national institution

now browsing by tag

 
 
Posted by: | Posted on: August 15, 2020

ស្ថាប័នជាតិមិនមែនជាផ្នែកមួយនៃនីតិបញ្ញត្តិទេ

តាមគោលការណ៍ គណៈបក្សនយោបាយឈ្នះឆ្នោតអាចស្នើឈ្មោះតែងតាំងមនុស្សក្នុងបក្សសម្រាប់តំណែងមួយចំនួនដូចជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី តំណែងកូតាបក្សនយោបាយដែលចូលមកថ្មីត្រូវធ្វើការសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសដែលជាមន្ត្រីរាជការស៊ីវិលជ្រើសរើសឡើងតាមក្រិតក្រមត្រឹមត្រូវតាមសមត្ថភាពនិងបទពិសោធន៍ជាក់ស្តែង(meritocracy) ដោយអនុវត្តន៍យ៉ាងតឹងរឹងដល់ក្របខណ្ឌរដ្ឋដែលគ្របដណ្តប់ដោយច្បាប់ បទដ្ឋាន គតិយុត្តិ មានច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ជាដើម។

នៅចំពោះការយល់ឃើញមួយចំនួនរបស់មហាជននិងមេដឹកនាំខ្មែរជាពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលថាស្ថាប័នជាតិគឺស្ថិក្រោមខុទ្ធការល័យនាយករដ្ឋមន្ត្រីទាំងស្រុងឬនីតិបញ្ញត្តិគ្រប់គ្រងស្ថាប័នជាតិនោះ ការយល់នេះគឺខុសហើយ

នៅចំពោះការយល់ឃើញមួយចំនួនរបស់មហាជននិងមេដឹកនាំខ្មែរជាពិសេសលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលថាស្ថាប័នជាតិគឺស្ថិក្រោមខុទ្ធការល័យនាយករដ្ឋមន្ត្រីទាំងស្រុងឬនីតិបញ្ញត្តិគ្រប់គ្រងស្ថាប័នជាតិនោះ ការយល់នេះគឺខុសហើយ។ នៅ​នីតិកាល​នីមួយៗ​នៃ​សភា រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ អង្គ​នីតិប្រតិបត្តិ ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អាណត្តិ​៥​ឆ្នាំ​ តាម​រយៈ​ការ​បោះ​ឆ្នោត​ជាស​កល​ និង​ដោយ​ផ្ទាល់​។​ តាម​ការ​ស្នើ​សុំ​របស់​ប្រធានរដ្ឋសភា​ និង​ដោយ​មានការ​យល់ព្រម​ពី​អនុប្រធាន​ទាំង​ពីរ​។ ព្រះមហាក្សត្រ​ ក្នុង​នាម​ជាព្រះ​ប្រមុខរដ្ឋ​ តែងតាំង​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប​ ដែល​ជា​សមាជិក​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ ឲ្យ​បង្កើត​គណៈរដ្ឋមន្ត្រី​។​ ក្រោយ​ពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​ រាជរដ្ឋាភិបាល​ អាណត្តិ​ទី​៥​ ត្រូវ​បាន​បង្កើត​ឡើង​។​1  

​គណៈរដ្ឋមន្ត្រី​ ក្រសួង​ និង​ស្ថាប័ន​ជាតិ​ អាច​មានការ​ប្រែរ​ប្រួល​ទាំង​សមាសភាព​ និង​សមាជិកភាព​។​ ព្រះរាជក្រឹត្យ​ អាច​កែរ​សម្រួល​ទៅ​លើ​សមាសភាព​គណៈរដ្ឋមន្ត្រី​ និង​ថ្នាក់ដឹកនាំ​នៅ​តាម​ក្រសួង​ និង​ស្ថាប័ន​ជាតិ​ផ្សេងៗ​។​ នេះ​ មាន​ន័យ​ថា​ មិនមែន​គ្រប់​សមាជិក​ទាំងអស់​នៃ​គណៈរដ្ឋមន្ត្រី​ ចាំបាច់​ទទួល​ការ​ការ​បោះ​ឆ្នោត​ទុកចិត្ត​ពី​រដ្ឋសភា​នោះ​ទេ​ ដែល​ការ​បោះ​ឆ្នោត​ទុកចិត្ត​នេះ​ តែងតែ​ធ្វើ​នៅ​ដើម​អាណត្តិ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​។​

​សមាជិក​រាជរដ្ឋាភិបាល​ស្ទើរតែ​ទាំងអស់​ គឺជា​ប្រធាន​ក្រសួង​ និង​ស្ថាប័ន​ជាតិ​។​ ក្នុង​គោលបំណង​រក្សា​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​ទាំងនេះ​ពី​រាជរដ្ឋាភិបាល​ ប្រធាន​ និង​សមាជិក​ស្ថាប័ន​ជាតិ​ខ្លះ​ មិនមែន​ជា​សមាជិក​រាជរដ្ឋាភិបាល​ទេ​។​ ទាំងនេះ​ មាន​ន័យ​ថា​ ស្ថាប័ន​ជាតិ​ទាំងនេះ​ មិនមែន​ជា​ផ្នែក​នៃ​អង្គ​នីតិប្រតិបត្តិ​ អង្គនីតិប្បញ្ញត្តិ​ និង​អង្គ​តុលាការ​ទេ​ ប៉ុន្តែ​ជា​ស្ថាប័ន​ជាតិ​ឯករាជ្យ​ដោយឡែក​។​ 

​ក្រសួង​ស្ទើរតែ​ទាំងអស់​ ត្រូវ​បាន​បង្កើត​ឡើង​ នៅ​ឆ្នាំ​១៩៩៥​ ។​ ក្រសួង​តិចតួច​ប៉ុណ្ណោះ​ ទើបតែ​ត្រូវ​បាន​បង្កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​ការ​បំបែក​ក្រសួង​មួយ​ ឲ្យ​ទៅ​ជា​ក្រសួង​ពីរ​ផ្សេង​គ្នា2​ ឬ​ដោយ​ការ​តំឡើង​ថ្នាក់​ពី​រដ្ឋលេខាធិការដ្ឋាន​ មក​ជា​ក្រសួង3​ ។​ សព្វ​ថ្ងៃនេះ​ រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ មាន​ក្រសួង​និង​រដ្ឋលេខាធិការដ្ឋាន​ មាន​ចំនួន​សរុប​ ២៨​ ព្រមទាំង​ស្ថាប័ន​ជាតិ​មួយ​ចំនួន​ផ្សេង​ទៀត​ ដូច​មាន​រាយ​ឈ្មោះ​ត្រួសៗ​ខាងក្រោម​។​

ស្ថាប័ន​ជាតិ​មួយ​ចំនួន​ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​មួយ​ចំនួន​ទៀត​មាន​ ប្បញ្ញត្តិ​ក្នុង​ច្បាប់​។​ ខណៈ​ដែល​ស្ថាប័ន​ជាតិ​ ត្រូវ​បង្កើត​ឡើង​ដោយ​ច្បាប់​ ឬ​ព្រះរាជក្រឹត្យ​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ស្ថាប័ន​ទាំងនេះ​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ (​ដើម្បី​ស្វែង​យល់​អំពី​ប្រភេទ​ ឋានានុក្រម​ និង​នីតិវិធី​ច្បាប់​ នៃ​អត្ថបទ​ច្បាប់​ពាក់ព័ន្ធ​ សូម​ចូល​ទៅ​កាន់​ ច្បាប់​ និង​ប្រព័ន្ធ​តុលាការ)​។​

​កំណែទម្រង់​គួរ​ឲ្យ​កត់សម្គាល់​ ដែល​កើតឡើង​ជាមួយនឹង​ស្ថាប័ន​ជាតិ​ភាគច្រើន​ កើតឡើង​ភ្លាមៗ​ នៅ​ក្រោយ​ពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៣​។​ ស្ថាប័ន​ជាតិ​ទាំងនោះ​ លែង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ទីស្តីការគណៈរដ្ឋមន្ត្រី​ ហើយ​ ប៉ុន្តែ​នៅ​ក្រោម​ក្រសួង​ទទួល​បន្ទុក​ នៃ​រាជរដ្ឋាភិបាល​។​4   កំនែទម្រង់​នេះ​ មាន​គោលដៅ​រៀបចំ​ និង​ដាក់​បញ្ចូល​ស្ថាប័ន​ជាតិ​ទទួល​បន្ទុក​តាម​វិស័យ​ទាំងនោះ​ ទៅ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​ជាប់​ពាក់ព័ន្ធ​។​

តាមគោលការណ៍ គណៈបក្សនយោបាយឈ្នះឆ្នោតអាចស្នើឈ្មោះតែងតាំងមនុស្សក្នុងបក្សសម្រាប់តំណែងមួយចំនួនដូចជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី តំណែងកូតាបក្សនយោបាយដែលចូលមកថ្មីត្រូវធ្វើការសហការយ៉ាងជិតស្និតជាមួយក្រុមការងារបច្ចេកទេសដែលជាមន្ត្រីរាជការស៊ីវិលជ្រើសរើសឡើងតាមក្រិតក្រមត្រឹមត្រូវតាមសមត្ថភាពនិងបទពិសោធន៍ជាក់ស្តែង(meritocracy) ដោយអនុវត្តន៍យ៉ាងតឹងរឹងដល់ក្របខណ្ឌរដ្ឋដែលគ្របដណ្តប់ដោយច្បាប់ បទដ្ឋាន គតិយុត្តិ មានច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការ ជាដើម។

បញ្ជី​ឈ្មោះ​ក្រសួង​ និង​ស្ថាប័ន​ជាតិ​នៃ​រាជរដ្ឋាភិបាល​ មាន​ដូច​ខាងក្រោម​នេះ​។​ តំណរ​ភ្ជាប់​នីមួយៗ​ នឹង​ផ្តល់​ជូន​ព័ត៌មាន​លម្អិត​បន្ថែម​អំពី​យុត្តាធិការ​ និង​វិស័យ​ទទួលខុសត្រូវ​របស់​ក្រសួង​ ឬ​ស្ថាប័ន​ជាតិ​នីមួយៗ​។​ បណ្តុំ​នៃ​ព័ត៌មាន​ និង​ទិន្នន័យ​ អាច​រកបាន​នៅ​តាម​គេហទំព័រ​របស់​ក្រសួង​ និង​ស្ថាប័ន​នីមួយៗ​។​

ក្រសួង និងរដ្ឋលេខាដ្ឋាន

  1. ទីស្តីការគណៈរដ្ឋមន្រ្តី
  2. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  3. ក្រសួងមុខងារសាធារណៈ
  4. ក្រសួងពាណិជ្ជកម្ម
  5. ក្រសួងធម្មការនិងសាសនា
  6. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  7. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  8. ក្រសួងអប់រំ យុវជន និងកីឡា
  9. ក្រសួងបរិស្ថាន
  10. ក្រសួងការបរទេស និងសហប្រតិបត្តិការ
  11. ក្រសួងសុខាភិបាល
  12. ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
  13. ក្រសួងព័ត៌មាន
  14. ក្រសួងមហាផ្ទៃ
  15. ក្រសួងយុត្តិធម៌
  16. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  17. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  18. ក្រសួងរ៉ែ និងថាមពល
  19. ក្រសួងការពារជាតិ
  20. ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
  21. ក្រសួងផែនការ
  22. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  23. ក្រសួងសាធារណការ និងដឹកជញ្ជូន
  24. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  25. ក្រសួងទេសចរណ៍
  26. ក្រសួងធនធានទឹក និងឧត្តុនិយម
  27. ក្រសួងកិច្ចការនារី
  28. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល
Read More …