វិភាគលើទ្រឹស្តីផ្សំគំនិតរបស់វៀតណាមសំរាប់វាលពិឃាតនៅកម្ពុជា
បានស្តាប់ពត៌មានវិទ្យុអាស៊ីសេរីនៅថ្ងៃនេះ ខ្ញុំសូមចូលរួមយោបល់ដូចតទៅ៖ ខ្ញុំជាក្មេងជំនាន់ក្រោយនៃរបបប្រល័យពូជសាសន៏ ខ្ញុំសូមចូលរួមយ៉ាងពេញទំហឹងនូវ ការទទួលរងទុក្ក្ខវេទនារបស់ឳពុកម្តាយបងប្អូនរបស់យើងទាំងអស់គ្នា។ ខ្ញុំក៏សូមចូលរួមរំលែកទុក្ក្ខជាមួយលោកប៊ូ ម៉េងផងដែរនៅពេលនេះ។ តែអ្វីដែលខ្ញុំសូមចូលរួមយោបល់និងយោងតាមឯកសារស្រាវជ្រាវនៅសកលវិទ្យាល័យដែលខ្ញុំបានសិក្សារៀនសូត្រ បានកត់សំគាល់ឃើញថាក្រុមខ្មែរក្រហមព្រមទាំងប្រជាជនខ្មែរទូទាំង ប្រទេសគឺគ្រាន់តែជាតួល្អ្ខោននៅក្នុងរឿងវាលពិឃាតមួយតែប៉ុណ្ណោះ។ ប្រវត្តិសាស្រ្តបញ្ជាក់ថា ពេលដែលអាមេរិកមានវត្តមាននៅវៀតណាមខាងត្បូង ចិន និង សហភាពសូវៀត បានចាប់ដៃគ្នាប្រឆាំងលោកខាងលិចយ៉ាងពេញទំហឹង។ ហូ ជីមិញ ជាមនុស្សតែម្នាក់គត់ដែល ត្រូវបានគេទុកចិត្តយ៉ាងខ្លាំង។ មេដឹកនាំប៉ុលពតគឺគ្រាន់តែជាកូនសិស្សហ្វឹកហាត់ពីកិច្ចការ ធ្វើបដិវត្តកុម្មុយនីសរបស់ហូជីមិញតែប៉ុណ្នោះ។ ត្រង់ចំណុចនេះ ទាំងលោកវ៉ាន់ឌីកាអុន ទាំងលោកស្ទីហ្វិនម៉ូរីសបញ្ជាក់ថា ប៉ុល ពត បានព្យាយាមគ្រប់មធ្យោបាយដើម្បី សុំជំនួយដោយត្រង់ពីប្រទេសចិន ប៉ុន្តែចិនបានប្រាប់អោយទៅទទូលជំនួយតាមរយះហូជីមិញ តែប៉ុណ្ណោះ។ ករណីនេះ ដោយសារប្រជាប្រីយភាពសមេ្តចសីហនុ ទើបខ្មែរក្រហមអាចវាយ ឈ្នះលន់ណុលនៅថ្ងៃ១៧ មេសា ១៩៧៥ មុនវៀតណាមខាងជើងវាយរំដោះបានទីក្រុងព្រៃ នគរនៅថ្ងៃទី៣០ មេសា ១៩៧៥។ យើងអាចនិយាយបានថា ដោយសារតែការខ្វះសមត្ថភាពរបស់ក្រុមអ្នកដឹកនាំខ្មែរក្រហម បានជារដ្ឋាភិបាលរបស់ពួកគេបរាជ័យ ទាំងការគ្រប់គ្រងសេដ្ឋកិច្ច សង្គម នយោបាយ និងការបែងបាក់ផ្ទៃក្នុងរហូតដល់មានការសំឡាប់សងសឹកគ្នាយ៉ាងអនាធិបតេយ្យ។ ករណីទីពីរ គឺប្រាកដជាមានការរួមផ្សំគំនិតនិងការបង្កប់ស៊ីរូងផ្ទៃក្នុងរបស់វៀតណាម។ កត្តាខាងក្រោម នេះគឺជាគំនិតស្រាវជ្រាវមួយចំនួនដែលគួរអោយពិចារណា៖ ១. នៅពេលដែលវៀតណាមបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីចិននិងសហភាពសូវៀត ហើយក្រុមខ្មែរក្រហមគ្រាន់តែជាតួអង្គតូចមួយដូចជាឡាវដែរនោះ
