សត្វកំណាចទំនើបនៅកម្ពុជា ភាគ១
Modern Leviathan of Cambodia, Part I Thomas Hobbs បង្កើតទ្រឹស្តីរដ្ឋធម្មជាតិ(State of Nature) តាមគំនិតអវិជ្ជមាន(Pessimistic)របស់គាត់គឺមនុស្សជាសត្វសង្គមដ៏សាហាវ ដូច្នេះត្រូវតែមានរដ្ឋបុរាណ(Ancient States)ឬរដ្ឋទំនើប(Modern States)ជាអាវក្រោះដើម្បីការពារ។ ប្រជាពលរដ្ឋមានសិទ្ធិស៊ីវិល(Civil Rights/Civil Liberty)ក្នុងការតវ៉ាជាមួយអាជ្ញាធររដ្ឋ(Authoritative Sovereign) តែត្រូវតែហ៊ានលៈបង់អធិបតេយ្យភាពខ្លួនឯង(self sovereign)ដើម្បីសុវត្ថិភាពខ្លួនផ្ទាល់។ ចំណុចនេះត្រូវគ្នានឹងលោកហ៊ុន សែន ដែលបានតាំងខ្លួនឯងជាវីរៈបុរសខាងការពារសុខសន្តិភាពប្រជាពលរដ្ឋ រហូតដល់និយាយថាសិទ្ធិរស់រានមានជីវិតគឺជាអាទិភាពរបស់លោកក្នុងន័យថាឈឺ របួស ដាក់គុក បិទការសែត បិទសិទ្ធិបញ្ចេញមតិ បិទសេរីភាពជួបជុំ សំលាប់ពីរបីនាក់ដើម្បីមនុស្សរាប់រយ រហូតដល់ជាន់ឈ្លីសំលេងប្រជាពលរដ្ឋខ្មែរជិតកន្លៈនគរ ជាដើម គឺលោកអាចធ្វើបានទាំងអស់?តាមពិតថមម៉ាសហប់ចង់ប្រាប់ប្រជាពលរដ្ឋថាខ្លួនមានសិទ្ធិនិងសេរីភាព តែដោយសម័យនោះព្រះរាជាឬអំណាចផ្តាច់ការខ្លាំងខ្លាពេក និងការរៀបចំប្រព័ន្ធរដ្ឋការពារអំណាចស្មុគស្មាញនិងប្រកបដោយគ្រោះថ្នាក់។ គំនិតហប់ក្នុងការត្រូវហ៊ានលៈបង់ដែនអធិបតេយ្យផ្ទាល់ខ្លួនដើម្បីបានសន្តិសុខត្រូវបានវាយបកដោយអ្នកប្រាជ្ញជំនាន់ក្រោយ បណ្តាលអោយរបបរាជានិយមផ្តាច់ការនិងអធិរាជនិយមដួលរលំនៅសព្វថ្ងៃ ទោះបីត្រូវប្តូរទៅជារបបសាធារណៈរដ្ឋផ្តាច់ការនិងកុម្មុយនីសផ្តាច់ការក៏ដោយ ក៏របបប្រជាធិបតេយ្យនិងការបង្កើតនីតិរដ្ឋពិតប្រាកដបានកំពុងឈានទៅមុខ។ខុសអ្វីតែប្រទេសកម្ពុជា ក្រោយការលើកបន្តុបដោយវៀតណាម របបគណបក្សប្រជាជនកម្ពុជាបានក្រសោបជាប់កំនិតថមម៉ាស់ហប់និងវាយតំលៃខ្លួនឯងខ្ពស់ក្នុងការការពារសន្តិភាពនិងសន្តិសុខប្រជាពលរដ្ឋ ដោយរមែងមើលឃើញថាប្រជាពលរដ្ឋគឺជាកម្មវត្ថុដែលត្រូវតែស្តាប់បង្គាប់បញ្ជានិងធ្វើតាមរដ្ឋអំណាច។ តាមហប់ ទាំងអ្នកកាន់កាប់អំណាចទាំងប្រជាពលរដ្ឋគឺសុទ្ធសឹងតែមានដែនអធិបតេយ្យខ្លួនឯង ដែលប្រជាការនេះសតិសម្បជញ្ញៈនិងស្មារតីតែងតែត្រឡប់ទៅរករដ្ឋធម្មជាតិ(state of nature)ដែលនុស្សគឺជាសត្វដែលកាប់សំលាប់គ្នាកើតកល្យុគនិងសង្គ្រាមស៊ីវិលឥតឈប់ឈរ ដូច្នេះមានតែមករកនីតិរដ្ឋពិតប្រាកដទើបបាន។តែនីតិរដ្ឋកម្ពុជាបច្ចុប្បន្នគឺជាវប្បធម៌ទន្ទេញចាំមាត់គ្មានការបដិបត្តិសោះឡើយ។ កម្ពុជាសព្វថ្ងៃមិនទាំងជាប្រជាធិបតេយ្យមិនទាំងជាសាធារណៈរដ្ឋផ្តាច់ការឬកុម្មុយនីសផ្តាច់ការ(Present Cambodia is neither democracy nor