Intersection of Animist & Buddhist Belief in Khmer Culture

ជំនួបនៃជំនឿសាសនាបុរាណខ្មែរ និងព្រះពុទ្ធសាសនាក្នុងវប្បធម៌ខ្មែរ
សាសតា Founder សាសនាធម៌ The Teaching សាសនសាវក The Followers សាសនស្ថាន The Sacred Sites សាសនពិធី The Rituals
ព្រះពុទ្ធសាសនាបានមកប្រតិស្ថាននៅកម្ពុជាតាំងពីឆ្នាំ២៣៨មុនគ្រឹស្ឋសករាជ ដោយព្រះបាទអសោកមហារាជបញ្ជូនព្រះអរហន្តពីរព្រះអង្គគឺសោណថេរ និង ឧត្តរថេរ មកកាន់ដែនដីសុវណ្ណភូមិ
សាសនាអ្នកតាគឺជាជំនឿបុរាណ (Animism) ដ៏ចំណាស់មួយក្នុងសង្គមខ្មែរ មុនពេលឥទ្ធិពលសាសនាព្រាហ្មណ៍ និងព្រះពុទ្ធសាសនាហូរចូល។ ខ្មែរជំនាន់ដើមជឿថា ធម្មជាតិ និងទីកន្លែងមានព្រលឹង ឬអំណាចទិព្វចាំថែរក្សា ដូចជា ដើមឈើ ថ្ម ភ្នំ និងទឹកដី ដែលតំណាងឱ្យអ្នកតាដើម្បីការពារសហគមន៍។ ប្រភព និងទម្រង់នៃអ្នកតា
- ព្រលឹងបុព្វបុរស៖ ជឿថាជាវិញ្ញាណអ្នកមានគុណ ឬអ្នកដឹកនាំដែលស្លាប់ទៅ ហើយបន្តការពារកូនចៅ។
- ម្ចាស់ទឹកម្ចាស់ដី៖ វិញ្ញាណថែរក្សាទីកន្លែង ភូមិឋាន ព្រៃភ្នំ និងស្រែចម្ការ។
ទីតាំងតាំងនៅ៖ អាចស្ថិតនៅក្រោមដើមឈើធំ ថ្មដុះ ភ្នំ ឬក្នុងខ្ទមតូចៗតាមច្រកភូមិ។ តួនាទីក្នុងសង្គមខ្មែរ
- ការការពារ៖ ជឿថាអ្នកតាជួយ ឱ្យសុខសប្បាយ និង 1ការពារស្រុកទេសពីគ្រោះចង្រៃ។
- ការសុំសួង៖ ពលរដ្ឋតែងធ្វើពិធីបួងសួង ឬឡើងអ្នកតា ក្នុងពេលមានបុណ្យទាន ធ្វើស្រែ ឬមុននឹងធ្វើដំណើរបរទេស។
- សាមគ្គីភាព៖ ជាចំណងទាក់ទងផ្លូវចិត្ត និងសង្គមដែលប្រមូលផ្ដុំអ្នកភូមិឱ្យគោរពរួមគ្នា។




