Lawyer Choung Choungy shaved head and ordained to practice meditation
Source: Venerable Luon Sovath Blog លោក ជួង ជូងី មេធាវីការពារក្តីល្បីល្បាញឲ្យប្រជាជនស្លូតត្រង់និង សមាជិកគណបក្ស សម រង្ស៊ីបានកោសក់បួសជាតាបស់ធ្វើសមាធិធម៌-ភាវនាដើម្បី ស្វែងរកយុត្តិធម៌ រក្សាធម៌ និងរក្សាសេចក្តីល្អ ដែលជាគ្រឹះសំខាន់ឈាន ទៅរកការបដិបត្តិពិតប្រាកដ។ ធម៌មានន័យថាសភាវៈទ្រទ្រង់។ ព្រះពុទ្ធជាម្ចាស់សំដែងថា ធម្មោ ហវេ រក្ខតិ ធម្មចារី មានន័យថា ធម៌នឹងរក្សាបុគ្គលណាដែលប្រព្រឹត្តនិងបដិបតិ្តធម៌។ លោកមេធាវីជួង ជួងីពិតជាមានធម្មសងេ្វកយ៉ាងខ្លាំងចំពោះការវិវឌ្ឍន៏ចុង ក្រោយនែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយការកោសក់បួសជាតាបស់ ធ្វើសមាធិភាវនានៅពេលនេះ ពិតជាជួយឱយចិត្តរបស់លោកស្ងប់ មានបញ្ញា និងអាចទាក់ទាញពុទ្ធបរិស័យ ខ្មែរទាំងអស់ឱយធ្វើដំណើរពី ក្រោយលោកទាំងអស់គ្នា។ កម្មដ្ឋានមានន័យថាទីតាំងនែការបដិបតិ្តធម៌រួមមានកាយ ចិត្ត និងទីកន្លែង ស្ងប់ញ៉ាំងអត្តភាពឱយឈានទៅរកការសំរេចធម៌ជាន់ខ្ពស់។ សមាធិភាវនា មានន័យថាបរិកម្មធម៌ណាមួយជាពុទ្ធគុណក្តី ជាធម្មគុណក្តី ជាសង្ឍគុណក្តី ដើម្បីលើកកំរិតចិត្តឱយឈានដល់ការសំរេចធម៌ជាន់ខ្ពស់។ លោកមហាត្មគន្ធី បានបដិបតិ្តសត្យកម្មនិងអវិហឹង្សា ដែលធ្វើឱយចិត្តលោក ស្ងប់សំរេចធម៌ជាន់ ខ្ពស់បណ្តាលឱយអង់គ្លេសប្រគល់ឯករាជ្យឱយឥណ្ឌា។ បច្ចុប្បន្នលោកAnna Hazareបានកំពុងបដិបតិ្តសមាធិភាវនាវដើម្បីធ្វើចិត្តឱយ ស្ងប់ដែលកើតពីសង្វេគធម៌នែអំពើពុករលួយដ៏អាក្រក់នៅប្រទេសឥណ្ឌា។ សូមចូលរួមអនុមោទនាលោកមេធាវីជួង ជួងី ក្នុងការកោសក់បួសជាតាបស់
