ព្រះមហាក្សត្រកម្សត់នៅកម្ពុជា
យល់ស្របនិងគាំទ្រលោកពូបណ្ឌិតទាំងស្រុង។ នៅប្រទេសកាណាដា ព្រះមហាក្សត្របដិបត្តិតាមរដ្ឋធម្មនុញ្ញយ៉ាងពេញលេញមិនមានខ្វះចន្លោះត្រង់ណាទេ។ ព្រះអង្គមានតំណាងនៅគ្រប់ជាន់ថ្នាក់តាមប្រព័ន្ធគ្រប់គ្រងប្រទេសកាណាដាបែបរដ្ឋាភិបាលនិងសភាជាតិ(federal government and MPs), រដ្ឋាភិបាលថ្នាក់ខេត្តនិងសភាខេត្ត(provincial government and MLAs), និងរដ្ឋបាលថ្នាក់ស្រុកឃុំសង្កាត់និងក្រុមប្រឹក្សាស្រុកឃុំសង្កាត់(city mayor and city councillors)។ តុលាការកំពូល-ឧទ្ទរ-ថ្នាក់ជាតិឈ្មោះថាព្រះមកុដិ(crown)។ អ្នកបកស្រាយច្បាប់ ជ្រើសរើស-ដាក់វិន័យ-បញ្ឈប់ចៅក្រម(judges)និងអយ្យការ(persecutors)មានឈ្មោះថាជើងម៉ាព្រះរាជក្សត្រិយានី(queen bench)។ Op-Ed: Lao Mong Hay, PhD, facebook page ព្រះរាជបល្ល័ង្កនិងរាជានិយមខ្លាំងហើយ មិនបាច់ការពារបន្ថែមទេ បើព្រះមហាក្សត្រអាចធ្វើឲ្យតុលាការឯករាជ្យ និងកុំឲ្យមានការរំលោភសិទ្ធិមនុស្សបាន ដែលជាតួនាទីរបស់លោកចែងក្នុងរដ្ឋធមនុញ្ញ នឹងធ្វើដូច្នេះបានលុះណាតែនាយករដ្ឋមន្ត្រី អ្នកដឹកនាំស្ថាប័នរដ្ឋ និងរដ្ឋមន្ត្រី ពាក់ព័ន្ធ គាំទ្រសកម្ម ថ្វាយសហការពេញលេញ និងរៀបចំស្ថាប័ន យន្តការនិងនីតិវិធីសមស្រប ជា សេនាធិការជួយ ឲ្យព្រះមហាក្សត្រប្រើប្រាស់ព្រះរាជសិទ្ធិនិងបំពេញ ព្រះរាជតួនាទីរបស់លោកដោយជាក់ស្តែងសកម្មនិងពេញលេញ និងឲ្យលោកមានការទទួលខុសត្រូវចំពោះប្រជាជាតិផង ។ ព្រះរាជសិទ្ធិនិងតួនាទីរបស់ព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មានជាអាទ៍៖ ១ ព្រះរាជសិទ្ធិលើកលែងទោសនិងបន្ធូរបន្ថយទោស (មាត្រា២៧) គឺទុកឲ្យលោកសម្រេចដោយ មិនចាំបាច់ឲ្យមានការស្នើសុំពីប្រមុខរដ្ឋាភិបាល ដូចសព្វថ្ងៃនេះ ។