១០ជំនាញអ្នកត្រូវមាន ដើម្បីជោគជ័យនៅសតវត្សទី២១នេះ
១០ជំនាញអ្នកត្រូវមាន ដើម្បីជោគជ័យនៅសតវត្សទី២១នេះ ១០ ជំនាញអ្នកត្រូវមាននៅក្នុងសតវត្សទី២១នេះប្រភព៖ rothstaffing តើអ្នកត្រៀមខ្លួនហើយឬនៅសម្រាប់ពង្រីក និងពង្រឹងជំនាញរបស់អ្នក? នេះគឺជាសំនួរមួយដែលចោទសួរទៅលើលោកអ្នកឲ្យស្គាល់សមត្ថភាពខ្លួនឯងកាន់តែច្បាស់ សម្រាប់បង្កើនគុណភាពជីវិតតាមរយៈអាជីព។ មិនចំពោះថា អ្នកបានរៀននៅទីណា ពេលណា ពិន្ទុខ្ពស់ក្តី ឬ ទាបក្តីនោះទេ ដរាបណាលោកអ្នកអាចឆក់យកបានសមត្ថភាពទាំង១០ ជំនាញខាងក្រោមនេះ នោះអ្នកនឹងក្លាយជាមនុស្សជោគជ័យលើការអភិវឌ្ឍខ្លួនឯងដែលចាំបាច់ត្រូវមាននៅយុគសម័យបច្ចេកវិទ្យានេះ។ ១) សម្របខ្លួនទាន់សភាពការណ៍ ចរន្តសកលភាវូបនីយកម្មបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សក្នុងរយៈពេលដ៏ខ្លីមួយដែលពេលខ្លះអ្នកស្ទើរត្រៀមខ្លួនមិនទាន់។ ស្ថានភាពនេះទាមទារឲ្យអ្នកចេះសម្របខ្លួនទាន់សភាពការណ៍ភ្លាមៗស្របតាមការវិវឌ្ឍនានានៅជុំវិញខ្លួនដោយត្រូវចងចាំថា អ្នកមិនមែនចំណាយពេលច្រើនស្វែងរកអ្វីដែលអ្នកគ្មាននោះឡើយ តែជាការចំណាយពេលស្វែងរកគន្លឹះដើរឲ្យទាន់តាមការផ្លាស់ប្ដូរនោះ។ ២) ការបង្កើតថ្មី ឬ ការច្នៃប្រឌិត ការបង្កើតថ្មីសំដៅលើគោលគំនិតប្រាជ្ញាស្មារតី និងការច្នៃប្រឌិតរបស់អ្នកខុសប្លែកពីរបកគំហើញមុនៗ ដែលមនុស្សមួយចំនួនធ្លាប់ធ្វើនៅពេលកន្លងមក។ ការច្នៃប្រឌិតនឹងធ្វើឲ្យអ្នកក្លាយជាមនុស្សមានសក្ដានុពលម្នាក់ អាចចូលរួមប្រកួតប្រជែងក្នុងកិច្ចការសង្គមបានយ៉ាងជោគជ័យលើសពីអ្វីដែលខ្លួនរំពឹងទុក។ ការបង្កើតថ្មីអាចកំណត់បានថា វាជារឿងមួយមិនអាចទៅរួចសម្រាប់អ្នកដទៃ តែវាអាចទៅរួចសម្រាប់អ្នក ដរាបណាអ្នកមិនបោះបង់ការព្យាយាម។ ៣) ជំនាញតស៊ូមតិ ជំនាញតស៊ូមតិ មិនទាមទារលក្ខខណ្ឌថា អ្នកត្រូវតែពូកែ មានសមត្ថភាពខ្ពស់នោះឡើយ។ ទាំងនេះជាអ្វីដែលអ្នកត្រូវទុកមួយឡែក ហើយចាប់ផ្តើមបញ្ចេញគំនិត ឬ ទស្សនៈផ្ទាល់ខ្លួនរបស់អ្នកបញ្ជ្រាបចូលទៅក្នុងចំណោមមនុស្សម្នាទាំងឡាយ។ លក្ខណៈពិសេសមួយទៀត អ្នកត្រូវមានភាពប៉ិនប្រសព្វក្នុងការបញ្ចុះបញ្ចូលអ្នកដទៃឲ្យជឿជាក់លើអំណះអំណាងរបស់អ្នកដោយធ្វើការសិក្សាលើប្រតិកម្មរបស់ពួកគេ ទន្ទឹមនឹងការថ្លឹងថ្លែងយ៉ាងប្រុងប្រយ័ត្នពីទស្សនៈរបស់អ្នកដទៃ។ ៤) ជំនាញពង្រីកកិត្តិសព្ទរបស់ខ្លួនចូលក្នុងសង្គម ស្របពេលដែលពិភពលោកកំពុងមានឥទ្ធិពលខ្លាំងលើប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ឆ្លៀតក្នុងឱកាសនេះអ្នកអាចកសាងប្រជាប្រិយភាពរបស់អ្នកបានឲ្យមនុស្សទូទៅទទួលស្គាល់ដូចក្រុមហ៊ុនGoogle
