June, 2020

now browsing by month

 
Posted by: | Posted on: June 28, 2020

Kem Sokha is imitating Hun Sen to blame those exiled from political executioning

តាមរយៈសារនេះ លោកកឹម សុខា កំពុងសម្លាប់ប្រជាប្រីយភាពខ្លួនតាមលោកហ៊ុនសែនដែរ។ យុគសាកលភាវូបនីយកម្មនេះ(globalization) មនុស្សលោករស់នៅទីណា រត់ទៅទីណាក៏អាចស្រលាញ់ជាតិមាតុភូមិខ្លួនដែរអោយតែមានឆន្ទៈនយោបាយពិតនិងយោនិសោមនសិការពិត។ ផ្ទុយទៅវិញ អ្នកនៅក្នុងស្រុកដែលបំផ្លាញយុត្តិធម៍ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាពិសេសធនធានធម្មជាតិនោះគឺអាក្រក់ជាងនៅក្រៅស្រុកដែលរមែងជួយជ្រោមជ្រែងទាំងធនធានបញ្ញានិងរូបីយបណ្ណអន្តរជាតិជួយស្រុកទេសវិញមិនដែលដាច់។


សម្រាប់ភាពជាមេដឹកនាំ បើណាប៉ូលេអុងមិនរត់ទៅក្រៅប្រទេសទេ គាត់មិនអាចរំដោះបារាំងពីការឈ្លានពានបានឡើយ បើម៉ៅសេទុងមិនរត់ទៅអឺរ៉ុបទេ គាត់គ្មានលទ្ធភាពបង្រួបបង្រួមចិនបានឡើយ បើព្រះបាទជ័យវរ្ម័នទី២មិននៅប្រទេសជ្វាឬអាណាចក្រសៃលេន្ទ្រៈទេ ព្រះអង្គមិនអាចរំដោះប្រទេសនេះចេញពីកណ្តាប់ដៃបរទេសបានឡើយ បើសម្តេចអង្គដួងមិនបានរៀនសូត្រនៅសៀមទេ ព្រះអង្គក៏គ្មានការយល់ដឹងអាចសរសេរលិខិតទៅបារាំងអោយមកដាក់អាណាព្យាបាល(protectorate)រំដោះកម្ពុជាពីយៀកណាមនិងសៀមបានឡើយ។


ការចោទអ្នករត់ចេញពីស្រុកព្រោះការផ្តន្ទាទោសនយោបាយថាមិនស្នេហាជាតិដូចអ្នកនៅក្នុងស្រុកគឺជាភាសារើសអើងបែបមនុស្សអវិជ្ចាប៉ុណ្ណោះ ហើយនេះជាសាររបស់លោកហ៊ុន សែន ក្នុងការបំបែកបំបាក់សម្ព័ន្ធភាពពីលោកកឹម-សុខានិងសម រង្ស៊ីក្នុងស្មារតីសង្គ្រោះជាតិ។

Posted by: | Posted on: June 27, 2020

ស្រ្តី​ម្នាក់​បដិសេធ​មិន​មាន​ទំនាក់​ទំនង​សេ្នហា​ជាមួយ​ព្រះ​អង្គ លួន សុវ៉ាត ​ដូច​ឃ្លីប​វីដេអូ​បង្ហោះ​លើ​ហ្វេស​ប៊ុក​នោះ​ទេ

Comment: រឿងរ៉ាវព្រះតេជគុណលួនសាវ៉ាត់គឺដូចគ្នានឹងរឿងអាសីហាបញ្ចេញហ្វេសប៊ុកឃ្លីបតាមផេកក្លែងក្លាយ។ តែពេលនេះគឺបរាជ័យទាំងស្រុងពីព្រោះប្រជាពលរដ្ឋខ្មែរបានរៀនសូត្រមេរៀនដ៏អយុត្តិធម៍នេះរួចហើយ។ នៅពេលដែលប្រជាការពារក្លែងខ្លួនជាតំរួតស្នងការខេត្តសៀមរាបទៅឆែកឆេរ-ដកហូតទ្រព្យសម្បត្តិផ្ទាល់ខ្លួន-ទូរស័ព្ទដៃរបស់មនុស្សជាច្រើននាក់រួមទាំងខាងព្រះសង្ឈនិងស្ត្រីជនរងគ្រោះ ព្រមទាំងវាយខ្នោះក្មួយលោកពីរនាក់ទៀត និងគំរាមកំហែងគ្រប់បែបយ៉ាងដោយគ្មានដីកាតុលាការនោះ(បញ្ជាក់៖លោកជួន សុបញ្ញាបញ្ជាក់ប្រាប់វីអូអេពីដំបូងថាខាងតុលាការអត់ដឹងរឿងអីទេ) មេគណខេត្តសៀមរាបចេញសេចក្តីសម្រេចផ្សឹកព្រះអង្គលួនសុវ់ាត់ទាំងកំបាំងមុខ ដោយអាងតែទៅលើចំលើយដែលទទួលបានពីប៉ូលីសឆែកឆេរទាំងនោះប៉ុណ្ណោះ។ ពេលនេះអ្នកស្រីដួង សុថាវរី ស្នងការរងទទួលបន្ទុកខាងជួញដូរមនុស្សនិងអនីតិជនបានប្រាប់ថាមានពាក្យបណ្តឹងប្អូនស្រីម្នាក់ប្តឹងក្នុងពេលឆែកឆេរសួរចំលើយនោះដែរ។ ដូច្នេះ សំណួរសួរថាតើប៉ូលីសមានបុព្វសិទ្ធិក្នុងមាត្រាណាឬក្រមសីលធម៍ពិតរបស់ប៉ូលីសនៅកន្លែងណាដែលទៅឆែកឆេរ សួរចំលើយ រឹបអូសសម្បត្តិទ្រព្យឯកជន ព្រមទាំងវាយខ្នោះដៃមនុស្សគ្មានទោសកំហុសទាំងគ្មានដីការតុលាការនោះដោយសំអាងតែទៅលើសំលេងឃ្លីបក្នុងហ្វេសប៊ុននោះដែលមិនបង្កអោយមានអស្ថេរភាពក្នុងសហគមតែប៉ុនសសៃសក់ក៏គ្មានផងនោះ? តើបទចោទល្មើសវិន័យសង្ឃអាបត្តិបរាជិកដោយគ្រាន់តែជនអនាមិកបង្កើតផេកនិងបង្ហោះសំលេងក្លែងក្លាយតាមហ្វេសប៊ុកអាចជាភស្តុតាងគ្រប់គ្រាន់ព្រះវិន័យបានមែនទេ? តើបទចោទរឿងសេពសន្ទវៈមានកំរិតទោសធ្ងន់តាមក្រមព្រហ្មទណ្ឌនោះមានធាតុផ្សំគ្រប់គ្រាន់របៀបណា៖ រំលោភពេលណា នៅទីណា មានរូបថតបញ្ជាក់ស្នាមរើបំរាស់រលាត់រលាកនិងសាក្សីយ៉ាងណា? តើអ្នកស្រីដួង សុថាវរី មានបុព្វសិទ្ធិនិងតួនាទីយ៉ាងណាមកកាន់កាប់សំណុំរឿងនេះព្រោះតាមតួនាទីអ្នកស្រីគ្រាន់តែទទួលខុសត្រូវការចាប់រំលោភមនុស្សស្រីអនីតិជនឬក្រោមអាយុប៉ុណ្ណោះ? ឬអ្នកស្រីធ្វើការនេះលើសក្រមសីធម៌និងវិជ្ជាជីវៈរបស់ខ្លួនពីព្រោះខ្លួនជាសមាជិកពង្រឹងគណបក្សប្រចាំឃុំជីក្រែងជាមួយបក្សពួកមួយដំបរស្វានោះ? ឯណាទៅការអនុវត្តន៍យន្តការជាក់ស្តែងបើរកឃើញថាអ្នកស្រីរំលោភបំពានសហលក្ខន្តិកៈប៉ូលីសទាហានដែលត្រូវអព្យាក្រិតពិតប្រាកដនៅរាល់ការអនុវត្តន៍ការងាររបស់ខ្លួននោះ? រឿងការបង្ហោះសារក្លែងក្លាយនេះ មិនមែនគ្រាន់តែបំផ្លាញសេចក្តីសុខនិងសុវត្ថិភាពផ្ទាល់ខ្លួនរបស់បុគ្គលប៉ុណ្ណោះទេ ជាការមាក់ងាយនិងបំផ្លាញព្រះពុទ្ធសាសនាធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះបទចោទរឿងព្រះសង្ឃរំលោភស្ត្រីភេទពេលនះគឺកាន់តែបំផ្លាញព្រះពុទ្ធសាសនាទ្វេរដងថែមទៀត។ យើងធ្លាប់តែលឺមនុស្សញៀនថ្នាំឬមនុស្សវិកលចរិកចាប់រំលោភក្មេង តែអ្នកស្រីហ៊ានអៈអាងថាស្ត្រីវ័យ២៧ឆ្នាំត្រូវបានគេរំលោភ ហើយអ្នករំលោភគឺព្រះសង្ឃថែមទៀតនោះ រឿងនេះគឺពិតជាអស្ចារ្យ ហើយមានតែទមិឡអត់សាសនាទេដែលជឿរឿងនេះនោះ!

23 មិថុនា 2020


រូបឯកសារ៖ ព្រះតេជគុណ សកម្មជន លួន សុវាត កំពុងថតសកម្មភាពទូទៅ នៅខាងមុខមណ្ឌលអប់រំកែប្រែទី១ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)
រូបឯកសារ៖ ព្រះតេជគុណ សកម្មជន លួន សុវាត កំពុងថតសកម្មភាពទូទៅ នៅខាងមុខមណ្ឌលអប់រំកែប្រែទី១ កាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

 បោះពុម្ពភ្នំពេញ — 

ស្រ្តី​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះ​អង្គ​ លួន សុវ៉ាត ​សកម្មជន​សង្ឃ​ល្បី​ឈ្មោះ ​បាន​ចេញ​មុខ​ដាក់​ពាក្យ​បណ្តឹង​ថា​ នាង​មិន​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះ​អង្គ​នោះ​ទេ​ហើយ​ថា​ ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​បង្កើត​ហ្វេសប៊ុក​ដាក់​ឈ្មោះ​ហៅ​ក្រៅ​របស់​កញ្ញា។​

ស្រ្តី​ម្នាក់​នោះ​មាន​ឈ្មោះ ​ទឹម រដ្ឋា ​ហៅ​ក្រៅ​ថា​ ស្រីដា​ អាយុ​៣០​ឆ្នាំ ​ជា​អ្នក​រស់​នៅ​ក្នុង​ភូមិ​អន្លង់​ត្នោត​ ឃុំ​ជីក្រែង ​ស្រុក​ជីក្រែង ​ខេត្ត​សៀមរាប ​ដែល​មាន​ផ្ទះ​នៅ​ទល់​មុខ​វត្ត​ស្លែង ​ដែល​ព្រះ​អង្គ​ លួន សុវ៉ាត​ធ្លាប់​គង់​នៅ។​

ក្នុង​ពាក្យ​បណ្តឹង ​ចុះ​ថ្ងៃ​ទី​១៩​ ខែ​មិថុនា ​ដែល​ VOA ​ទទួល​បាន ​កញ្ញា​ ទឹម រដ្ឋា ​ដែល​មាន​បង​ប្អូន​ស្រី​៣​នាក់​ទៀត​លើក​ឡើង​ថា​ ជន​អនាមិក​បង្កើត​ទំព័រ​ហ្វេសប៊ុក​ក្លែង​ក្លាយ​ឈ្មោះ ​Srey Da Chi-Kraeng ​ដែល​បង្ហោះ​វីដេអូ​៤​ឃ្លីប ​ដែល​ក្នុង​នោះ​មាន​រូប​កញ្ញា ​បងប្អូន​ស្រី​និង​ម្តាយ។​ ក្នុង​វីដេអូ​នោះ​បងប្អូន​ស្រី ​និង​ម្តាយ​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ សន្ទនា​ស្នេហា​ជាមួយ​ព្រះ​អង្គ​ លួន សុវ៉ាត​ ដែល​ព្រះ​អង្គ​បាន​បដិសេធ​ដូច​គ្នា។​

ពាក្យ​បណ្តឹង​ដែល​បង្ហោះ​ទៅ​ហ្វេសប៊ុក​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង​ ឲ្យ​ដឹង​ថា៖ ​

«ទាំង​បង​ប្អូន​ខ្ញុំ​៤​នាក់ ​និង​ម្តាយ​ត្រូវ​បាន​គេ​លួច​យក​រូប​ថត​ទៅ​ដាក់​ក្នុង​ផេក​ រួម​ទាំង​កាត់​ត​សំឡេង​ធ្វើ​ជា​វីដេអូ​ឃ្លីប​និយាយ​សាសង​ជាមួយ​ព្រះ​សង្ឃ​បែប​លេប​ខាយ​ស្នេហា។ ​កត្តា​នេះ​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ធ្ងន់ធ្ងរ​ដល់​នាង​ខ្ញុំ​និង​សមាជិក​គ្រួសារ​ទាំង​អស់ ​ព្រម​ទាំង​មាន​ការ​រើស​អើង​នៅ​ក្នុង​ភូមិ​ និង​ទី​កន្លែង​ធ្វើ​ការ»។​

កញ្ញា ​ទឹម រដ្ឋា ​ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ វីដេអូ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​នោះ​មាន​រូប​កញ្ញា​បងប្អូន​និង​ម្តាយ​បង្កើត។ ​កញ្ញា​បន្ត​ថា ​នេះ​ជា​ការ​កាត់​ត​សំឡេង​បញ្ចូល​គ្នា ​បង្កើត​ជា​សាច់​រឿង ​ដែល​កញ្ញា​ថា ​មិន​បាន​ដឹង​រឿង​នេះ​ទាល់​តែ​សោះ។​

កញ្ញា​បញ្ជាក់​ថា៖ ​«ខ្ញុំ​អត់​បាន​ប្រព្រឹត្ត។ ​ចង់​និយាយ​ថា​ បួន​ប្រាំ​នាក់​(គ្រួសារ) ​គេ​ចង​ទៅ​ទាំង​៥​អ៊ីចឹង។​អ៊ីចឹង​អា​គ្នា​មិន​បាន​ធ្វើ​វា​ជាប់​ទៅ​អ៊ីចឹង​ដែរ។ ​ អ៊ីចឹង​វា​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស។ ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​យើង​ទៀត»។​

កញ្ញា​បាន​បដិសេធ​ថា​ កញ្ញា​មិន​មាន​ទំនាក់​ទំនង​ស្នេហា​អ្វី​ជា​មួយ​ព្រះ​អង្គ​ លួន សុវ៉ាត​ នោះ​ទេ​បើ​ទោះ​ជា​ផ្ទះ​នៅ​ជិត​វត្ត​ព្រះ​អង្គ​គង់​នៅ ​និង​ធ្លាប់​ស្គាល់​ព្រះ​អង្គ​ក៏​ដោយ។ ​កញ្ញា​បន្ថែម​ថា​ មាន​គេ​ចង់​ធ្វើ​បាប​ព្រះ​អង្គ។​

កញ្ញា​បន្ត​ថា៖ ​«ខ្ញុំ​អត់​មាន​ទំនាក់​ទំនង​(ស្នេហា)​ជាមួយ​គាត់​ផង ​គ្រាន់​តែ​ស្គាល់ ​ដោយសារ​លោក​(គង់​នៅ)​វត្ត​នៅ​ទល់​មុខ​ផ្ទះ​របស់​ខ្ញុំ»។​

កញ្ញា​បដិសេធ​មិន​បកស្រាយ​បន្ត ​ដោយ​ចង់​រក្សា​ភាព​ស្ងៀម​ស្ងាត់​និង​ទុក​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​ស្វែង​រក​អ្នក​បង្កើត​ទំព័រ​ហ្វេសប៊ុក​នេះ។​

វីដេអូ​យ៉ាង​តិច​ចំនួន​៤​ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​ ជា​សំឡេង​របស់​ព្រះ​អង្គ​ លួន សុវ៉ាត​ ត្រូវ​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ Srey Da Chi-Kraeng។ ​នេះ​ជា​ទំព័រ​ហ្វេសប៊ុក​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ កាល​ពី​ថ្ងៃ​ទី​ ៣០​ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ ​ដែល​មាន​អ្នក​ចុច​ Likes ​ទៅ​ដល់​ជាង ​១​ពាន់​នាក់។​

វីដេអូ​មួយ​ក្នុង​ចំណោម​វីដេអូ​ផ្សេង​ទៀត​ ដែល​មាន​រយៈ​ពេល​ជាង​៧​នាទី​ ជា​វីដេអូ​ថត​ចេញ​ពី​ការ​ហៅ​សន្ទនា​គ្នា​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ ដែល​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ «លួន សុវ៉ាត»។ ​ការ​សន្ទនា​គ្នា​នេះ​មាន​និយាយ​ទាក់​ទង​នឹង​ស្នេហា ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដូច​ជា​ម៉ាស្សា ​ឈឺ​ខ្នង ​ឈឺ​ចង្កេះ​និង​ការ​ហៅ​មក​ជួប​គ្នា​ផង​ដែរ។​ ចាប់​តាំង​ពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​មក ​ទំព័រ​ហ្វេសប៊ុក ​Srey Da Chi-Kraeng ​មិន​មាន​បង្ហោះ​សារ​អ្វី​ទៀត​នោះ​ទេ។​

ចំពេល​មាន​ការ​ចោទ​ប្រកាន់​រឿង​សន្ទនា​ស្នេហា ​រហូត​ដល់​មានការ​ផ្សឹក​ ព្រះ​អង្គព្រះ​អង្គ ​លួន សុវ៉ាត​ នោះ​ សកម្មជន​សង្ឃ​ល្បី​ឈ្មោះនេះ​ កំពុង​ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​បទ​ល្មើស​«រំលោភ​សេព​សន្ថវៈ»។​

Read More …
Posted by: | Posted on: June 24, 2020

រដ្ឋាភិបាល​សម្រេច​បញ្ចេញ​ថវិកា​ជួយ​អ្នក​ក្រីក្រ​ជាង​កន្លះ​លាន​គ្រួសារ ​ដែល​មាន​ទាំង​អ្នក​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ

Comment: ការសម្រេចបញ្ចេញថវិកាជួយអ្នកក្រីក្រជាងកន្លះលានគ្រួសារដែលមានទាំងអ្នករងគ្រោះដោយសារជំងឺកូវីដផងនោះគឺជាលទ្ធផលមួយនៃការតស៊ូមតិរបស់អ្នកប្រជាធិបតេយ្យជាពិសេសសកម្មជន យុវជននិងគណបក្សសង្គ្រោះជាតិ។ លទ្ធផលសម្រាប់ប្រជាពលរដ្ឋខ្មែរគឺមានទាំងត្រេកអរផងនិងអាក់អន់ចិត្តផងពីព្រោះច្បាស់ជាមានការបែងចែកមិនត្រូវត្រូវនិងប្រាក់ជួយតិចតួចពេក មិនអាចដោះស្រាយជីវភាពអោយប្រសើរបានឬសងបំណុលបាន ព្រមទាំងមានការរើសអើងដល់អ្នកមាននិន្នាការនយោបាយផ្សេងគ្នានៅក្នុងសហគមតាមរយៈមេឃុំ-ចៅសង្កាត់-មេភូមិដែលត្រូវបានតែងតាំងតំណែងដោយគណបក្សប្រជាជនកម្ពុជា។ កត្តារើសអើងនេះគឺជាបរាជ័យរបស់ភាពជាមេដឹកនាំរបស់លោកហ៊ុនសែនពីរទសវត្សកន្លងមកនេះ ដែលបានរំលាយគណបក្សសង្គ្រោះជាតិនៅពេលឃើញថាបក្សនេះមានប្រជាប្រីយភាពជាងបក្សខ្លួន។ បន្ទាប់ពីកំចាត់សម្លេងជិតកន្លះនគរនេះមក លោកហ៊ុនសែនកាន់តែរន្ថើនបង្កើនកំឡាំងគណបក្សប្រជាជនកម្ពុជាខ្ពស់ជាងស្ថាប័នជាតិដែលការណ៍នេះគឺពិតជានាំគ្រោះកាចដល់ជាតិនេះខ្លាំងណាស់។ សព្វថ្ងៃមន្ត្រីរាជការមួយភាគដែលស៊ីប្រាក់ខែរាស្ត្របានកំពុងត្រូវគេអូសទាញផង បង្ខិតបង្ខំផង និងសន្យាតំណែងផងដោយក្រុមការងារគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជាពិសេសតាមរយៈបណ្តាញសហព័ន្ធសហភាពយុវជនកម្ពុជាជាដើម។

24 មិថុនា 2020


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​ពិសេស​មួយ​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ «អនាគត​តំបន់​អាស៊ី» ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​តូក្យូ។ (AP Photo/Eugene Hoshiko)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សុន្ទរកថា​នៅ​ក្នុង​កម្មវិធី​ពិសេស​មួយ​នៃ​សន្និសីទ​អន្តរជាតិ​ស្ដីពី​ «អនាគត​តំបន់​អាស៊ី» ថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​តូក្យូ។ (AP Photo/Eugene Hoshiko)

 បោះពុម្ពភ្នំពេញ — 

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​នៅ​ថ្ងៃ​ពុធ​នេះ ​បាន​អះអាង​ថា​ ជំនួយ​សង្គម​ជា​ថវិកា​ដែល​រដ្ឋាភិបាល​ផ្តល់​នៅ​ពេល​នេះ​ គឺ​ជួយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​នៅ​ទូទាំង​ប្រទេស ​ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​គ្រួសារ​ក្រីក្រ​ ហើយ​ក៏​ជា​អ្នក​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩។​

លោក ហ៊ុន សែន ​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវការ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ប្រជា​ពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ​និង​ងាយ​រង​គ្រោះ​ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩។​ ពិធី​នេះ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​ និង​មាន​ការ​ចូលរួម​ពី​អង្គ​ទូត​នានា។​

បើ​តាម​លោក ហ៊ុន សែន​ អ្នក​ក្រីក្រ​ទាំង​នោះ​មាន​ជាង ​៥៦​ម៉ឺន​គ្រួសារ។ ​លោក​បន្ត​ថា​ ជំងឺ​កូវីដ១៩​នេះ​«បន្ត​អូស​បន្លាយ​និង​មិន​មាន​ភាព​ច្បាស់លាស់» ​ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល​សម្រេច​ជួយ​អ្នក​ក្រីក្រ​នៅ​ពេល​នេះ។​

លោក ​ហ៊ុន សែន បន្ត​ថា​ រដ្ឋាភិបាល​របស់​លោក ​មិន​បណ្តោយ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្លាប់​ដោយ​អត់​អាហារ​នោះ​ទេ។ ​ លោក​បញ្ជាក់​ថា​ ថវិកា​ទាំង​នេះ ជា​ថវិកា​ដែល​រដ្ឋាភិបាល​សន្សំ​ទុក តាំង​ពីដើម​មក។​

លោក​មាន​ប្រសាសន៍​ថា៖ ​«ការ​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​គ្រោះ​ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩ ​ក្នុង​ពេល​នេះ​គូស​រំលេច​ឲ្យ​ឃើញ​ជា​ថ្មី​ម្តង​ទៀត​ថា ​រាជ​រដ្ឋាភិបាល ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​ក្រោម​ការ​ដឹកនាំ​របស់​ខ្ញុំ​ផ្ទាល់ ​នឹង​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​មួយ​ត្រូវ​ស្លាប់​ដោយ​អត់​បាយ​ ដោយ​គ្មាន​ការ​យក​ចិត្ត​ទុក​ដាក់​នោះ​ទេ»។​

កម្មវិធី​ជំនួយ​សង្គម​ពិសេស​នេះ​នឹង​ជួយ​ប្រជាជន​ក្រីក្រ ​ដែល​មាន​បណ្ណ​ក្រីក្រ១​និង​២ ​ដែល​រដ្ឋាភិបាល​បាន​ចុះ​ស្រង់​ទិន្នន័យ​ក្នុង​ពេល​ថ្មីៗ​នេះ​បន្ថែម​ទៀត។​ ចំនួន​នេះ​មាន​រហូត​ទៅ​ដល់​ ៥៦​ម៉ឺន​គ្រួសារ។​លោក ហ៊ុន សែន​ ថា​ ចំនួន​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត ​ដោយសារ​ប្រជាជន​កម្ពុជា​នឹង​បន្ត​ធ្លាក់​ក្នុង​ភាព​ក្រីក្រ​ ដោយសារ​មិន​មាន​ការងារ​ធ្វើ​ ហើយ​បាត់​បង់​ចំណូល។​

តារាង​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ ​ឲ្យ​ដឹង​ថា​ ​គ្រួសារ​ក្រីក្រ​នៅ​ទី​ប្រជុំ​ជន​នៅ​ភ្នំពេញ និង​នៅ​ទី​ប្រជុំ​ជន​តាម​ខេត្ត​នានា ​នឹង​ទទួល​បាន ​១២ម៉ឺន​រៀល ​ក្នុង​មួយ​គ្រួសារ។ ​បន្ថែម​ពី​នេះ​ទៀត​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​៤​ម៉ឺន​រៀល​ ហើយ​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ​ នឹង​ទទួល​បាន ​៤​ម៉ឺន​រៀល ​ក្នុង​មួយ​នាក់។ ​ចំណែក​គ្រួសារ​ក្រីក្រ​និង​ងាយ​រង​គ្រោះ​នៅ​តាម​ជន​បទ​ក្នុង​បណ្តា​ខេត្ត​នានា ​មួយ​គ្រួសារ​នឹង​ទទួល​បាន​ចំនួន​ ៨​ម៉ឺន​រៀល។​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​២៤.០០០​រៀល​ និង​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ ​ទទួល​បាន ​២៤.០០០​រៀល។​

លោក​ ហ៊ុន សែន​ បញ្ជាក់​ថា ​នេះ​មិន​មែន​ជា​ការ​ផ្តល់​ប្រាក់​អចិន្រ្តៃយ៍​នោះ​ទេ ​ហើយ​រដ្ឋាភិបាល​នឹង​បន្ត​តាម​ដាន ​និង​វាយ​តម្លៃ​ផល​ប៉ះពាល់​ជាក់​ស្តែង ​រៀង​រាល់​ពីរ​ខែ​ម្តង។​

លោក​ ​ហ៊ុន សែន ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​រក​ការងារ​ធ្វើ​ឲ្យ​បាន​ឆាប់ ​និង​ត្រូវ​ចៀសវាង​បង្កើត​ទម្លាប់​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ប្រាក់​ឧបត្ថម្ភ។​

នៅ​ថ្ងៃ​ពុធ​នេះ ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា​និង​ស្ថានទូត​អូស្រ្តាលី ​ដែល​បាន​និង​កំពុង​ជួយ​កម្ពុជា​ក្នុង​ការ​ផ្តល់​បណ្ណ​ក្រីក្រ​ដល់​ប្រជា​ពលរដ្ឋ ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​គាំទ្រ​គម្រោង​ផ្តល់​សាច់​ប្រាក់​របស់​រដ្ឋាភិបាល​កម្ពុជា។ ស្ថានទូត​ទាំង​នេះ​លើក​ឡើង​ថា​ ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ជាង​ ៥៦​ម៉ឺន​គ្រួសារ​នេះ​គឺ​ស្មើ​នឹង​ប្រជាជន​ប្រមាណ ​២,៣​លាន​នាក់ ​ដែល​ទទួល​បាន​សិទ្ធិ​ចូលរួម​ក្នុង​កម្មវិធី​ថ្មី​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ។​

លោក ​Günter Riethmacher ​នាយក​ទីភ្នាក់ងារ​កិច្ច​សហ​ប្រតិបត្តិការ​អាល្លឺម៉ង់​ (GIZ)​ ប្រចាំ​ប្រទេស​កម្ពុជា​ លើក​ឡើង​ថា ​ក្រុម​ការងារ​បាន​បន្ថែម​អ្នក​ក្រីក្រ​ថ្មី​ជាង ​៥​ម៉ឺន​គ្រួសារ ​ទៅ​ក្នុង​ប្រព័ន្ធ​ភាព​ក្រីក្រ ​(IDPoor) ​នៅ​ក្នុង​ខែ​នេះ។​

លោក ​Christian Berger ​ឯក​អគ្គ​រដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖ ​«កម្មវិធី​ផ្ទេរ​សាច់​ប្រាក់​ដែល​បាន​គ្រោង​ទុក​នេះ​ គឺ​ជា​យន្ត​ការ​ដ៏​មាន​ប្រសិទ្ធ​ភាព​មួយ។​កម្មវិធី​នេះ​សំដៅ​ជួយ​គ្រួសារ​ណា​ដែល​កំពុង​មាន​តម្រូវ​ការ​ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ ​វា​ជួយ​បង្កើន​ចំណាយ​ក្នុង​ការ​ប្រើប្រាស់​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​ទាំង​មូល»។​

Read More …
Posted by: | Posted on: June 12, 2020

Joint Statement On The Concerns about Ongoing Arrests of Political Activists

សេចក្តី​ថ្លែងការណ៍រួមស្តីពី ការព្រួយ​បារម្ភ​លើការ​បន្តចាប់​ខ្លួន​សកម្មជន​នយោបាយ

June 11, 2020 – by ADHOC- Cambodia

ថ្ងៃព្រហស្បតិ៍ ០៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ភ្នំពេញថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០

សេចក្តី​ថ្លែងការណ៍រួមស្តីពី

ការព្រួយ​បារម្ភ​លើការ​បន្តចាប់​ខ្លួន​សកម្មជន​នយោបាយ

យើងខ្ញុំ​ជាអង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍ សូម​សម្តែងការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង​ជុំវិញ​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ ពិសេស​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ។

ថ្មីៗនេះ យើង​សង្កេត​ឃើញ​សមត្ថកិច្ច​បាន​បន្តចាប់ និង​ឃុំខ្លួន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​ជាបន្ត​បន្ទាប់ ដោយ​ការចោទ​ប្រកាន់​ពីបទ រួមគំនិត​ក្បត់ ញុះញង់​ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទ៍ និង បទញុះ​ញង់​ឱ្យយោធា​មិនស្តាប់​បង្គាប់ ដែល​ការចោទ​ប្រកាន់ទាំង​នេះបាន​រំលោភ​យ៉ាងធ្ងន់​ធ្ងរទៅ​លើសេរីភាព​ក្នុងការ​បញ្ចេញ​មតិ និងសិទ្ធិ​ធ្វើនយោបាយ​របស់​ប្រជា​ពលរដ្ឋ ដែល​ទទួល​ស្គាល់ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃព្រះរាជា​ណាចក្រ​កម្ពុជា សេចក្តី​ប្រកាស​ជាសកល​ស្តីពី សិទ្ធិមនុស្ស និងកតិកា​សញ្ញា​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និងសិទ្ធិ​នយោបាយ ដែល​ប្រទេស​កម្ពុជា​ជារដ្ឋ​ហត្ថលេខី ។

រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៥១ថ្មីចែងថា “ប្រជាពលរដ្ឋ គឺជា​ម្ចាស់​វាសនានៃ​ប្រទេស​ជាតិ​របស់​ខ្លួន។ អំណាច​ទាំងអស់​ជារបស់​ប្រជាពលរដ្ឋ…”  មាត្រា៣៥ ចែងថា “ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរភេទ មាន​សិទ្ធិចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ …របស់​ប្រទេសជាតិ” និង​មាត្រា៤១ ចែងថា “ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាងការ​បញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាងសារ​ព័ត៌មាន…។”​ ដើម្បី​ឱ្យប្រទេស​ជាតិ​មានការ​រីក​ចម្រើន​លូត​លាស់ និង​សុខ​សន្តិភាព​ពិត​ប្រាកដទៅ​បាន គឺទាល់​តែប្រជាពល​រដ្ឋ​មាន​សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និងសិទ្ធិ​ចូលរួម​ក្នុងសកម្មភាព​នយោបាយ​បានដោយ​សេរី និង​ពេញ​លេញ។

ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ដែល​ប្រទេសកម្ពុជា ក៏ដូច​ជាពិភព​លោក​ទាំងមូល កំពុង​ប្រឈម​ដោយសារ​ជំងឺកូវិដ១៩ ដែល​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ចរន្ត​សេដ្ឋកិច្ច សង្គមកិច្ច ទីផ្សារ​ការងារ និង ភាពភ័យ​ខ្លាចដល់​ប្រជាពលរដ្ឋ ។ ហេតុ​ដូច្នេះ ក្នុងនាម​យើង​ខ្ញុំជា​អង្គការ​សង្គមស៊ីវិល សហជីព និងសហគមន៍ ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច តុលាការ និងស្ថាប័ន​ពាក់ព័ន្ធ​បញ្ឈប់​ការយាយី និង​បន្តចាប់​ខ្លួន​អតីត​សមាជិក​គណបក្ស​ប្រឆាំង ក៏ដូចជា​ប្រជាពលរដ្ឋ​ផ្សេងទៀត ដែល​គ្រាន់​តែពួក​គេសម្តែង មតិដោយ​សន្តិវិធី។ ជាការ​ពិតណាស់ ការ​បន្តចាប់ និងឃុំខ្លួន​សកម្មជន​ទាំងនោះ មិនមែន​ជាជម្រើស​ដ៏ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​នោះទេ ផ្ទុយ​ទៅវិញ រឹតតែ​ធ្វើឱ្យ​ប្រទេសជាតិ​ជួប​នូវវិបត្តិ​កាន់​តែធ្ងន់​ធ្ងរ​បន្ថែម​ទៀត ព្រមទាំង​ធ្វើឱ្យសង្គម​ជាតិទាំង​មូល បែកបាក់​កាន់តែ​ខ្លាំងឡើងៗ ទៅវិញ។

ដូច្នេះ​យើង​ខ្ញុំជា អង្គការ​សង្គម​ស៊ីវិល សហជីព និង​សហគមន៍ សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល និងភាគី​ពាក់ព័ន្ធ ដូចតទៅ៖

១. ស្នើដល់​អ្នក​នយោបាយ ទាំង​គណបក្ស​កាន់អំណាច ទាំង​គណបក្ស​ប្រឆាំង និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រឡប់​មក​រកការ​ចរចា ដើម្បី​រកដំណោះ​ស្រាយ​នយោបាយ​រួមគ្នា ដោយ​ឈរ​លើគោលការណ៍​ប្រជាធិបតេយ្យ និង​គោរព​តាម​រដ្ឋធម្មនុញ្ញ ដោយ​តម្កល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ និងសង្គម​ជាតិជាធំ។

២. ត្រូវគោរព​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ និងសេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​សកម្ម។

៣. ធ្វើការ​ដោះលែង​អ្នកជាប់​ឃុំដោយ​រឿង​នយោបាយ និងអ្នក​ទោស​មនសិការ

៤. ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវការ​បន្ត​យាយី ចាប់ និងឃុំ​ខ្លួនសកម្ម​ជន​នយោបាយ និងពលរដ្ឋសកម្ម​ផ្សេងទៀត ដែលបាន​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​របស់​ពួកគេ។

គាំទ្រដោយ៖

១ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)

២ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)

៣ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធមនុស្ស លីកាដូ (LICADHO)

៤ គណ:កម្មការឃ្លាំមើលការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)

៥ មជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង សន្តិភាព (PDP-Center)

៦ វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា​(CID)

៧ សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)

៨ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)

៩ សម្ព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

១០ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

១១ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

១២ សហភាពការងារកម្ពុជា (CLC)

១៣ អង្គការតម្លាភាពកម្ពុជា (TIC)

១៤ បណ្តាញយុវជនកម្ពុជា (CYN)

១៥ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

១៦ សម្ព័ន្ធគណនេយ្យភាពសង្គម កម្ពុជា (ANSA)

១៧ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ (KKKHRDA)

១៨ បណ្តាញសហគមន៍ព្រៃឡង់ (PLCN)

១៩ មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារកម្ពុជា (CCPCR)

២០ អង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO)

២១ អង្គការសិទ្ធិមនុស្សដើម្បីតម្លាភាព និងសន្តិភាព (HROTP)

២២ កម្ពុជាឯករាជ្យប្រឆាំង (CIACC)

២៣ សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)

២៤ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)

២៥ មជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)

២៦ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)

២៧ សមាគមឥន្ត្រទេវី (IDA)

២៨ អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ (PADO)

២៩ អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)

៣០ បណ្តាញយុវជន CamAsean (CamAsean)

Thursday June 11th, 2020 – Original Source for Your Reference: ADHOC- Cambodia

 Phnom Penh, June 11, 2020

Joint Statement On

The Concerns about Ongoing Arrests of Political Activists 

We, the undersigned Cambodian Civil Society Organizations, Trade Unions and Communities, would like to express our grave concerns over the arrest of former political activists, specifically of former members of the Cambodian National Rescue Party.

Read More …