Democracy at work by Sophoan Seng
Op-Ed: Facebook Sophoan Seng ខ្ញុំមានសេចក្តីត្រេកអរជាពន់ពេកប្រមាណដែលបានចូលរួមទទួលមេដឹកនាំកំពូលរបស់គណបក្សសង្រ្គោះជាតិគឺឯកឧត្តមសម-រង្សុី។ ជាការសង្កេត គណបក្សមួយនេះមិនមែនគ្រាន់តែប្រកាសថាខ្លួនឯងជាគណបក្សប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែទង្វេីគ្រប់យ៉ាងគឺសំដែងចេញនូវខ្លឹមសារនិងគោលការណ៍ពិតប្រាកដតាមបែបលទ្ធិប្រជាធិបតេយ្យ មានដូចជា៖ ១. ឯកឧត្តមសម-រង្សុី ជាមេដឹកនាំជេីងជាប់ដីនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ចដូចជាមានភាពអោនលំទោនអោយតំលៃនិងស្តាប់ប្រជាជនទុកដូចជាម្ចាស់អំណាចរបស់ខ្លួន ដាក់ខ្លួនស្មេីមិនប្រកាន់ បរិភោគអាហារនិងសន្ទនាដោយស្មេីភាពគ្នាជាមួយប្រជាពលរដ្ឋ។ ២. មិនបាច់អោយមានកំរាលព្រំក្រហមពេលដេីរចូលប្រាមពិធី។ ៣. លេីកតំកេីងយុវជន-យុវតីដែលជាទំពាំងស្នងប្ធស្សី គឺពេលមុនចាប់ផ្តេីមអ្វីមួយតែងតែមានយុវជន-យុវតីនាំមុខជាប់ជានិច្ច មិនខុសពីបណ្តាអរិយប្រទេសផ្សេងៗមានដូចជាសហរដ្ឋអាមេរិកនិងកាណាដាឡេីយ។ ៤. ការតុបតែងរៀបចំ មិនចាំបាច់មានទាបខ្ពស់ដូចជាលេីកស្តែនធំសំរាប់តែមន្រ្តីធំអង្គុយខាងលេី ហេីយប្រជាជនអង្គុយខាងក្រោម នោះទេ ទីអង្គុយគឺមានភាពស្មេីគ្នា ខុសគ្នាតែត្រង់អង្គុយបែមុខដាក់គ្នាតែប៉ុណ្ណោះ។ ពិធិការបែបនេះគឺឆ្លុះបញ្ខាំងពីប្រជាធិបតេយ្យពិតប្រាកដ។ I was having great honor to greet and participate with the visiting of Hon. Sam Rainsy. From an in-person observation, this political party has not only declared