Gateless: A Story of Child Sex Abuse in Cambodia’s Temples
Gateless: A Story of Child Sex Abuse in Cambodia’s Temples Op-Ed: Aljazeera មានករណីចាប់រំលោភក្មេងប្រុសអាយុរវាង១២-១៣ឆ្នាំដល់ទៅជាង២០០ករណី ហើយករណីនេះជនល្មើសបំពានផ្លូវភេទទៅលើអនីតិជនដល់ទៅ១៧នាក់ តែអ្វីដែលគួរអោយខ្លាចបំផុតគឺទំលាប់លែងអវៈយវៈភេទក្មេងប្រុសត្រូវបានបកប្រែថាជាការស្រឡាញ់ទៅវិញ ហើយច្បាប់ការពារអនីតិជននិងចំណេះដឹងទូទៅចំពោះបញ្ហានេះមិនមានប្រសិទ្ធិភាពសោះឡើយ។ អាជ្ញាធរ ឳពុកម្តាយ ព្រះសង្ឃ និងគ្រូបង្រៀន មិនមានចំណេះដឹងសោះឡើយចំពោះបញ្ហានេះ នេះមិននិយាយដល់វិធានការណ៌ការពារនិងដាក់ទោសទណ្ឌដល់ជនល្មើស។ លោកនេនដែលអង្គុយជក់បារីក្បែរសិស្សតូចៗបង្ហុយផ្សែងបារីធ្វើព្រងើយ និងនៅមានមនោសញ្ចេតនាស្រឡាញ់ឳពុកធម៍ដែលចាប់រំលោភខ្លួន ក៏ដូចជាមានសង្ឃដីការថាទង្វើនេះមិនមានអ្វីខុសនឹងច្បាប់ព្រះពុទ្ធសាសនានោះ គឺជាកម្មវត្ថុជាក់ស្តែងដែលព្រះពុទ្ធសាសនាខ្មែរកំពុងប្រឈមនាពេលបច្ចុប្បន្ន។ កម្ពុជាធ្វើដំណើរ៣០ឆ្នាំនេះគ្រាន់តែដើម្បីអោយអ្នកនយោបាយដឹកនាំបែបប្រជាភិថុតិបន្តភូតភរនិងឆ្លុះបញ្ចាំងពីអំពើសាហាវយង់ឃ្នងរបស់ខ្មែរក្រហមតែប៉ុណ្ណោះ ដូចដែលម្តាយរបស់ជនរងគ្រោះនិយាយថាសម័យខ្មែរក្រហមគឺបង្អត់បាយនិងកាប់សម្លាប់(killing) សម័យសព្វថ្ងៃគឺអោយយើងបិទមាត់ស្ងៀមស្ងាត់សន្សំសុខ(silence)។ A young man seeks justice after being abused in a Buddhist temple in Cambodia. 15 Apr 2019 06:20 GMT Child rights, Cambodia, Abuse, Buddhism, Human Rights Two young men sit under