ខ្ញុំជាទំពាំងក្នុងរដូវប្រឡងបាក់ឌុប

ខ្ញុំជាទំពាំង (អានក្នុង pdf)

១.     ខ្ញុំជាទំពាំងក្នុងសង្គមបើក          បាក់ឌុបកក្រើកប្រឡងយកជាប់

       ខ្ញុំនៅតែឆ្ងល់កូនខ្មែររៀបរាប់        នេះជាទំលាប់ឬជាយ៉ាងណា?             ។

២.     ១២ឆ្នាំខ្ញុំប្រឹងរៀនរហូត            តែជួនរបូត២ថ្ងៃសីហា

       តាមពិតខ្ញុំមិន(មែន)ជាកូនទេវតា(fixed mindset)    ខ្ញុំជាអ្នកស្នេហាសិក្សាខ្មីឃ្មាត(growth mindset)។

៣.    ប្រឡងពីរថ្ងៃដូចចាប់បង្ខំ           ហើយកុំបន្លំថាជាការស្រឡាញ់ជាតិ

       មិនគួរអួតអាងអោយធំហួសមាឌ            អង្គរកេរជាតិកើតដោយព្បាយាម     ។

៤.     អប់រំស្រុកខ្មែរត្រូវតែកែរទំរង់        ប្រឡងបាក់ឌុបគួរលប់ចេញភ្លាម

       ដើរទាន់ពិភពលោកកូនខ្មែរទារទាម   ទំពាំងមិនស្ងៀមចង់រីកធំជាក់ស្តែង           ។

សេង សុភ័ណ

មើលកូនបណ្តើរហ្វេសប៊ុកបណ្តើរ

ម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩

www.sophanseng.info

Spread the love
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •