ខ្មែរយេីងជាអ្នកត្រិៈរិៈ ឬ ជាអ្នកមនោសញ្ចេតនា?
ដល់សាច់រឿងដែលខ្ញុំនឹងពិភាក្សាអំពី ការគិតប្រកបដោយត្រិៈរិៈពិចារណា ខ្ញុំចង់ដឹងជាដំបូងថាតេីខ្មែរយេីងភាគច្រេីនជា អ្នកត្រិៈរិៈ ឬ ជាអ្នកមនោសញ្ចេតនា? តាមការស្រាវជ្រាវនិងអត្ថបទចុងក្រោយបំផុតដែលខ្ញុំបានអាន អ្នកគិតត្រិៈរិៈគឺអ្នកនិយមប្រេីខួរក្បាល អ្នកមនោសញ្ចេតនាគឺជាអ្នកនិយមប្រេីបេះដូង។ ទាំងពីរនេះមានភាពអច្ចរិយៈតែរៀងៗខ្លួន ហេីយភាពជាអ្នកដឹកនាំត្រូវមានវិធីក្នុងចូលទៅសេវនាជាមួយ។ តេីរូបអ្នកជាអ្នកត្រិៈរិៈ ឬ ជាអ្នកមនោសញ្ចេតនា? ប្លង់អ្នកត្រិៈរិៈ ឡូសុិក ជាក់ច្បាស់ តឹងតែង មានហេតុផល ប្លង់អ្នកមនោសញ្ចេតនា យល់ចិត្ត ទទួលយក មេត្តា ទន់ភ្លន់ តេីពួកគេធ្វេីសេចក្តីសំរេចចិត្តរបៀបណា? អ្នកគិតត្រិៈរិៈដែលនិយមប្រេីខួរក្បាល ផ្តោតទៅលេីគោលការណ៍និងឡូសិុក អាចផុសឡេីងដាច់ស្រាច់និងម្យ៉ាងរបស់គេ សថាស ខ្មៅថាខ្មៅ ទទួលស្គាល់ថាជំលោះគឺជាច្បាប់ធម្មជាតិ កំឡាំងជំរុញទឹកចិត្តកេីតពីផលសំរេច អ្នកមនោសញ្ចេតនានិយមប្រេីបេះដូងជាធំ ផ្តោលទៅលេីអារម្មណ៍និងគុណតំលៃ អាចផុសចេញឡេីងទៅតាមអារម្មណ៍និងគ្មានហេតុផល មិនប្រាកដប្រជា បច្ចៀសខ្លួនពីជំលោះអោយខាងតែបាន កំឡាំងជំរុញទឹកចិត្តកេីតចេញពីការសរសេីរ តេីអ្នកអាចសេវនាជាមួយ អ្នកត្រិៈរិៈ និង អ្នកមនោសញ្ចេតនា ដោយវិធីណា? ខាងក្រោមនេះគឺជាធិបខ្លះៗសំរាប់អ្នក អ្នកត្រិៈរិៈ ផ្តោតទៅលេីផលវិជ្ជមាននិងអវិជ្ជមាន ជជែកដេញដោលប្រកបដោយឡូសុិក ត្រង់ទៅត្រង់មក