ស្រ្តីម្នាក់បដិសេធមិនមានទំនាក់ទំនងសេ្នហាជាមួយព្រះអង្គ លួន សុវ៉ាត ដូចឃ្លីបវីដេអូបង្ហោះលើហ្វេសប៊ុកនោះទេ
Comment: រឿងរ៉ាវព្រះតេជគុណលួនសាវ៉ាត់គឺដូចគ្នានឹងរឿងអាសីហាបញ្ចេញហ្វេសប៊ុកឃ្លីបតាមផេកក្លែងក្លាយ។ តែពេលនេះគឺបរាជ័យទាំងស្រុងពីព្រោះប្រជាពលរដ្ឋខ្មែរបានរៀនសូត្រមេរៀនដ៏អយុត្តិធម៍នេះរួចហើយ។ នៅពេលដែលប្រជាការពារក្លែងខ្លួនជាតំរួតស្នងការខេត្តសៀមរាបទៅឆែកឆេរ-ដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួន-ទូរស័ព្ទដៃរបស់មនុស្សជាច្រើននាក់រួមទាំងខាងព្រះសង្ឈនិងស្ត្រីជនរងគ្រោះ ព្រមទាំងវាយខ្នោះក្មួយលោកពីរនាក់ទៀត និងគំរាមកំហែងគ្រប់បែបយ៉ាងដោយគ្មានដីកាតុលាការនោះ(បញ្ជាក់៖លោកជួន សុបញ្ញាបញ្ជាក់ប្រាប់វីអូអេពីដំបូងថាខាងតុលាការអត់ដឹងរឿងអីទេ) មេគណខេត្តសៀមរាបចេញសេចក្តីសម្រេចផ្សឹកព្រះអង្គលួនសុវ់ាត់ទាំងកំបាំងមុខ ដោយអាងតែទៅលើចំលើយដែលទទួលបានពីប៉ូលីសឆែកឆេរទាំងនោះប៉ុណ្ណោះ។ ពេលនេះអ្នកស្រីដួង សុថាវរី ស្នងការរងទទួលបន្ទុកខាងជួញដូរមនុស្សនិងអនីតិជនបានប្រាប់ថាមានពាក្យបណ្តឹងប្អូនស្រីម្នាក់ប្តឹងក្នុងពេលឆែកឆេរសួរចំលើយនោះដែរ។ ដូច្នេះ សំណួរសួរថាតើប៉ូលីសមានបុព្វសិទ្ធិក្នុងមាត្រាណាឬក្រមសីលធម៍ពិតរបស់ប៉ូលីសនៅកន្លែងណាដែលទៅឆែកឆេរ សួរចំលើយ រឹបអូសសម្បត្តិទ្រព្យឯកជន ព្រមទាំងវាយខ្នោះដៃមនុស្សគ្មានទោសកំហុសទាំងគ្មានដីការតុលាការនោះដោយសំអាងតែទៅលើសំលេងឃ្លីបក្នុងហ្វេសប៊ុននោះដែលមិនបង្កអោយមានអស្ថេរភាពក្នុងសហគមតែប៉ុនសសៃសក់ក៏គ្មានផងនោះ? តើបទចោទល្មើសវិន័យសង្ឃអាបត្តិបរាជិកដោយគ្រាន់តែជនអនាមិកបង្កើតផេកនិងបង្ហោះសំលេងក្លែងក្លាយតាមហ្វេសប៊ុកអាចជាភស្តុតាងគ្រប់គ្រាន់ព្រះវិន័យបានមែនទេ? តើបទចោទរឿងសេពសន្ទវៈមានកំរិតទោសធ្ងន់តាមក្រមព្រហ្មទណ្ឌនោះមានធាតុផ្សំគ្រប់គ្រាន់របៀបណា៖ រំលោភពេលណា នៅទីណា មានរូបថតបញ្ជាក់ស្នាមរើបំរាស់រលាត់រលាកនិងសាក្សីយ៉ាងណា? តើអ្នកស្រីដួង សុថាវរី មានបុព្វសិទ្ធិនិងតួនាទីយ៉ាងណាមកកាន់កាប់សំណុំរឿងនេះព្រោះតាមតួនាទីអ្នកស្រីគ្រាន់តែទទួលខុសត្រូវការចាប់រំលោភមនុស្សស្រីអនីតិជនឬក្រោមអាយុប៉ុណ្ណោះ? ឬអ្នកស្រីធ្វើការនេះលើសក្រមសីធម៌និងវិជ្ជាជីវៈរបស់ខ្លួនពីព្រោះខ្លួនជាសមាជិកពង្រឹងគណបក្សប្រចាំឃុំជីក្រែងជាមួយបក្សពួកមួយដំបរស្វានោះ? ឯណាទៅការអនុវត្តន៍យន្តការជាក់ស្តែងបើរកឃើញថាអ្នកស្រីរំលោភបំពានសហលក្ខន្តិកៈប៉ូលីសទាហានដែលត្រូវអព្យាក្រិតពិតប្រាកដនៅរាល់ការអនុវត្តន៍ការងាររបស់ខ្លួននោះ? រឿងការបង្ហោះសារក្លែងក្លាយនេះ មិនមែនគ្រាន់តែបំផ្លាញសេចក្តីសុខនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលប៉ុណ្ណោះទេ ជាការមាក់ងាយនិងបំផ្លាញព្រះពុទ្ធសាសនាធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះបទចោទរឿងព្រះសង្ឃរំលោភស្ត្រីភេទពេលនះគឺកាន់តែបំផ្លាញព្រះពុទ្ធសាសនាទ្វេរដងថែមទៀត។ យើងធ្លាប់តែលឺមនុស្សញៀនថ្នាំឬមនុស្សវិកលចរិកចាប់រំលោភក្មេង តែអ្នកស្រីហ៊ានអៈអាងថាស្ត្រីវ័យ២៧ឆ្នាំត្រូវបានគេរំលោភ ហើយអ្នករំលោភគឺព្រះសង្ឃថែមទៀតនោះ រឿងនេះគឺពិតជាអស្ចារ្យ ហើយមានតែទមិឡអត់សាសនាទេដែលជឿរឿងនេះនោះ! 23 មិថុនា 2020 ស៊ុន ណារិន បោះពុម្ពភ្នំពេញ — ស្រ្តីម្នាក់ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងស្នេហាជាមួយព្រះអង្គ លួន សុវ៉ាត សកម្មជនសង្ឃល្បីឈ្មោះ បានចេញមុខដាក់ពាក្យបណ្តឹងថា នាងមិនមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គនោះទេហើយថា ជនមិនស្គាល់អត្តសញ្ញាណបានបង្កើតហ្វេសប៊ុកដាក់ឈ្មោះហៅក្រៅរបស់កញ្ញា។ ស្រ្តីម្នាក់នោះមានឈ្មោះ ទឹម រដ្ឋា ហៅក្រៅថា