពីសំណាក់​អ្នកជំនាញ​ចិន​ ​និង​ការ​ធ្វើ​សមយុទ្ធ​នាគ​មាស​រួមគ្នា​ ​រវាង​ទ័ពជើង​គោក​ប្រទេស​ទាំងពីរ​ ​ដែល​នឹង​គ្រោង​ធ្វើជា​លើក​ទីបី​ ​នា​ខែមីនា​ ​ឆ្នាំ២០១៩​ ​ខាង​មុខនេះ។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ទំនាក់​ទំនង​រវាងរដ្ឋាភិបាលក្រុង​ភ្នំពេញ​និងរដ្ឋាភិបាលក្រុង​វ៉ាស៊ីងតោន​ ​បាន​ស្គាល់​នូវ​ភាព​រកាំរកូស​ ​រួម​ទាំង​ផ្នែក​នយោបាយ​ ​និង​យោធា​ ​ខណៈ​ដែល​មានការ​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា​ ​បាន​ផ្ដល់​ការ​ជួយ​ទំនុកបម្រុង​ដល់​គណបក្សជំទាស់​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ ​ក្នុង​ការ​តស៊ូប្រឆាំង​នឹង​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។​

មន្ត្រី​ជាន់ខ្ពស់​នៃ​មន្ទីរ​បញ្ច​កោន​ ​ទទួល​បន្ទុក​គោល​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍​ ​លោក​ ​Joseph​ ​H. Felter​ ​បាន​ប្រាប់​ ​VOA​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ទីក្រុង​ភ្នំពេញ​ថា​ ​សហ​រដ្ឋ​អាមេរិក​ ​ប្រាថ្នា​ស្ដារ​ទំនាក់​ទំនង​យោធា​ជាមួយ​កម្ពុជា​ ​ជាមួយ​នឹង​បំណង​ប្រាថ្នា​ ​ថា​កម្ពុជា​ ​នឹង​ផ្ដល់​សិទ្ធិ​សេរីភាព​ ​ច្រើនជាង​មុន​ដល់​អ្នកជំទាស់​ ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ចំណុះ​រដ្ឋ។​

នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​ខាងលើ​ ​លោក​នាយក​មន្ទីរ​ចារកម្ម​ជាតិ​អាមេរិក​ ​ក៏បាន​ធ្វើការ​ព្រមាន​អំពី​ការ​ដកខ្លួន​ថយ​របស់​សហរដ្ឋ​អាមេរិក​ ​ពី​កិច្ច​សហប្រតិបត្តិ​ការ​ពហុភាគី​នា​នា​ ​ថា​បាន​បើក​ផ្លូវ​ឱ្យ​ប្រទេស​ចិន​ ​ធ្វើ​ការ​ប្រមែប្រមូល​រដ្ឋ​តូច​ធំ​នានា​ ​បង្ក​ជា​សំឡេង​ប្រឆាំង​នឹង​ជំហរ​អាមេរិក​ ​ដូច​យ៉ាង​លើ​សំណុំរឿង​ពាណិជ្ជកម្ម​អន្តរជាតិ​ ​និង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ជាដើ

US Intelligence Chief Warns of Chinese Military Presence in Cambodia

FILE PHOTO - A Cambodian army soldier looks at Chinese military vehicles displayed before a handover ceremony at a military airbase in Phnom Penh, Cambodia, Wednesday, June 23, 2010.
FILE PHOTO – A Cambodian army soldier looks at Chinese military vehicles displayed before a handover ceremony at a military airbase in Phnom Penh, Cambodia, Wednesday, June 23, 2010.

U.S. Vice President Mike Pence expressed concern over the report in a letter to Prime Minister Hun Sen, whose government denied the allegation.PHNOM PENH — 

The United States’ top intelligence official has said Washington is wary of a possible Chinese military presence in Cambodia.

In its annual report, the office of the director of national intelligence, Dan Coats, said the return to a de facto one-party state after the last elections could lead to greater Chinese influence.

“Cambodia’s slide toward autocracy, which culminated in the Cambodian People’s Party’s retention of power and complete dominance of the national legislature, opens the way for a constitutional amendment that could lead to a Chinese military presence in the country,” reads the report.

After dissolving the main opposition Cambodia National Rescue Party, Cambodia held an election in July in which the incumbent Cambodian People’s Party won all 125 seats in parliament – more than the two-thirds majority needed to trigger an amendment of the constitution that currently bans foreign military bases in the country.

The issue was first raised by the Washington-based think tank Center for Advanced Defense Studies in April last year, linking the Union Development Group, a large Chinese investor in a seaside resort in Cambodia’s Koh Kong province, to the Chinese People’s Liberation Army.

U.S. Vice President Mike Pence expressed concern over the report in a letter to Prime Minister Hun Sen, whose government denied the allegation.

Hun Sen said in a speech in December after visiting the UDG site that foreign military bases would not be needed in Cambodia, adding that there would be no constitutional amendments to allow a foreign military presence in the country.

CPP spokesperson Sok Eysan said the ruling party supported Hun Sen’s remarks, saying it reflected wider opinion among party members.

“The stances of the prime minister and the party chief are one. While the CPP is a party of discipline, whatever the party chief stands for we will follow,” Eysan said.

He added that allowing a foreign military base to be built in Cambodia “would impose a lot of impacts on peace and Cambodia’s permanent neutrality.”

“We understand that the global powers are paying close attention to this issue of international ideological rivalry, so we shall be extremely careful on the issue.”

Western democracies condemned the controversial reelection of Hun Sen’s ruling party. Further trade sanctions are also being considered by both the EU and US.

Cambodia has forged close defense ties with China. The two armies are planning to hold their third joint military exercises, known as Dragon Gold, in Cambodia’s Kampot province in March. Three Chinese warships also made a port call earlier this month in Sihanoukville.

Meanwhile, joint training exercises with the US have been put on hold for the past two years amid allegations US officials conspired with the CNRP to overthrow Hun Sen – allegations Washington and the CNRP deny.

The Pentagon’s top South East Asia envoy, Joseph H. Felter, told VOA Khmer during a recent visit to Phnom Penh that the U.S. was seeking to normalize defense ties with Cambodia.





Comments are Closed