Letter: Candlelight Arrest Is a ‘Joke’

Posted by: | Posted on: June 24, 2022

Letter: Candlelight Arrest Is a ‘Joke’

Nhim Sarom (Candlelight Party’s Facebook page)

Nhim Sarom (Candlelight Party’s Facebook page)🔊 Listen to this

Regarding “Candlelight Commune Chief-Elect Arrested for 2002 Robbery Case,” it is a joke for the Kampong Thom Provincial Court to have handcuffed Nhim Sarom, Candlelight Party commune chief-elect of Chamna Loeu commune. The use of a court warrant dated 10 years ago is the mark of a Kangaroo Court that ignores due process and pursues a predetermined conclusion, or of double standards where rules and laws are unfairly applied in different ways to different people. Legally speaking, the court in Cambodia has been notoriously accumulating distrust among Cambodian citizens. Politically speaking, the election is just a theater as the voice of the voters has never been respected.

This arrest is another testament to the incapability of the court and law enforcement in Cambodia. With prejudice and political partisanship, opposition dissidents are victimized, and they are found to be the wrongdoers in most legal and political cases. Can you imagine a society where good people are forced to be bad, and bad people are transformed to be good?

Sophoan Seng

President, Committee for Election Right of Overseas Cambodians

អានអត្ថបទ​រឿង «មេឃុំ​ភ្លើង​ទៀន ត្រូវ​បាន​ចាប់​ខ្លួន​ពី​ករណី​ប្លន់​ឆ្នាំ ២០០២» ជា​រឿង​កំប្លែង​សម្រាប់​សាលា​ដំបូង​ខេត្ត​កំពង់ធំ ដែល​បាន​ដាក់​ខ្នោះ​ដៃ​លោក ញឹម សារ៉ុម មេ​ឃុំ​គណបក្សភ្លើងទៀននៃ​ឃុំ​ចំណារលើ។ ការប្រើប្រាស់ដីការបស់តុលាការចុះកាលបរិច្ឆេទកាលពី 10 ឆ្នាំមុន គឺជាសញ្ញាសម្គាល់របស់តុលាការសត្វកាំងហ្គារូ (Kangaroo Court)ដែលមានន័យថាមិនអើពើនឹងដំណើរការត្រឹមត្រូវ និងធ្វើការសំរេចសេចក្តីកាត់ទោសនរណាម្នាក់ទៅតាមអ្វីដែលបានកំណត់ទុកជាមុន ឬតុលាការស្តង់ដារពីរ(double standard)ដែលមានន័យថាច្បាប់ និងនីតិក្រមត្រូវបានអនុវត្តដោយអយុត្តិធម៌ក្នុងវិធីផ្សេងគ្នាចំពោះមនុស្សផ្សេងគ្នា។ និយាយ​តាម​ផ្លូវ​ច្បាប់ តុលាការ​នៅ​កម្ពុជា​បាន​នឹង​កំពុង​ប្រមូល​ផ្ដុំ​ការ​មិន​ទុក​ចិត្ត​ពីប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​អសោច។ និយាយ​តាម​បែប​នយោបាយ ការបោះឆ្នោត​គ្រាន់តែ​ជា​ល្ខោននយោបាយ​ប៉ុណ្ណោះ​ព្រោះ​សំឡេង​អ្នក​បោះឆ្នោត​មិន​ដែល​ត្រូវ​បាន​គេ​គោរពទេ។

ការចាប់ខ្លួននេះ គឺជាសក្ខីកម្មមួយទៀត បង្ហាញពីអសមត្ថភាពរបស់តុលាការ និងការអនុវត្តច្បាប់នៅកម្ពុជា។ ជាមួយនឹងការរើសអើង និងការប្រកាន់បក្សពួកផ្នែកនយោបាយ អ្នកប្រឆាំងត្រូវបានរងគ្រោះ ហើយពួកគេត្រូវបានគេរកឃើញថាជាអ្នកប្រព្រឹត្តខុសនៅក្នុងសំណុំរឿងផ្លូវច្បាប់ និងនយោបាយ ភាគច្រើន។ តើ​អ្នក​អាច​ស្រមើស្រមៃ៉​ឃើញសង្គម​មួយនេះនឹងទៅជាយ៉ាងណានៅពេល​ដែល​មនុស្ស​ល្អ​ត្រូវ​បាន​បង្ខំ​ឱ្យ​ហៅថាជាមនុស្សអាក្រក់ ហើយ​មនុស្ស​អាក្រក់​ត្រូវ​បាន​បំលែងអោយ​ទៅ​ជាមនុស្ស​ល្អ​?

លោកសេង សុភ័ណ

ប្រធាន គណៈកម្មាធិការដើម្បីសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស





Comments are Closed