Help me applaud the social-oriented teamwork of Khmer Youth Association in Canada

Posted by: | Posted on: October 25, 2011

Khmer Youth Association of Alberta
7011 Ogden Road SE
Calgary, AB, T2C 1B5
Phone: 403-455-8294
Email: info@khmeryouth.cambodianview.com

October 23, 2011

Dear members and participants;

First of all, I would like to sincerely express my deep gratitude and thanks for your volunteering and attending on the commemoration of 20th Anniversary of Paris Peace Agreement. It is a very successful gathering day. We are very proud on this collective effort to make us more aware and knowledgeable on this day. This 20th Anniversary gathering is mainly expecting to achieve education for our youths, adults, seniors and main stream local people. As a result, every one has learnt a lot from this day. Other goals for us is to ensure that community members have been aware of this day, the United Nations and the government of Canada have persistently paid attention with the current Cambodian government to abide by the stipulations it has signed with the international communities in making this Peace Agreement successful. Among rigorous issues in Cambodia, the need for the genuine democracy of pluralism, the enforcement of the rule of law, the judiciary independence, the sustainable development and the independence of Khmer Rouge Tribunal are imperative for engagement from all signatory countries.

In summary, we are enlightened by the speech by Mr. Doug Page who is delivering a message on behalf of Canadian government. As quoted “Today, Canada and Cambodia work together on a variety of issue, such as strengthening democracy, promoting human rights and rule of law, development cooperation in sustainable economic growth, food security, and global and religion security”; “I am impressed, although not surprised, to see the Khmer Youth Association of Alberta take the time to remember and honour the work that was done to bring about stability, peace and democracy to Cambodia. Although you have made Canada your home, you retain your ties to your first homeland”. Mrs. Amtul inspired us by her thought on the common ground of religion in building peace and understanding. Mr. Roeung greatly reflected on the importance of involving ourselves with politic as quoted “if we don’t do politics, others will do politics; when others do politics, they will take everything away from us”. Mr. Pheng made us clear on the violation of Paris Peace Agreement by the government of Cambodia who has re-instated all illegal agreements made between Republic of Cambodia and Republic of Vietnam during the occupation of Vietnamese troops in Cambodia. Vicheth initiatively called for the attention of Canadian government to open its embassy office in Cambodia, so it could accommodate many Cambodians to easily apply for visa to Canada. Mr. Len reminded us on the importance of engaging with politics by youths of Cambodian-Canadian origin and the narratives of his experiences in Cambodia, Thailand, Vietnam and Southeast Asia is very encouraging for all of us. At the end, the Venerable Chief Monk, Preah Krou Keo Hong urged us to commemorate such event consistently and we must unify all Khmers together regardless of Khmer Leu, Khmer Kandal or Khmer Krom in the purpose to rise up the fame and reputation of the Khmer people.

According to the teaching of Foundation of Success of the Buddha, Vimangsaa is in need for us to make this commemoration achievable and recognized by the wise. We must follow up and wrap up all speeches, petitions and comments on that day. First, we will compile all documents to create a book. If you have not yet given us the copy of your speech, please give us immediately or if you wish to edit your given papers, please let us know immediately as well. Second, the video taping will be burned into disc for public education. Third, we will closely follow up with the petitions sent to Ban Ki-Moon, secretary general of the United Nations and Stephen Harper, the prime minister of Canada, to ensure that they both have already received our petitions and we expect to receive confirmation back from them. All inputs and feedbacks are needed for next year improvement.

We, the organizer of this event, have been aware that there are many points we need improvement and we honestly apologize for any inconvenience during the session. We have dedicated time and energy for this day. We have done it with love and expect no remuneration. It is a volunteering work which we have to dedicate for. Our expectation is to see more Cambodian-Canadian younger generations be more active and pro-active to the issues happening around them, the issues of their parents’ motherland and Canada, and the issues of the world.

Our journey is not ended today. There are more pressing issues lying ahead and we need more involvements from all parties to make our society healthier.

Thank you very much for your kind participation. I am looking forward to hearing from you and talking with you more next time.

I wish you and family peace and prosperity.
Sincerely,

Sophan Seng
President of Khmer Youth Association of Alberta

Read this summary message in pdf file

 

Khmer Youth Association of Alberta
Copyrights © CCYAA January, 2006

Below is interesting comment from ki-media.blogspot.com

សូមនិយាយអំពី វេទិកាបញ្ញាជន
រាត្រីថ្ងៃទី២១ ខែតុលា ២០១១ អំឡុងម៉ោង ២២ នៅក្នុងកញ្ចក់ទូរទស្សប៉ុស្ត CTN មិត្តអ្នកទស្សនាទាំងឡាយរួមទាំងខ្ញុំបាទផងបាននាំគ្នាស្តាប់យ៉ាងយកចិត្តទុកដាក់ចំពោះការវិភាគរបស់វាគ្មិនដ៏មានថ្វីមាត់ទាំងពីររូប ដែលក្នុងនោះមានឯកឧត្តម ជុំ កុសល ជាមួយនិង លោកបណ្ឌិតឈិម ផលវរុណ។ អ្វីដែលជាទីចាប់អារម្មណ៍នាពេលនោះ គឺខ្ញុំមានអាការភ្ញាក់ផ្អើលត្រង់ចំណុចវិភាគ ច្បាស់ៗរបស់បញ្ញាជនទាំងពីរជាច្រើនចំណុចដែលខ្ញុំចាប់បានដូចជាៈ
១/ ការលើកពីសំដីរបស់សមរង្សីដែលបាននិយាយថា កម្ពុជាអត់មានប្រជាធិបតេយ្យនោះទេ ហើយលោកបណ្ឌិត ឈិម ផលវរុណ បានវិភាគសំដីនេះដោយដាក់ចំៗថា បើសម រង្សីយល់ឃើញថាកម្ពុជាមិនមានប្រជាធិបតេយ្យទេ ហេតុអ្វីគាត់ចាំបាច់ ដើរបញ្ចុះបញ្ជូលពួកបរទេសនៅក្រៅប្រទេសឲ្យគាបសង្កត់រាជរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យគាត់អាចមានសិទ្ធិចូលមកស្រុកខ្មែរវិញធ្វើអ្វី? ម្តេចក៏សមរង្សីមិននៅឯក្រៅស្រុកឯហ្នឹងទៅ ចង់មកនៅក្នុងប្រទេសអត់ប្រជាធិបតេយ្យធ្វើអី? Best។
២/ លោកបណ្ឌិតលើកឡើងថា ក្នុងស្រទាប់ប្រជាជនសាមញ្ញគេឈប់ជេរគ្នាអំពីរឿងនយោបាយទៀតហើយ នៅសល់តែ ពួកអ្នកនយោបាយបក្សប្រឆាំងទេ ព្រោះប្រជាជនគាត់បានយល់ដឹងច្បាស់លាស់ជាងពួកអ្ននយោបាយអស់នោះ។ មែនការវិភាគ របស់លោកបណ្ឌិតត្រង់នេះពិតជាត្រឹមត្រូវមែន អស្ចារ្យហ្មង។
៣/ ឯកឧត្តម ជុំ កុសល បានលើកអំពីការបោះឆ្នោតថា បក្សប្រឆាំងមិនអាចយកឈ្នះឆ្នោតទេពីមួយអាណត្តិទៅមួយ អាណត្តិ មូលហេតុអ្វី? ឯកឧត្តមបានបញ្ជាក់ថា ព្រោះការធ្វើនយោបាយរបៀបហ្នឹង ធ្វើរហូតសមរង្សីស្លាប់ទៅវិញក៏មិនឈ្នះផងកុំចង់ភ្នាល់។ ខ្ញុំក៏យល់ដូចឯកឧត្តមថាដែរ។ ឯកឧត្តមបានសង្កត់ថែមទៀតថា អាចអាណត្តិក្រោយនេះសមរង្សីធ្លាក់ចុះពី ២៦ កៅអីមកនៅតិចជាងនេះទៀតផង បងប្អូនប្រជាពលរដ្ឋចាំមើលទៅ។

4:08 PM
Anonymous said…

៤/ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ លោកបណ្ឌិត ឈិម ផលវរុណ លោកបានបកស្រាយប្រាប់ទៅ ឯកឧត្តម ជុំ កុសល ថាតើកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានអ្វីសំខាន់ទៅ យើងគឹតមើលទាំងអស់គ្នា ថាកិច្ចព្រមព្រៀងនេះកើត ឡើងដោយសារអ្វី គឺដោយសារអន្តរជាតិចង់ឲ្យ កម្ពុជាទទួលបានសន្តិភាព មានការអភិវឌ្ឍន៍ តាមគំនិតរបស់សម្តេចតេជោ និងសម្តេចស៊ីហនុ តែសួរថាកិច្ចព្រមព្រៀងនេះទទួលបានជោគជ័យទេ? កិច្ចព្រមព្រៀងនេះមានតែលើក្រដាសប៉ុណ្ណោះ ការពិត បរាជ័យរួចបាត់ទៅហើយ បន្ទាប់ពីអាជ្ញាធរ ស.រ.ប. បញ្ជូនកងថែរក្សាសន្តិសុខ (UNTAC) មករៀបចំការបោះឆ្នោតនោះ ព្រោះ ភាគីមួយ គឺខ្មែរក្រហមធ្វើពហិការពីការបោះឆ្នោតបាត់ទៅហើយ នៅសល់តែ FUNCINPEC, CPP, KPNLF ប៉ុណ្ណោះ ហើយ ក្រោយការបោះឆ្នោត សន្តិភាពអត់ទាន់មានទេ ដោយសារនៅមានសល់ពួកខ្មែរករហមប្រយុទ្ធតតាំងគ្នាជាមួយរដ្ឋាភិបាលនៅឡើយ (គាត់ចង់មានន័យថាសន្តិភាពមិនមានទេនាពេលនោះ គឺវាមានឡើងក្រោយពីសម្តេចតេជោធ្វើការបង្រួបបង្រួមពួកខ្មែរក្រហមឲ្យចូលមកធ្វើសមាហរនកម្មនាពេលក្រោយទេ)។ ឯកឧត្តម ជុំ កុសល ក៏បន្ថែមទៀតថា យើងមិនគួរលើកយកកិច្ចព្រមព្រៀងនេះ មកជាលេះរិះគន់រដ្ឋភិបាលដែលដឹកនាំដោយសម្តេចហ៊ុនសែនទេ តែបក្សប្រឆាំង និងសង្គមស៊ីវិលគួរតែលើកយកការអភិវឌ្ឍន៍មកគឹតវិញទើបជាការល្អ។ ឯកឧត្តមបានបញ្ជាក់ថែមទៀតថា តើរវាងកិច្ចព្រមព្រៀង ២៣ តុលា ១៩៩១ និងការអភិ- វឌ្ឍន៍មួយណាសំខាន់ជាង? ឬមួយក៏ចង់បានកិច្ចព្រមព្រៀងនេះ ជាជាងការអភិវឌ្ឍន៍? Six ហ្មងឯកឧត្តម ប្រសាសន៍នេះ។
ខ្ញុំក្នុងនាមប្រជាជនសាមញ្ញ រៀនបានត្រឹមថ្នាក់ទី៧ ជំនាន់សាធារណៈរដ្ឋខែ្មរ (១៩៧៤) ដែលមិនមែនជាបណ្ឌិត ឬមានឋានៈជាឯកឧត្តមអីនោះ សូមចូលរួមផ្តល់មតិ ឬជាជំនួយយោបល់ផងដល់លោកបណ្ឌិត ឈិម ផលវរុណ និងឯកឧត្តម ជុំ កុសល ថា ចំណុចនីមួយៗនៃការបកស្រាយរបស់វាគ្មិនទាំងពីរ ពិតជាធ្វើឲ្យប្រជាជនសាមញ្ញយ៉ាងដូចរូបខ្ញុំនេះវិកលចរិត ឬឡប់សតិដូចវាគ្មិនទាំងពីរដែរហើយទាន។ ហើយចំណែកអ្នកទស្សនា និងអ្នកស្តប់ដទែទៀតក៏ប្រហែលជាមិនខុសពីខ្ញុំបាទដែរទេ។ វិកលចរិតយ៉ាងម៉េច? គឺថាដោយសារវាគ្មិនជាបណ្ឌិតឥតសាលាច្បាស់លាស់ និងឯកឧត្តមឥតតួនាទី ក្រៅតែពីយកងារជាឯកឧត្តមទៅធ្វើជាពិធីករឲ្យទូរទស្សដូចពួកពិធីករដែលមានឋានៈត្រឹមតែជាជនសាមញ្ញដែរនោះ នាំគ្នាឡប់សតិវិភាគនយោបាយខុសរឿងដូចចំណុចទាំងឡាយខាងលើនេះ។

4:08 PM
Anonymous said…

១/ ខ្ញុំសូមចូលរួមបង្រៀនវាគ្មិនទាំងពីទៅចុះថា ដោយសារកម្ពុជាត្រូវបានមើលឃើញថាគ្មានប្រជាធិបតេយ្យហ្នឹងហើយ ទើបសមរង្សីខិតខំដើរពន្យល់អន្តរជាតិ ដើម្បីជំរុញឲ្យរដ្ឋាភិបាលអនុវត្តប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវ បញ្ឈប់ការដឹកនាំប្រទេសតាមបែបផ្តាច់ការ ឲ្យគោរពសិទ្ធិមនុស្ស និងសេរីភាពពលរដ្ឋជាម្ចាស់ឆ្នោត បោះបង់ការជិះជាន់គាបសង្កត់ពលរដ្ឋម្ចាស់ឆ្មោតខ្លួនតាមគ្រប់រូបភាព ក្នុងគោបំណងច្បាមយកអំណាចការពារបក្សពួក និងក្រុមគ្រួសាររបស់អ្នកកាន់អំណាចដូចសព្វថ្ងែនេះ។ ឯការខិតខំប្រឹងប្រែងនេះគឺមិនមែនដើម្បីតែបុគ្កលសមរង្សីម្នាក់ឯងទេ តែគឺដើម្បីប្រយោជន៍ ជាតិខ្មែរទាំងមូល ដែលក្នុងនោះរួមទាំងវាគ្មិនទាំងពីរផងដែរ ព្រោះមិនប្រាដកទេថា វាគ្មិនទាំងពីរថ្វីត្បិតបច្ចុប្បន្នកំពុងស្ថិតនៅត្រង់ចំណុចសុខស្រួល មានលទ្ធភាពអាចបញ្ចេញវោហារ លែបខាយ បញ្ចើចបញ្ចើដាក់អ្នកដទៃ បក្សដទៃ តាមតែចិត្តនឹកឃើញ ដើម្បីផ្គាប់ចិត្តចៅហ្វាយ លុតក្រាបលន់តួរទ្រពងសុំរក្សាងារជាបណ្ឌិត ឬឯកឧត្តម ដូចសព្វថ្ងៃ ដោយខ្វះវិច្ចារណញ្ញាណបែបនេះ តែអាចអណាគតមើលមិនទាន់ឃើញ ប្រែក្រឡាប់ចាក់ត្រូវគេក្រវាត់ចោលដូចស្លឹកខ្ចប់នំ តួយ៉ាងដូចជាជំទាវ និង ឯកឧត្តម ទីប្រឹក្សារបស់សម្តេចជាស៊ីមនាពេលថ្មីៗនេះក៏ថាបាន អាចដូចភុនភាព អៀងម៉ូលី ងួនសឿ ហែងពៅ ក៏ថាបាន។ លោកទាំងពីរប្រហែលរៀនស្គាល់តិចពេលហើយជាមួយជនកុម្មុយនិស្តខ្អិនឆ្អៅអស់នេះនោះ។
២/ ការជេរគ្នាអំពីរឿងនយោបាយក្នុងស្រទាប់ប្រជាជនសាមញ្ញបានឈប់អស់ហើយ នៅតែអ្នកនយោបាយប្រឆាំងមួយក្តប់ទេ។ មែនហើយលោកបណ្ឌិត ប្រជាជនឈប់ជេរគ្នាអំពីរឿងនយោបាយមែនព្រោះរយៈពេលនេះមិនទាន់ដល់ពេលបោះឆ្នោត តែយ៉ាងណាក៏ពួកគាត់នៅតែជេរដាក់បណ្តាសារដល់ក្រុមអ្នកដឹកនាំ អ្នកមានអំណាច និងឈ្មួញទុច្ចរិតមួយចំនួនដ៏ដែលទេ ព្រោះពួកគាត់កំពុងត្រូវបានជិះជាន់ សង្កត់សង្កិន ជំរិត លួច ឆក់ ប្លន់ ទ្រព្យសមប្បត្តិ ដីធ្លី (ក្រោមស្លាកអភិវឌ្ឍន៍ដូចដែលលោកបណ្ឌិតចង់បានជាងកិច្ចព្រមព្រៀង ២៣តុលា១៩៩១) ពីក្រុមពួកអ្នកដឹកនាំ អ្នកមានអំណាច និងអ្នកមានលុយជារៀងរាល់ថ្ងៃ ឧ.ហ ជាក់ស្តែង ការដេញចេញពីលំនៅដ្ឋាន រឹបអូសយកដី ចាប់ម្ចាស់ដាក់គុក ច្រវាក់ វាយដុំ មានស្ទើរគ្រប់ខេត្តក្រុង ការឆកប្លន់មាស ប្រាក់ កណ្តាលថ្ងៃ កណ្តាលទីក្រុង ហើយបាញ់សម្លាប់ ដោយគ្មានសមត្ថកិច្ចណាអន្តរាគមន៍ ការបាញ់សម្លាប់កណ្តាលថ្ងៃ កណ្តាលទីក្រុងគ្មានជនល្មើសណាមួយត្រូវបានចាប់ខ្លួនមកផ្តន់ទារទោស។ ទាំងអស់នេះឯងដែលប្រជាជនកំពុងតែជេរប្រមាថពួកអ្នកដឹកនាំប្រទេសរាល់ថ្ងៃថាគ្មានសមត្ថភាពរក្សាសន្តិសុខជូនប្រជាជនខ្លួន។

4:09 PM
Anonymous said…

៣/ អំពីការបោះឆ្នោត ដែលថាបក្សប្រឆាំងមិនអាចឈ្នះឆ្នោតទេពីមួយអាណត្តិទៅមួយអាណត្តិ។ ចំណុចនេះខ្ញុំគឹតថាខ្ញុំមិនវិកលចរិតទេ តែខ្ញុំគឹតថា ឯកឧត្តមឥតតួនាទី ជុំ កុសល ទេដែលវិលខួរគឹតលេខច្រឡំ រហូតដល់និយាយថាអាណត្តិក្រោយនេះសមរង្សីអាចធ្លាក់ចុះពី ២៦ កៅអីមកនៅតិចជាងនេះ។ បានជាខ្ញុំថា ជុំ កុសល់ឆ្កួត ព្រោះខ្ញុំឃើញថាពីមួយអាណត្តិទៅមួយអាណត្តិគឺសមរង្សី កើនឡើងជាលំដាប់រហូតដល់ ២៦ កៅអី ឆ្នាំ២០០៨ បើទោះបីបក្សនេះរងគ្រោះមិនឈប់មិនឈរ ពីសំណាក់ពួក CPP ក្តី ដូចជារងការបោកគ្រាប់បែក ការរកលេះនេះលេះនោះចាប់មេបក្សដាក់គុក ហើយឥឡូវត្រូវបានតុលាបក្សប្រជាជន(មិនមែនតុលាកម្ពុជាទេ)ចោទពីបទបំផ្លាញបង្គោលព្រំដែនយួនខ្មែរ និងការក្លែងឯកសារផែនទី និងការមួលបង្កាច់ពីពួកបីសាចកញ្ជៈហាណូយ ដែលមានពួកបរិវាដូចឈិម ផលវរុណ ជុំកុសល យសសុភាពក្តី។ ចំពោះខ្ញុំ គឹតថាកៅអីបក្សសមរង្សីអាចនឹងកើនឡើងទៀត តែបើជុំកុសលឯងចង់ឲ្យកៅអីគាត់ធ្លាក់ចុះ លុះត្រាតែកុសលឯងទៅបញ្ចុះបញ្ចូលសម្តេចតេជោ ឲ្យបញ្ឈប់សកម្មភាពរំលោភយកដីធ្លីទៀតទៅ នោះសមរង្សីអាចធ្លាក់មកនៅ ០០.០០ កៅអីក៏ថាបាន។ ជុំកុសលឯងមានដែលបានឃើញទេ យុទ្ធនាការកំទេញផ្ទះប្រជាជននៅបឹងកក់ថ្ងៃមុននោះ ខ្ញុំឃើញប្រជាជនមួយចំនួនពីមុនធ្លាប់គាំំទ្រ CPP មានទាំងបិទ Logo បក្ស CPP ដែលមានរូបថតសម្តេចទាំង៣ពីក្រោមផង។ ផ្ទះនោះក៏ត្រូវអាប៊ុលដូហ្ស័រកំទេចចេញរាបដល់ដីដែរ អីចឹងតើប៉ុន្មានផ្ទះទៀតទៅដែលគាំទ្រ CPP ហើយត្រូវគេកំទេចចោលនោះ ដល់ពេលអីចឹងអ្នកគាំទ្រ CPP អាចបាត់បង់មួយចំនួន បូករួមទាំងអ្នករងគ្រោះដោយសារចោរបាញ់ដណ្តើមយកប្រាក់ និងមាសនានា និងក្រួសារជនរងគ្រោះផ្សេងៗទៀត តើពួកគេទៅណា? មិនទៅគាំទ្រ SRP វិញ? អីចឹងធ្វើម៉េច SRP ធ្លាក់កៅអីកើតទៅ? កន្លែងនេះខ្ញុំចង់ភ្នាល់ដាក់អីក៏បានជាមួយជុំកុសល ប្រសិនបើជុំកុសលហានភ្នាលជាមួយខ្ញុំ។

4:10 PM
Anonymous said…

៤/ អំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ លោកបណ្ឌិត ឈិម ផលវរុណ បានបកស្រាយថា តើកិច្ចព្រមព្រៀងទីក្រុងប៉ារីសមានអ្វីសំខាន់??? ឯ ឯកឧត្តម ជុំ កុសល ក៏បន្ថែមទៀតថា យើងមិនគួរលើកយកកិច្ចព្រមព្រៀងនេះមកជាការលេះរិះគន់រដ្ឋាភិបាលទេ តែគណបក្សប្រឆាំង និងសង្គមស៊ីវិលគួរតែលើកយកការអភិវឌ្ឍន៍មកគឹតទើបជាការល្អ។ ត្រង់នេះមានន័យថា វាគ្មិនទាំងពីរមានចេតនាជួយ CPP ដើម្បីបិតបាំងការពិតបាត់ទៅហើយ។ បិតបាំងយ៉ាងមេច? ពួកគាត់ចង់ឲ្យប្រជាជនមើលឃើញថាគុណ ៧ មករា១៩៧៩ ថាជាថ្ងៃនៃជីវិតទីពីររបស់ពលរដ្ឋយើង។ ចំណុចនេះខ្ញុំ មិនមែនជាបណ្ឌិត ឬជាឯកឧត្តម សូមសួរវាគ្មិនថា ក្រោយថ្ងៃ ៧មករា ១៩៧៩ តើកម្ពុជាមានធ្វីខ្លះ ក្រៅតែពីការគៀង កែន ពលរដ្ឋឲ្យទៅស្លាប់ (ក៥) កាន់អវុធតស៊ូជាមួយ ភាគីម្ខាងទៀត ដែលបន្សល់ទុកនូវជនពិការ ស្រីមេម៉ាយ ក្មេងកំព្រាថែមទៅលើរបបប៉ុលពតនោះ? សុម្បីតែជុំកុសល និងបណ្ឌិត ឈិមផលវរុណក៏រកឱកាសសិក្សាមិនមានផង ភាសារអង់គ្លេសត្រូវលួចរៀនដូចចោរ ផ្លូវថ្នល់ខូងដូចអណ្តូងទឹក ទីក្រុង ជនបទនានា ពោពេញដោយព្រៃ និងគំនរសំរាម ។ល។ និង ។ល។ ចុះក្រោយថ្ងៃទី២៣ តុលា ១៩៩១ មានអ្វីខ្លះកើតឡើង គឺជនរួមជាតិត្រូវបានមូលត្រកូល ជួបជុំក្រុមគ្រួសារ មានឱកាសរៀបចំប្រទេសឡើងវិញ មានឱកាសសិក្សាជំនាញ ចំណេះដឹងតាមចំណង់ មានឱកាសក៏សាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជាពិសេសអន្តរជាតិទទួលស្គាល់កម្ពុជាថាជាប្រទេសជាសមាជិករបស់សហគមន៍អន្តរជាតិ និងអាស៊ាន មានសិទ្ធិខ្ចីបុលទុនពីបរទេសមកអភិវឌ្ឍន៍ ទោះជាតាមភាពត្រឹមត្រូវ ឬតាមភាពបោកប្រាស់ភ្នែកអន្តរជាតិ ថ្វីត្បិតថាកម្លាំងភាគីខ្មែរក្រហមមិនទាន់បានចូលមករួបរួមជាគ្រួសារខ្មែរក្តី។ ចំណុចនេះគួរលោកបណ្ឌិត និង ឯកឧត្តមមេត្តជ្រាប និងយល់ពីការពិត។ ដូច្នេះ ២៣ តុលា ១៩៩១ មានសារៈសំខាន់បែបហ្នឹង។ ផ្ទុយទៅវិញ បើគ្មានថ្ងៃនោះទេ ក៏ថ្ងៃនេះមិនមានដែរ គឺកម្លាំងទ័ព ខ្មែរក្រហមរាប់ mWun នាក់ KPNLF រាប់ mWunនាក់ FUNCINPEC រាប់ mWunនាក់ នៅតែតស៊ូក្នុងព្រៃ វាយរំខានមកអ្នករស់នៅក្នុងស្រុករាល់ថ្ងៃ សួរថាតើលោកបណ្ឌិត និង ឯកឧត្តមរស់នៅបានស្រួលទេ ទៅឆ្វេង ទៅស្តាំ មុខ ក្រោយខ្លាចគ្រាប់កាំភ្លើង រកស៊ីមិនស្រួល តំបន់ដាច់ស្រយ៉ាលមិនហ៊ានទៅដល់ នៅតែក្រវែលៗក្នុងក្រុងហ្នឹង ស្មានថាមានឱកាសឲ្យនាmWun មន្រ្តី ឧកញ្ញា ក្រឡាហោម ច្បាមយកដីព្រៃ ដីភ្នំ បានដូច្នេះឬ?។ សូមឯកឧត្តម ជុំ កុសល និងលោកបណ្ឌិត ឈិម ផលវរុណ មេត្តាបើកប្រស្រីមើលផងទៅមើលថា តើចាប់ពីថ្ងៃ២៣ តុលា ១៩៩១ ត្រឡប់ទៅក្រោយវិញ មានអ្វីខ្លះនៅក្នុងស្រុកខ្មែរ ប្រសិនបើលោកទាំងពីរនៅក្នុងស្រុកខ្មែរដូចគេដូចឯងដែរនោះ។

4:11 PM
Anonymous said…

ខ្ញុំសូមអធ្យាស្រ័យ ចំពោះសំណេររបស់ខ្ញុំ ក្រែងមានពាក្យពេជមិនសមរមចំពោះ ឯកឧត្តម និងលោកបណ្ឌិត។ ខ្ញុំមិនចង់សរសេរមកផ្តល់ទស្សនៈទានដល់ ឯកឧត្តម និងលោកបណ្ឌិតព្រោះខ្ញុំក៏មានទស្សនទានដូចអស់លោកដែរ ប៉ុន្តែដោយសារខ្ញុំស្តាប់ឯកឧត្តម និងលោកបណ្ឌិតយូរយូរទៅ វាទៅជាចង់វិកលចរិតដូចលោកទាំងពីរដែរ ត្បិតអីខ្ញុំជាកូនខ្មែរដែលមានសតិសម្បជញ្ញៈ ចេះពិចារណាអ្វីជា ស អ្វីជា ខ្មៅ ច្បាស់លាស់ណាស់ទាន។ ហើយចុងក្រោយនេះ ខ្ញុំបាទគ្រាន់តែសូមផ្តាំទៅឯកឧត្តម ជុំ កុសល និង លោកបណ្ឌិត ឈិម ផលវរុណជាទីមេត្រីថា សូមលោកទាំងពីរមេត្តាយកខួរក្បាលមួយដុំណាដែលមានឧត្តមគតិមកពិចារណាឡើងវិញ មុននឹងធ្វើការបកស្រាយនូវចំណុចណាមួយអំពីនយោបាយនោះ ព្រោះមួយមាត់ៗរបស់អស់លោកឆ្លងកាត់កញ្ចក់ទូរទស្ស ឬវិទ្យុ វាអាចធ្វើឲ្យចំណេញដល់បរទេសជិតខាងជាពិសេសសត្រូវសួរពូជរបស់យើងដែលមានសៀមនិងយួននេះ។ ហើយសំដីនេះអាចនាំប្រជារាស្រ្ត រួមទាំងខ្លួនអស់លោកផងដែរទៅរកភាពជាជនជាតិភាគតិចក្នុងប្រទេសខ្លួនឯងនាអណាគតកាលដ៏មិនយូរ។ អស់លោកឃើញហើយបច្ចុន្នប្បទីណាៗក៏ពោពេញដោយនិគមន៍ជនជាតិយួនដែរ បើខ្ញុំស្មានមិនខុសទេ អាចថា មានចំនួនដល់ទៅ ១ ភាគ ៣ នៃចំនួនប្រជាជនសរុបក្នុងប្រទេសកម្ពុជាទៅហើយ។ សូមលោកពិចារណាមើល ប្រសិនបើអស់លោកជាខ្មែរដូចខ្ញុំដែរ ថាតើអណាគតប្រទេសខ្មែរវាទៅជាស្អី ចំប៉ាទីពីរដូច ?។
សូមអរគុណ