Biography Documentation of Khmers Overseas: Marin Ngeth
Posted by: Leadership Skills | Posted on: April 15, 2022Original link: KhmerOversea.Info
កម្មវិធីជីវៈប្រវត្តិខ្មែរនៅក្រៅប្រទេស
លោកព្រឹទ្ធាចារ្យង៉ែត ម៉ារិន ប្រជាពលរដ្ឋខ្មែរ-កាណាដា រស់នៅទីក្រុងហ្គាល់ការី ប្រទេសកាណាដា
ថ្ងៃសៅរ៍ ទី២៦ ខែមីនា ២០២២
Biography Documentation of Khmers Overseas Part I:
Mr. Marin Ngeth, Khmer-Canadian living in Calgary, Canada Saturday, March 26, 2022
១. តេីដឺស៊ីរ៉ក់ជាអ្វី? ដឺសេរ៉ក់ជាពាក្យកាត់ភាសាអង់គ្លេសដែលមានន័យថា គណកម្មាធិការដេីម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាអង្គការក្រៅរដ្ឋាភិបាល មិនស្វែងរកកម្រៃ មានទីស្នាក់ការធំនៅប្រទេសកាណាដា។ 1. What is the CEROC? The CEROC is an abbreviation of “Committee for Election Right of Overseas Cambodians”, is a non-governmental organization (NGO), non-profit orientation, and main office is based at Canada.
២. តេីដឺស៊ីរ៉ក់មានគំរោងដេីម្បីសំរេចយុទ្ធនាការរបស់ខ្លួនយ៉ាងណា? តាមរយះការចូលរួមពីប្រជាពលរដ្ឋកម្ពុជានិងមិត្តអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ យេីងកំពុងតំរង់ទិសដេីម្បីសម្រេចគោលដៅរួមតែមួយគឺសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯនាយសមុទ្របានចូលរួមបោះឆ្នោតនូវរាល់ការបោះឆ្នោតជាតិរបស់កម្ពុជា ដែលសិទ្វិនេះត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជានិងសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការចំបងរបស់យេីងគឺការផ្្តល់ចំណេះដឹងដល់ប្រជាពលរដ្ឋខ្មែរ ការស្នើរអោយរដ្ឋសភាធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដោយនិយាយអោយច្បាស់ថាប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសអាចមានសិទ្ធិបោះឆ្នោតបាន និងបោះពុម្ពផ្សាយនានាទាក់ទងនឹងសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។ 2. How does the CEROC plan to achieve this campaign? Through participation from all Cambodians and democratic friends around the globe, we are aiming to achieve the common goal: the basic right of all Cambodians overseas to vote in Cambodia elections, which are guaranteed by the Cambodia Constitution and the Universal Declaration of Human Rights of the United Nations. Our primary campaign is to provide well-informed education to all Cambodians, to propose Cambodia parliament to amend the laws to clearly state that Cambodians overseas have right to vote with Cambodia elections, and to disseminate information through publications relating to Absentee Overseas Voting (AOV).
Read More …កម្មវិធីរំលឹកខួបគំរប់៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
Posted by: Leadership Skills | Posted on: October 20, 2021Source: KhmerOversea.Info
កម្មវិធីរំលឹកខួបគំរប់៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស តើកម្ពុជាដើរដល់របត់ផ្លូវណា? 30 Years Anniversary of Paris Peace Agreements: Where is Cambodia heading to?

៣០ឆ្នាំកន្លងមកនេះ សន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដើម្បីសន្តិភាពនៅកម្ពុជានៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ត្រូវបានពើបប្រទៈបដិវាទកម្ម(controversy)ជាច្រើនរវាងអ្នកកាន់កាប់អំណាចនិងប្រជាពលរដ្ឋខ្មែរ។
- នៅពេលដែលកិច្ចព្រមព្រៀងនេះនិយាយពីការកសាងសន្តិភាពយូរអង្វែងប្រកបដោយនិរន្តភាព(comprehensive peace) អ្នកកាន់កាប់អំណាចអួតត្រឹមចេញផុតពីសង្គ្រាមស៊ីវិលនិងអរគុណសន្តិភាពដូចសព្វថ្ងៃ។
- នៅពេលកិច្ចព្រមព្រៀងនេះនិយាយពីការផ្តល់អំណាចដល់ប្រជាពលរដ្ឋតាមរយៈពង្រឹងអង្គការសង្គមស៊ីវិល ប្រជាធិបតេយ្យសេរីពហុបក្ស និងសារពត៍មានឯករាជ្យ អ្នកកាន់កាប់អំណាចបែរយកស្ថាប័នជាតិមកធ្វើជាឧប្បករណ៍នយោបាយរបស់ខ្លួននិងពង្រឹងអំណាចបែបរបបផ្តាច់ការតាមរយៈការប្រើប្រាស់តុលាការជាអាវុធ ការរឹតត្បិតសេរីភាពបញ្ចេញមតិ រឹតត្បិតសកម្មភាពសង្គមស៊ីវិល និងការរំលាយគណបក្សសង្គ្រោះជាតិដែលមានសំលេងគាំទ្រពាក់កណ្តាលប្រទេសព្រមទាំងដកហូតតំណែងតំណាងរាស្ត្រនិងក្រុមប្រឹក្សាឃុំសង្កាត់ដែលប្រជាពលរដ្ឋបានបោះឆ្នោតអោយពួកគេ។
- នៅពេលដែលកិច្ចព្រមព្រៀងនេះបានបន្តជួយកម្ពុជារហូតមកដល់សព្វថ្ងៃនិងទៅថ្ងៃអនាគត មានទាំងជំនួយមនុស្សធម៍ ការពង្រឹងសមត្ថភាពស្ថាប័ន និងកិច្ចអនុគ្រោះខាងពាណិជ្ជកម្ម ប៉ុន្តែអ្នកកាន់កាប់អំណាចបកស្រាយផ្សេងពីនេះដោយធ្វើការអត្ថាធិប្បាយថាកិច្ចព្រមព្រៀងនេះបានរលត់បាត់អស់សុពលភាពហើយ។
- នៅពេលដែលកិច្ចព្រមព្រៀងនេះធានានូវឯករាជ្យភាព បូរណភាពទឹកដី និងអព្យាក្រិតភាពរបស់កម្ពុជា តែអ្នកកាន់កាប់អំណាចបច្ចុប្បន្នត្រូវបានគេមើលឃើញថាបានងាកទៅពឹងពាក់ចិនកុម្មុយនីសហួសពីដែនកំណត់ដោយច្បាប់ជាតិនិងច្បាប់អន្តរជាតិ។
- នៅពេលដែលកិច្ចព្រមព្រៀងនេះពង្រឹងស្ថាប័នជាតិរៀបចំការបោះឆ្នោតឬគជបអោយមានវិជ្ជាជីវៈខ្ពស់ប្រកបដោយសេរីនិង ត្រឹមត្រូវនិងយុត្តិធម៌ អ្នកកាន់កាប់អំណាចបានបង្កើតគណៈកម្មការជាតិរៀបចំការបោះឆ្នោតដោយខ្លួនឯងរួចធ្វើការបោះឆ្នោតឆ្នាំ២០១៨ដែលធ្វើអោយគណបក្សរបស់ខ្លួនទទួលបានសំលេងក្នុងរដ្ឋសភាទាំងស្រុងគ្រប់គ្រងបែបឯកបក្សមកដល់សព្វថ្ងៃ។
- នៅពេលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសមធម៌និងការការពារបរិស្ថាន រដ្ឋអំណាចបច្ចុប្បន្នមានឈ្មោះអាក្រក់ខាងអំពើពុករលួយ កម្ពុជានៅមានគម្លាតសង្គមខ្ពស់ និងការរិចរិលព្រៃឈើក៏ដូចជាសម្បត្តិជាតិផ្សេងៗ។
វាគ្មិន៖
- ព្រះតេជគុណបណ្ឌិតហុក សាវណ្ណ ព្រះចៅអធិការវត្តខ្មែរម៉ុងត្រអាល ជាទីប្រឹក្សាអង្គការដឺស៊ីរ៉ក់
- លោកគល់ បញ្ញា ជាទីប្រឹក្សាអង្គការខុមហ្រ្វែល-លោកសេង សុភ័ណ ប្រធានអង្គការដឺស៊ីរ៉ក់
- បណ្ឌិតប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាហៅកាត់ថាស៊ីដ-បណ្ឌិតសេង សារី អ្នកស្រាវជ្រាវសង្គមនិងអ្នកវិភាគឯករាជ្យ
- បណ្ឌិតអ៊ា សុផល សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅ Occidental College, USA
- លោកង៉ែត ប៉ុល តំណាងដឺស៊ីរ៉ក់ ខេត្តអាល់បើរតា
សម្របសម្រួលដោយ៖ អ្នកស្រីធឹង វណ្ណា
នៅកម្ពុជា៖ថ្ងៃអាទិត្យ ទី២៤ ខែតុលា ឆ្នាំ២០២១ ម៉ោង១០ព្រឹកនៅកម្ពុជា
Sunday, October ២៤, 2021 at 10:00 AM Phnom Penh Time
Read More …