យន្តការមួយចំនួនដើម្បីដោះស្រាយបញ្ហាកម្ពុជាបច្ចុប្បន្ន
អ្នកគួរគិតដល់ពាក្យពេជ្ររបស់លោកម៉ាទិន នឹមម៉ូឡើដែលនិយាយថា៖ ដំបូងពួកគេមករកអ្នកសង្គមនិយម ហើយខ្ញុំមិននិយាយស្តីអ្វីទេ- ពីព្រោះខ្ញុំមិនមែនជាអ្នកសង្គមនិយម។ បន្ទាប់មកគេមករកសហជីបកម្មករ ហើយខ្ញុំមិននិយាយស្តីអ្វីទេ- ពីព្រោះខ្ញុំមិនមែនជាអ្នកសហជីបកម្មករ។ បន្ទាប់មក គេមករកពួកយិវ ហើយខ្ញុំមិននិយាយស្តីអ្វីទេ- ពីព្រោះខ្ញុំមិនមែនជាយិវ។ បន្ទាប់មកទៀត ពួកគេមករកខ្ញុំ – ហើយមិនមាននរណានៅសេសសល់និយាយស្តីអំពីខ្ញុំទេ។ បើយកមកប្រើសំរាប់បរិបទកម្ពុជា៖ ដំបូង ពួកគេមករកអ្នករាជានិយម ហើយខ្ញុំមិននិយាយស្តីអ្វីទេ – ពីព្រោះខ្ញុំមិនមែនជាអ្នករាជានិយម។ បន្ទាប់មក ពួកគេមករកអ្នកការពារសិទ្ធិមនុស្ស ហើយខ្ញុំមិននិយាយស្តីអ្វីទេ- ពីព្រោះខ្ញុំមិនមែនជាអ្នកការពារសិទ្ធិមនុស្ស។ បន្ទាប់មក ពួកគេមករកអ្នកសារពត៍មាន ហើយខ្ញុំមិននិយាយស្តីអ្វីទេ- ពីព្រោះខ្ញុំមិនមែនជាអ្នកសារពត៍មាន។ បន្ទាប់មកទៀត ពួកគេបានមករកខ្ញុំ – ហើយមិនមាននរណាម្នាក់និយាយស្តីអំពីខ្ញុំទេ។ ក្នុងខណៈដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានកំពុងប្រើប្រាស់កណ្តាប់ដៃដែកឬភាពជាបុរសខ្លាំងរបស់លោករុញច្រានគូរប្រកួតនយោបាយអោយដួលរលំមុនថ្ងៃបោះឆ្នោតជាក់ស្តែងមកដល់នាពេលបច្ចុប្បន្នទោះប្រើប្រាស់យុទ្ធសាស្រ្តក្រៅច្បាប់រដ្ឋធម្មនុញ្ញក៏ដោយ គឺអាចបណ្តាលមកពីលំហរនយោបាយដែលដៃគូររបស់គាត់ឬបុគ្គលពាក់ព័ន្ធបានបន្សល់ទុកអោយគាត់ធ្វើបាន។ យើងទាំងអស់គ្នាដឹងហើយថាពាក្យថាបុរសខ្លាំង strongman មានន័យថាអ្នកដែលអាចជំនៈគ្រប់បែបយ៉ាងអោយតែខ្លួនមានអារម្មណ៌កក់ក្តៅឬមានទំនុកចិត្តខ្លួនឯង ដែលអាកប្បកិរិយានយោបាយរបស់បុរសខ្លាំងគឺជាអាកប្បកិរិយាបែបផ្តាច់មុខនិងដាច់ខាតក្រៃលែង។ យើងទាំងអស់គ្នាយល់ដូចគ្នាហើយថាចាប់តាំងពីរដ្ឋប្រហារបង្ហូរឈាមឆ្នាំ២០០៧មក បុរសខ្លាំងមិនដែលធ្លាប់បានផ្លាស់ប្តុរអាកប្បកិរិយានយោបាយបែបបុរសខ្លាំងរបស់ខ្លួនម្តងណាឡើយ។ អង្គការសហប្រជាជាតិបានចំណាយធនធានរាប់កោដិដុល្លាដើម្បីកសាងប្រទេសកម្ពុជាអោយទៅជារដ្ឋទំនើបnation-stateមួយ ហើយរដ្ឋទំនើបនេះទោះបីមិនល្អប្រកបដោយចិរភាពក៏ដោយក៏បុរសខ្លាំងនៅតែរក្សាវាបានព្រោះខ្លួននៅជាក្បាលម៉ាសុីនដឹកនាំដដែល តែពេលនេះកំណើននៃយុវជនជំនាន់ក្រោយ ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ និងការបង្កើនល្បឿនប្រជាប្រីយ៍ភាពរបស់គណបក្សសង្គ្រោះជាតិ លោកបុរសខ្លាំងនឹងកំទេចចោលទំរង់រដ្ឋទំនើបនេះមួយចោលដើម្បីធ្វើអោយប្រាកដថាខ្លួនអាចរក្សាបាននូវភាពជាក្បាលម៉ាសុីនដឹកនាំដដែល។ សូមបញ្ជាក់ថារដ្ឋទំនើបមានលក្ខណៈជារដ្ឋាភិបាលមួយដែលយកច្បាប់រដ្ឋធម្មនុញ្ញជាកំពូល មានសង្គមសុីវិលដែលខ្លាំង មានគណបក្សជំទាស់ដែលវៃឆ្លាត និងសារពត៌មានឯករាជ្យដើម្បីជាកញ្ចក់ឆ្លុះអោយនីតិប្រតិបត្តិឬរដ្ឋាភិបាលបំពេញការងាររបស់ខ្លួនបានជោគជ័យ។ ទិដ្ឋភាពដឹកនាំរបស់បុរសខ្លាំងបច្ចុប្បន្នក្នុងការគំរាមកំហែងដល់សង្គមសុីវិលនិងបិទវិទ្យុឯករាជ្យ
