តើអ្វីគឺលទ្ធិប្រជាធិបតេយ្យ? សំរាប់បរិបទថ្មីនៅកម្ពុជា
មកដល់ថ្ងៃនេះ ពេលនេះ កម្ពុជានៅជាកូនសិស្សថ្នាក់មតេ្តយ្យសាលាដែលកំពុងរៀនសូត្រពីលទ្ធិប្រជាធិបតេយ្យ។ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងតាមរដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយថ្ងៃបោះឆ្នោតឆ្នាំ១៩៩៣ គឺកម្ពុជាជាពិសេសថ្នាក់ដឹកនាំនិងមន្ត្រីគ្រឹកៗទាំងអស់ គួរយល់ច្បាស់និងអនុវត្តន៍បានទាំងអស់គ្នា ពីព្រោះរដ្ឋធម្មនុញ្ញខ្មែរមានលក្ខណៈមិនខុសពីរដ្ឋធម្មនុញ្ញប្រទេសថៃ ប្រទេសកាណាដា ប្រទេសអូស្ត្រាលី និងប្រទេសអង់គ្លេសនោះទេ។ តែហេតុផលដែលកម្ពុជានៅតែមិនច្បាស់លាស់ពីការជំរុញលទ្ធិប្រជាធិបតេយ្យអោយដើរទៅមុខគឺ៖ លោភលន់អំណាចជ្រុល ធ្វើអោយខ្លួនខំប្រឹងអោយខាងតែបានដើម្បីអំណាចទោះបីត្រូវរំលោភទៅលើស្ថាប័នរក្សាតុល្យភាពអំណាចនិងរដ្ឋធម្មនុញ្ញយ៉ាងណាក៏ដោយ បកស្រាយច្បាប់តាមតែចិត្តចង់ដោយគ្មានស្ថាប័នឯករាជ្យឬស្ថាប័នជំនាញណាមួយហ៊ានប្រតិកម្មជំទាស់ឡើយ ចុះអ្វីគឺលទ្ធិប្រជាធិបតេយ្យ? លោកអារីស្តូត(Aristotle) គឺជាអ្នកប្រាជ្ញក្រិចបុរាណដែលបានបំពេញបន្ថែមយ៉ាងពេញលេញទៅលើទ្រឹស្តីការដឹកនាំរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យជំនួយបន្ថែមអោយគ្រូរបស់ខ្លួនគឺលោកប្លាតូ(Plato) និងបុព្វាចារ្យគឺលោកសូក្រាត(Socrates)។ តាមលោកអារីស្តូត ប្រជាធិបតេយ្យទោះក្នុងរូបភាពជាព្រះមហាក្សត្រសោយរាជ្យឬប្រព័ន្ធប្រធានាធិបតីក្តី រដ្ឋសភាគឺជាស្ថាប័នតំណាងជ្រើសតាំងដោយប្រជាជន ជាអ្នកតាក់តែងច្បាប់ និងជម្រុញអោយមានការអនុវត្តន៍ច្បាប់ តាមក្រិតក្រមនៃរដ្ឋធម្មនុញ្ញ។ ក្រោយឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញកម្ពុជាមានការអនុវត្តន៌បានតែមួយចំនួនប៉ុណ្ណោះ ចំណែកមួយចំនួនទៀតជាពិសេសស្ថាប័នទាំងឡាយណាដែលជួយអោយរដ្ឋធម្មនុញ្ញមានសុពលភាពឬជម្រុញអោយស្ថាប័នទាំងបីគឺនីតិបញ្ញត្តិ នីតិតុលាការ និងនីតិប្រតិបត្តិ មានម្ចាស់ការនិងដាច់ដោយឡែកពីគ្នា គឺមិនត្រូវបានផ្តល់អំណាចអោយនិងអនុវត្តបានឡើយ។ ព្រះមហាក្សត្រទ្រង់ជាព្រះប្រធាននៃអង្គចៅក្រម ដែលប្រធានអង្គចៅក្រមនេះជាអ្នកធានានូវឯករាជ្យភាពនិងវិជ្ជាជីវៈរបស់តុលាការកំពូល តុលាក្រុង-ខេត្ត និងសាលាឧទ្ទរ។ តែការអនុវត្តន៌វិញ ព្រះអង្គគ្រាន់តែជាប្រធានបង្គ្រប់កិច្ចពីព្រោះលេខាផ្ទាល់ក្នុងការរៀបចំកិច្ចប្រជុំ-រៀបចំវារៈប្រជុំម្តងៗរបស់សមាជិកគឺគ្មាន នេះមិននិយាយដល់សិទ្ធិអំណាចក្នុងការជ្រើសរើសសមាជិកដែលមានសមត្ថភាពនិងវិជ្ជាជីវៈផង។ ជាក់ស្តែង ស្ថានភាពបច្ចុប្បន្ន លោកឌិត មន្ទី ដែលជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចគឺជាប្រធាននៃតុលាការកំពូល ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកអង់ វង្សវឌ្ឍនា គឺជាអ្នកចាត់ចែងថវិការនិងជាតំណាងសាធារណៈរបស់សមាជិកនៃអង្គចៅក្រមថែមទៀតផង ដូច្នេះតើធ្វើអោយព្រះមហាក្សត្របំពេញតួនាទីអោយតុលាការនោះឯករាជ្យបានយ៉ាងម៉េចទៅ? ទាំងប្រទេសថៃ ទាំងប្រទេសកាណាដាជាដើម ព្រះមហាក្សត្រគឺជាអគ្គមេបញ្ជាការកងទ័ពជាតិនិងជាអ្នកធានាយុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់គ្នាដោយមិនមែនគ្រាន់តែនិយាយសើរៗនៅលើរដ្ឋធម្មនុញ្ញទេ តែមានតំណាងដែលជ្រើសរើសផ្ទាល់ដោយព្រះមហាក្សត្រនិងមានថវិការដាច់ដោយឡែកសម្រាប់ស្ថាប័នព្រះមហាក្សត្រ។ ចំណែកកម្ពុជាវិញ