Sunday, September 23rd, 2018

now browsing by day

 
Posted by: | Posted on: September 23, 2018

Leader of the CEROC met and discussed with MP Ron McKinnon

Op-Ed: The CEROC

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំង២០១៨នេះ ប្រធានដឺសុីរ៉ក់លោកសេង សុភ័ណ បានជួបសំណេះសំណាលជាមួយតំណាងរាស្ត្រប្រចាំមណ្ឌលបោះឆ្នោតរបស់គាត់គឺលោក MP Ron McKinnon ដែលតំណាងអោយរដ្ឋសហព័ន្ធកាណាដាក្នុងការគាំទ្រតែងតាំងគាត់ជាបេក្ខជនបន្តទៀតសំរាប់គណបក្សសេរីភាព(Liberal Party)កំពុងដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ក្នុងមណ្ឌលបោះឆ្នោត Coquitlam-Port Coquitlam កំណត់ឡើងក្នុងឆ្នាំ២០១៩ខាងមុខ។

MP Ron McKinnon and Sophan Seng

MP Ron McKinnon and Sophan Seng

ទន្ទឹមនឹងនោះដែរ លោកសុភ័ណបានពិភាក្សាលំអិតជាមួយលោកតំណាងរាស្ត្រអំពីស្ថានការណ៌សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាការបោះឆ្នោតមួយដែលមិនអាចឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដបានទេពីព្រោះគណបក្សប្រកួតប្រជែងដែលមានកំឡាំងប្រហាក់ប្រហែលគ្នាត្រូវបានផាត់ចេញពីសៃវេននយោបាយដោយការចាប់ប្រធានដាក់ឃុំ បំបិទសិទ្ធិថ្នាក់ដឹកនាំសំខាន់ៗទាំង១១៨នាក់ រំលាយគណបក្សសង្គ្រោះជាតិចោល ដកយកកៅអីសភាតំណាងរាស្ត្រទាំង៥៥ទៅចែកអោយគណបក្សផ្សេង និងដកយកតំណែងឃុំ-សង្កាត់ទាំង៥០០៧ដែលប្រជាពលរដ្ឋបោះឆ្នោតអោយមកគ្រប់គ្រងខ្លួនឯង។ មិនតែប៉ុណ្ណោះ ពត៌មានឯករាជ្យសំខាន់ៗត្រូវបានបិទ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការឃ្លាំមើលសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទាំងថ្នាក់ជាតិនិងអន្តរជាតិត្រូវបានគាបសង្កត់គ្រប់បែបយ៉ាងនិងបណ្តេញចេញក្រៅប្រទេស។ ការសំដែងមតិនិងចលនាសហជីបកម្មករត្រូវបានរឹតបណ្តឹង។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោកហ៊ុន-សែនប្រកាសឈ្នះកៅអីសភាទាំង១២៥កៅអីជាអត្តនោមតិ។

ពេលនេះ រដ្ឋសភាសហគមអុឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ដែលជាដៃគូរសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលទ្ធិប្រជាធិបតេយ្យបានថ្កោលទោសនិងចេញដំណោះ

Meeting space is at Public Starbucks Shop

Meeting space is at Public Starbucks Shop

ស្រាយរួមនិងដាច់ដោយឡែក ដោយចោទសួរចំៗទៅរដ្ឋាភិបាលឯកបក្សថ្មីរបស់លោកហ៊ុន-សែនអោយត្រឡប់មករកប្រក្រតីភាពឡើងវិញដោយការអោយគណបក្សសង្គ្រោះជាតិវិលមកដូចដើមវិញ ដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោកកឹម-សុខាពីការឃុំឃាំងក្នុងផ្ទះនិងលោកសម-រង្សុីដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសក្នុងបទចោទនយោបាយរាប់ជំពូកដើម្បីគាត់អោយចូលស្រុកវិញប្រកបជីវភាពនយោបាយធម្មតា ផ្តល់សិទ្ធិនយោបាយអោយថ្នាក់ដឹកនាំទាំង១១៨នាក់ ប្រគល់តំណែងឃុំ-សង្កាត់ទាំង៥០០៧នាក់មកវិញ អនុញ្ញាតអោយសារពត៌មានឯករាជ្យ សង្គមសុីវិល និងសហជីបកម្មការមានដំណើរការនិងសិទ្ធិសេរីភាពឡើងវិញ។ បើមិនដូច្នោះទេ សហគមអុឺរ៉ុននិងសហរដ្ឋអាមេរិកជាដើម នឹងដក់កិច្ចអនុគ្រោះពន្ធនាំសំលៀកបំពាក់ចូល ដែលក្នុងមួយឆ្នាំជិត៧០០លានដុល្លាសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ សហគមអុឺរ៉ុបនិងសហរដ្ឋអាមេរិកនឹងផ្តាច់ជំនួយក៏ដូចជាទំនាក់ទំនងការទូតនិងដាក់បញ្ជីខ្មៅដល់ក្រុមបក្សពួកដែលមានចំណែកក្នុងការធ្វើអោយធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។

ជាការកត់សំគាល់ រដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតក្លែងក្លាយនេះ មិនមានប្រទេសណាច្រើនទទួលស្គាល់ទេ មានប្រទេសចិនដែលប្រកាសជំហរគាំទ្រនិងសហការជាមួយកម្ពុជានៅពេលដែលការវិនិយោគរបស់ចិនភាគច្រើនជាការវិនិយោគបែបគ្មានតម្លាភាពដោយការកាប់ទន្ទ្រានព្រៃនិងជីកយករ៉ែ និងដឹកមកជាមួយនូវសម្ភារៈនិងកម្មកររបស់ចិនមកជាមួយ។ ការណ៍នេះ ធ្វើអោយនឹកឃើញដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងនាយករដ្ឋមន្ត្រី Justin Trudeau របស់កាណាដាជាមួយចិនដែលទទួលបានបរាជ័យពីព្រោះលោកទ្រូដូបដិសេធន៍សំណើរចិនក្នុងការនាំចូលសម្ភារៈនិងកម្មករចិនមកជាមួយក្នុងការវិនិយោគក្នុងប្រទេសកាណាដា។ លើសពីនេះ លោកសេង សុភ័ណ សង្កេតឃើញភាពអនាធិបតេយ្យរបស់ជនជាតិចិននៅប្រទេសកម្ពុជាជាពិសេសទីក្រុងព្រះសីហនុតែម្តង។

បញ្ជាក់ជាមួយលោកតំណាងរាស្ត្ររ៉ន ប្រទេសកាណាដាបានទទួលការនាំចូលទំនិញពីកម្ពុជាបែបអនុគ្រោះពន្ធទំហំជិត៦ភាគរយ ហើយរដ្ឋាភិបាលកាណាដានៅបន្តជួយកម្ពុជាពង្រឹងផ្នែកសិទ្ធិមនុស្ស នីតិរដ្ឋ ការកសាងកំឡាំងសមត្ថភាព និងសេដ្ឋកិច្ចសង្គមបន្តជារៀងរហូតក្រោយពីបានចុះហត្ថលេខាលើសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១ មក។ ទាក់ទងនឹងញត្តិអនឡាយរបស់រដ្ឋសភាកាណាដាដែលធានានិងគាំទ្រដោយលោកតំណាងរាស្ត្រ លោកសុភ័ណនឹងជជែកពិភាក្សាជាបន្តបន្ទាប់ជាមួយជំនួយការផ្ទាល់របស់គាត់ប្រចាំការិយាល័យនៅអូតាវ៉ា។ បើមុនថ្ងៃ២៤ តុលាខាងមុខ ចំនួនញត្តិបានគ្រប់៥០០ លោករ៉ននិងសហការជាមួយក្រសួងការបរទេសដឹកនាំដោយអ្នកស្រីChristia Freelandមុននឹងចេញសេចក្តីថ្លែងការណ៌អនុមត្តិដំណោះស្រាយរួមក្នុងរដ្ឋសភាកាណាដាក្នុងការស្តារនិងកំណត់វិធានការណ៍ជាក់លាក់ចំពោះការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកអ្នកអាចចូលរួមចុះហត្ថលេខាលើញត្តិបន្ថែមបាន៖ https://petitions.ourcommons.ca/en/Petition/Details?Petition=e-1746

This September 22, 2018, Mr. Sophan Seng, President of the CEROC met and discussed with member of parliament for federal government in his Constituency Mr. Ron McKinnon who is also collecting support signatures for his Coquitlam-Port Coquitlam candidacy of the Liberal Party for the upcoming national election in 2019.

Ron 3In the meantime, Mr. Sophan discussed in details about the human rights and democracy environment of Cambodia. The election on 29 July 2018 has not been a free and fair election reflecting genuine will of the Cambodian voters at all because the key opposition party that have paralleling capacity to compete with the ruling party CPP was banned not to compete in the election by jailing its leader, banning top leadership of 118 politicians not to engage in politics, dissolving the Cambodia National Rescue Party (CNRP), taking away the parliamentary seats of 55 to redistribute to other parties, and taking away the commune-Sangkat councillors of 5007 posts voted by the people to its own party. Further more, the independence media were shut down, non-governmental organizations whose missions are to monitor election and democratization, both domestic and international, were pressured and dispelled. Freedom of expression and movement of labor unions were oppressed. As a result, the ruling party Cambodian People’s Party (CPP) grabbed all 125 seats from the election.

Right now, the European unions, United States of America, and the United Nations, who are partners of development and democratization each have condemned and approved resolution by interacting directly to Prime Minister Hun Sen to bring back normality by allowing CNRP to normal operation, release President of the party Mr. Kem Sokha from house arrest, and Mr. Sam Rainsy who is in self-exile by several political verdicts of the government to be able to return back home to conduct his political career freely, allowing all 118 politicians to freely engage in politics without having legal reprisals, giving back the 5007 posts of commune-sangkat councillors, allowing media, NGOs and unions to exercise their rights and freedom fully without obstacles. If not following this scenario, the Ron 4European unions and the United States etc. shall cut off the free-tariff on garment exporting value near 700 millions per year while diplomatic tie and aids will be in dilemma, and blacklisting will be created to punish those individuals who have engaged to human rights violation and de-democratization in Cambodia.

Remarkably, the new government born after a fake election, just few countries recognized especially China who has come out to support and incorporate with Cambodia while major investments from China are the nontransparent FDI by conducting deforestation and mineral exploitation with bringing all China’s materials and manpower/workers in. This problem reminds us of trade negotiation between Justin Trudeau and China which was failed completely because China insisted to bring their own materials and workers to invest in Canada. More than this, Mr. Sophan noticed on the anarchy of Chinese people in Cambodia particularly in Sihanoukville.

Emphasizing with MP Ron, Canada has provided free-tariff importing of Cambodia products accounting nearly 6%, and the royal government of Canada has continued to support human rights, rule of laws, capacity building, social and economic development eversince since Canada was a signatory of Paris Peace Agreement of October 23, 1991. Regarding the online petition sponsored by MP, Mr. Sophan shall contact and discuss with his personal assistance at main office in Ottawa continuously. If before the expiry date of October 24, the signatures are reached 500, MP Ron will detail this with the Ministry of Foreign Affairs led by Christia Freeland before giving speech on official statement on collective resolution of proper restoration and measures to the situation of democracy in Cambodia. You can sign the petition at: https://petitions.ourcommons.ca/en/Petition/Details?Petition=e-1746