សកម្មជន​សង្ឃ​ការពារ​សិទ្ធិ​លំនៅដ្ឋាន​ត្រូវ​ជ្រើសរើស​សម្រាប់​រង្វាន់ ​ Martin Ennals

Posted by: | Posted on: September 25, 2012

Posted at: Engaged Buddhism
សកម្មជន​សង្ឃ​ការពារ​សិទ្ធិ​លំនៅដ្ឋាន​ត្រូវ​ជ្រើសរើស​សម្រាប់​រង្វាន់ ​ Martin Ennals
កាល​បរិច្ឆេទ​ផ្សាយ​ 25.09.2012
ព្រះ​តេជគុណ​លួន សាវ៉ាត​ ដែល​ជា​ព្រះសង្ឃ​ការពារ​សិទ្ធិ​មនុស្ស​ ត្រូវ​ជ្រើសរើស​សម្រាប់​រង្វាន់ ​ Martin Ennals Awards ​ 2012 ​នៅក្រុង​ហ្សឺណែវ​ ប្រទេសស្វីស។ ​ព្រះអង្គ​ជា​សង្ឃ​មកពី​ខេត្ត​សៀមរាប​ប្រើ​ពហុ​បច្ចេកវិជ្ជា​ ហើយ​ព្រះអង្គ​ប្រើ​វីដេអូ ​កំណាព្យ ​ចម្រៀង​ដើម្បី​ការពារ​ប្រជាជន​ក្រីក្រ ដែល​ប្រឈម​មុខ​ការ​បណ្តេញ​ចេញពី​លំនៅដ្ឋាន​នៅ​ជាយ​ក្រុងភ្នំពេញ​ និង​នៅ​ជនបទ។​ សកម្មភាព​ការពារ​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​លំនៅដ្ឋាន ​បាន​ប៉ះពាល់​ផល​ប្រយោជន៍​អ្នក​មាន​អំណាច​ ហើយ​ព្រះអង្គ​រង​ការ​គំរាម​កំហែង​ ផ្សឹក​ និង​កាត់​ទោស​ជាញឹកញាប់។

Original source: http://khmer.voanews.com/media/video/1514152.html?z=0&zp=1