យុវជនខ្មែរនៅកូរ៉េខាងត្បូងនិងសម្រែកដើម្បីការផ្លាស់ប្តូររបស់ពួកគេ

Posted by: | Posted on: July 5, 2013

យុវជនខ្មែរនៅកូរ៉េខាងត្បូងនិងសម្រែកដើម្បីការផ្លាស់ប្តូររបស់ពួកគេ

Youth in Korea Stain of Blood

Blood stain from the fingers of those youths to inscribe on the white paper to express and swear in front of the top leader of CNRP of how much they love their Cambodia motherland.
Courtesy of facebook’s Phanit’s profile

មនុស្សជាច្រើនបានចាប់អារម្មណ៍ចំពោះការចូលរួមនយោបាយរបស់យុវជនខ្មែរនៅកូរ៉េខាង ត្បូង។ ជាក់ស្តែង ពិធីរៀបចំទទួលបដិសណ្ឋារកិច្ចអ្នកនយោបាយសំខាន់ៗ ជាពិសេសលោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្រ្គោះជាតិកាលពីថ្ងៃទី២ មិថុនា ២០១៣ គឺបានទាក់ទាញ អារម្មណ៍របស់មហាជនជាខ្លាំងតាមរយះពត៌មាននិងបណ្តាញសង្គម។ កម្មវិធីមួយ ក្នុង ចំណោមកម្មវិធីជាច្រើន គឺការយកឡាមអាសាច់បង្ហូរឈាមដើម្បីសរសេរប្រយោគខ្លីៗនៅ លើផ្ទាំងក្រដាសស មានឧទាហរណ៍ដូចជា យើងស្រឡាញ់មាតុភូមិខ្មែរ ខ្មែរស្រឡាញ់ខ្មែរ និង មេដឹកនាំខ្មែរត្រូវមានភាពស្មោះត្រង់និងមានគុណធម៌ ជាដើម។

ទង្វើរដ៏ក្លាហាននេះបានពញ្ញាក់ស្មារតីខ្មែរទូទាំងពិភពលោក។ នៅពេលដែលពត៌មានក្នុងស្រុក គាំទ្រគណបក្សគ្រប់គ្រងអំណាចសរសេរថាលោកសម រង្ស៊ី ញុះញង់ក្រុមយុវជនដែលជា កម្មករអោយអាសាច់សំរក់ឈាមខ្លួនឯង យុវជនដែលជាវាគ្មិនសំរាប់កម្មវិធីបានចេញមក បដិសេធន៍តាមរយះវីដេអូខ្លីនៅតាមហ្វេសប៊ុក នូវការចោទប្រកាន់នោះ ដោយអះអាងថា ការធ្វើដូច្នោះគឺឈុតឆាកសំដែងរបស់ក្រុមសំដែងមួយដែលធ្វើឡើងដោយការស្ម័គ្រចិត្ត មិន មែនជាការអូសទាញឡើយ។

យោងតាមក្រសួងក្ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជាបានបញ្ជាក់ថាក្នុងរវាងតែ ជាង៥ខែប៉ុណ្ណោះក្នុងអំឡុងឆ្នាំ២០១២ មានកម្មករចំនួន៤៩៩៨នាក់បានចាកចេញពីប្រទេស ដើម្បីទៅធ្វើការស្របច្បាប់នៅប្រទេសកូរ៉េខាងត្បូង ហើយចំនួនកម្មករធ្វើចំណាកស្រុកទៅកូរ៉េ នេះមានការកើនឡើងយ៉ាងខ្លាំង។ ជាច្រើនឆ្នាំកន្លងទៅនេះ ថៅកែកូរ៉េពេញចិត្តជាខ្លាំងនូវភាព អត់ធ្មត់ក្នុងការងារនិងការទទួលខុសត្រូវរបស់កម្មករខ្មែរបើប្រៀបទៅនឹងសញ្ជាតិផ្សេងៗចំនួន១៥សញ្ជាតិ។ ដូចេ្នះ តំរូវការសំរាប់កម្មករខ្មែរមានចំនួនទ្វេរឡើង ក្នុងខណះដែលលក្ខណ្ឌការ ងារនិងថ្លៃប្រាក់ឈ្នួលល្អជាងប្រទេសផ្សេងៗដែលមានកម្មករខ្មែរធ្វើចំណាកស្រុកទៅ។

សព្វថ្ងៃមានកម្មការប្រមាណជាង៣ម៉ឺននាក់កំពុងធ្វើការនៅកូរ៉េខាងត្បូង។ កម្មករទាំងនោះធ្វើ ការនៅតាមសហគ្រាសផ្សេងៗមានដូចជាសេវាកម្ម រោងចក្រ កសិកម្ម សំណង់និងសិប្បកម្ម ទៅតាមសមត្ថភាពខាងភាសានិងជំនាញរបស់ពួកគេ។ ប្រាក់ខែរបស់ពួកគេគឺស្ថិតក្រោម រវាងពី ១២០០ទៅ២៨០០ដុល្លាក្នុងមួយខែ។ ជាលទ្ធផល មាតាបិតាដែលមានកូនចំណាក ស្រុកទៅធ្វើការនៅកូរ៉េខាងត្បូង ជីវភាពរស់នៅមានភាពប្រសើរឡើងជាប្រត្យក្របើប្រៀប ធៀបទៅនឹងគ្រួ សារផ្សេងដែលរស់នៅក្នុងសហគមន៍ជាមួយគ្នា។


ការអន្ទះអន្ទែងទៅនឹងរឿងនយោបាយរបស់យុវកម្មករនៅប្រទេសកូរ៉េនៅពេលនេះ គឺជា ភស្តុតាងបញ្ជាក់នូវសំរែកចង់អោយមានការផ្លាស់ប្តូរនៅកម្ពុជា។ សំលេងនិងឆន្ទះរបស់ពួកគេ ហាក់បីដូចជាតំណាងអោយទឹកចិត្តរបស់យុវជនខ្មែរទូទាំងពិភពលោក។ គំនិតការផ្លាស់ប្តូរនៅ កម្ពុជាគឺជារឿងមួយពិបាកបំផុតជាប្រពៃណីរួចទៅហើយ។ អ្នកវិភាគបានយល់ស្របគំនិតគ្នាថា ការបោះឆ្នោត​ជាតិកន្លងមក ចាស់ៗមានឥទ្ធិពលទៅលើផ្នត់គំនិតនិងការសំរេចចិត្តការបោះ ឆ្នោតរបស់អ្នកមានសិទ្ធិបោះឆ្នោតជាពិសេសកូនៗរបស់ពួកគាត់។ ប៉ុន្តែបច្ចុប្បន្ននេះ និន្នាការ នេះត្រូវបានផ្លាស់ប្តូរផ្ទុយស្រឡះពីគ្នា។ សមាជិកជំនាន់ក្រោយរបស់គ្រួសារដែលមានអាយុ ១៨ឡើង មានឥទ្ធិពលទៅលើចាស់ៗនូវសន្លឹកឆ្នោតរបស់ពួកគេ។ និន្នាការនេះប្រហែលជា បណ្តាលមកពីសមត្ថភាពរបស់យុវជនទាំងអស់នោះដែលពោរពេញទៅដោយចំណេះដឹងគេបានរៀនសូត្រជាពិសេសតាមរយះឧបករណ៍បចេ្ចកវិជ្ជាទំនើបនិងកំលាំងហិរញ្ញវត្ថុដែលបាន ផ្គត់ផ្គង់ជួយគ្រួសារ របស់ពួកគេ។

ស្ថិតិបង្ហាញថា រោងចក្រកាត់ដេរបានផ្តល់ជូនការងារអោយដល់កម្មករចំនួន៣សែន៥ម៉ឺននាក់ ទូទាំងប្រទេសកម្ពុជា ហើយប្រសិនបើរួមបញ្ចូលទាំងយុវកម្មករចំណាកស្រុកទាំងអស់ផងនោះ ចំនួនសរុបកន្លះលាននាក់នៃយុវជនទាំងអស់នោះ អាចជះឥទ្ធិពលទៅលើអ្នកមានសិទ្ធិបោះ ឆ្នោតច្រើនជាង១លាននាក់ អាចជាអ្នកនាំមុខគេក្នុងការបោះឆ្នោតដើម្បីការផ្លាស់ប្តូរ។ ការ គណនានេះ មិនបានរួមបញ្ចូលអ្នកដែលស្ថិតក្រោមអាយុ២៥ឆ្នាំ ដែលជាចំនួនតំណាង អោយប្រជាជនខ្មែរភាគច្រើនបង្អស់។ ទាំងគណបក្សប្រឆាំង ទាំងគណបក្សកាន់អំណាច បានទទួលឥទ្ធិពលពីចំនួនអ្នកបោះឆ្នោតថ្មីនេះ ហើយគោលនយោបាយរបស់ពួកគេបានកែ ប្រែយ៉ាងច្បាស់ដើម្បីតំរូវទៅតាមឆន្ទះរបស់យុវជនទាំងនោះ។ ទោះជាយ៉ាងណាក៏ដោយ ក៏សំរែកចង់អោយមានការផ្លាស់ប្តូរនិងការគាំទ្រចំពោះគណបក្សសង្គ្រោះជាតិពីសំណាក់ យុវជននៅកូរ៉េខាងត្បូងគឺជាស្នូរជួងដ៏រន្ទឺនមួយក្នុងខណះពេលដែលថ្ងៃបោះឆ្នោត២៨ ខែកក្កដា ឆ្នាំ២០១៣ កំពុងឈានចូលមកដល់។

ដោយសេង ភក្តី
អ្នកអោយយោបល់ឯករាជ្យនូវប្រសិទ្ធិភាពជាមេដឹកនាំ





Comments are Closed