Does education sector in Cambodia pollute by the politics?

Posted by: | Posted on: March 7, 2012
[Unofficial translation]
School of Law and Economic Science
Research Department

Announcement

The research department is informing 4th year students in the School of Law and Economic Science for school year 2011-2012 who must write their thesis that the following topics are not allowed:
1.Drug problem in society
2.The organization and the working of the Cambodian Red Cross
3.The goal and the legal resolution of land dispute resolutions in Cambodia
4.The resolution of land disputes by the authority in Cambodia
5.The advantages of the stock market in Cambodia
6.Prevention and resolution of work dispute in Cambodia
7.Commercial and work dispute arbitrations in Cambodia
8.The regularization of the stock market
9.The publication of public stocks
10.The evolution of the publication on the public sale of stocks by public companies in Cambodia
11.Publicly traded companies
12.First time printing and sale of publicly-owned stocks
13.Registration of commercial companies
14.Publication of information that could influence stocks.
Done in Phnom Penh on 02 February 2012
By the director of the research department

(Signed) Kong Saphon

សេចក្តី​ប្រកាស​ហាម​ឃាត់​យក​ប្រធាន​បទ​មួយចំនួន​ធ្វើជា​ប្រធាន​បទ​នៃ​ការ​សរសេរ​និក្ខេប​បទ បង្ក​ឲ្យ​មាន​មតិ​ភ័ន្ត​ច្រឡំ

ដាក់បញ្ចូលថ្ងៃ 5 March 2012, 17:51 AEST

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​មតិ​ដោយ​ឡែក​ផ្សេងៗ​ពី​គ្នា​ពី​មជ្ឈ​ដ្ឋាន​និស្សិត​​បញ្ញ​វន្ត​ខ្មែរ​ជា​ច្រើន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ពាក់​ព័ន្ធ​នឹង​សេច​ក្តី​ប្រកាស​ចេញ​ដោយ​សកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ដែល​ហាម​ប្រាម​ចំពោះ​និស្សិត​ឆ្នាំ​ទី​៤ ក្នុង​ឆ្នាំ​សិក្សា ២០១១ – ២០១២ មិន​ឲ្យ​យក​​ប្រធាន​បទ​មួយ​ចំនួន​មក​ធ្វើ​ជា​ប្រធាន​បទ​សារណា​បញ្ចប់​ការ​សិក្សា​ឡើយ។ ការ​ហាម​ប្រាម​ទៅ​លើ​ប្រធាន​បទ ដែល​ភាគ​ច្រើន​ជា​ប្រធាន​បទ​កំពុង​រសើប​ផ្នែក​នយោបាយ​នេះ ធ្វើ​ឲ្យ​បញ្ញ​វន្ត​មួយ​ចំនួន​យល់​ថា ជា​ការ​បិទ​សិទ្ធិ​សេរី​ភាព​នៃ​ការ​ស្រាវ​ជ្រាវ ហើយ​ក៏​ជា​សារ​មួយ​ដល់​អ្នក​វិភាគ​សង្គម​ឲ្យ​ជៀស​វាង​លើក​យក​បញ្ហា​ទាំង​នេះ​មក​ធ្វើ​ការ​វិភាគ​ផង​ដែរ។

ដោយ​ឡែក​លោក ច្រឹង ហៃ ដែល​ជា​ប្រធាន​ការិយា​ល័យ​ស្រាវ​ជ្រាវ​របស់​សកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​បាន​បដិ​សេធ​ចំពោះ​ការ​យល់​ឃើញ​ទាំង​នោះ ដោយ​លើក​ហេតុ​ផល​ថា ប្រធាន​បទ​ដែល​សកល​វិទ្យា​ល័យ​ហាម​យក​មក​ធ្វើ​សារណា​នេះ​គឺ​ដើម្បី​ជៀស​វាង​ការ​សរសេរ​ប្រធាន​បទ​ដដែលៗ ហើយ​និស្សិត​ក៏​មិន​អាច​លួច​ចំលង​សារ​ណា​មុនៗ​បាន​ថែម​ទៀត។

(សំឡេង​លោក ច្រឹង ហៃ)

លោក ប៉ា ច័ន្ទ​រឿន ជា​និស្សិត​ខ្មែរ​នៅ​អូស្ត្រាលី និង​ជា​នាយក​មជ្ឈ​មណ្ឌល​ទស្សនៈ​វិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ឃើញ​នូវ​សេច​ក្តី​ប្រកាស​លើក​ដំបូង ហើយ​លោក​យល់​ថា​ការ​ហាម​ឃាត់​លើ​ការ​សរសេរ​ប្រធាន​បទ​ដដែល​នេះ​ជា​ការ​រឹត​ត្បិត​សិទ្ធ​សេរីភាព​របស់​និស្សិត ព្រោះ​ថា​ប្រធាន​បទ​ដដែល ប៉ុន្តែ​វិធី​សាស្ត្រ​នៃ​ការ​ស្រាវ​ជ្រាវ​ខុស​គ្នា អាច​មាន​លទ្ធ​ផល​ផ្សេង​គ្នា។

(សំឡេង​លោក ប៉ា ច័ន្ទ​រឿន)

ចំណែក​លោក ម៉ែន និមិត្ត ជានិស្សិត​ថ្នាក់​បណ្ឌិត​កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​បាន​សំណូម​ពរ​ឲ្យ​មជ្ឈ​ដ្ឋាន​ពាក់​ព័ន្ធ​ទាំង​អស់ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចេញ​នូវ​សេច​ក្តី​ប្រកាស​ផ្សេងៗ ឲ្យ​ផ្តល់​ព័ត៌​មាន​ច្បាស់​លាស់ ដើម្បី​ជៀស​វាង​ការ​ភ័ន្ត​ច្រឡំ​ផ្សេងៗ៕

(សំឡេង​លោក ម៉ែន និ​មិត្ត)

Listen the full interview here