សីលប្រាំសំរាប់ការអភិវឌ្ឍន៍ជាតិ

Posted by: | Posted on: March 19, 2013

ជាទូទៅប្រជាជនខ្មែរយើងរមែងដឹងអំពីសីលប្រាំសំរាប់ការរស់នៅប្រចាំថៃ្ង ប៉ុនែ្តការយល់និងការបដិបត្តិអោយបានជ្រាល ជ្រៅ នៅមានកំរិតនិងមន្ទិលសង្ស័យនៅឡើយ។

សីលប្រាំចាត់ទុកជាតំលៃខាងសីលធម៌មូលដ្ឋានរបស់មនុស្សជាតិ។ ព្រះពុទ្ធជាម្ចាស់ទ្រង់ទទួលស្គាល់ថាសីលប្រាំមិនត្រូវ បាននរណាបង្កើតទេ គឺវាមានមកដោយធម្មជាតិរបស់វានៅក្នុងចក្រវាឡនេះ។ ព្រះពុទ្ធគ្រប់ព្រះអង្គដែលបានបដិសន្ធិនៅ ក្នុងលោកយើងនេះ រមែងអោយតំលៃខ្ពស់ទៅលើសីលប្រាំថាជាតំរូវការមូលដ្ឋានសំរាប់សុវត្ថិភាពសង្គមនិងសុខមាលភាព របស់មនុស្សជាតិ។

យុគសម័យពិភពលោកបច្ចុប្បន្ន សីលប្រាំត្រូវបានគេបកស្រាយថាជាសិទ្ធិមនុស្ស តំលៃសីលធម៌ខាងសង្គម ធាតុផ្សំនយោ បាយសំរាប់សមភាពសង្គម និងការអភិវឌ្ឍន៏ប្រកបដោយចិរភាព។

បន្ថែមលើការបកស្រាយខាងលើ សីលទីមួយអំពីការជៀសវាងការធ្វើទុក្ខបុកម្នេញនិងការសំឡាប់សត្វមានជីវិត គឺត្រូវគ្នា ជាចំបងទៅនឹងការប្រកាសជាសាកលស្តីអំពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងខណះពេលដែលការប្រកាសជា សាកលនេះត្រូវបានប្រទេសរីកចំរើនជាច្រើនយកទៅអនុវត្តសំរាប់សមភាពនៃការអភិវឌ្ឍន៏ទាំងផ្នែកសង្គម សេដ្ឋកិច្ចនិង នយោបាយ បណ្តាសហគ្រាសឯកជនក៏បានយកសិទ្ធិមនុស្សនេះមកប្រើដោយមើលការខុសត្រូវបុគ្គលិករបស់គេតាម គោលការណ៍ជាក់ស្តែង។ ជាឧទាហរណ៍ដូចជាបុគ្គលិកទាំងអស់មានឋានៈស្របច្បាប់ក្នុងការទទួលបានការឈប់ពេល ឆ្លងទនេ្លឬថែទាំកូន ការឈប់សំរាកឬការឈឺស្កាត់ដោយទទួលបានប្រាក់បំណាច់ និងផលប្រយោជន៍ដ៏ទៃផ្សេងទៀត ជាច្រើន។

រាប់ចាប់ពីសីលទីមួយដល់សីលទីប្រាំ សីលទាំងអស់នោះគឺជាអង្គប្រកបយ៉ាងសំខាន់ជាងគេមួយក្នុងការទប់ស្កាត់ នូវរាល់ទង្វើរំលោភបំពានមានដូចជាការរំលោភបំពានផ្លូវកាយ ផ្លូវសំភារៈលុយកាក់ ផ្លូវភេទ ផ្លូវវាចា និងផ្លូវចិត្ត។ ឧទាហរណ៍ ការរក្សាសីលទីមួយ វៀរចាកការធ្វើទុក្ខបុកម្នេញនិងសំឡាប់អ្នកដ៏ទៃ បុគ្គលនោះអាចគ្រប់គ្រងអំពើ ខ្លួនឯងចេញផុតពីការរំលោភផ្លូវកាយ ការរក្សាសីលទីពីរ វៀរចាកការលួចប្លន់ បុគ្គលនោះអាចគ្រប់គ្រងអំពើខ្លួន ឯងចេញផុតពីការរំលោភផ្លូវសំភារៈលុយកាក់ ការរក្សាសីលទីបី វៀរចាកពីការប្រព្រឹត្តខុសផ្លូវកាម បុគ្កលនោះអាច គ្រប់គ្រងអាកប្បកិរិយាខ្លួនឯងចេញផុតពីគាររំលោភបំពានផ្លូវភេទសេពសន្ទវៈ ការរក្សាសីលទីបួន វៀរចាកការនិយាយ កុហកនិងញុះញង់គេ បុគ្គលនោះអាចគ្រប់គ្រងអាកប្បកិរិយារបស់ខ្លួនគេចផុតពីការរំលោភបំពានផ្លូវវាចា និងការរក្សា សីលទីប្រាំ វៀរចាកការសេពគ្រឿងញៀននិងផឹកទឹកស្រវឹង បុគ្គលនោះអាចគ្រប់គ្រងខ្លួនឯងចេញផុតពីការរំលោភបំពាន ផ្លូវចិត្តទៅលើអ្នកដ៏ទៃ។

សីលប្រាំបានធ្វើតួនាទីរបស់ខ្លួនយ៉ាងសំខាន់ក្នុងការចាក់គ្រឹះតំលៃសីលធម៌អោយដល់ប្រជាជនកម្ពុជាអោយចេះ ខ្លាចរអារនូវរាល់ការប្រព្រឹត្តអំពើបាប។ តែការខ្លាចរអារនេះនៅមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើការពង្រឹងផ្នែកផ្លូវ ច្បាប់របស់រដ្ឋមិនត្រូវបានគេអនុវត្ត។ ក្នុងប្រទេសជឿនលឿន ការខ្លាចរអារចំពោះទង្វើបាបត្រូវបានគេអភិវឌ្ឍន៍ ទន្ទឹមគ្នានឹងការពង្រឹងច្បាប់រដ្ឋនិងការដាក់ទណ្ឌកម្មទៅលើអ្នកប្រព្រឹត្តល្មើសដោយមិនរើសមុខ មិនថាឡើយជាអ្នក មានឋានៈក្នុងនយោបាយ ឬអ្នកខ្ពង់ខ្ពស់ក្នុងសង្គម។ ហេតុដូច្នេះ ធនធានសង្គមនៃការទុកចិត្តគ្នានិងការគោរពគ្នា ទៅវិញទៅមក មានកំរិតខ្ពស់បំផុត។

ការអភិវឌ្ឍន៍ដ៏មានប្រជាប្រីយ៍នៃប្រព័ន្ធនយោបាយបច្ចុប្បន្នគឺលទ្ធិប្រជាធិបតេយ្យសេរីនិងការអភិវឌ្ឍន៍ប្រកបដោយសមភាព ដែលសីលប្រាំអាចប្រៀបធៀបទៅនឹងសសរទាំងប្រាំសំរាប់ជាតិដែលជាភូមិគ្រឹះស្កឹមស្កៃនេះ។ រាប់បញ្ចូល ទាំងការខ្លាចរអារបាបជាប្រពៃណីនិងប្រសិទ្ធិភាពច្បាប់សម័យទំនើប សីលទាំងប្រាំនៃសិទ្ធិមនុស្សពិសេសទាំងនេះ អាចពង្រឹងសមាជិកបក្សនយោបាយឬអង្គភាពរដ្ឋអំណាចអនុវត្តការងាររបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ ដូច្នេះសង្គមទាំងមូលអាចស្រូបរសជាតិយុត្តិធម៌និងភាពពេញចិត្តក្នុងជីវិតសំរាប់ស្តង់តារស់នៅប្រចាំថ្ងៃ។

ងាកមករកការអភិវឌ្ឍន៍សេដ្ឋកិច្ចវិញម្តង សីលប្រាំត្រូវគេគិតថាជាជំរើសចុងក្រោយសំរាប់ការអភិវឌ្ឍន៍ប្រកបដោយ ចិរភាព។ ការស្រលាញ់ធម្មជាតិនិងសត្វមានជីវិតពិតជាកកើតចេញពីការបដិបតិ្តសីលទីមួយ។ អ្នកមានមន្ទិល សង្ស័យអាចសួរសំណួរថាជាតិមួយអាចអភិវឌ្ឍន៍សេដ្ឋិកិច្ចបានយ៉ាងដូចម្តេច បើសីលទីមួយហាមប្រាមមិនអោយ សំលាប់សត្វ ដែលជាផ្នែកមួយនៃសាច់ជាអាហារដែលគេបរិភោគក្នុងប្រទេសនោះ? តាមពិតទៅ នៅប្រទេស អភិវឌ្ឍន៍ទាំងឡាយ វិធីសំឡាប់សត្វគ្រប់ប្រភេទត្រូវបានពិនិត្យមើលយ៉ាងល្អិតល្អន់និងត្រូវតែអនុញ្ញាតដោយ អង្កការសិទ្ធិសត្វដើម្បីអោយមានការសំលាប់ ដោយសំលាប់បានតែក្នុងក្របខណ្ឌច្បាប់។ កូនក្មេងទាំងឡាយត្រូវ គេអប់រំអោយចេះស្រឡាញ់ធម្មជាតិនិងសត្វ។ អាកប្បកិរិយាភាគច្រើនរបស់ពួកគេគឺបានទទួលឥទ្ធិពលពីសីលប្រាំ។

ព្រះពុទ្ធជាម្ចាស់លើកតំកើងមជ្ឈិមាបដិបទាឬផ្លូវកណ្តាលសំរាប់ការត្រាស់នូវព្រះនិព្វាន។ បើនិយាយតាមផ្លូវលោក វាគឺជាផ្លូវកណ្តាលសំរាប់ការអភិវឌ្ឍន៍ផែ្នកសង្គម នយោបាយ និងសេដ្ឋកិច្ច។ ក្នុងអតីតកាល ពិភពលោកទាំងមូល ជួបប្រទះលទ្ធិជ្រុលនិយមក្នុងបញ្ហានយោបាយដូចជាភាពផ្តាច់ការនៃស្តេចដែលគេគោរពខ្លាចដូចជាអាទិទេព ឬ ភាពផ្តាច់ការនៃមេដឹកនាំទូទៅ។ ប្រព័ន្ធនយោបាយបច្ចុប្បន្នទំនើបថ្មីគឺជាប្រជាធិបតេយ្យសេរី ដែលគេជឿថាជា ទំរង់ដែលវិវឌ្ឍន៍ចេញពីភាពឈឺចាប់ពីអតីតកាលនិងជំលោះរ៉ាំរ៉ៃ។ ប្រព័ន្ធនេះគឺគេចាត់ទុកជាការផ្សំបញ្ចូលគ្នាឬជា ប្រព័ន្ធកូនកាត់សំរាប់ជោគជ័យនៃអំណត់ព្យាយាមរបស់មនុស្សជាតិ។

សីលប្រាំច្បាស់ជាសសរទាំងប្រាំសំរាប់ជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍នូវគ្រប់វិស័យ។ ប្រទេសកម្ពុជាបានទទួលរងទុក្ខ វេទនាដោយសារការបដិបតិ្តនយោបាយបែបលទ្ធិជ្រុលនិយម។ ប្រទេសនេះត្រូវតែឈានថយក្រោយបន្តិចដើម្បី បដិបតិ្តសីលប្រាំដែលជាជំនឿមានស្រាប់ហើយក្នុងសង្គមអោយបានខ្ជាប់ខ្ជួន រួមទាំងការពង្រឹងប្រព័ន្ធច្បាប់ផងដែរ ដើម្បីធ្វើអោយប្រាកដប្រជានូវយុត្តិធម៌និងការយកប្រជាជនជាម្ចាស់អំណាច។

សេង សុភ័ណ

ប្រធានសមាគមយុវជនខ្មែរ

សមាជិកគ្រប់គ្រងបណ្តាញបញ្ញវន្តខ្មែរ

Comments are Closed