Intersection of Animist & Buddhist Belief in Khmer Culture
Intersection of Animist & Buddhist Belief in Khmer Culture ជំនួបនៃជំនឿសាសនាបុរាណខ្មែរ និងព្រះពុទ្ធសាសនាក្នុងវប្បធម៌ខ្មែរ សាសតា Founder សាសនាធម៌ The Teaching សាសនសាវក The Followers សាសនស្ថាន The Sacred Sites សាសនពិធី The Rituals ព្រះពុទ្ធសាសនាបានមកប្រតិស្ថាននៅកម្ពុជាតាំងពីឆ្នាំ២៣៨មុនគ្រឹស្ឋសករាជ ដោយព្រះបាទអសោកមហារាជបញ្ជូនព្រះអរហន្តពីរព្រះអង្គគឺសោណថេរ និង ឧត្តរថេរ មកកាន់ដែនដីសុវណ្ណភូមិ សាសនាអ្នកតាគឺជាជំនឿបុរាណ (Animism) ដ៏ចំណាស់មួយក្នុងសង្គមខ្មែរ មុនពេលឥទ្ធិពលសាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនាហូរចូល។ ខ្មែរជំនាន់ដើមជឿថា ធម្មជាតិ និងទីកន្លែងមានព្រលឹង ឬអំណាចទិព្វចាំថែរក្សា ដូចជា ដើមឈើ ថ្ម ភ្នំ និងទឹកដី ដែលតំណាងឱ្យអ្នកតាដើម្បីការពារសហគមន៍។ ប្រភព និងទម្រង់នៃអ្នកតា ព្រលឹងបុព្វបុរស៖ ជឿថាជាវិញ្ញាណអ្នកមានគុណ ឬអ្នកដឹកនាំដែលស្លាប់ទៅ ហើយបន្តការពារកូនចៅ។ ម្ចាស់ទឹកម្ចាស់ដី៖ វិញ្ញាណថែរក្សាទីកន្លែង ភូមិឋាន
