Cambodia’s bottom-line people have been negligent by the Royal Government
នេះជាទិដ្ឋភាពមួយក្នុងស្រុកចំការលើ ខេត្តកំពង់ចាម។ កាលនៅមធ្យមសិក្សា គ្រូបង្រៀនថាដើម្បីធ្វើអោយសេដ្ឋកិច្ចរីកចំរើន ជីវភាពប្រជាជនមានបានប្រកបដោយភាពថ្លៃថ្នូ ត្រូវផ្តោតទៅលើឧស្សាហកម្ម ដោយលើកឧទាហរណ៏អំពីដីក្រហមកំពង់ចាម ក្រចេះ រតនគីរី ស្ទឹងត្រែង និងមណ្ឌលគីរីជាដើម។ គ្រូប្រាប់ថាដំណាំកៅស៊ូខ្មែរលេខ១លើលោក។ ថ្ងៃនេះខ្ញុំឃើញជាក់ស្តែង។ ដំណាំកៅស៊ូខ្មែរក៏ដូចជាដំណាំស្រូវនៃកសិករខ្មែរ គឺស្ថិតនៅលើប្រភេទដំណាំជាលក្ខណះគ្រួសារនិងពឹងពាក់ទាំងស្រុងទៅលើមេឃ-ដី-ភ្លៀង តាមធម្មជាតិតែប៉ុណ្ណោះ។ ការដាំដុះតាមបែបប្រពៃណីទាំងផ្នែកឧស្សាហកម្ម និង កសិកម្មទាំងនេះមិនអាចរំដោះកម្ពុជាចេញពីភាពក្រីក្របានទេ។ ១. បញ្ហាទី១ ប្រជាជនខ្វះចំណេះដឹងនិងធនធានហិរញ្ញវត្ថុ និយាយអោយចំគឺប្រជាជនខ្វះទីពឹងនិងជ្រោមជ្រែងពីខាងក្រៅជាពិសេសពីរាជរដ្នាភិបាល។ ២. បញ្ហាទី២ គឺទីផ្សាយកម្ពុជាជាទីផ្សានាំចូល មិនមែនជាទីផ្សានាំចេញទេ។ ទំនិញកម្ពុជាមិនអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានស្មើមុខស្មើមាត់សោះ ហើយផលិតសម្រាប់តំរូវការទីផ្សារក្នុងស្រុកក៏មិនកើតដែរ នៅពេលដែលក្រុមហ៊ុនធំៗក្នុងស្រុកមួយចំនួនធំចូលចិត្តនាំសម្ភារៈដើមក្រៅស្រុកមកប្រើ។ ទីផ្សាចង្អៀតណែនបែបនេះ រំពឹងអ្វីដល់ការលើកកំពស់ជីវភាពដល់អ្នកដាំស្រូវនិងអ្នកដាំកៅស៊ូ។ ៣. បញ្ហាទី៣ គឺកម្ពុជាសំបូរទៅដោយមេដឹកនាំអួត ដូចជាអួតអំពីអង្គរវត្ត អួតអំពីសមិទ្ធិផលថ្មីៗដោយប្រៀបធៀបទៅនឹងសង្គ្រាមប្រល័យពូជសាសន៌ និងអួតអំពីផ្ទះវីឡា រថយន្តទំនើប និងអង្គរក្សអ្នកបម្រើឆ្វេងស្តាំរបស់ខ្លួន ដោយគ្រាន់តែរកទីផ្សារឬបង្កើតទីផ្សារ ឬបង្កើតធនាគារកំចីដោយយកការប្រាក់ទាបដល់អ្នកដាំស្រូវនិងអ្នកដាំកៅស៊ូមិនបានផង។ បើខ្ញុំជាមេដឹកនាំទទូលខុសត្រូវវិញ បើធ្វើប៉ុណ្ណេះមិនបាន ខ្ញុំជ្រមុជទឹកបាតពាងសំឡាប់ខ្លួនល្អជាង។ —— This a view of rubber plantation in Chamkar Leou