February, 2023
now browsing by month
គោលនយោបាយដ៏មានប្រសិទ្ធភាព
ដោយសេង សុភ័ណ
រំលឹកឡេីងវិញ៖
ថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលនិងមហាអយ្យការសំរេចរំលាយគណបក្សសង្គ្រោះជាតិតាមបណ្តឹងរបស់គណបក្សកាន់អំណាច ដែលប្រការនេះជាបដិវាដកម្មដ៏ធំមួយសម្រាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅពេលការបោះឆ្នោតជាតិថ្ងៃទី២៣កក្កដា២០២៣កំពុងឈានចូលមកដល់ យេីងឃេីញគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបានធ្វេីសមាជបក្សនៅទីស្នាក់ការបក្សរបស់ខ្លួនដ៏ធំស្កឹមស្កៃកណ្តាលបេះដូងក្រុងភ្នំពេញកាលពីថ្ងៃទី២៩មករា២០២៣។ ខុសគ្នាស្រឡះពីការបង្ហាញភាពហឺហារនិងសម្ភារះបញ្ជាក់ភាពមានទ្រព្យធនស្តុកស្តម្ភ គណបក្សភ្លេីងទៀននឹងធ្វេីសមាជរបស់ខ្លួននៅទីវាលស្រែមួយដាច់ស្រយាលនៃទីក្រុងរលួស ខាងកេីតទីរួមខេត្តសៀមរាបនៅថ្ងៃទី១១កុម្ភះ២០២៣នេះ។ សូមបញ្ជាក់ថារលួសជាទីក្រុងភូមិសាស្រ្តនិងប្រវត្តិសាស្រ្តនយោបាយមួយសំខាន់ខ្លាំងណាស់ដែលពីមុនមានឈ្មោះថាហរិហរាល័យ ដែលព្រះមហាក្សត្រខ្មែរសម័យនោះបានកសាងឡេីងមុនការឈានទៅរកការរីកចំរេីនថ្កុំថ្កេីងនៃអាណាចក្រអង្គរជាង៤០០ឆ្នាំបន្ទាប់មក។
គោលនយោបាយ(policy)គណបក្សប្រជាជនកម្ពុជា៖
យោងតាមសេចក្តីសម្រេចពីអង្គសមាជវិសាមញ្ញនិងបទសម្ភាសន៍ជាច្រេីន ដូចមានខាងក្រោមនេះ យេីងសង្កេតឃេីញថា គោលនយោបាយនេះមានភាពអភិរក្សនិយម(conservative)ច្រេីន និងមិនបានឆ្លេីយតបឬនិយាយក្នុងសំណេររបស់ខ្លួនមួយម៉ាត់ណាសោះអំពីបញ្ហាមួួយចំនួនដូចជា៖
- លទ្ធិប្រជាធិបតេយ្យ(democracy)
- ប្រព័ន្ធយុត្តិធម៌ខាងតុលាការនិងយុត្ថិធម៌សេដ្ឋកិច្ច(Justice system and fairness of nation wealth distribution)
- សិទ្ធិមនុស្ស(human rights)
- លុបបំបាត់អំពេីពុករលួយ(corruption alleviation)
- ការពារបរិដ្ឋាន(environment)
អ្វីដែលគួរចាប់អារម្មណ៍ទាំងក្នុងសំណេរនិងពីសន្និសីទសារពត៌មាននេះនោះគឺគណបក្សប្រជាជនផ្តោតទៅលេី៖
- បរិយាបន្ន (inclusion)
- កសិកម្ម (agriculture)
- សេដ្ឋកិច្ចក្រៅប្រព័ន្ធ (self-employment services and informal income jobs)
- មិនយកដៃគូនយោបាយជាសត្រូវ(not regard political competitor as enemy)
- ជួយផ្តល់មេធាវីដល់ជនរងគ្រោះពីការរំលោភបំពានផ្លូវភេទនិងកិត្តិយស(providing free attoney for those sexual violence workers)
គោលនយោបាយ(policy)គណបក្សភ្លេីងទៀន៖
យេីងមិនទាន់ទទួលសេចក្តីសម្រេចពីគោលនយោបាយរបស់គណបក្សភ្លេីងទៀននៅឡេីយទេ ព្រោះប៉ុន្មានម៉ោងខាងមុខនេះឬថ្ងៃស្អែក យេីងអាចឃេីញបន្ទាប់ពីសមាជវិសាមញ្ញត្រូវបានបញ្ចប់។ ភ្ជាប់ខាងក្រោយជាគោលនយោបាយខ្លះៗដែលយេីងអាចស្វែងយល់៖
- យកចិត្តទុកសុខភាពផ្លូវកាយផ្លូវចិត្តដល់ប្រជាពលរដ្ឋ អាចជាការផ្តល់អារូបត្ថម្ភនិងសុខភាពខាងសេរីភាពដេីម្បីសក្កតានុពលរបស់ក្មេងដែលជាមនុស្សចាស់ស្នងជាតិនាពេលខាងមុខ។
- យកចិត្តទុកដាក់ដល់ពលរដ្ឋដែលជីវិតចុងក្រោយនៃវ័យចាស់របស់គាត់ទទួលបានភាពថ្លៃថ្នូរ
- បង្កេីតផលិតភាពការងារដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដោយការផ្តល់ប្រាក់បៀរ៍វត្សសមរម្យមិនអោយធ្លាក់ក្រោមបន្ទាត់អតិផរណាជាតិ
- លេីកតំកេីងផលិតផលកសិកម្ម
- លេីកតំកេីងវិស័យអប់រំ
គោលនយោបាយល្អមានប្រសិទ្ធភាព(sound policy)៖
និយមន័យនៃគោលនយោបាយល្អមានប្រសិទ្ធភាពអាស្រ័យលេីអង្គប្រកបពីរយ៉ាង៖ ១ គោលនយោបាយនោះត្រូវយកប្រជាពលរដ្ឋជាកម្មវត្ថុនៃការងារនិងការសម្រេចជោគជ័យដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ(Policies should be based on objectives and they should contribute towards the attainment of objectives.) ២ គោលនយោបាយត្រូវតែត្រូវបានតាក់តែងទុកជាមុននិងទទួលផលពីគំរោងនោះ មិនមែនជាការសម្រេចចិត្តឆ្លៀតតាមហេតុការណ៍ដែលបានកេីតឡេីងដេីម្បីឆ្លៀតកេងចំណេញនោះទេ(Policies should be properly planned instead of being the outcome of opportunistic decisions.)។
អង្គប្រកបនៃគោលនយោបាយល្អមានប្រសិទ្ធភាពគួរប្រកបដោយ៖
- ជាក់ច្បាស់ឬច្បាស់លាស់(precise)
- ខ្លីងាយយល់(concise)
- ត្រង់ទៅត្រង់មក(straightforward)
ហេីយជាទូទៅគោលនយោបាយល្អមានប្រសិទ្ធភាពត្រូវតែងាយធ្វេី(practical) មានហានីយភាពទាប(low risk) អាចវាស់វែងនិងវាយតំលៃបាន(measurable) អាចតាមដាននិងបន្តការងារបានជាប់ជានិច្ច(evaluatable)។
ខាងក្រោមនេះក៏ជាគំនិតរបស់យុវបណ្ឌិតខ្មែរគឺលោកបណ្ឌិតរ៉ូ វណ្ណះ និងព្រឹទ្ធាចារ្យបណ្ឌិតឡៅ ម៉ុងហៃ ដោយផ្តោតលេីឆន្ទះពិតប្រាកដ(political willls) សុចរិតភាព(integrity) និងគុណធម៌(virtue) របស់អ្នកតាក់តែងគោលនយោបាយនិងអ្នកប្រតិបត្តិផងដែរ។
ប្រសិទ្ធភាពមេដឹកនាំនយោបាយ ភាគ១
ប្រសិទ្ធភាពមេដឹកនាំនយោបាយ
មគ្គវិធីសំរាប់មេដឹកនាំខ្មែរ
ដោយ សេង ភ. សុភ័ណ
សេចក្តីប្រារព្ធ
មនុស្សកើតមកប្រកបដោយសិទ្ធិសេរីភាពខាងគំនិត និងការបដិបត្តិជាច្រើន ជាពិសេសសម្រាប់មេដឹកនាំដែលជាបុគ្គលសំខាន់ គំរូគេ នាំមុខគេ ក្នុងការកំណត់ជោគវាសនារបស់ប្រជាជាតិទូទៅ ដូច្នេះតើមេដឹកនាំខ្មែរគួរជ្រើសរើសយកផ្លូវមួយណា?។ ជាការចាំបាច់ណាស់ បើមេដឹកនាំខ្មែរទាំងអស់ ពិសេសយុវជនខ្មែរជំនាន់ក្រោយដែលនឹងក្លាយទៅជាមេដឹកនាំនាពេលអនាគតនោះប្រឹងស្វែងយល់យកផ្លូវដែលត្រឹមត្រូវមួយនិងសិក្សាយកគំរូល្អៗតាមមេដឹកនាំរបស់ខ្មែរយើងពីអតីតកាល ព្រមទាំងមេដឹកនាំល្បីៗក្នុងពិភពលោកយើងនេះ។ សៀវភៅតូចនេះគ្រាន់តែជាអនុសាសន៍និងជាពន្លឺខ្លះៗសម្រាប់មេដឹកនាំខ្មែរទាំងអស់ជាពិសេសគឺយុវជនខ្មែរជំនាន់ក្រោយដើម្បីរៀនសូត្រសំរាប់ខ្លួនឯងតែប៉ុណ្ណោះ។
ភាពចាំបាច់សម្រាប់ភាវៈជាមេដឹកនាំ
មេដឹកនាំ ឬអ្នកដឹកនាំជាគោលគំនិតមួយដែលមនុស្សម្នាក់ៗត្រូវតែព្យាយាមស្វែងរកមកទុកក្នុងក្រអៅបេះដូងរៀងៗខ្លួន។ បើមនុស្សម្នាក់ៗខ្វះភាវៈជាមេដឹកនាំនៅក្នុងចិត្តហើយគេពិបាកនឹងធ្វើជីវិតឲ្យចំរើនរុងរឿងខ្លាំងណាស់។ ខ្មែរយើងភាគច្រើនតែងតែយល់ថា ភាវៈមេដឹកនាំគឺមានសំរាប់តែប្រមុខរដ្ឋឬអ្នកនយោបាយមួយក្រុមតូចប៉ុណ្ណោះ។ ជាការជាក់ស្ដែង ប្រទេសដែលប្រកាន់យកលទ្ធិផ្ដាច់ការ ប្រទេសជាតិទាំងមូលនិងគ្រប់គ្រងទាំងស្រុងដោយមនុស្សមួយក្រុមតូច។ តែសំរាប់យុគ្គបច្ចុប្បន្ន ជាយុគ្គត្រាស់ដឹង(Enlightenment Era) បុគ្គលម្នាក់ៗនៅក្នុងប្រទេសមួយៗ គឺជាមេដឹកនាំ។ រាប់ចាប់តាំងពីសមាជិកម្នាក់ៗក្នុងសង្គមគ្រួសារ ភូមិ ស្រុក ខេត្ត ក្រុង និងប្រទេស ត្រូវតែអភិវឌ្ឍន៍ភាវ:ដឹកនាំឲ្យមាននៅក្នុងខ្លួនដើម្បីជាភ្នែកច្រមុះក្នុងការអភិវឌ្ឍន៍សង្គមរួមគ្នានៅគ្រប់វិស័យ។ តែទោះជាយ៉ាងណាក៏ដោយ ឋានៈជាអ្នកដឹកនាំក្នុងគ្រួសារនិងអ្នកដឹកនាំសង្គមជាតិទាំងមូលមានភាពខុសគ្នាឆ្ងាយណាស់ព្រោះផលប៉ះទង្គិចពីការដឹកនាំខុស ដឹកនាំជ្រុល មានទំហំខុសគ្នាឆ្ងាយណាស់។
នៅក្នុងសៀវភៅសាកលចិន្តារបស់ព្រះភិក្ខុធម្មបាលខៀវ ជុំ ភាគ២ ត្រង់ទំព័រ៤៣៣ បានបញ្ជាក់ថា “សង្គ្រាមជាហេតុធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គម ប៉ុន្តែបើមានដឹកនាំគ្មានសមត្ថភាព គ្មានគំនិតសង្គម គ្មានស្មារតីយុត្តិធម៌។ល។ ចាត់ការគ្រប់គ្រងប្រទេសគ្មានប្រសិទ្ធភាព ប្រជាពលរដ្ឋស្ដាប់មិនបានមើលមិនយល់ មិនដឹងជាអ្នកដឹកនាំដឹកដៃខ្លួនចង់ដើរផ្លូវណា?។ ព្រឹត្តិការណ៍ស្រុកទេសមានសភាពដូចនេះកំរនឹងគេចផុតពីអានាធិបតេយ្យគឺភាពវឹកវរចលាចល។ ជាពិសេសសភាពអារ៉ាត់អារាយស្ដាប់គ្នាលេងកើតរវាងអ្នកដឹកនាំនិងអ្នកដើរតាម នេះជាកត្តាមួយទៀតដែលធ្វើឲ្យការអភិវឌ្ឍន៍ចេញមិនរួច។ បុព្វហេតុនៃការគ្មានសណ្ដាប់ធ្នាប់ដែលជាធាតុជាន់ពន្លិចការអភិវឌ្ឍន៍ គ្មានមកពីអ្នកណាដ៏ទៃទេ គឺមកពីអ្នកគ្រប់គ្រងគ្មានសមត្ថភាព ធ្វើចំណាត់ការសេដ្ឋកិច្ច នយោបាយ សង្គមកិច្ច វប្បធម៌ គ្មានប្រសិទ្ធភាពហ្នឹងឯង”។
Posted in Education, Leadership, Politics, Researches, Social | Comments Off on ប្រសិទ្ធភាពមេដឹកនាំនយោបាយ ភាគ១