David Chandler

now browsing by tag

 
 
Posted by: | Posted on: May 18, 2016

CNRP has full potential to impact positive change for Cambodia

ជាការពិតណាស់ នយោបាយអហឹង្សធម៍និងការប្រើប្រាស់បញ្ញាជាអាវុធ រមែងមិនបង្ហាញរូបភាពខ្លួនជាសាធារណៈទេ តែវាមានជាវិជ្ជមាននៅគ្រប់ស្រទាប់អ្នកស្រឡាញ់យុត្តិធម៍ បញ្ញវន្ត និងយុវជនជំនាន់ថ្មី។ ជាការបញ្ជាក់នូវបំរែបំរួលជានិច្ចនៃបរិបទនយោបាយខ្មែរ សំលែងជិត៥០ភាគរយដែលគណបក្សសង្គ្រោះជាតិមាន ត្រូវប្រើបាស់អោយបានជាប្រយោជន៏នូវគ្រប់លទ្ធភាពទាំងអស់។ ជាក់ស្តែង តំណាងរាស្រ្តត្រូវបន្តទិតៀនដើម្បីស្ថាបនាដល់ទង្វើមិនសមរម្យរបស់បក្សដឹកនាំរដ្ឋាភិបាល និងចុះជួបអ្នកគាំទ្ររបស់ខ្លួនជាប្រចាំ។ ការហៅលោកនាយករដ្ឋមន្ត្រីមកបំភ្លឺរឿងវៀតណាមជីកស្រះទឹកលើទឹកដីខ្មែរនៅឯជាយដែនក្តី ការកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មកឆ្លើុយបំភ្លឺក្តី សុទ្ធសឹងជាកាតព្វកិច្ចរបស់តំណាងរាស្ត្រសំលេងភាគតិចក្នុងសភា។ សូមសិក្សាពិនិត្យអោយបានល្អិតល្អន់នូវអំណាចនិងបុព្វសិទ្ធិដែលអាចធ្វើបានរបស់តំណាងរាស្ត្រសំលេងភាគតិចទាំងអស់ ហើយត្រូវតែប្រើវា ព្រោះនេះជាការបំពេញករណីយកិច្ចក្នុងនាមជាតំណាងរាស្ត្រ ហើយពិនិត្យមើលនូវការបំពេញកាតព្វកិច្ចដែលខ្វះវិជ្ជាជីវៈរបស់មន្ត្រីគ្រប់ជាន់ថ្នាក់រួមទាំងក្រុមចៅក្រមនិងព្រះរាជអាជ្ញាផងដែរប្រសិនបើពួកគេបំពានច្បាប់ព្រោះរងសំពាធឬពោរពេញទៅដោយអគតិ៤នោះទេ។ ការព្រមាន ការដាក់ទោស ឬការដាក់វិន័យ ចំពោះមន្ត្រីរាជការណាដែលប្រព្រឹត្តល្មើសរឿងទំនាស់ផលប្រយោជន៌គឺជាវិធានចំបងគេមួយ។

Pragmatically, avihimsa (tolerance) and using wisdom to solve problems have always moved underneath the public eyes but this approach is active in all situations among justice lovers, the learned, and young generation. Ascertaining the dynamics of Cambodia politics, nearly 50% of popular votes CNRP attained must be used at the fullest. Apparently, law-makers must continue to constructively criticize inappropriate performance of the government-led party and regularly serve their voters at the constituencies. Inviting the Premier to clarify in front of the Assembly about the encroaching ditch digging of Vietnamese at the border at the Assembly and inviting minister of justice to answer those irregular activities are obligation of the minority voice representatives. Conduct deep research and study on power and prerogatives of the Minority group of representatives and use them at the fullest because this is the obligation of the representatives to audit all performance and incorrect activities of the officials in all levels including judges and prosecutors if they violated the laws and professionalism pressured by the powerful or indulged into four biases. Warning, punishing or taking disciplinary on those violated on “conflict of interest” are rudimentary.

(Photo courtesy: Sam Rainsy Facebook Page)

Hun Sen 1Hun Sen 2 Hun Sen 3 Hun Sen 4

 

Posted by: | Posted on: April 15, 2015

Cambodia’s Enigma by John Tully

ប្រាងប្រាសាទខ្មែរនិងរបបវាលពិឃាដ ទឹកទន្លេស័ក្តិសិទ្ធនិងព្រៃឈេីដេីរលុយមិនរួច អតីតកាលដែលពោរពេញទៅដោយភាពមហស្ចារ្យនិងភាពអម៉ាស….ប្រទេសកម្ពុជាគឺដែនដីនៃទឡ្ហីកម្ម។ សហស្សវត្សន៍កន្លងផុតទៅ ទីនេះគឺជាមហាអាណាចក្ររីកចំរេីនខ្ពស់ត្រដែតប្រកបដោយអំណាច ស្ថាបនាទីធ្លាប្រាសាទដ៏ធំស្កឹមស្កៃ។ សព្វថ្ងៃនេះ មួយពាន់ឆ្នាំកន្លងមក ត្រូវបានបំផ្លិចបំផ្លាញដោយជំលោះនិងសង្គ្រាមមហាវិនាសកម្ម ប្រទេសខ្មែរកំពុងតស៑ូក្រាញននៀលដេីម្បីប្រជាធិបតេយ្យ ហេីយស្ថិតក្នុងតំបន់ទាបបំផុតនៃចរន្តសេដ្ឋកិច្ចពិភពលោក។ កម្ពុជានៅជាប្រស្នាសំងាត់គួរអោយចាប់អារម្មណ៍សំរាប់ពិភពខាងក្រៅ។ ជាមួយនឹងទំព័រប្រវត្តិសាស្រ្តគួរអោយរន្ធត់នៃសង្គ្រាម ភាពអត់ឃ្លាន និងអំពេីឈ្លានពានបរទេសដែលបានគំរាមទៅរកមរណៈភាព ភាពបន្តដង្ហេីមរស់របស់កម្ពជាគឺជាសក្ខីភាពរបស់មនុស្សជាតិក្នុងការប្រឹងរស់អោយខាងតែបាន។ ដោយចន ធូលី ៚ បកប្រែដោយសេង សុភ័ណ

John Tully AuthorTemples and killing fields, mighty rivers and impenetrable forests, a past filled with glory and decline…Cambodia is a land of contrasts. A millennium ago it was an empire at the height of its power, building the vast temple complexes of Angkor. Now, a thousand years later, ravaged by conflict and a genocidal civil war, Cambodia finds itself struggling with democracy, and on the lowest end of the global spectrum of economic wealth.

Cambodia remains an intriguing enigma to the outside world. With a depressing record of war, famine and invasion that have all threatened to destroy it, Cambodia’s survival is a testament to the resilience of the human spirit.

By John Tully (2005) in his book “A Short History of Cambodia: from Empire to Survival”.