Cambodia democracy

now browsing by tag

 
 
Posted by: | Posted on: February 12, 2019

EBA and the Grand Plan to Return back to Cambodia of Sam Rainsy

Op-Ed: Sam Rainsy Facebook Page

១២ កុម្ភៈ ២០១៩ / 12 February 2019 – Cambodia’s Exiled Opposition Vows Return to Create Democratic Change (*)

សារព័ត៌មានអន្តរជាតិ The Geopolitics (ភូមិសាស្ត្រនយោបាយ) ទើបតែចុះផ្សាយអត្ថបទមួយរបស់លោក សម រង្សុី មានចំណងជើង “ថ្នាក់ដឹកនាំគណបក្សប្រឆាំងកំពុងនិរទេស ប្តេជ្ញាវិលត្រឡប់មកកម្ពុជាវិញ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ”។

Listen RFA Khmer

ខ្លឹមសារសង្ខេប នៃអត្ថបទនេះ

១- ល្បែងនយោបាយរបស់ ហ៊ុន សែន និងរបបគាត់ ជិតដល់ទីបញ្ចប់របស់វាហើយ ដោយសារតែប្រជារាស្ត្រខ្មែរ ចង់សម្រេចវាសនារបស់ខ្លួនដោយខ្លួនឯង។

២- ជ័យជំនះគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខែកក្កដា ២០១៨ គឺជាជ័យជំនះក្លែងក្លាយ ក្នុងការបោះឆ្នោតក្លែងក្លាយ ពីព្រោះមិនមានវត្តមានគណបក្សសង្គ្រោះជាតិ។

Sam Rainsy Facebook Page

៣- ហ៊ុន សែន បានចោទប្រកាន់យ៉ាងងងើលប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីបទក្បត់ជាតិ ហើយបានយកការចោទប្រកាន់នេះ ធ្វើជាលេសដើម្បី រំលាយគណបក្សសង្គ្រោះជាតិ។ តែមតិជាតិ និងអន្តរជាតិ មិនជឿ ហ៊ុន សែន ទេ ហើយយើងដឹងថា តាមផ្លូវច្បាប់ ហ៊ុន សែន ត្រូវតែដោះលែង កឹម សុខា នៅដើមខែមីនានេះ ពីព្រោះគាត់មិនអាចរកភស្តុតាងត្រឹមត្រូវណាមួយ ដើម្បីកាត់ទោស កឹម សុខា បានឡើយ។

៤- ហ៊ុន សែន គួរណាស់យកការគំរាមដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប ធ្វើជាមូលដ្ឋានដើម្បីធ្វើការកែទម្រង់តាមបែបបទប្រជាធិបតេយ្យ តែគាត់បែរមកគំរាមកម្ចាត់គណបក្សសង្គ្រោះជាតិទៅវិញ បើសហភាពអឺរ៉ុបអនុវត្តទណ្ឌកម្មនោះមែន។ នេះបង្ហាញថា ហ៊ុន សែន ជាជនផ្តាច់ការដ៏ព្រៃផ្សៃ។

៥- ហ៊ុន សែន ចាប់ប្រជារាស្ត្រខ្មែរ ធ្វើជាចំណាប់ខ្មាំង ដើម្បីគំរាមសហគមន៍អន្តរជាតិ កុំឲ្យដាក់ទណ្ឌកម្មលើរបបគាត់ ដោយសារតែអំពើពុករលួយ និងការរំលោភសិទ្ធិមនុស្ស ក្រោមរបបគាត់។ គាត់មិនញញើត បង្ខំប្រជារាស្ត្រ ឲ្យទទួលទណ្ឌកម្មជំនួសគាត់ និងដោយសារគាត់។ នេះបង្ហាញថា ហ៊ុន សែន ជាមនុស្សកំសាក ដែលមិនហ៊ានទទួលខុសត្រូវខ្លួនឯង។

៦- ហ៊ុន សែន ចង់នៅក្រាញអំណាចជារៀងរហូត ទោះបីប្រជារាស្ត្រខ្មែរវេទនាយ៉ាងណាក៏ដោយ ហើយប្រទេសជាតិហិនហោចយ៉ាងណាក៏ដោយ។ ហ៊ុន សែន ចង់រក្សាអំណាច ដើម្បីរក្សានិទណ្ឌភាព (ការរួចទោស) សម្រាប់គាត់ ពីព្រោះពេលណាគាត់បាត់អំណាច គាត់នឹងប្រឈមការកាត់ទោស ចំពោះមុខតុលាការឯករាជ្យណាមួយ ពីបទឧក្រិដ្ឋជាច្រើន ដែលគាត់បានប្រព្រឹត្តរយៈពេលជាង ៣០ ឆ្នាំកន្លងមក។

៧- តាមការដាក់ចំណាត់ថ្នាក់ របស់អង្គការតម្លាភាពអន្តរជាតិ (Transparency International) ប្រទេសកម្ពុជា ក្រោមរបប ហ៊ុន សែន បានធ្លាក់ទៅក្នុងចំណោមប្រទេសដែលពុករលួយជាងគេក្នុងពិភពលោក និងក្នុងចំណោម ប្រទេសដែលរងការបំផ្លាញធ្ងន់ធ្ងរជាងគេ ដោយសារតែអំពើពុករលួយនេះ។

៨- យើងមិនអាចអត់ទ្រាំនៅស្ងៀមបានទេ ចំពោះមុខស្ថានការណ៍បែបនេះ។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសសព្វថ្ងៃ មានទាំងរូបខ្ញុំ (សម រង្ស៊ី) ផងដែរ បានសម្រេចចិត្តថានឹងវិលត្រឡប់ មកប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ២០១៩ នេះ។ យើងអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបន្តដាក់សម្ពាធលើរបប ហ៊ុន សែន។ ទោះបីមាតុភូមិនិវត្តន៍របស់យើង ប្រកបដោយហានិភ័យសម្រាប់រូបយើងយ៉ាងណាក៏ដោយ ក៏យើងត្រូវតែជួយប្រជារាស្ត្រខ្មែរ ឲ្យសម្រេចបាននូវគោលបំណងរបស់លោក ក្នុងនោះមានការដោះលែងលោក កឹម សុខា និងការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។ ជាចុងក្រោយ ត្រូវតែមានការបោះឆ្នោតឡើងវិញឲ្យបានពិតប្រាកដ និងត្រឹមត្រូវ ដើម្បីឲ្យប្រជារាស្ត្រខ្មែរ អាចជ្រើសរើសមេដឹកនាំដែលលោកចង់បានពិតប្រាកដ។

៩- របបផ្តាច់ការ ហ៊ុន សែន សព្វថ្ងៃ រំលោភទាំងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ទាំងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ របប ហ៊ុន សែន នេះ មិនមែនគ្រាន់តែជាគ្រោះថ្នាក់សម្រាប់ប្រទេសកម្ពុជាតែឯងទេ តែជាគ្រោះថ្នាក់សម្រាប់ពិភពលោកទាំងមូល។

១០- សហគមន៍អន្តរជាតិ ត្រូវតែរក្សាជំហរម៉ឺងម៉ាត់ ក្នុងការដាក់ទណ្ឌកម្មលើរបប ហ៊ុន សែន ហើយត្រូវតែប្រើឥទ្ធិពលរបស់ខ្លួនយ៉ាងពេញទំហឹង ដើម្បីជួយការពារសុវត្ថិភាពថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ពេលធ្វើមាតុភូមិនិវត្តន៍។ អ្នកប្រជាធិបតេយ្យក្នុងពិភពលោកទាំងអស់ ត្រូវតែរួមកម្លាំងគ្នា ដើម្បីជួយសង្គ្រោះប្រជារាស្ត្រខ្មែរ ដែលរងទុក្ខវេទនា ក្រោមរបប ហ៊ុន សែន ច្រើនទសវត្សរ៍មកហើយ។

(*) The Geopolitics – February 11, 2019

CAMBODIA’S EXILED OPPOSITION VOWS RETURN TO CREATE DEMOCRATIC CHANGE

By Sam Rainsy

The end game is approaching for Cambodian Prime Minister Hun Sen. The former Khmer Rouge commander who has held power since 1985 has returned Cambodia to a single-party dictatorship by banning the peaceful opposition, the Cambodia National Rescue Party (CNRP). This is the only party that has enough support to challenge the ruling Cambodia People’s Party (CPP).

The desire of the Cambodian people to determine their own future, and their knowledge that it is their inalienable right to do so, mean that the game is nearly up.

Sam Rainsy Facebook Page

The attempt to repress the CNRP, which resulted in the CPP winning 100% of the seats in the national assembly in a bogus election held in July 2018, rests on a foundation of sand. This is made clear by Hun Sen’s inability to solve the problem he has created for himself concerning the leader of the CNRP, Kem Sokha. It was the arrest of Kem Sokha under the ludicrous charge of treason that served as the pretext to dissolve the CNRP. But Hun Sen cannot legally keep Kem Sokha under house arrest beyond this March. Neither can he organize any credible trial for lack of evidence.

Read More …
Posted by: | Posted on: February 19, 2018

តើអ្វីគឺលទ្ធិប្រជាធិបតេយ្យ? សំរាប់បរិបទថ្មីនៅកម្ពុជា

Courtesy: Parliamentary Institute of Cambodia

Courtesy: Parliamentary Institute of Cambodia

មកដល់ថ្ងៃនេះ ពេលនេះ កម្ពុជានៅជាកូនសិស្សថ្នាក់មតេ្តយ្យសាលាដែលកំពុងរៀនសូត្រពីលទ្ធិប្រជាធិបតេយ្យ។ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ និងតាមរដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយថ្ងៃបោះឆ្នោតឆ្នាំ១៩៩៣ គឺកម្ពុជាជាពិសេសថ្នាក់ដឹកនាំនិងមន្ត្រីគ្រឹកៗទាំងអស់ គួរយល់ច្បាស់និងអនុវត្តន៍បានទាំងអស់គ្នា ពីព្រោះរដ្ឋធម្មនុញ្ញខ្មែរមានលក្ខណៈមិនខុសពីរដ្ឋធម្មនុញ្ញប្រទេសថៃ ប្រទេសកាណាដា ប្រទេសអូស្ត្រាលី និងប្រទេសអង់គ្លេសនោះទេ។ តែហេតុផលដែលកម្ពុជានៅតែមិនច្បាស់លាស់ពីការជំរុញលទ្ធិប្រជាធិបតេយ្យអោយដើរទៅមុខគឺ៖

  1. លោភលន់អំណាចជ្រុល ធ្វើអោយខ្លួនខំប្រឹងអោយខាងតែបានដើម្បីអំណាចទោះបីត្រូវរំលោភទៅលើស្ថាប័នរក្សាតុល្យភាពអំណាចនិងរដ្ឋធម្មនុញ្ញយ៉ាងណាក៏ដោយ
  2. បកស្រាយច្បាប់តាមតែចិត្តចង់ដោយគ្មានស្ថាប័នឯករាជ្យឬស្ថាប័នជំនាញណាមួយហ៊ានប្រតិកម្មជំទាស់ឡើយ

ចុះអ្វីគឺលទ្ធិប្រជាធិបតេយ្យ?

លោកអារីស្តូត(Aristotle) គឺជាអ្នកប្រាជ្ញក្រិចបុរាណដែលបានបំពេញបន្ថែមយ៉ាងពេញលេញទៅលើទ្រឹស្តីការដឹកនាំរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យជំនួយបន្ថែមអោយគ្រូរបស់ខ្លួនគឺលោកប្លាតូ(Plato) និងបុព្វាចារ្យគឺលោកសូក្រាត(Socrates)។ តាមលោកអារីស្តូត ប្រជាធិបតេយ្យទោះក្នុងរូបភាពជាព្រះមហាក្សត្រសោយរាជ្យឬប្រព័ន្ធប្រធានាធិបតីក្តី រដ្ឋសភាគឺជាស្ថាប័នតំណាងជ្រើសតាំងដោយប្រជាជន ជាអ្នកតាក់តែងច្បាប់ និងជម្រុញអោយមានការអនុវត្តន៍ច្បាប់ តាមក្រិតក្រមនៃរដ្ឋធម្មនុញ្ញ។

ក្រោយឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញកម្ពុជាមានការអនុវត្តន៌បានតែមួយចំនួនប៉ុណ្ណោះ ចំណែកមួយចំនួនទៀតជាពិសេសស្ថាប័នទាំងឡាយណាដែលជួយអោយរដ្ឋធម្មនុញ្ញមានសុពលភាពឬជម្រុញអោយស្ថាប័នទាំងបីគឺនីតិបញ្ញត្តិ នីតិតុលាការ និងនីតិប្រតិបត្តិ មានម្ចាស់ការនិងដាច់ដោយឡែកពីគ្នា គឺមិនត្រូវបានផ្តល់អំណាចអោយនិងអនុវត្តបានឡើយ។

  1. ព្រះមហាក្សត្រទ្រង់ជាព្រះប្រធាននៃអង្គចៅក្រម ដែលប្រធានអង្គចៅក្រមនេះជាអ្នកធានានូវឯករាជ្យភាពនិងវិជ្ជាជីវៈរបស់តុលាការកំពូល តុលាក្រុង-ខេត្ត និងសាលាឧទ្ទរ។ តែការអនុវត្តន៌វិញ ព្រះអង្គគ្រាន់តែជាប្រធានបង្គ្រប់កិច្ចពីព្រោះលេខាផ្ទាល់ក្នុងការរៀបចំកិច្ចប្រជុំ-រៀបចំវារៈប្រជុំម្តងៗរបស់សមាជិកគឺគ្មាន នេះមិននិយាយដល់សិទ្ធិអំណាចក្នុងការជ្រើសរើសសមាជិកដែលមានសមត្ថភាពនិងវិជ្ជាជីវៈផង។ ជាក់ស្តែង ស្ថានភាពបច្ចុប្បន្ន លោកឌិត មន្ទី ដែលជាសមាជិកអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចគឺជាប្រធាននៃតុលាការកំពូល ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកអង់ វង្សវឌ្ឍនា គឺជាអ្នកចាត់ចែងថវិការនិងជាតំណាងសាធារណៈរបស់សមាជិកនៃអង្គចៅក្រមថែមទៀតផង ដូច្នេះតើធ្វើអោយព្រះមហាក្សត្របំពេញតួនាទីអោយតុលាការនោះឯករាជ្យបានយ៉ាងម៉េចទៅ?
  2. ទាំងប្រទេសថៃ ទាំងប្រទេសកាណាដាជាដើម ព្រះមហាក្សត្រគឺជាអគ្គមេបញ្ជាការកងទ័ពជាតិនិងជាអ្នកធានាយុត្តិធម៌ជូនប្រជាពលរដ្ឋគ្រប់គ្នាដោយមិនមែនគ្រាន់តែនិយាយសើរៗនៅលើរដ្ឋធម្មនុញ្ញទេ តែមានតំណាងដែលជ្រើសរើសផ្ទាល់ដោយព្រះមហាក្សត្រនិងមានថវិការដាច់ដោយឡែកសម្រាប់ស្ថាប័នព្រះមហាក្សត្រ។ ចំណែកកម្ពុជាវិញ ព្រះមហាក្សត្រមានមនុស្សបញ្ជូនមកពីស្ថាប័ននីតិប្រតិបត្តិមកជាមន្ត្រីព្រះបរមរាជវាំងនិងមានសេនាឆ្វេងស្តាំផ្សេងទៀតជាដើម។

លទ្ធិប្រជាធិបតេយ្យតាមទស្សនៈរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន

ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិនៅថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានចោទប្រកាន់ដៃគូប្រជាធិបតេយ្យរបស់ខ្លួនថាជាភេរវជនឬជនបដិវត្តន៌ព៍ណផ្តួលរំលំរដ្ឋាភិបាលជាដើម។ ក្រោយមកមានការបោះពុម្ពផ្សាយពីមាគ៍ាបដិវត្តន៌ព៍ណនៅបណ្តាប្រទេសផ្សេងៗ មានចេញផ្សាយសៀវភៅសសម្រាប់Geopolitical Atlas of Cambodia_Kh_En_Fr democracyគម្រោងរបស់ខ្លួនដល់ឆ្នាំ២០២៣ និងការបោះពុម្ពផ្សាយផែនទីភូមិសាស្ត្រនយោបាយរបស់កម្ពុជានៅក្នុងអាសុីនិងពិភពលោកដែលបោះពុម្ពផ្សាយដោយវិទ្យាស្ថានសភាកម្ពុជាជាដើម។

នៅក្នុងអត្ថបទមួយដែលចុះផ្សាយកាលពីខែឧសភា ២០១៧ ក្រោមចំណងជើងថា លក្ខណ្ឌនិងមុខងារបស់សភាកម្ពុជានិងប្រព័ន្ធគ្រប់គ្រងរដ្ឋ៖ នៅក្នុងបរិបទអន្តរជាតិ អ្នកនិព្វន្ធបានអោយនិយមន័យលទ្ធិប្រជាធិបតេយ្យកម្ពុជាមានត្រឹមការប្រើប្រាស់អំណាចនៅក្នុងរដ្ឋសភាតាមសំលេងភាគច្រើនតែប៉ុណ្ណោះ ដោយមិនមានការអធិប្បាយអោយបានសុីជម្រៅឡើយ (សូមមើលទំព័រទី១ ត្រង់ចំណុចលទ្ធិប្រជាធិបតេយ្យជាអ្វី?)។ ចំណែកសៀវភៅសដែលបោះពុម្ពផ្សាយដោយអង្គភាពប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីវិញ បានព្យាយាមប្រាប់ពិភពលោកថា កម្ពុជាមានស្ថាប័នឯករាជ្យជាច្រើនដែលធានានូវលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដូចជាស្ថាប័នព្រះមហាក្សត្រ តុលាការ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។

ទាំង២០៥ទំព័រនៃសៀវភៅផែនទីភូមិសាស្ត្រនយោបាយរបស់កម្ពុជាដែលសរសេរឡើងដោយអ្នកនិព្វន្ធជនជាតិបរទេសភាគច្រើន ព្រមទាំងរចនាបទយ៉ាងប្រណិត យើងសង្កេតឃើញថាមិនបាននិយាយលំអិតអំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ តែជាសំណាងល្អអ្នកនិព្វន្ធលោកមីហ្សែល ហ្វូស្សេ ក្នុងចំណងជើងទំនាក់ទំនងសេដ្ឋកិច្ចនិងទំនាក់ទំនងនយោបាយ បានសង្ខេបយ៉ាងខ្លីតែពោរពេញដោយអត្ថន័យនៃលទ្ធិប្រជាធិបតេយ្យថា …ដំណើរការផ្លាស់ប្តូរនយោបាយកំពុងកើតមានយ៉ាងច្បាស់នៅអាសុីអាគ្នេយ៍ ក្នុងនោះមានទំនាក់ទំនងរវាងពលរដ្ឋនិងរដ្ឋ ទំរង់នៃការពិភាក្សា ការលេចឡើងនូវគណបក្សនយោបាយ ឬការចូលរួមរបស់អង្គការសមាគមក្រៅរដ្ឋាភិបាល ដែលបង្ហាញអំពីឆន្ទៈចង់អោយមានការផ្លាស់ប្តូរ…និន្នាការថ្មីនេះ មិនត្រូវចាត់ទុកថា គ្រាន់តែជាការតវ៉ាប្រឆាំងនោះទេ…

អនាគតរបស់កម្ពុជា

កម្ពុជាបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលគ្រោះថ្នាក់មួយ នៅពេលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន-សែនបានយកសន្តិភាពមកដោះដូរជាមួយនឹងលទ្ធិប្រជាធិបតេយ្យ។ ការអនុវត្តន៌លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលកកើតឡើងតាំងពីឆ្នាំ១៩៩៣តរៀងមកបានត្រឡប់ថយក្រោយវិញនៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយបើគណបក្សនេះដែលមានសំលេងប្រជាពលរដ្ឋបោះឆ្នោតអោយជិតកន្លៈប្រទេសមិនបានចូលរួមបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨នេះទេ ប្រទេសកម្ពុជានឹងក្លាយទៅជារដ្ឋាភិបាលឯកបក្សដូចប្រទេសចិន ឡាវ និងវៀតណាម ឬរបបយោធាដូចប្រទេសថៃនិងភូមាជាដើម។

ខ្ញុំសូមជំរាបជូននូវអានុសាសន៍មួយចំនួនដូចជា៖

  1. ពង្រឹងប្រព័ន្ធលើកកំពស់គុណសម្បត្តិជាក់ស្តែង(meritocracy) ដល់ប្រជាជនម្នាក់ៗ ជាជាងយកខ្សែស្រឡាយឬសាច់ញាតិជាធំក្នុងការបានការងារធ្វើនិងមុខរបរចិញ្ចឹមជីវិត។
  2. កាត់បន្ថយវប្បធម៍មុខមាត់(face) ជំនួសអោយវិញដោយវប្បធម៍ការងារ(work) ក្នុងការលើកតំលៃខ្លួនឯងនិងអោយតំលៃទៅលើមនុស្សម្នាក់ៗក្នុងសង្គម។
  3. មន្ត្រីរាជការសុីវិលត្រូវបំពេញការងារអោយមានប្រសិទ្ធិភាព មានប្រាក់បៀរវត្សន៍គ្រប់គ្រាន់ និងមានអព្យាក្រិតភាពក្នុងការបំពេញការងារម្តងៗ។
  4. មន្ត្រីរាជការកងកំឡាំងប្រដាប់អាវុធត្រូវមានក្រមសីលធម៍និងឧបេក្ខាចិត្តខ្ពស់ ហើយមិនគួរមកជ្រៀតជ្រែកឬទាក់ទាញអោយច្របូកច្របល់ក្នុងបញ្ហានយោបាយទេ យកល្អមិនគួរអោយមានសិទ្ធិបោះឆ្នោតដូចដែលមានការអនុវត្តន៍នៅប្រទេសថៃជាដើម។
  5. ពង្រឹងស្ថាប័នជាតិជាជាងស្ថាប័នគ្រួសារ ស្ថាប័នបក្សពួក និងស្ថាប័នគណបក្សនយោបាយជាដើម។
  6. ពង្រឹងស្ថាប័នជាតិដោយជម្រុញអោយអំណាចទាំងបីដាច់ឡែកពីគ្នានិងមានប្រសិទ្ធិភាពខ្ពស់។
  7. ជម្រុញនីតិរដ្ឋនិងការអនុវត្តន៌តាមរដ្ឋធម្មនុញ្ញអោយបានពិតប្រាកដជាក់ស្តែង។

The Nature and Functions of Cambodia’s Parliament and Government_Kh

Hun Sen White Paper -2018-Khmer_11 Feb 2018

Hun Sen White Paper 2018 in English