Cambodia ‘ripe’ for money laundering

Posted by: | Posted on: May 10, 2012

Cambodia is also the only “high-risk” country in Southeast Asia.

The report noted that it could only measure risk of money-laundering and terrorism financing since most of it occurs in “absolute secrecy”.

Bridget Di Certo
Thursday, 10 May 2012

Cambodia is ripe for money-laundering and terrorist financing activities due to rampant corruption, banking-sector secrecy and an overall lack of financial transparency, a governance institute says in a report released this week.

The Switzerland-based Basel Institute on Governance has ranked Cambodia the third “highest-risk” country out of 144 listed for its failure to comply with anti-money laundering and counter-terrorism financing standards.

Cambodia’s ranking is based on standards and other “risk categories such as financial regulations, public transparency, corruption and rule of law”, according to the report’s authors.

Cambodia’s risk score is 8.46 out of 10, only slightly lower than Iran, which had the highest score at 8.57.

Cambodia is also the only “high-risk” country in Southeast Asia.

The report noted that it could only measure risk of money-laundering and terrorism financing since most of it occurs in “absolute secrecy”.

Transparency International executive director Kol Preap said the lack of transparency in Cambodia’s banking sector was paramount.

“Any significant amount of money could be channelled through this system of secrecy,” Kol Preap said yesterday.

“We don’t have any anti-money laundering law, but we also need a law for access to information so we can have the right to request these details and monitor the track of money,” he said, adding such a statute would assist in tracking corruption.

“Cambodia has a long way to go on transparency,” he said.

A 2007 US embassy cable published by the anti-secrecy organisation Wikileaks said the Cambodian government was in a “state of denial” about the potential for money-laundering.

Experts who examined Cambodia’s money-laundering vulnerabilities expressed “overall frustration with Cambodia’s weak attempts to police its financial sector”, the cable read.

National Bank of Cambodia officials could not be reached yesterday due to the public holiday.
To contact the reporter on this story: Bridget Di Certo at bridget.dicerto@phnompenhpost.com

Original reference: http://www.phnompenhpost.com/index.php/2012051056082/National-news/cambodia-ripe-for-money-laundering.html

កម្ពុជា​ជា​កន្លែង​សម្បូរ​ការ​លាង​លុយ​កខ្វក់
THURSDAY, 10 MAY 2012 12:03 BRIDGET DI CERTO

អគារ​ធនា​គារ​ជាតិ​នៃ​កម្ពុជា ក្នុង​រាជ​ធានី​ភ្នំពេញ​។ រូបថត ភ្នំពេញ​ប៉ុស្តិ៍
ភ្នំពេញៈ កម្ពុជា​ ជា​កន្លែង​សម្បូរ​ទៅ​ដោយ​សកម្មភាព​លាង​លុយ​កខ្វក់​និង​ផ្តល់​មូលនិធិ​ដល់ ​ភេរវករ ដោយ​សារ​អំពើ​ពុករលួយ​ពាសពេញ ការ​សម្ងាត់​នៃ​វិស័យ​ធនាគារ និង​កង្វះ​នៃ​តម្លាភាព​ហិរញ្ញវត្ថុ​ទាំង​មូល​។ នេះ​បើ​យោង​តាម​វិទ្យាស្ថាន​អភិបាល​កិច្ច បាន​ឲ្យ​ដឹង​ ក្នុង​របាយការណ៍​មួយ ដែល​ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ។

វិទ្យាស្ថាន Basel Institute on Governance បាន​កំណត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ លេខ ៣ នៃ​ប្រទេស​​មាន​ហានិភ័យ​ខ្ពស់​ ក្នុង​ចំណោម​ប្រទេស ១៤៤ ដែល​ខកខាន មិន​គោរព​អនុវត្ត​តាម​ស្តង់ដារ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ និង​ប្រឆាំង​ភេរវកម្ម​។

បើ​តាម​អ្នក​និពន្ធ​របាយការណ៍​នេះ ​ចំណាត់​ថ្នាក់​របស់​កម្ពុជា គឺ​ផ្អែក​លើ​ស្តង់ដារ និង​ប្រភេទ​ហានិភ័យ​ដូចជា បទ​ប្បញ្ញតិ្ត​ហិរញ្ញវត្ថុ តម្លាភាព​សាធារណៈ អំពើ​ពុករលួយ និង​នីតិរដ្ឋ។ ពិន្ធុ​ហានិភ័យ​របស់​កម្ពុជា​គឺ ៨,៤៦ នៃ​ពិន្ទុ ១០ គឺ​ទាប​ជាង​ប្រទេស​អ៊ីរ៉ង់​បន្តិច ​ដែល​មាន​ពិន្ទុ​៨,៥៧។ ​កម្ពុជា​ជា​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​តែ​មួយ​គត់ នៅ​អាស៊ី​អាគ្នេយ៍។

របាយការណ៍​កត់​សម្គាល់​ថា វា​អាច​វាស់​វែង​តែ​ហានិភ័យ នៃ​ការ​លាង​លុយ​ និង​ការ​ផ្តល់​មូលនិធិ​ ដល់​ភេរវកម្ម​ប៉ុណ្ណោះ ព្រោះ​ភាគ​ច្រើន​វា​កើត​ឡើង​ដោយ​សារ​លក្ខណៈ​មិន​ស្រប​ច្បាប់​របស់​វា និង​ការ​សម្ងាត់​បំផុត​។

លោក កុល ព្រាប​នាយក​ប្រតិបតិ្ត នៃ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​ថ្លែង​ថា កង្វះ​តម្លាភាព នៅ​ក្នុង​វិស័យ​ធនាគារ​របស់​កម្ពុជា​មាន​កម្រិត​ខ្ពស់​។ លោក​ថ្លែង​កាល​ពី​ម្សិលមិញ​ថា៖ «ចំនួន​ប្រាក់​ច្រើន អាច​បញ្ជូន​តាម​រយៈ​ប្រព័ន្ធ​សម្ងាត់​នេះ»។ លោក​បន្ត​ថា៖ «​យើង​គ្មាន​ច្បាប់​ប្រឆាំង​ការ​លាង​សម្អាត​ប្រាក់​ទេ ប៉ុន្តែ​យើង​ក៏​ត្រូវ​ការ​ច្បាប់ ស្តីពី​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ដែរ ដូច្នេះ យើង​អាច​មាន​សិទិ្ធ​ស្នើ​សុំ​សេចក្តី​លម្អិត​ទាំង​នេះ ​និង​តាម​ដាន​ប្រាក់»។ លោក​បន្ថែម​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នឹង​ជួយ​តាម​ដាន​អំពើ​ពុករលួយ និង​ការ​ស៊ី​សំណូក​សូក​ប៉ាន់​ផង​ដែរ។ លោក​បន្ត​ថា៖ «កម្ពុជា​ត្រូវ​ការ​ពេល​ច្រើន​ទៀត​ដើម្បី​មាន​តមា្លភាព»។

ទូរលេខ​ស្ថានទូត​អាមេរិក​ឆ្នាំ ២០០៧ មួយ ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ Wikileaks បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បដិសេធ​អំពី​សក្តានុពល​ សម្រាប់​ការ​លាង​សម្អាត​ប្រាក់​។ ​ទូរលេខ​នោះ​បាន​សរសេរ​ទៀត​ថា ​អ្នក​ជំនាញ​ដែល​បាន​ត្រួត​ពិនិត្យ​ ពី​ករណី​កម្ពុជា ងាយ​ទទួល​រងគ្រោះ ការ​លាង​លុយ​នោះ បាន​សម្តែង​នូវ​ការ​ខក​ចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​មិន​ពេញ​លេញ ក្នុង​ការ​ត្រួត​ពិនិត្យ​វិស័យ​ហិរញ្ញ​វត្ថុ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បាន​បង្វែរ​សំណួរ​ទាំង​អស់​ស្តីពី​កម្ពុជា​ ងាយ​ទទួល​រង​ការ​លាង​សម្អាត​ប្រាក់ ឲ្យ​ទៅ​សួរ​មន្រ្តី​ធនាគារ​ជាតិ​កម្ពុជា​វិញ ដែល​មិន​អាច​ទាក់ទង​បាន​ទេ កាលពី​ម្សិលមិញ ដោយ​សារ​ថ្ងៃ​ឈប់​សម្រាក៕ TK

រាយការណ៍​បន្ថែម​ដោយ ឆាយ ច័ន្ទនីដា

Original reference: http://www.postkhmer.com/index.php?option=com_content&view=article&id=77676:2012-05-10-04-21-58&catid=1:national-news&Itemid=76