គោលនយោបាយដ៏មានប្រសិទ្ធភាព

Posted by: | Posted on: February 10, 2023

ដោយសេង​ សុភ័ណ

រំលឹកឡេីងវិញ៖

ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលនិងមហាអយ្យការសំរេចរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់គណបក្សកាន់អំណាច ដែលប្រការនេះជាបដិវាដកម្មដ៏ធំមួយសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅពេលការបោះឆ្នោតជាតិថ្ងៃទី២៣កក្កដា២០២៣កំពុងឈានចូលមកដល់ យេីងឃេីញគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបានធ្វេីសមាជបក្សនៅទីស្នាក់ការបក្សរបស់ខ្លួនដ៏ធំស្កឹមស្កៃកណ្តាលបេះដូងក្រុងភ្នំពេញកាលពីថ្ងៃទី២៩មករា២០២៣។ ខុសគ្នាស្រឡះពីការបង្ហាញភាពហឺហារនិងសម្ភារះបញ្ជាក់ភាពមានទ្រព្យធនស្តុកស្តម្ភ គណបក្សភ្លេីងទៀននឹងធ្វេីសមាជរបស់ខ្លួននៅទីវាលស្រែមួយដាច់ស្រយាលនៃទីក្រុងរលួស ខាងកេីតទីរួមខេត្តសៀមរាបនៅថ្ងៃទី១១កុម្ភះ២០២៣នេះ។ សូមបញ្ជាក់ថារលួសជាទីក្រុងភូមិសាស្រ្តនិងប្រវត្តិសាស្រ្តនយោបាយមួយសំខាន់ខ្លាំងណាស់ដែលពីមុនមានឈ្មោះថាហរិហរាល័យ ដែលព្រះមហាក្សត្រខ្មែរសម័យនោះបានកសាងឡេីងមុនការឈានទៅរកការរីកចំរេីនថ្កុំថ្កេីងនៃអាណាចក្រអង្គរជាង៤០០ឆ្នាំបន្ទាប់មក។

គោលនយោបាយ(policy)គណបក្សប្រជាជនកម្ពុជា៖

យោងតាមសេចក្តីសម្រេចពីអង្គសមាជវិសាមញ្ញនិងបទសម្ភាសន៍ជាច្រេីន ដូចមានខាងក្រោមនេះ យេីងសង្កេតឃេីញថា គោលនយោបាយនេះមានភាពអភិរក្សនិយម(conservative)ច្រេីន និងមិនបានឆ្លេីយតបឬនិយាយក្នុងសំណេររបស់ខ្លួនមួយម៉ាត់ណាសោះអំពីបញ្ហាមួួយចំនួនដូចជា៖

  1. លទ្ធិប្រជាធិបតេយ្យ(democracy)
  2. ប្រព័ន្ធយុត្តិធម៌ខាងតុលាការនិងយុត្ថិធម៌សេដ្ឋកិច្ច(Justice system and fairness of nation wealth distribution)
  3. សិទ្ធិមនុស្ស(human rights)
  4. លុបបំបាត់អំពេីពុករលួយ(corruption alleviation)
  5. ការពារបរិដ្ឋាន(environment)

អ្វីដែលគួរចាប់អារម្មណ៍ទាំងក្នុងសំណេរនិងពីសន្និសីទសារពត៌មាននេះនោះគឺគណបក្សប្រជាជនផ្តោតទៅលេី៖

  1. បរិយាបន្ន (inclusion)
  2. កសិកម្ម (agriculture)
  3. សេដ្ឋកិច្ចក្រៅប្រព័ន្ធ (self-employment services and informal income jobs)
  4. មិនយកដៃគូនយោបាយជាសត្រូវ(not regard political competitor as enemy)
  5. ជួយផ្តល់មេធាវីដល់ជនរងគ្រោះពីការរំលោភបំពានផ្លូវភេទនិងកិត្តិយស(providing free attoney for those sexual violence workers)

គោលនយោបាយ(policy)គណបក្សភ្លេីងទៀន៖

យេីងមិនទាន់ទទួលសេចក្តីសម្រេចពីគោលនយោបាយរបស់គណបក្សភ្លេីងទៀននៅឡេីយទេ ព្រោះប៉ុន្មានម៉ោងខាងមុខនេះឬថ្ងៃស្អែក យេីងអាចឃេីញបន្ទាប់ពីសមាជវិសាមញ្ញត្រូវបានបញ្ចប់។ ភ្ជាប់ខាងក្រោយជាគោលនយោបាយខ្លះៗដែលយេីងអាចស្វែងយល់៖

  1. យកចិត្តទុកសុខភាពផ្លូវកាយផ្លូវចិត្តដល់ប្រជាពលរដ្ឋ អាចជាការផ្តល់អារូបត្ថម្ភនិងសុខភាពខាងសេរីភាពដេីម្បីសក្កតានុពលរបស់ក្មេងដែលជាមនុស្សចាស់ស្នងជាតិនាពេលខាងមុខ។
  2. យកចិត្តទុកដាក់ដល់ពលរដ្ឋដែលជីវិតចុងក្រោយនៃវ័យចាស់របស់គាត់ទទួលបានភាពថ្លៃថ្នូរ
  3. បង្កេីតផលិតភាពការងារដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដោយការផ្តល់ប្រាក់បៀរ៍វត្សសមរម្យមិនអោយធ្លាក់ក្រោមបន្ទាត់អតិផរណាជាតិ
  4. លេីកតំកេីងផលិតផលកសិកម្ម
  5. លេីកតំកេីងវិស័យអប់រំ

គោលនយោបាយល្អមានប្រសិទ្ធភាព(sound policy)៖

និយមន័យនៃគោលនយោបាយល្អមានប្រសិទ្ធភាពអាស្រ័យលេីអង្គប្រកបពីរយ៉ាង៖​ ១ គោលនយោបាយនោះត្រូវយកប្រជាពលរដ្ឋជាកម្មវត្ថុនៃការងារនិងការសម្រេចជោគជ័យដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ(Policies should be based on objectives and they should contribute towards the attainment of objectives.) ២ គោលនយោបាយត្រូវតែត្រូវបានតាក់តែងទុកជាមុននិងទទួលផលពីគំរោងនោះ មិនមែនជាការសម្រេចចិត្តឆ្លៀតតាមហេតុការណ៍ដែលបានកេីតឡេីងដេីម្បីឆ្លៀតកេងចំណេញនោះទេ(Policies should be properly planned instead of being the outcome of opportunistic decisions.)។

អង្គប្រកបនៃគោលនយោបាយល្អមានប្រសិទ្ធភាពគួរប្រកបដោយ៖

  1. ជាក់ច្បាស់ឬច្បាស់លាស់(precise)
  2. ខ្លីងាយយល់(concise)
  3. ត្រង់ទៅត្រង់មក(straightforward)

ហេីយជាទូទៅគោលនយោបាយល្អមានប្រសិទ្ធភាពត្រូវតែងាយធ្វេី(practical) មានហានីយភាពទាប(low risk) អាចវាស់វែងនិងវាយតំលៃបាន(measurable) អាចតាមដាននិងបន្តការងារបានជាប់ជានិច្ច(evaluatable)។

ខាងក្រោមនេះក៏ជាគំនិតរបស់យុវបណ្ឌិតខ្មែរគឺលោកបណ្ឌិតរ៉ូ វណ្ណះ​ និងព្រឹទ្ធាចារ្យបណ្ឌិតឡៅ ម៉ុងហៃ ដោយផ្តោតលេីឆន្ទះពិតប្រាកដ(political willls) សុចរិតភាព(integrity) និងគុណធម៌(virtue) របស់អ្នកតាក់តែងគោលនយោបាយនិងអ្នកប្រតិបត្តិផងដែរ។





Comments are Closed