Angkor Sangkran

now browsing by tag

 
 
Posted by: | Posted on: April 7, 2015

ពីនេះពីនោះសប្តាហ៍ទី១ខែមេសា

មិត្តអ្នកអានជាទីមេត្រី សប្តានេះខ្ញុំមានមកជំរាបជូនមិត្តអ្នកអាន។

១. រឿងទី១គឺច្បាប់បោះឆ្នោតថ្មីចេញហេីយ គណៈកម្មការបោះឆ្នោតទាំង៩នាក់ក៏ចេញហេីយ បេីនៅសល់គឺនៅសល់តែរដ្ឋសភាអនុម័តិ។ ខាងក្រោមគឺជារាយនាមរបស់ពួកគេទាំងអស់។

1. លោកហង្ស ពុទ្ធា Mr.Hang Puthea – agreed by both parties

2. លោកគួយ ប៑ុនរឿន Mr.Kuoy Bunroeun – CNRP

3. លោករ៉ុង ឈុន Mr.Rong Chun – CNRP

4. លោកហុឹង ធីរិទ្ធិ Mr.Hung Thirith – CNRP

5. អ្នកស្រីតែ ម៉ានីរ៉ុង Mrs. Te Manirong – CNRP

6. លោកសុិក ប៑ុនហុក Mr. Sik Bunhok – CPP

7. លោកមាន សទិ Mr. Mean Sati – CPP

8. លោកឌុច សុន Mr. Duch Son – CPP

9. លោកឯម សូផាត Mr. Eam Sophat – CPP

NEC member 2Nec member 1NEC member 3 NEC member 4 NEC member 5 NEC member 6

២. ក្លោងទ្វារអង្គរសង្ក្រាន្តិបានក្លាយជាតួឯកក្នុងការពិភាក្សាគ្នាក្នុងបណ្តាញសង្គម ហ្វេសប៑ុក។ មានពាក្យរិះគន់ដេីម្បីស្ថាបនាជាច្រេីនដល់ការតាក់តែងនិងគូសវាសស្ថាបនាក្លោងទ្វាទាំងនោះ។ មតិភាគច្រេីនរិះគន់ថាទំរង់រចនាសិល្បៈដែលមានអ្នកគូសវាសនោះមានចេតនាបង្កេីតអោយមានភាពវឹកវរដេីម្បីកេងចំណេញផ្នែកនយោបាយ។ ទំរង់សិល្បៈនោះគឺក្រៅពីរូបសំណង់ទាំងមូលដែលមិនឆ្លុះបញ្ចាំងពី ខ្មែរហេីយ ពណ៌ក្រហមនិងលឿងឆ្លុះនោះគឺជាពណ៌ទង់ជាតិរបស់យក្សណាមសុទ្ធសាធ។

អ្នកជំនាញខាងប្រវត្តិសាស្ត្រសិល្បៈរចនាបទខ្មែរបានរិះគន់យ៉ាងចាស់ដៃទៅលេី ការតុបតែងដែលរំលោភបំពានទៅលេីចិត្តវិញ្ញាណរបស់កូនខ្មែរអង្គរទាំងគឃ្លេីននេះ។ ម្យ៉ាងវិញទៀត អង្គរសង្ក្រាន្តិហាក់បីដូចជាធ្វេីផ្ទុយស្រឡះពីការរកឃេីញរបស់ក្រុមអ្នកស្រាវជ្រាវនិងក្រុមអ្នកស្រលាញ់ពិភិតភណ្ឌបុរាណស្ថានដូចជាអង្គរ វត្ត ដែលបានអះអាងថាភ្ញៀវដែលមកទស្សនាប្រាង្គប្រាសាទអង្គរវត្តត្រូវតែមានដែនកំណត់ បេីមិនដូច្នេះទេការប្រេះស្រាំនិងការបាក់បែកថ្ម ក៏ដូចជាភាពអ៑ូអរបំផ្លាញដល់ភាពសក្តិសិទ្ធិរបស់ប្រាសាទនឹងបន្តបំផ្លិចបំផ្លាញកេរតំណែលរបស់មនុស្សជាតិនេះកាន់តែខ្លាំងឡេីង។

angkor sangrkan controversy

Read More …