FreshNews is absolutely raw meat fresh

Posted by: | Posted on: October 2, 2017

Reading this FreshNews or the news that is absolutely raw meat fresh: with just synonymous author and proudly published by this very raw meat fresh for a giant to eat and probably swallow it.

I think this publication is mocking all academics, highest court institution, NEC, MoI, Constitution, and the legitimate government etc. … By its nature, this is worst of the worst to engaging in nation division. The opinion is baseless and lawless…

freshnews logo* សេណារីយោទី១៖ យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបច្ចុប្បន្ន ក្នុងករណីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះអាសនៈទាំងអស់របស់គណបក្សសង្រ្គោះជាតិនឹងត្រូវបាត់បង់ ហើយអាសនៈទាំងនេះ នឹងត្រូវបែងចែកទៅឱ្យគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា។ ដោយសារបច្ចុប្បន្នមានតែគណបក្សចំនួន២ ដែលមានអាសនៈនៅក្នុងរដ្ឋសភា ដូចនេះនៅពេលគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះអាសនៈទាំងអស់របស់គណបក្សនេះ នឹងត្រូវបែងចែកទៅឱ្យគណបក្សប្រជាជនកម្ពុជា មានន័យថា គណបក្សប្រជាជនកម្ពុជានឹងត្រូវទទួលបានអាសនៈទាំង១២៣ នៅរដ្ឋសភា ក្រោយពេលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ។ ប៉ុន្តែស្ថានភាពនេះ នឹងធ្វើឱ្យរដ្ឋសភាកម្ពុជា ក្លាយជារដ្ឋសភាឯកបក្ស ដោយពុំមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាឡើយ។

* សេណារីយោទី២៖ ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភា រូបមន្តនៃការបែងចែកអាសនៈរបស់គណបក្សដែលត្រូវបានរំលាយ ដែលមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គួរត្រូវបានកែសម្រួល ដោយធ្វើការបែងចែកទៅឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣។ ក្នុងករណីនេះ និងដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ រូបមន្តនៃការគណនាអាសនៈបង្ហាញថា គណបក្សប្រជាជនកម្ពុជានឹងទទួលបាន១២០អាសនៈ ហើយគណបក្សហ្វុនស៊ិនប៉ិច នឹងទទួលបានចំនួន ៣អាសនៈ និងក្លាយជាគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា។

* សេណារីយោទី៣៖ ដើម្បីធានាបានពហុបក្សនៅក្នុងរដ្ឋសភា ពិសេសការធានាឱ្យគណបក្សប្រឆាំងនៅក្នុងរដ្ឋសភា អាចបំពេញតួនាទីដោយមានតុល្យភាពជាមួយនឹងគណបក្សកាន់អំណាចអាសនៈទាំងអស់របស់ គណបក្សប្រឆាំងក្នុងរដ្ឋសភា ដែលត្រូវបានរំលាយ គួរធ្វើការបែងចែកទៅឱ្យគណបក្សផ្សេងទៀតដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០១៣ ដោយមិនរាប់បញ្ចូលគណបក្សកាន់អំណាច។ ក្នុងករណីនេះនិងដោយផ្អែកតាមលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ រូបមន្តនៃការគណនាអាសនៈបង្ហាញថា អាសនៈទាំង៥៥ របស់គណបក្សប្រឆាំងនឹងត្រូវបែងចែកទៅឱ្យគណបក្សចំនួន៥ក្នុងនោះ គណបក្សហ្វ៊ុនស៊ិនប៉ិចនឹងទទួលបាន៤១អាសនៈ, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបាន៦អាសនៈ, គណបក្សខ្មែរឈប់ក្រ ទទួលបាន៥អាសនៈ, គណបក្សសញ្ជាតិកម្ពុជាទទួលបាន២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ចទទួលបាន១អាសនៈ។

៣៖ គួរកត់សម្គាល់ផងដែរថា ក្នុងករណីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយ នោះអាសនៈទាំងអស់របស់សមាជិកក្រុមប្រឹក្សា នៃគណបក្សនេះនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏នឹងត្រូវបាត់បង់ដូចគ្នាផងដែរ។ ដូចនេះ ក្នុងករណីដែលច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងត្រូវបានធ្វើវិសោធនកម្ម ទៅតាមរូបមន្តណាមួយក្នុងចំណោមសេណារីយោទាំង៣ខាងលើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៃរដ្ឋបាល ថ្នាក់ក្រោមជាតិ ក៏ត្រូវធ្វើវិសោធនកម្មផងដែរ ដើម្បីបែងចែកអាសនៈក្រុមប្រឹក្សា នៃគណបក្សដែលត្រូវបានរំលាយ ទៅឱ្យគណបក្សផ្សេងតាមរូបមន្តដែលធានាបានសង្គតិភាពជាមួយនិងការបោះឆ្នោតថ្នាក់ជាតិ។

ក្នុងករណីដែលសេណារីយោទី៣ ត្រូវបានជ្រើសរើសយក ដូចនេះគណបក្សទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០១៧ កន្លងទៅ នឹងត្រូវទទួលបានអាសនៈនៅក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយរួមទាំងតំណែងមេឃុំ-ចៅសង្កាត់មួយចំនួនផង។ គណបក្សដែលទទួលបានអាសនៈបន្តពីគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយនេះ អាចចូលរួមប្រកួតប្រជែង ដើម្បីទទួលបានអាសនៈនៅព្រឹទ្ធសភាផងដែរ សម្រាប់ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

សូមជូនពរឱ្យសុខសន្តិភាព នៅបន្តរឹងមាំដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទំាងមូល ហើយការបោះឆ្នោតនាខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប្រព្រឹត្តទៅ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចដែលកម្ពុជាធ្លាប់អនុវត្តកន្លងមក ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។

រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨
ដោយ៖ បក្សីចាំក្រុង

Source for your reference: http://m.freshnewsasia.com/index.php/en/localnews/66601-2017-10-01-19-05-49.html