Wednesday, February 8th, 2012

now browsing by day

 
Posted by: | Posted on: February 8, 2012

Facebook and Buddhism

ព្រះ​សង្ឃ​ដែល​មាន​ឋានៈ​ធំៗ​ទាំង​នោះ​ ភាគ​ច្រើន​បញ្ចូល​នយោបាយ​របស់​គណបក្ស​ខ្លះ​ នៅ​ពេល​បាន​​ឡើង​គង់​ទេសនា​ម្តងៗ​។ ជាង​នេះ​ទៅ​ទៀត គំរាម​កំហែង​ និង​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​ចូល​រួម​​សង្កេត​តាម​ដាន​ប្រជា​ពលរដ្ឋ ​ដែល​មក​តវ៉ា​រឿង​វិវាទ​ដី​ធ្លី ព្រៃឈើ​ និង​សិទ្ធិ​មនុស្ស​ជាដើម​ ដោយ​សារ​ព្រះសង្ឃ​រស់​បាន​អាស្រ័យ​ឧបា​សក​ នៅ​ពេល​ឧបាសក​ទុក្ខ​ព្រួយ​គឺ​ព្រះ​សង្ឃ​តែង​តែ​ជួយ​អ៊ីចឹង​ហើយ​។ ឧទាហរណ៍ ដូច​កាល​ពី​ឆ្នាំ​ទៅ ​ព្រះ​សង្ឃ​លួន​ សាវ៉ាត​ ដែល​ចូល​រួម​ឃ្លំា​មើល​ការ​តវ៉ា​រឿង​ព្រៃ​ឡង់​ក៏​មិន​បាន​ដែរ គឺ​មាន​លិខិត​គណៈ​សង្ឃ​រាជ​ធានី​ហាម​វត្ត​នានា​នៅ​រាជ​ធានី​ភ្នំពេញ​ មិន​ឲ្យ​គង់​ស្នាក់​អាស្រ័យ​នៅ​ទេ​។ ​ពេល​ខ្លះ​ធ្វើ​ការ​តាម​ដាន​ព្រះ​សង្ឃ​ណា​ដែល​មាន​និន្នាការ​នយោបាយ​រក លទ្ធិ​ប្រជាធិបតេយ្យ​ថែម​ទៀត​ផង​។

Phnom Penh Post

Monday, 06 February 2012 12:00 តុង សុប្រាជ្ញ Hits: 225
120206_02

ព្រះ សង្ឃ លួន សាវ៉ាត ចូល រួម ឃ្លាំ មើល ការ តវ៉ា រឿង ព្រៃ ឡង់ កាល ពី ខែ សីហា ឆ្នាំ ទៅ ។ រូបថត ម៉េង គីមឡុង


ព្រះ​ពុទ្ធ​ឱវាទ​បាន​សម្តែង​ថា  «ធ្វើ​ល្អ​បាន​ល្អ ធ្វើ​អាក្រក់​បាន​អាក្រក់» ឬ​ពាក្យ​សាមញ្ញ​និយាយ​ថា «ដាំ​ចេក​បាន​ផ្លែ​ចេក ដាំ​ស្វាយ​នឹង​បាន​ផ្លែ​ស្វាយ»។ ពុទ្ធឱវាទ​នេះ គួរ​ត្រូវ​បាន​ពុទ្ធសាសនិក ទាំង​អស់​ចងចាំ និង​គោរព​ប្រណិប័តន៍​តាម​យ៉ាង​ខ្ជាប់ខ្ជួន ពិសេស គឺ​ព្រះ​សង្ឃ ពុទ្ធសាសនា។ ប៉ុន្តែ​មិន​ដូច្នោះ​ទេ ព្រះ​សង្ឃ​មួយ​ចំនួន​ប្រព្រឹត្ត​ខុស​នឹង​ពុទ្ធ​ឱវាទ​ជាច្រើន​ប្រការ​ ដែល​ត្រូវ​បាន​ការ​ប្រមាថ​ពី​មតិសាធារណៈ។

កម្មៗ​ប្រែ​មក​ថា​ «អំពើ​»​ អំពើ​ដែល​លោក​អ្នក​ធ្វើ ​លោក​អ្នក​តែង​ទទួល​ បើ​អាត្មា​ធ្វើ​ខុស​អាត្មា​ក៏​ទទួល​ដែរ​… មាន​តែ​ព្រះ​អង្គ​(ព្រះពុទ្ធ)​មួយ​ព្រះអង្គ​ទេ​គ្មាន​គ្រូ​បាអាចារ្យ​ណា​ ប្រដៅ​ព្រះអង្គ​បាន​ឡើយ…ហើយ​ឧបាសក​ឧបាសិកា​គួរ​តែ​កុំ​ប្រព្រឹត្ត​ទៅ​តាម​ កាម​កិលេស​តណ្ហា កុំ​លួច​ប្រពន្ធ​គេ ​ត្រូវ​ចៀស​វាង​ឲ្យ​បាន​នូវ​ ស្រី ​ស្រា ល្បែង…។ នេះ​គឺជា​ធម៌​ដែល​ព្រះ​សង្ឃ​ទេសនា​ម្តងៗ​ដើម្បី​ប្រៀន​ប្រដៅ​ឧបាសក​ឧបាសិកា​ ចំណុះ​ជើង​វត្ត កុំ​ឲ្យ​ប្រពឹត្ត​អំពើ​អបាយ​មុខ​ទាំង​នេះ​។ សាសនា គឺជា​ផ្នែក​មួយ​នៃ​បាវចនា​របស់​ព្រះ​រាជា​ណាចក្រ​កម្ពុជា ហើយ​ប្រជា​ពលរដ្ឋ​ដែល​កាន់​ និង​គោរព​សាសនា​ព្រះពុទ្ធ​ដ៏​លើស​លប់​គឺ​៩៦,៩​ភាគរយ នៃ​សាសនា​សរុប​។ ​(ជំរឿន​ឆ្នាំ ២០០៨)​ ដែល​មាន​ព្រះសង្ឃ​ជា​អ្នក​ដើរ​តួ​ជា​អ្នក​ប្រតិបត្តិ​តាម​ព្រះពុទ្ធ​។​ តើ​ព្រះសង្ឃ​សព្វ​ថ្ងៃ​ប្រព្រឹត្ត​អ្វីខ្លះ​ នៅ​ក្នុ​ង​សង្គម​ និង​បណ្តាញ​សង្គម​ហេ្វស​បុក​(Facebook)​?

បច្ចុប្បន្ន​នេះ​ បើ​មើល​ទៅ​ទី​វត្ត​អារាម​ណា​ដែល​មាន​ការ​សាង​សង់​រចនា​ប័ទ្ម​ទំនើប​ស្អាតៗ ប្រណីតៗ​ សូម្បី​កុដិ​ព្រះសង្ឃ​នោះ​ ខ្លះ​ក៏​សឹង​ធំ​ជាង​វិហារ​វត្ត​ល្មម​ផង​ ហើយ​តុប​តែង​ស្អាត​ណាស់​បំពាក់​សុទ្ធ​តែ​ឈើ​ប្រណីតៗ​ និង​បរិក្ខារ​ត្រជាក់​។ វត្ត​ណា​ដែល​ល្អៗ​ទាំង​នោះ ​គឺ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ព្រះ​សង្ឃ​ដែល​ពូកែៗ ខាង​ស្រោច​ទឹក ខាង​ទស្សន៍ទាយ​ដំឡើង​ជោគជតារាសី បញ្ចូល​មន្តអាគមន៍​គាថា ហើយ​អ្នក​ធំៗ ​បាន​ឡើង​បុណ្យ​ស័ក្ត​លឿន​ណាស់​ ខ្លះ​កាន់​តំណែង​មិន​ត្រឹម​តែ​រាប់​ឆ្នាំ​ទេ​គឺ​រាប់​ទសវត្សរ៍​ទៀត​ផង កាន់​បាន​យូរ​ណាស់​។​ នេះ​ជា​តួនាទី​របស់​ព្រះសង្ឃ​ដែល​តែង​តែ​ជួយ​ប្រោស​ព្រំគ្រហស្ថ ​អ៊ីចឹង​ហើយ ​បើ​ទោះ​បី​គ្រហស្ថ​ទាំង​នោះ​ប្រកប​របរ​ទុច្ចរិត ពុក​រលួយ​លក់​ជាតិ​ ឬ​ក៏​មាន​បាត​ដៃ​ប្រឡាក់​ឈាម​ក៏​ដោយ​? ព្រះ​សង្ឃ​ដែល​ពូកែៗ​ទាំង​នោះ ក៏​ឡើង​បុណ្យ​ស័កិ្ត​លឿន​ដែរ​ប្រៀប​ដូច​ចៅហ្វាយ​ឡើង​បុណ្យ​ខុន​ឡើង​ ស័ក្តិ។​ ពេល​និមន្ត​ចេញ​ក្រៅ​ម្តងៗ​គឺ​សុទ្ធ​មាន​ត្រា​ព្រះ​សង្ហា​ថ្នាក់​ជាតិ​នៅ​ ពី​លើ​ចីវរ និង​មាន​អង្គរក្ស​ឆ្វេច​ឆ្វាច​ទៀត​ផង​ នៅ​តែ​ថ្ងៃ​ដាក់​រថយន្ត​សៀរ៉ែន​នៅ​ខាង​មុខ​ទេ​។​ ប្រសិន​បើ​មាន​ញោមៗ​ធម្មតា​ណា​មក​និមន្ត​ទៅ​ឆាន់​សង្ឃ​ទាន​នៅ​ឯ​ផ្ទះ វិញ​គឺ ​ព្រះ​សង្ឃ​ធម្មតា​និមន្ត​ទៅ​បាន​ហើយ​អាត្មា​ជាប់​រវល់​ណាស់ ​តែ​បើ​ញោមៗ​ណា​ថ្នាក់​ធំៗ​ ឯក​ឧត្តម​ លោក​ជំទាវ​ ឬ​ក៏​ឧត្តម​សេនីយ៍​និមន្ត​ទៅ​ដំឡើង​រាសី​ ឬ​ក៏​ឆាន់​នៅ​វីឡា​វិញ​គឺ​និមន្ត​ឡើង​ឡង់​គ្រីស័រ ឬ​ឡិច​ស៊ីស​ទៅ​ភ្លាម​។ គិតៗ​ទៅ​សូម្បី​តែ​សង្ឃ​ក៏​មាន​អង្គ​ខ្លះ​កាលីប​ៗ​ដែរ​ កុំ​ថា​ឡើយ​តែ​ឧបាសក​នោះ។​

Read More …