Weekly News summary on Cambodia for the third week of January 2019
គណៈកម្មាធិការអចិន្ត្រៃយ៍CNRP សម្រេចឱ្យលោក សម រង្ស៊ីវិលចូលកម្ពុជាវិញ ថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩ នួន បូរិន Op-Ed: Women Media Center ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្រ្គោះជាតិ បានសម្រេចឱ្យលោក សម រង្ស៊ី វិលចូលកម្ពុជាវិញ ដែលសេចក្ដីសម្រេចនេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងជួបប្រជុំគ្នានៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូសេត (Massachusetts) សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២១ ខែ មករា ឆ្នាំ២០១៩នេះ ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃបក្សនេះ បានសម្រេចជាឯកឆន្ទដោយសមាសភាព១៥ លើ២៤ លើ់ការវិលចូលកម្ពុជាវិញរបស់លោក សម រង្ស៊ី ដែលបច្ចុប្បន្នជាប្រធានស្ដីទីរបស់គណបក្សសង្រ្គោះជាតិ។ តាមប្រសាសន៍របស់លោកអេងឆៃអ៊ាង អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ ចាត់ទុកថាការវិលមកវិញរបស់លោក សម រង្ស៊ី នឹងធ្វើឡើងតាមការសម្រេចនេះ ហើយក្រៅពីនេះ ថ្នាក់ដឹកនាំ នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ថែមទៀតពីសហគមន៍អន្តរជាតិ ដើម្បីគាំទ្រយុទ្ធសាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ នៅពេលលោកសមរង្ស៊ីវិលចូលប្រទេសវិញ។ តាមរយៈវីដេអូផ្សាយផ្ទាល់នៅព្រឹកថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៩
