Education

now browsing by category

 
Posted by: | Posted on: March 21, 2023

European Union Resolution on Cambodia regarding human rights, elections and democracy

Post written by petition at 

សភាអឺរ៉ុប,

  • ផ្សាភ្ជាប់នឹងដំណោះស្រាយពីមុនរបស់ខ្លួនស្តីពីកម្ពុជា
  • ផ្សាភ្ជាប់នឹងវិធាន 144(5) និង 132(4) នៃវិធាននីតិវិធីរបស់ខ្លួន។

ក. កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីការកាត់ក្តីដែលអ្នកជំនាញអង្គការសហប្រជាជាតិចាត់ទុកថា «មិនបានបំពេញតាមស្តង់ដារនៃច្បាប់សិទ្ធិមនុស្សកម្ពុជា ឬអន្តរជាតិ» តុលាការក្រុងភ្នំពេញបានកាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ដែលរូបលោកកំពុងស្ថិតក្នុងគុកបណ្តោះអាសន្ន។ អនុញ្ញាតឲ្យបន្តឃុំខ្លួននៅក្នុងផ្ទះ និងព្យួរសិទ្ធិនយោបាយរបស់គាត់ក្នុងការបោះឆ្នោត និងឈរឈ្មោះអោយគេបោះឆ្នោតដោយគ្មានកំណត់។

ខ.ចំណែកឯ កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ ២០១៧ ពីបទសមគំនិតផ្ដួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឃុំខ្លួនបណ្ដោះអាសន្នតាមអំពើចិត្ត រហូតដល់មានការឃុំខ្លួនក្នុងផ្ទះកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

គ. ចំណែកឯ ចាប់តាំងពីតុលាការកំពូលកម្ពុជាបានរំលាយគណបក្សប្រឆាំងធំជាងគេគឺគណបក្សសង្គ្រោះជាតិ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងបង្រ្កាបសមាជិកគណបក្សប្រឆាំងដោយដាក់ពន្ធនាគារ និងពិន័យជាប្រាក់ និងបង្ខំពួកគេឱ្យនិរទេសខ្លួនទៅក្រៅប្រទេស។

ឃ ខណៈពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់អំណាចស្ទើរតែគ្មានការរំខានរយៈពេល 38 ឆ្នាំ ហើយគណបក្សកាន់អំណាចបានក្តោបក្តាប់អំណាចទាំងស្រុងលើស្ថាប័នរដ្ឋ និងស្ថាប័ននីតិប្បញ្ញត្តិ។

E. ចំណែកឯការបង្រ្កាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយជំទាស់ ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១៧ បានបន្ត រួមទាំងតាមរយៈការកាត់ក្តីក្លែងបន្លំជាក្រុម ការធ្វើទុក្ខបុកម្នេញលើសកម្មជនដូចជា កញ្ញាសេង ធារី និងថ្នាក់ដឹកនាំ និងសមាជិកនៃគណបក្សភ្លើងទៀន ការរឹតបន្តឹងសេរីភាព និងការបិទវិទ្យុវីអូឌីVODនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យចុងក្រោយបង្អស់របស់កម្ពុជា។

  1. អំពាវនាវឱ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និងមន្ត្រី និងសកម្មជនគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានកាត់ទោស ឬឃុំខ្លួន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនយោបាយ។
  2. ជំរុញឱ្យអាជ្ញាធរកម្ពុជាធានាឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅខែកក្កដា ឆ្នាំ២០២៣ ដោយអនុញ្ញាតឱ្យគណបក្សនយោបាយទាំងអស់ ធ្វើយុទ្ធនាការបោះឆ្នោតដោយស្មើភាព សេរី និងតម្លាភាព ក្រោមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិដែលប្រកបដោយបរិយាបន្ននិងតម្លាភាពជាងមុន។ អំពាវនាវ​ឱ្យ​ផ្តល់សុពលភាព​គណបក្ស​សង្គ្រោះ​ជាតិ​ឡេីងវិញជាបន្ទាន់ ដេីម្បីចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣។
  3. អំពាវនាវឲ្យអាជ្ញាធរបញ្ឈប់រាល់ទម្រង់នៃការយាយី ការបំភិតបំភ័យ និងការចោទប្រកាន់ពីបទឧក្រិដ្ឋដោយហេតុផលនយោបាយមកលើសមាជិកគណបក្សប្រឆាំង សហជីព អ្នកការពារសិទ្ធិមនុស្ស (HRDs) សង្គមស៊ីវិល អ្នកផ្វព្វផ្សាយពត៌មាន និងផ្តល់សុពលភាពឲ្យ VOD ដំណេីរការឡេីងវិញជាបន្ទាន់។
  1. អំពាវនាវឱ្យមានសហការរួមគ្នានៃការប្រើប្រាស់យន្តការនយោបាយដែលមាន រួមទាំងការព្យួរឋានៈ ‘អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ EBA’ របស់កម្ពុជា ប្រសិនបើការបោះឆ្នោតឆ្នាំ 2023 ខុសពីស្តង់ដារអន្តរជាតិ ឬការរំលោភសិទ្ធិមនុស្សនៅតែបន្ត។
  2. ជំរុញឱ្យគណៈកម្មការកំណត់ស្តង់ដារសិទ្ធិមនុស្សសម្រាប់កិច្ចសហប្រតិបត្តិការបន្តជាមួយអាជ្ញាធរកម្ពុជា និងផ្តល់ជំនួយដល់សង្គមស៊ីវិល និងធនធានមនុស្សនៅកម្ពុជា។
  3. ជំរុញឱ្យក្រុមប្រឹក្សាអនុម័តទណ្ឌកម្មគោលដៅ ក្រោមរបបទណ្ឌកម្មសិទ្ធិមនុស្សសកលរបស់សហភាពអឺរ៉ុប ដើម្បីអោយបុគ្គលទាំងអស់ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការរំលាយ និងការគាបសង្កត់ជាបន្តបន្ទាប់នៃគណបក្សជំទាស់របស់កម្ពុជា ទទួលបាននូវទង្វេីខុសឆ្គងរបស់ខ្លួន។
  4. ណែនាំឲ្យប្រធានរបស់សហគមអឺរ៉ុបបញ្ជូនដំណោះស្រាយនេះទៅក្រុមប្រឹក្សា គណៈកម្មការ អនុប្រធាន/ផ្នែកធនធានមនុស្ស អគ្គលេខាធិការអាស៊ាន និងរដ្ឋាភិបាល នាយករដ្ឋមន្ត្រី និងរដ្ឋសភាកម្ពុជា។

The European Parliament,

– having regard to its previous resolutions on Cambodia,

– having regard to Rules 144(5) and 132(4) of its Rules of Procedure,

A. whereas on 3 March 2023, following a trial deemed by UN experts to have ‘failed to meet the standard of either Cambodian or international human rights law’, Phnom Penh Municipal Court sentenced Kem Sokha to 27 years in jail, which he is temporarily allowed to serve under house arrest, and indefinitely suspended his political rights to vote and to stand for election;

 B. whereas Kem Sokha the former Cambodia National Rescue Party (CNRP) president was arrested in 2017 over accusations of conspiracy to overthrow Prime Minister Hun Sen and held in arbitrary pre-trial detention until his conditional release into house arrest on 10 September 2018;

C. whereas since the Supreme Court of Cambodia dissolved the largest opposition party, the CNRP, the Cambodian Government has been cracking down on members of the political opposition by jailing and fining them, and forcing them into exile;

D. whereas Prime Minister Hun Sen has been in power almost without interruption for 38 years and the ruling party holds absolute power over the state and legislative bodies;

E. whereas the government crackdown on independent media, civil society organisations and political opposition that began in 2017 has continued, including through sham mass trials, the persecution of activists such as Seng Theary and the leadership and members of the opposition Candlelight Party, the restriction of liberties and the closure on 13 February 2023 of VOD, one of Cambodia’s last independent media outlets;

1. Calls for the immediate and unconditional release of Kem Sokha and all opposition officials and activists convicted or detained on politically motivated charges;

2. Urges the Cambodian authorities to ensure free and fair elections in July 2023, allowing all political parties to carry out equal, free and transparent electoral campaigns under a more inclusive and transparent national election committee; calls for the immediate reinstatement of the CNRP for participation in the 2023 elections;

3. Calls on the authorities to put an end to all forms of harassment, intimidation and politically motivated criminal charges against members of the opposition, trade unionists, human right defenders (HRDs), civil society and media actors and for the immediate reinstatement of VOD;

4. Calls for the coordinated use of available political avenues including the further suspension of Cambodia’s ‘Everything But Arms’ status if the 2023 elections deviate from international standards or violations of human rights continue;

5. Urges the Commission to define human rights benchmarks for its ongoing enhanced engagement with the Cambodian authorities, and to provide assistance to Cambodia’s civil society and HRDs;

6. Urges the Council to adopt targeted sanctions, under the EU Global Human Rights Sanctions Regime, to hold accountable all persons responsible for serious human rights violations and the dissolution and subsequent repression of the Cambodian opposition;

7. Instructs its President to forward this resolution to the Council, the Commission, the VP/HR, the ASEAN Secretary-General and the Government, Prime Minister and National Assembly of Cambodia.

Source: Original Link

Posted by: | Posted on: February 24, 2023

Who Am I?

✔I’m not impressed by money, social status or job title.
I’m impressed by the way someone treats other human beings.
✅ខ្ញុំមិនអោយតំលៃមនុស្សដោយទឹកប្រាក់ ដោយឋានៈបុណ្យសក្តិក្នុងសង្គម និងតំណែងការងារទេ ខ្ញុំផ្តល់តំលៃតែលើមនុស្សណាម្នាក់ដែលយកចិត្តទុកដាក់គុណតំលៃមនុស្សជាតិដូចគ្នា។

#WhoAmI #ខ្ញុំគឺជានរណា

When you have the right MINDSET
The Rest is Peace of Cake
MINDSET is Everything.

នៅពេលអ្នកមានផ្តត់គំនិតល្អត្រឹមត្រូវ
អ្វីសល់ពីនេះគឺស្រួលដូចបកចេក
ផ្តត់គំនិតគឺអ្វីៗគ្រប់យ៉ាង។

#ខ្ញុំគឺជានរណា #WhoAmI

✅Push harder than yesturday
if you want a different tomorrow.

✅សូមខំប្រឹងជាងម្សិលមិញ
ប្រសិនបើអ្នកចង់បាន
ការផ្លាស់ប្តូរនៅថ្ងៃស្អែក។

#ខ្ញុំគឺជានរណា #WhoAmI

✅Sometimes you need to learn to be quiet even when you have a lot to say.

✅ពេលខ្លះ អ្នកត្រូវរៀនបិទមាត់មិននិយាយស្តីទោះបីពេលនោះអ្នកមានរឿងរ៉ាវច្រើនក្នុងចិត្តដែលចង់និយាយ។

#ខ្ញុំគឺជានរណា #WhoAmI

Posted by: | Posted on: February 22, 2023

គុណតំលៃមនុស្សល្អមិនខ្វល់រឿងសង្គម

✔ទារុណ្ឌកម្មដែលបញ្ញវន្តទទួលរងទុក្ខពីការដកខ្លួនមិនចូលរួមកិច្ចការគ្រប់គ្រងរដ្ឋ គឺការរស់នៅក្រោមការគ្រប់គ្រងរដ្ឋរបស់មនុស្សអសមត្ថភាព។

– ប្លាតុង

✔អ្នកដែលតែងអួតថាខ្លួនឯងឆ្លាតក្នុងការចូលរួមជីវភាពនយោបាយ ត្រូវទទួលទារុណ្ឌកម្មដោយការដឹកច្រមុះពីមនុស្សដែលល្ងង់ជាងខ្លួន។

  • ប្លាតុង

✔គុណតំលៃមនុស្សដែលមិនខ្វល់ខ្វាយរឿងកិច្ចការសង្គមគឺនឹងត្រូវបានដឹកច្រមុះដោយមនុស្សអាក្រក់។

  • ប្លាតុង
Posted by: | Posted on: February 21, 2023

វិវត្តន៍នៃប្រវត្តិសិល្ប:ខ្មែរនិងឥទ្ធិពលសិល្ប:វៀតណាមបច្ចុប្បន្ន

គំនិតរឿងវិសុទ្ធិកម្មជាតិសាសន៍(race indentity purification)ត្រូវបានគេលេីកឡេីងសម្រាប់អំពេីឃោរឃៅក្រោមរបបដឹកនាំរបស់ប៉ុលពតនិងបក្សពួក។ ទ្រឹស្តីជាតិនិយម(nationalism)និងជាតិនិយមជ្រុល(ultranationalism)ត្រូវបានគេប្រេីតែក្នុងសម័យកាលមួយគឹសម័យកាលបុរាណតែម្តង។ តែក្រោយមក ក្នុងយុគសម័យកាលសាកលភាវូបនីយកម្ម(globalization)និងការត្រាស់ដឹង(enlightenment) គេបែរមកប្រេីពាក្យថាអ្នកសកម្មដេីម្បីបុព្វហេតុជាតិ(patriotism)វិញ។ ខ្មែរក្រហមត្រូវបានគេមេីលឃេីញថាជារបបជាតិនិយមជ្រុលប្រឹងចំរាញ់ធ្វេីវិសុទ្ធិកម្មជាតិសាសន៍ខ្មែរអោយបរិសុទ្ធដែលផ្ទុយទាំងគំនិតពហុវប្បធម៌និយម(multiculturalism)និងភាពស្រស់ស្អាតនៃជីវ:ចម្រុះ(biodiversity)។

តែបេីយេីងក្រលេកមេីលប្រវត្តិសិល្ប:ខ្មែរយេីងវិញ​ បុព្វបុរសយេីងមានចរិកពហុវប្បធម៌និយមដោយចំរាញ់វប្បធម៌បរទេសមកធ្វេីជារបស់ខ្មែរ។​ ជាក់ស្តែងឥទ្ធិពលឥណ្ឌានៃសិល្ប:បែបភ្នំដា ក៏ដូចជាបែបជ្វាឬសៃលេន្ទ្រ:របស់ព្រះបាទជ័យវរ្ម័នទី២ ជាការវិវត្តន៍ពីបរទេសមកជារបស់ខ្មែរសុទ្ធសាធ។ តែក្រោយមក យេីងសង្កេតឃេីញការវិវត្តន៍និងការជ្រៀតចូលសិល្ប:បែបថៃ បារំាង ចិន និងវៀតណាម។ តែទាំងបីខាងក្រោយនេះជាពិសេសចិននិងវៀតណាម មិនសូវមានទំហំធំធេងដូចការព្យាយាមរបស់រដ្ឋាភិបាលបច្ចុប្បន្នទេ។

ជាការជាក់ស្តែងរាប់បញ្ចូលស្តូបអនុស្សាវរីយ៍ដែលកម្ពុជាបានកសាងឡេីងស្ទេីរគ្រប់ខេត្តក្រុងដែលមានអត្ថន័យក៏ដូចជារូបភាពសិល្ប:សំណង់បម្រេីអោយវៀតណាម យេីងមានវិមានឈ្នះៗ ស្តាតអូឡាំពិកតេជោ ខ្លោងទ្វារអង្គរសង្រ្កានដោយក្រុមយុវជនសកយក និងថ្មីស្រឡាងបំផុតគឺមេដាយត្រៀមសម្រាប់អេស៊ីហ្គេមខាងមុខ ដែលមានផ្កាយបន្លំផ្ការំដួលនិងកំពូលវិមានឈ្នះៗបែបកំពូលស្រួចដូចសិល្ប:វៀតណាម។

សូមសរសេីរដែលវៀតណាមអាចពង្រឹងនិងពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា មិនមែនគ្រាន់តែសេដ្ឋកិច្ចនិងនយោបាយប៉ុណ្ណោះទេ ថែមទាំងនយោបាយអន្តោប្រវេសន៍និងសិល្ប:សំណង់ថែមទៀត។ តេីនេះអាចហៅបានថាជាការព្យាយាមប្តូរផ្នត់គំនិតនិងព្រលឹងប្រជាជាតិខ្មែរដែរឬទេ?