Supreme Court of Cambodia

now browsing by tag

 
 
Posted by: | Posted on: November 16, 2018

គំរប់ពេលមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិទាំងបំពាន

Op-Ed: The CEROC

សេចក្តីថ្លែងការណ៍

Public Statement on the Dissolution of CNRP 16 November 2018 គំរប់ពេលមួយឆ្នាំនៃការរំលាយគណបក្សសង្គ្រោះជាតិទាំងបំពាន

សូមគោរពបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន!

‌            ថ្ងៃនេះទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាគំរប់ពេលមួយឆ្នាំដែលតុលាការកំពូលនៃព្រះរាជា ណាចក្រកម្ពុជាបានសម្រេចចិត្តរំលាយគណបក្សសង្គ្រោះជាតិជាគណបក្សជំទាស់តែមួយគត់ ក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្សដែលចាប់កំណើតតាំងពីឆ្នាំ១៩៩១ដោយអ៊ុនតាក់។

ការរំលាយគណបក្សសង្គ្រោះជាតិនេះគឺជាកំហុសដ៏ធំរបស់ប្រព័ន្ធតុលាការកម្ពុជាជាពិសេសតុលាការកំពូលដែលបានសំអាងទៅលើច្បាប់ថ្មីវិសោធនកម្មដោយលើកដៃពីសមាជិកតំណាងរាស្ត្រគណបក្សប្រជាជនទាំងស្រុងកាលពីខែកុម្ភៈឆ្នាំង២០១៧។ ច្បាប់ដែលធ្វើវិសោធនកម្មដោយឯកបក្សនេះមានចែងអំពីបុគ្គលថ្នាក់ដឹកនាំគណបក្សនយោបាយដែលប្រព្រឹត្តបទល្មើសអាជ្ញាកម្ម អាចឈានដល់រំលាយគណបក្សដែលបុគ្គលនោះគ្រប់គ្រងចោល។

ប្រការនេះបានបង្ខំចិត្តអោយលោកសម-រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិលាលែងចេញ ពីតំណែងប្រធានគណបក្សក្នុងន័យដើម្បីរក្សាគណបក្សអោយមានជីវិតបន្តពីព្រោះតុលាការខ្មែរបានបង្កើតបទចោទប្រកាន់ជាច្រើនជាពិសេសបទបរិហារកេរ្តិ៍ប្រមុខរាជរដ្ឋាភិបាលកំរិតបទឧក្រិដ្ឋដល់លោកសម-រង្ស៊ី។

ប៉ុន្តែអាជ្ញាធរបានបុកចូលផ្ទះលោកកឹម-សុខាទាំងកណ្តាលយប់អាធ្រាតដើម្បីចាប់លោក យកទៅឃុំឃាំងក្នុងគុកត្រពាំងផ្លុងក្នុងទោសក្បត់ជាតិចោទប្រកាន់ពីសំណាក់រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន-សែន។ ការចាប់នេះគឺជាការឃុំខ្លួនបណ្តោះអាសន្នដើម្បីស៊ើបអង្កេតស្វែងរកភស្តុតាង។ ហើយមកដល់ថ្ងៃនេះចៅក្រមស៊ើបអង្កេតមិនទាន់កាត់ក្តីសម្រេចចិត្តដាក់បន្ទុកលើ លោកកឹម-សុខានៅឡើយទេ។

ដូច្នេះតុលាការកំពូលគ្មានតឹកតាងណាឬអំណាស់អំណាងផ្លូវច្បាប់ណាដែលអាចរំលាយគណបក្សសង្គ្រោះជាតិបានឡើយ។ ម្យ៉ាងទៀតចៅក្រមស៊ើបសួរក៏គ្មានច្បាប់ណាអនុញ្ញាតអោយលោកបន្តឃុំខ្លួនបណ្តោះអាសន្នយូររហូតមកដល់សព្វថ្ងៃនេះដែរ។

គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសសូមអំពាវនាវដល់ សហគមអន្តរជាតិនិងលោកហ៊ុន-សែន ត្រូវពិចារណាដកលោកឌិត-មន្ទីដែលជាប្រធានតុលាការកំពូលចេញពីតំណែង ក្នុងការដែលលោកសម្រេចរំលាយគណបក្សសង្គ្រោះជាតិដោយខ្វះ មូលដ្នានច្បាប់ និងធ្វើឡើងដោយអគតិភាព រំលោភអំណាច និងអសីលធម៌។ ដូចគ្នាដែរ ត្រូវដកលោកគី-ប្ញទ្ធីដែលជាចៅក្រមស៊ើបសួរករណីលោកកឹម-សុខាក្នុងការដែលលោកអសមត្ថភាពក្នុងការបំពេញការងារដោយបន្តឃុំខ្លួនលោកកឹម-សុខាមកអស់រយៈពេលជាងមួយឆ្នាំមកនេះ។

ធ្វើនៅកាណាដា ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨

Public Statement on the Dissolution of CNRP 16 November 2018 in pdf file